29 C
Phnom Penh

រដ្ឋាភិបាល​ទិញរថយន្ត​ពន្លត់អគ្គិភ័យ​ក្នុង​ទឹកប្រាក់​ជិត​១០លាន​ដុល្លារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិលមិញ​​​រដ្ឋាភិបាល​​​បាន​​​ទទួល​​​រថយន្ត​​​ពន្លត់​​​អគ្គិភ័យ​​​ថ្មី​​​ចំនួន​​​១១៣​​​គ្រឿង​​​ជា​​​ផ្លូវ​​​ការ​​​ព​​​ី​​​ប្រទេស​​​ចិន​​​នៅក្នុង​​​​ពិធី​​​ប្រគល់​​​មួយ​​​នៅ​រាជធានីភ្នំពេញ គឺ​​​កើត​​​ឡើង​​​ជិត​​​ទ្វេ​​​ដង​​​នៃ​​​​ចំនួន​រថយន្ត​​​ពន្លត់​​​អគ្គិភ័យ​​​នៅ​​​ក្នុង​​​ប្រទេស​​​។

លោក ឯម សំអាន រដ្ឋលេខា​​​ធិការ​​​ក្រសួង​​​មហាផ្ទៃ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​អំឡុង​​​ពិធី​​​ប្រគល់​​​​​នៅ​​​កោះ​​​ពេជ្រ​​​ក្នុង​រាជធានី​ភ្នំពេញ​ថា ​​​រថយន្ត​ម៉ាក ​​​​​​Isuzu ដែល​​​មាន​សមត្ថភាព​ផ្ទុក​​​ទឹក​​​បាន​​​ចំណុះ​៦.០០០លីត្រនេះ​ ​​​ផលិត​​​ក្នុង​​​ប្រទេស​​​ចិន​​​ ហើយ​​​បាន​​​ទិញ​​​ពី​​​ក្រុមហ៊ុន KNN Cambodia ក្នុង​តម្លៃ​​​៩,៩​​​លាន​​​ដុល្លារ​​​កាល​​​ពី​​​ខែ​​​ធ្នូ​​​។

នគរ​​​បាល​​​សាក​​​ល្បង​​​រថយន្ត​​​ពន្លត់​​​អគ្គិភ័យ​​​ដែល​​​ទើប​​​តែ​​​ទិញ​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​អំឡុង​​​ពិធី​​​ប្រគល់​​​នៅ​​​កោះ​​​ពេជ្រ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ កាល​​​ពី​​​ម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
នគរ​​​បាល​​​សាក​​​ល្បង​​​រថយន្ត​​​ពន្លត់​​​អគ្គិភ័យ​​​ដែល​​​ទើប​​​តែ​​​ទិញ​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​អំឡុង​​​ពិធី​​​ប្រគល់​​​នៅ​​​កោះ​​​ពេជ្រ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ កាល​​​ពី​​​ម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក ខៀវ សុភ័គ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​មហា​​​ផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ពី​​​ដំបូង​​​រដ្ឋាភិបាល​​​មាន​​​គម្រោង​​​​​​ទិញ​​​រថយន្ត​​​តែ​៧០​​​គ្រឿង​ប៉ុណ្ណោះ  ​​​ប៉ុន្តែ ត្រូវ​​​បាន​​​​​ផ្តល់​​​កិច្ច​ព្រម​​​ព្រៀង​​​ដោយ​​​ក្រុម​​​ហ៊ុន KNN ចំនួន​​​១១៣​​​គ្រឿង​​​ដែល​​​ជា​​​ការ​​​ល្អ​បំផុត​មិន​អាច​​​​ប្រែក្រឡាស់បាន​​​។លោក​​​ថ្លែង​​​ថា “ឥឡូវ​​​នេះ​​​យើង​​​មាន​​​រថយន្ត​​​ពន្លត់​​​អគ្គិភ័យ​​​ចំនួន​​​២៤១​​​គ្រឿង​​​ និង​​​ក្រុម​​​ពន្លត់​​​អគ្គិភ័យ​​​៥៥៩​​​នាក់​​​នៅ​​​ទូទាំង​​​ប្រទេស​​​”។

លោក​​​បន្ថែម​​​ថា រដ្ឋាភិបាល​​​មាន​​​គម្រោង​​​ទិញ​​​រថយន្ត​​​៦០​​​គ្រឿង​​​ទៀត​​​នៅ​​​ឆ្នាំ​​​ក្រោយ​​​។ ​​អ្ន​​​ក​​​នាំ​​​ពាក្យ​​​រូប​​​នេះ​​​បាន​​​ថ្លែង​​​ថា ”ខ្ញុំ​​​គិត​​​ថា ​រថយន្ត​​​២០០​​​គ្រឿង​​​មិន​​​​​គ្រប់​​​គ្រាន់​​​ទេ…​​​[ពី​​​ព្រោះ​]​​ឧបទ្ទវ​ហេតុ​​​មួយ​​​ចំនួន​ទាក់ទិន​អគ្គិភ័យ​​​​​​កើន​​​ឡើង​​​យ៉ាង​​​ឆាប់​​​រហ័ស​​​រៀង​រាល់​​​​ឆ្នាំ។ ជា​​​សំខាន់​​​យើង​​​ចង់​​​បាន​​​រថយន្ត​​​ពន្លត់​​​អគ្គិភ័យ​​​មួយ​​​គ្រឿង​​​ក​​​្នុង​​​ភូមិ​​​នីមួយ​​​ៗ​​​”៕សារុន​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស