28 C
Phnom Penh

លោក ហ៊ុន សែន បានចេញបំរាមមិនឲ្យកម្មករធ្វើដំណើរទៅទីណាទាំងអស់ក្នុងរយៈពេលបុណ្យចូលឆ្នាំខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលនៅថ្ងៃព្រហស្បតិ៍នេះបានដាក់បំរាមគោចរណ៍ធ្វើដំណើរក្នុងប្រទេសដោយចាប់ផ្តើមអនុវត្តចាប់ពីម៉ោង២៤:០០ ថ្ងៃទី៩ ខែមេសា ដល់ម៉ោង២៤:០០ ថ្ងៃទី១៦ ខែមេសា។

ក្នុងសារសម្លេងបែកធ្លាយរបស់លោក ហ៊ុន សែន ដែលត្រូវបានចែកចាយជាតាមបណ្តាញសង្គមហ្វេសប៊ុកឲ្យដឹងថា គោលបំណងនៃការដាក់បំរាមគោចរណ៍នេះដោយសារគឺដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។ លោកបន្តថា វិធានការដែលចាំបាច់ត្រូវហាមឃាត់ការធ្វើដំណើរនៅផ្ទៃក្នុងប្រទេស រួមមានការធ្វើដំណើរឆ្លងកាត់ចេញ-ចូលរាជធានីភ្នំពេញ ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត។

លោក ហ៊ុន សែន អះអាងថាប្រសិនបើអាជ្ញាធរធ្វើការហាមឃាត់បញ្ហានេះមិនបានទេ នោះច្បាប់ស្តីពីការដាក់ប្រទេសក្នុងគ្រាអាសន្នក៏មិនអាចបង្កើតឡើងបានដែរ ហើយប្រទេសជាតិនឹងធ្លាក់ក្នុងភាពវឹកវរ មិនខាន។

ប៉ុន្តែបទបញ្ជាររបស់លោក ហ៊ុន សែន បានលើកលែងសម្រាប់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជារថយន្ត និងមធ្យោបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន។

ការលើកលែងបំរាមនេះក៏ធ្វើឡើងសំរាប់ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន រថយន្តពន្លត់អគ្គីភ័យ រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់ និងការដឹកជញ្ជូនកម្មករទៅកាន់ កន្លែងធ្វើការនៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានប័ណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ។

ជាងនេះទៅទៀតបំរាមរបស់លោក ហ៊ុន សែន ក៏បានលើកលែងដល់ការធ្វើដំណើររបស់ ពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ដោយកំណត់ចំនួនមនុស្ស មិនឱ្យលើសពី៤ (បួន)នាក់  នោះដែរ។

បទបញ្ជារបន្ទាន់របស់លោក ហ៊ុន សែន នៅពេលធ្វើឡើងក្រោយ ពេលដែលមានប្រតិកម្មរបស់កម្មករជាច្រើនដែលហាមឈប់សំរាកពេលចូលឆ្នាំ។

ទោះជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍន៍សង្គម លោក បណ្ឌិត មាសនី បានប្រាប់សាព័ត៌មាន The Cambodia Daily នៅមុនការផ្សាយនេះបន្តិចថា ការបង្ខាំងមនុស្សមិនអោយធ្វើដំណើរក្នុងកាលៈទេសៈនៃការឆ្លងរាតត្បាតដោយសារជម្ងឺកូវីដ១៩នេះជាការត្រឹមត្រូវ។ ប៉ុន្តែលោកថា វាក៏អាចជាវិធានការគ្រប់គ្រងប្រទេសកុំឲ្យមានការតវ៉ាណាមួយរបស់កម្មករ ដែលអាចផ្ទុះឡើងស្របពេលដែលពួកគេបាត់បង់ការងារធ្វើច្រើននោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស