40.6 C
Phnom Penh

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តាមការ​ស្រាវជ្រាវ​ពី​គេហ​ទំព័រ​Global Fire Power​ ប្រទេស​ថៃ​មាន​ពលរដ្ឋ​ជាង​៦៨​លាន​៤​សែន​នាក់។​ ថៃ​ចាយ​ថវិកា​សម្រាប់​ការ​ពារ​ជាតិ​ចំនួន​ជិត​ ៥​ពាន់​ ៤​ រយ​ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ​ក្នុង​ចំណោម​ប្រទេស​មាន​កម្លាំង​ទ័ព​ចំនួន​១៣៦​ ក្នុង​ពិភព​លោក​ថៃ​ឡង់ដ៍​ជាប់​លំដាប់​លេខ​២៧។​

១. កម្លាំងទ័ព​

  • មាន​មនុស្ស​ពេញ​កម្លាំង​ចំនួន​ជិត​៣៦​លាន​នាក់​
  • មាន​មនុស្ស​អាច​ធ្វើ​ទាហាន​បាន​ចំនួន​ជិត​២៨​លាន​នាក់​
  • មាន​មនុស្ស​គ្រប់​អាយុ​បម្រើ​ជាតិ​មួយ​ឆ្នាំៗ​ចំនួន​ជាង​១​លាន​នាក់​
  • មាន​ទាហាន​សរុប​ចំនួន​ជាង​៦​សែន​នាក់​
  • មាន​ទាហាន​សកម្ម​ចំនួន​ជាង​៣​សែន​នាក់​
  • មាន​ទាហាន​បម្រុង​ចំនួន​ជិត​៣​សែន​នាក់​

២. យុទ្ធភណ្ឌ​ទ័ពអាកាស​

  • មាន​យន្តហោះ​គ្រប់​ប្រភេទ​ សរុប​ចំនួន​៥៦៥​គ្រឿង​
  • មាន​យន្តហោះ​ប្រយុទ្ធ​ចំនួន​៧៥​គ្រឿង​
  • មាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​​ចំនួន​៩៣​គ្រឿង​
  • មាន​យន្ត​ហោះ​ដឹក​ជញ្ជូន​ចំនួន​២៩៣​គ្រឿង​
  • មាន​យន្ត​ហោះ​បង្ហាត់​ហ្វឹកហ្វឺន​ចំនួន​១៥៤​គ្រឿង​
  • មាន​ឧទ្ធម្ភាគ​ចក្រ ​ឬ ​កន្ទុម​រុយ​សរុប​ចំនួន​២៩៩​គ្រឿង​
  • មាន​ឧទ្ធម្ភាគចក្រ​វាយ​ប្រហារ​ចំនួន​៧​គ្រឿង​

៣. យុទ្ធភណ្ឌ​ទ័ព​ជើងគោក​

  • មាន​រថក្រោះច​ម្បាំង​ធុនធ្ងន់​ចំនួន​៧៣៧​គ្រឿង​
  • មាន​រថពាស​ដែក​ល្បឿន​លឿន​ចំនួន​ជាង​២​ពាន់​៦​រយ​គ្រឿង​
  • មាន​កាំភ្លើង​ធំ​ផ្ទុកលើ​រថក្រោះ​ចំនួន​២៦​គ្រឿង​
  • មាន​កាំភ្លើង​ធំ​សណ្តោង​ចំនួន​៦៩៥​គ្រឿង​
  • មាន​រថយន្ត​ផ្ទុក​កាំជ្រួច​ ឬ​​មីស៊ីល​ចំនួន​១៣​គ្រឿង​

៤. យុទ្ធភណ្ឌ​ទ័ពជើង​ទឹក​

  • មាន​នាវា​ចម្បាំង​គ្រប់​ធុន​ចំនួន​៨១​គ្រឿង​
  • មាន​នាវា​ផ្ទុក​យន្ត​ហោះ​១​គ្រឿង​
  • មាន​នាវា​ចម្បាំង​ធុនតូច​ចំនួន​៧​គ្រឿង
  • គ្មាន​នាវា​កម្ទេច​​
  • គ្មាន​នាវា​មុជទឹក​
  • មាន​នាវា​ប្រដាប់​អាវុធ​អម​ក្បួន​ដឹក​ជញ្ជូន​ចំនួន​៧​គ្រឿង​
  • មាន​នាវា​ល្បាត​ចំនួន​៣២​គ្រឿង​
  • មាន​នាវា​រាយ​មីន​ក្នុង​ទឹក​ចំនួន​៧​គ្រឿង​

៥. ថៃ​ផលិត​ប្រេង​ឥន្ធនៈ​បាន​ជិត​៣​សែន​ធុង​ក្នុង​មួយ​ថ្ងៃ ​ហើយ​ប្រើ​ប្រាស់​ ប្រេង​ឥន្ធនៈ​ជាង​១​សែន​ធុង​ក្នុង​មួយ​ថ្ងៃ។​ ថៃ​មាន​ប្រេង​កាត​បម្រុង​អាច​បូម​ បាន​ចំណុះ​ជិត​៤​លាន​ធុង។ ​ចំពោះ​បំណុល​បរទេស​ ថៃ​ជំពាក់​គេ​ចំនួន​ជិត​ ១៣៤​ពាន់​លាន​ដុល្លារ។​ រូបិយវត្ថុ​ជា​ទ្រព្យ​តម្កល់​ទុក​បម្រុង​ក្រៅ​ប្រទេស​ រួម​ទាំង​មាស​ដុំ ​មាន​ចំនួន​ជិត​១៩៤​ពាន់​លាន​ដុល្លារ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស