35 C
Phnom Penh

លោក ហ៊ុន សែន ផ្តល់ស្បៀងអាហារចំនួន ៣ម៉ឺន ៦ពាន់ឈុត ជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ចែកជូនពលរដ្ឋរស់នៅក្នុងតំបន់ក្រហម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បានផ្តល់ស្បៀងអាហារចំនួន ៣ម៉ឺន ៦ពាន់ឈុត មកឲ្យរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់បែងចែកជូនដល់ពលរដ្ឋ ដែលមានជីវភាពខ្វះខាត រស់នៅក្នុងតំបន់បិទខ្ទប់ និងតំបន់ក្រហម ស្ថិតក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺCovid-19 ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ធ្ងន់ធ្ងរ។

ស្បៀងអាហារទាំងនោះ ត្រូវបានដឹកតាមរយៈរថយន្តយោធា ទៅដល់បរិវេណសាលាខេត្តព្រះសីហនុ ជាស្ថាពររួចហើយ ដោយមានលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីថ្នាក់ដឹកនាំក្រសួង មន្ត្រីស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀតបានមកទទួល។

បន្ទាប់ពីទទួលបានគ្រឿងឧបភោគបរិភោគខាងលើសនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ ក៏បានថ្លែងអំណរគុណ លោក ហ៊ុន  សែន ដែលបានផ្តល់ស្បៀងអាហារ ដើម្បីចែកជូនពលរដ្ឋ ដែលមានជីវភាពខ្វះខាតរស់នៅក្នុងតំបន់បិទខ្ទប់ និងតំបន់ក្រហម ស្ថិតក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដែលកំពុងរាតត្បាតធ្ងន់ធ្ងរដោយជំងឺCovid-19។

ទាក់ទងស្ថានភាពជំងឺ Covid-19 នេះ ក្រសួងសុខាភិបាល បានបង្ហាញថា ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ នេះ ក្រសួងបានរកឃើញអ្នកឆ្លងជំងឺCovid-19 ថ្មីចំនួន ៥៥៨នាក់ និងជាសះស្បើយ ៤១នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍មានចំនួន ៥៥៧នាក់ និងអ្នកដំណើរពីបរទេសចំនួន ០១នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺCovid-19 សរុបចំនួន ១៨១៧៩នាក់។ អ្នកជាសះស្បើយចំនួន ៦៨៨៤នាក់ និងមានអ្នកស្លាប់ដោយសារជំងឺCovid-19 មានចំនួន ១១៤នាក់៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស