28 C
Phnom Penh

អ្នកភូមិ​ជន​​​ជាតិ​​​ដើម​​​ភាគតិច ​​​នៅខេត្ត​​​រតនគិរី​នឹងដង្ហែក្បួន ដោយ​គ្មាន​ការ​អនុ​ញ្ញាត​ពី​រដ្ឋាភិបាល

បទវិភាគ

អង្គការ​អាដហុកបាន​លើក​ឡើង​កាល​ពី​ម្សិល​មិញ​ថាការ​ដើរ​​ដង្ហែក្បួន​​ដ៏​ធំ​មួយក្នុង​ខេត្ត​រតនគិរីរបស់​​អ្នក​ភូមិ​​ជន​ជាតិ​ភាគ​តិច​រាប់​រយ​គ្រួសារដែលបាន​ជាប់​ពាក់ព័ន្ធ​​ក្នុង​ជម្លោះ​ដី​ធ្លី​នោះនឹង​បន្ត​ធ្វើ​ដូច​ការ​គ្រោង​ទុកនៅ​ចុង​ខែនេះទោះ​បី​ជារដ្ឋា​ភិបាល​​បាន​បដិ​សេធ​មិន​ឲ្យ​មាន​ការ​ដង្ហែ​ក្បួន​នេះ​ក៏​ដោយ។

លោក ​បែ៉ន ​ប៊ុណ្ណារ៍ ​អ្នក​សម្រប​សម្រួល​អង្គការ​អាដហុក​ប្រចាំ​ខេត្ត​រតនគិរី​​បាន​មាន​ប្រ​សាសន៍​ថាអ្នក​ភូមិ​ប្រហែល​​១.០០០​នាក់​​​កំពុង​​ត្រៀម​ខ្លួន​ឈរនៅ​ខាង​ក្រៅ​ទ្វារ​របង​អគាររដ្ឋា​ភិបាល​នានា​ក្នុង​អំ​ឡុង​ពេល​ដើរ​ដង្ហែក្បួន​ចម្ងាយ​៤គីឡូម៉ែត្រ​​នៅ​ថ្ងៃ​ទី​១៩ ​ខែ​មីនា​ ដើម្បី​ធ្វើឲ្យ​សាធារណ​ជន​យល់​ដឹងកាន់​តែ​ច្រើន​អំពី​ការ​បំភិតបំភ័យ​ពី​​តុលាការ​នៅ​ក្នុង​បញ្ហា​ដី​ធ្លី​និង​ព្រៃ​ឈើនៅមូលដ្ឋាន។​

លោក​ថ្លែង​​​ថា“ជម្លោះ​ដី​ធ្លី​នៅ​ខេត្តរតន​​​គិរី​​​​កំពុងតែ​ធ្ងន់ធ្ងរ​ទៅៗ ​ដូច្នេះ​ការ​ដើរ​​ដង្ហែ​​​ក្បួន​​នេះ​​គឺ​ជា​ឱកាស​មួយ​​សម្រាប់​​​​​យើង​ក្នុង​ការ​ធ្វើឲ្យ​សា​ធារណ​ជន​បាន​ដឹង​ពី​បញ្ហា​នេះ”។

លោក​បាន​បន្ថែម​ថានៅ​ក្នុង​ការ​ដង្ហែ​ក្បួន​​​​នេះក្រុម​បាតុ​ករ​ក៏នឹង​​ទាម​ទារ​ឲ្យ​អាជ្ញាធរ​ចាត់​វិធាន​ការបញ្ជាក់​ពី​​ម្ចាស់​​កម្ម​​​សិទ្ធិលើ​ដី​ទំហំ​​​​៣០.០០០​ហិក​តា​ ដែលពួកគេដឹង​ថា​​ក្រុម​ហ៊ុន​កសិ-ឧស្សាហកម្ម​ DM Group​ កំពុង​ប្រើ​ប្រាស់​​​សម្រាប់​​កាប់​ឈើ​ប្រណិត​ខុស​ច្បាប់។

លោក​បាន​មាន​ប្រសាសន៍​ថា“យើង​ប្រ​ឆាំង​ការទន្ទ្រាន​យក​ដី​ពី​សំ​ណាក់​ពួក​អ្នក​មានលុយ​ និង​មាន​អំ​ណាចជាពិសេសការ​កាប់​ឈើ​ប្រណិត​ដោយ​ខុស​ច្បាប់​”។ លោកប៉ែន​ ប៊ុណ្ណារ៍ក៏​បាន​សរសេរ​​លិខិត​មួយ​ច្បាប់​កាល​ពី​ខែ​មុន​ជូន​លោក​អភិ​បាល​ខេត្ត​ ប៉ាវហមផានដើម្បី​សំុ​អនុញ្ញាតដង្ហែ

ក្បួន​េនះ​។កាល​ពី​​ថ្ងៃ​ទី​៧ខែ​មីនា ​លោកណាប់ប៊ុន​ហេងអភិបាល​រង​ខេត្ត​រតនគិរីបាន​ឆ្លើយ​តបដោយ​ចារនៅ​លើ​លិខិត​ច្បាប់​ដើម​នោះ​​ថា“ដោយ​បាន​​​ពិនិត្យ​ស្ថាន​ភាព​ជាក់​ស្តែង​ ​មិន​មាន​មូលហេតុ​​ចាំបាច់​[សម្រាប់ការ​​​ដង្ហែក្បួន​នេះទេ​]​ ហើយដើម្បី​រក្សាសណ្តាប់​ធ្នាប់​សាធារណៈ​ ខេត្ត​មិន​អាចអនុញ្ញាតឲ្យ​មាន​ការ​ដង្ហែក្បួន​​នេះ​ទេ”៕

ប្រែ​សម្រួល​ដោយហមសុផាណ្ណា​

 

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស