37.6 C
Phnom Penh

រដ្ឋសភារំឭក​​​ប្រាប់សាធារណជន​​​ថា លោក ​សម រង្ស៊ី លែង​ជា​សមាជិក​សភា​ទៀត​ហើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មួយសប្តាហ៍បន្ទាប់​ពី​លោកសមរង្ស៊ីមេដឹកនាំគណបក្សសម​ រង្ស៊ីបាន​ប្តេជ្ញា​ថា​នឹង​ត្រឡប់មក​កម្ពុជាវិញពីការ​និរទេស​ខ្លួនឯង​​​នោះកាលពីម្សិលមិញរដ្ឋសភា​បានចេញ​​​សេចក្តីថ្លែងការណ៍មួយរំឭកប្រាប់​​បណ្តាញ​​​ផ្សព្វផ្សាយព័ត៌មាន​និង​សាធារណជន​ថាប្រធានគណបក្សសមរង្ស៊ី​ រូបនេះត្រូវបាន​លុបឈ្មោះ​ចេញ​ពី​បញ្ជីរបស់រដ្ឋសភា​​​កាលពី​​​ឆ្នាំមុននិង​ត្រូវបានដក​អភ័យ​ឯក​សិទ្ធិជាសមា​ជិក​សភា​ទៀត​ផង។

សេចក្តីថ្លែងការ​ណ៍​ចេញ​ដោយ​ការិ​យា​ល័យរបស់​លោកឡេងប៉េងឡុងអគ្គ​លេខាធិការ​រដ្ឋសភាមាន​ខ្លឹមសារថា“លោកសមរង្ស៊ីត្រូវបាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះសមា​ជិក​សភា​នីតិកាល​ទីបួន​នេះ​​ហើយ។​​​ហេតុដូច្នេះ​ហើយ​ មតិជាតិនិងអន្តរជាតិគួរ​តែ​ជ្រាបពី​ព័ត៌មាន​នេះ”។

សេចក្តីថ្លែងការណ៍នេះយោង​ទៅលើ​សេចក្តីសម្រេចរបស់​តុលាការ​កំពូល​កាល​ពីថ្ងៃទី១ខែមីនាឆ្នាំ២០១១​ ក្នុង​ការ​តម្កល់​​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​កាល​ពីឆ្នាំ​២០១០​ដែល​ផ្តន្ទាទោសលោក​ សម​ រង្សុីឲ្យជាប់​ពន្ធនាគារ​​រយៈពេលពីរ​ឆ្នាំនិង​ពិន័យជា​ប្រាក់​​ចំនួន​៨លានរៀល​ (ប្រហែល​​​ ២.០០០​ដុល្លារ)​ពីបទ​ដក​បង្គោល​តម្រុយ​ព្រំដែន។

ពីរសប្តាហ៍បន្ទាប់​ពី​តុលាការ​ចេញ​សាល​​​ក្រមនេះកាលពីឆ្នាំមុននោះលោកសមរង្ស៊ីត្រូវបាន​ដក​អភ័យ​ឯក​សិទ្ធិ​សភា​​ជា​តំណាង​​​រាស្ត្រមណ្ឌលខេត្ត​កំពង់​ចាម។

តាមច្បាប់ទណ្ឌិតមានទោស​ព្រហ្ម​ទណ្ឌដែលមិន​ទាន់បាន​អនុវត្ត​ទោស​របស់ខ្លួន​​​នោះមិន​អាច​បម្រើការ​នៅក្នុង​អង្គ​នីតិបញ្ញត្តិ​​​បាន​ឡើយ អំឡុងពេលនិយាយតាម​រយៈ​វីដេអូ​ខន​​​ហ្វឺរិន​​​ កាលពីថ្ងៃទី៥ខែមីនាជាមួយ​សមាជិក​​​គណបក្សលោកសមរង្ស៊ីបាន​បញ្ជាក់​សាជា​​​ថ្មី​ពីការ​ប្តេជ្ញាវិលត្រឡប់​មក​ប្រទេស​កម្ពុជា​​​វិញ​ជាមួយការ​ជួយគាំទ្រ​ពី​អន្តរជាតិប្រសិន​បើ​លោក​អាចទទួល​បាន​ការគាំទ្រ​មែននោះ។

លោក​បាន​និរទេស​ខ្លួនឯង​ទៅ​រស់​នៅ​​ក្នុង​ទីក្រុង​ប៉ារីសចាប់​តាំង​ពីចុង​ឆ្នាំ​២០០៩​មកហើយ​ក្រោយមក ​តុលាការ​ចំនួន​ពីរ​បាន​​ផ្តន្ទាទោស​រូបលោក​ឲ្យជាប់​ពន្ធនា​គារ​សរុប​១២ឆ្នាំតាមការ​ចោទ​ប្រកាន់​ពីបទ​ញុះញង់​ ផ្សព្វផ្សាយព័ត៌មាន​មិនពិតនិង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈចំពោះ​ការ​​ដក​បង្គោល​តម្រុយព្រំដែន​ជាប់​ប្រទេស​វៀតណាម។

លោកជាមយៀបអ្នកនាំពាក្យ​ក្រៅ​ផ្លូវ​ការ​និង​ជា​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​បានថ្លែង​​​ថាសេចក្តី​ប្រកាស​​​នេះគឺជា​វិធីមួយក្នុង​ការ​​ប្រាប់​​សហគមន៍​​អន្តរជាតិថាលោកសមរង្ស៊ីនឹង​មិន​អាច“ប្រើ​​​ប្រាស់​តួនាទី​​​​​​របស់​ខ្លួន”ដើម្បី​បញ្ចុះ​​​បញ្ចូល​​​ឲ្យ​អន្តរជាតិ​គាំទ្រ​ខ្លួន​​បាន​ឡើយ។លោក​បាន​ថ្លែងថា

“យើង​ត្រូវ​តែ​ប្រកាសថាលោកសមរង្ស៊ីលែង​ជាសមាជិក​​​សភាទៀតហើយចាប់តាំង​​​ពី​​​​សាលក្រម​បាន​ចូលជាធរមានមក”។

លោកយឹមសុវណ្ណអ្នកនាំពាក្យ​គណ​បក្សសមរង្ស៊ីបានថ្លែងថានៅតែមាន​ផែនការឲ្យលោក​ សមរង្ស៊ី ​បាន​ត្រឡប់មក​​ប្រទេស​​​កម្ពុជា​​​ ​​​វិញដដែលគឺឲ្យបាន​មុន​ការ​បោះឆ្នោត​​​ជ្រើស​​​​រើស​ក្រុម​ប្រឹក្សា​​ឃុំ-សង្កាត់​នៅ​ថ្ងៃទី៣ខែមិថុនា។លោក​បាន​ថ្លែង​ថា“ [រដ្ឋាភិបាល​]​​​បារម្ភពី​ប្រជា​ប្រិយ​ភាព​របស់​លោកសមរង្សុី …ហើយ​សូម្បីតែ​នៅ​ពេល​​សមាជិក​គណ​​​បក្ស​​​បាត់​បង់​អភ័យ​ឯក​សិទ្ធិ​របស់​ខ្លួន​ហើយ​​​ក៏ដោយក៏យើង​នៅ​តែ​​ធ្វើការ​ងារ​របស់​​យើង​ដើម្បី​​បម្រើ​ប្រជា​ពល​រដ្ឋ​ដដែល”៕

ប្រែសម្រួលដោយសោមសារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស