41.3 C
Phnom Penh

ប្រទេស ថៃ និងភូមា ប្រកាសលើកពេលបុណ្យចូលឆ្នាំ ខណៈឡាវក៏ធ្វើដូចនេះដែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេសចំនួន៣នៅអាស៊ីអាគ្នេយ៌ ដែលមានវប្បធម៌ ប្រពៃណី ប្រហាក់ប្រហែលគ្នា ប្រកាសថា នឹង លើកពេល បុណ្យចូលឆ្នាំប្រពៃណៃ របស់ពួកគេ ទៅធ្វើពេលក្រោយ វិញ ប្រសិនបើ ស្ថានភាពនៃ ការផ្ទុះមេរោគ កូរ៉ូណា វិលទៅធម្មតាឡើងវិញ។

សារព័ត៌មានថៃ The Nation បានចុះផ្សាយនៅថ្ងៃចន្ទទី១៦មីនានេះថា កិច្ចប្រជុំមួយនៃមជ្ឈមណ្ឌល ប្រឆាំង ជំងឺCovi-19 ដែលនាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចា  ជាប្រធាននៃកិច្ចប្រជុំនេះ បានសម្រេច រួមគ្នា មួយ ដោយប្រកាសថា ព្រឹត្តិការណ៍បុណ្យសង្រ្គាមឬ បុណ្យចូលឆ្នាំ ថ្មី ធ្លាប់តែ ប្រារព្ធឡើង នៅរវាង ថ្ងៃទី១៣ -១៥មេសាអាចនឹង លើកពេលទៅធ្វើថ្ងៃក្រោយវិញ ក្នុងឆ្នាំនេះ ប្រសិនបើ ស្ថានភាពនៃការផ្ទុះជំងឺConvid-19 វិលទៅទៅរកធម្មតាវិញ។

អ្នកនាំពាក្យរងរបស់រាជរដ្ឋាភិបាលថៃ គឺលោកស្រី Rachada Thanadirek បាននិយាយថា កិច្ចប្រជុំនេះ បានពិនិត្យមើលអំពី ឥទិ្ធពលនៃការផ្ទុះមេរោគ កូរ៉ូណា ឬជំងឺConvid-19  គឺមើលទៅ មិនងាយ ចុះថយឡើងនោះទេ ដែលជាហេតុត្រូវ ពន្យារពេលនៃប្រារព្ធពិធីនេះ ។លោកស្រីថា នឹងអាចធ្វើឡើងវិញ គឺត្រួវរង់ចាំពេលវេលាសមស្រប។ លោកស្រី ថា បើទីណា ជួបជុំគ្នា ត្រឹមតែ៥០នាក់ គឺក៏ត្រូវហាមជួបគ្នាដែរ ហើយជាមួយគ្នានេះ ការប្រកួតកីឡា និង គ្រឺស្ថានអប់រំនឹងត្រូវបិទដែរគឺឆាប់ៗនេះ នៅទូទាំងប្រទេស។ អ្នកនាំពាក្យរូបនេះបន្តថា សំណើរបស់ ក្រសួងសុខាភិបាល នឹងដាក់ជូនគណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃអង្គារទី១៧មីនានេះ។

ជាមួយគ្នានេះ  រដ្ឋាភិបាលថៃ តាមរយៈក្រសួងការបរទេសបាន ប្រកាសថា កាលពីថ្ងៃអាទិត្យ ទី១៥មីនា គឺមេរោគ Convid-19 បានកើតមាន ជាថ្មីទៀត លើមនុស្ស ៣២នាក់ដែលនាំអោយ ចំនួននេះ កើនឡើង១១៤ករណីហើយ។

កាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយថា លោក Rachit Arunrangsi អគ្គនាយកនៃអគ្គនាយកដ្ឋានសុខុមាលភាពកងទ័ព  បានឆ្លង COVID-19 និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយនៅក្រុងបាងកក ។

 តាមកាសែតបាងកកប៉ុស្តិ៍ លោក Rachit បានចេញរោគសញ្ញាក្តៅខ្លួន កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយបានធ្វើតេស្តឃើញមានផ្ទុក COVID-19។ រដ្ឋាភិបាលថៃប្រកាសថាស្ថានភាព ស្ថានភាពឆ្លងបាន ចូលដល់ដំណាក់កាលទី៣ហើយ ដែលជនទាំងឡាយ មិនបានធ្វើទៅ ប្រទេស ដែលផ្ទុះមេរោគនេះ ក៏ចាប់ផ្ដើមឆ្លងដែរ។

ពីប្រទេសភូមាឯណោះវិញ រដ្ឋាភិបាលរបស់ប្រទេសនេះ បានប្រកាស អោយពលរដ្ឋ នឹង ទីកន្លែងសាធារណៈរដ្ឋ ត្រូវផ្អាកការជួបជុំគ្នា ចាប់ពីពេលនេះតទៅ រហូត ដល់ ចុងខែមេសា ។ ការិយាល័យប្រធានាធិបតី ភូមា បានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះថា បុណ្យ ចូលឆ្នាំថ្មី រួមនឹងបុណ្យ គង្គា ដែល ទំលាប់ធ្វើឡើងនៅ រវាង ១៣-១៦មេសាគឺត្រូវផ្អាកទាំងស្រុង។

ដោយឡែកពីប្រទេសឡាវ បើទោះជា ឡាវ ដែលពុំទាន់រកឃើញអ្នកផ្ទុក COVID-19 ក្ដីតែ ប្រទេសនេះ ក៏បានលុបចោលពិធីចូលឆ្នាំថ្មីនៅក្នុងខេត្ត Luang Prabang  ដែល ជាទីរមណីយដ្ឋានធំជាងគេ នៃប្រទេសនេះ ។

រដ្ឋាភិបាលឡាវ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ចេះការពារខ្លួនទុកជាមុន និងសម្អាតខ្លួនឲ្យបានស្អាត ដើម្បីការពារជំងឺឆ្លងប្រភេទថ្មីនេះ។

តែយ៉ាងណា ប្រទេសនេះ បានបិទព្រំដែន មួយចំនួន ដែលជាប់នឹងប្រទេសចិន ជាប្រភពនៃការផ្ទុកមេរោគ ដ៏កំណាចនេះ។

បើតាមគេហទំព័រCoconuts  Singapore គឺឡាវនិងភូមា ពុំទាន់មានអ្នកផ្ទុកមេរោគនេះទេ គ្រាន់តែមានសង្ស័យនឹងតាមដាន លើមនុស្ស ជាច្រើន សិបនាក់តែប៉ុណ្ណោះ។ ដោយឡែក ប្រទេសកម្ពុជា ដែលមានប្រពៃណី បុណ្យចូលឆ្នាំ នៅថ្ងៃទី១៣-១៥ មេសា នៅមិនទាន់មានវិធានការណ៍ដូចប្រទេសជិតខាង ទាំងនេះ ទេ ។

តែបែបនេះក្ដីប្រទេសកម្ពុជា បានឈានដល់កម្រិត អាសន្នដំណាក់កាលដំបូងហើយ ដែល ក្រសួងអប់រំបានប្រកាសជូនដំណឹងពីការបិទគ្រឹះស្ថានអំប់រំគ្រប់ កម្រិតទាំងអស់នៅទូទាំងប្រទេសខណៈបានរកឃើញ អ្នកផ្ទុកមេរោគកូរ៉ូណាកើនឡើង១២នាក់។

 ដើមឡើយ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ជាពិសេសលោកហ៊ុនសែន  ដែលជានាយករដ្ឋមន្ត្រី បានប្រកាស ថា ស្ថានភាពជំងឺបែបជំងឺ COVID-19 នេះ គឺជាទម្លាប់ទៅហើយ ដែលវា កើតឡើងសឹងតែរាល់ឆ្នាំលើពិភពលោក គឺដូចជាជំងឺសា កាលពីឆ្នាំ២០០២ដូចនេះដែរ។

តែមកដល់ពេលនេះ រដ្ឋាភិបាល កម្ពុជា ដែលពុំបានបិទជើងហោះហើរពីចិន ជាប្រភពនៃការផ្ទុះមេរោគនេះ បែរជា បិទជើងហោះ ពីប្រទេសអឺរ៉ុប មួយចំនួន និងអាមេរិក អ៊ីរ៉ង់ គឺជាស្ថានភាពនៃការទទួលស្គាល់ពីភាពសាហារនៃមេរោគដ៏កំណាចនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស