42.2 C
Phnom Penh

កម្ពុជា​បាន​បញ្ជូន​ជន​ជាតិ​ម៉ាឡេស៊ី​ចំនួន​៤៧​នាក់​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជា​បាន​សម្រេច​បញ្ជូន​ជន​ជាតិ​ម៉ាឡេស៊ី​ចំនួន​៤៧​នាក់​ត្រឡប់​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​វិញ​ក្រោយ​ពី​អ្នក​ទាំង​នោះ​ធ្លាប់​រង​ការ​ចោទ​ប្រកាន់​លេង​ល្បែង​ស៊ី​តាម​ប្រព័ន្ធ​អ៊ិនធឺណេត។

សារ​ព័ត៌មាន​MENAFN​ របស់​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​ច័ន្ទ​បាន​ចុះ​ផ្សាយ​ថា ​អ្នក​ទាំង​៤៧​នោះ​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​កម្ពុជា​តាម​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្នុង​ខេត្ត​សៀមរាប​ ក្រោយពី​ពួក​គេ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគា​ខេត្ត​បន្ទាយ​មានជ័យ។​

កាលពី​ចុង​ឆ្នាំ​២០១៨ ​សមត្ថ​កិច្ច​ក្រសួង​មហា​ផ្ទៃ​ក៏​ធ្លាប់​បាន​បណ្តេញ​ជនជាតិ​ចិន​ចំនួន​២៣២​នាក់​ក្នុង​នោះ​មាន​ស្រី​៣៨​នាក់ ​ចេញ​ពី​កម្ពុជា​ ពាក់ព័ន្ធ​ករណី​ឆបោក​គំរាម​កំហែង ​និង​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​ទូរ​គមនាគមន៍​វ៉យ​ (VOIP)​ ទៅ​កាន់​ប្រទេស​ចិនវិញ។​​

របាយ​ការណ៍​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ឲ្យ​ដឹង​ថា ​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៤​មក​សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន​ និង​បណ្ដេញ​ជន​បរទេស​ទៅ​ប្រទេស​កំណើត​វិញ​សរុប​ចំនួន​ជិត​១​ម៉ឺន ​៥​ពាន់​នាក់​ក្នុង​នោះមាន​ស្រី​ជាង​២​ពាន់​៥​រយ​នាក់​ ហើយ​ពួកគេ​ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស