33 C
Phnom Penh

តុលាការសំរេចខ្លួនសកម្មជនបក្សសង្គ្រោះជាតិចំនួន៦រូប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការរាជធានីភ្នំពេញបានសំរេចឃុំខ្លួនសកម្មជន និងអតីមន្រ្តីបក្សសង្គ្រោះជាតិ ៦នាក់ ក្រោយពីសមត្ថកិច្ចចាប់ខ្លួនកាលពីចុងសប្ដាហ៍កន្លងទៅ។

អ្នកទាំង៦រូបនោះរួមមាន អតីតសមាជិកគណ:កម្មការប្រតិបត្តិស្រុកស្អាង លោក លីម៉េងឃាង អតីតមេឃុំ សំរោងធំស្រុកកៀនស្វាយ លោក លី លីន និងលោក ឈុន ថៃយុទ្ធ អតីតជំទប់ទី១ ឃុំព្រែកស្ដី ស្រុកកោះធំ អតីតសមាជិកយុវជនបក្សស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លោក យ៉ាត ភារម្យ កញ្ញា យូ ចាន់ធានី អតីតអ្នកអានព័ត៌មានឲ្យទំព័រហ្វេសប៊ុកលោក សម រង្ស៊ី និងអតីតបេក្ខជនក្រុមប្រឹក្សាសង្កាត់ផ្សារដេប៉ូ២ លោក ទុំ ប៊ុនថន។

តុលាការក្រុងភ្នំពេញបានសម្រេចឃុំខ្លួនក្រុមសកម្មជនទាំងនេះក្រោយពីរកឃើញថា អ្នកទាំងនោះ ពីបទញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។

ក្រុមគណបក្សសង្គ្រោះជាតិនៃភាគីលោកសមរង្ស៊ីសេចក្ដីថ្លែងការណ៍ ចាត់ទុកការចាប់ និងឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិទាំងនេះថាជាទង្វើរំលោភបំពានយ៉ាងកំរោលលើច្បាប់ជាតិ និងអន្តរជាតិ និងរដ្ឋធម្មនុញ្ញរបស់ប្រទេស។

រហូតមកទល់ពេលនេះយ៉ាងហោចណាស់មានមនុស្សចំនួន ២៦នាក់ ហើយត្រូវបានសមត្ថកិច្ចរបស់លោក ហ៊ុន សែន ចាប់ខ្លួន ហើយជាង ១៥០នាក់ទៀត ត្រូវបានកោះហៅទៅសាកសួរដោយសមត្ថកិច្ច ក្រោយពីសកម្មជនរបស់លោកសមរង្ស៊ីមួយចំនួនបាននាំគ្នាបញ្ចេញសារគាំទ្រកាលវិលត្រឡប់របស់អតីតមេដឹកនាំបក្សប្រឆាំងរូបនេះចូលប្រទេសកម្ពុជាវិញនោះ។

ក្រុមសិទ្ធិមនុស្សមនុស្សក្នុងស្រុកចាត់ទង្វើររបស់របស់រដ្ឋាភិបាលដូច្នេះថាជាការរិតត្បិតដល់សេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិនយោបាយរបស់ពលរដ្ឋ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស