30 C
Phnom Penh

ពួកយោធាភូមាកាត់ទោសបាតុករ២៨នាក់ ម្នាក់ៗមានទោស២៨ឆ្នាំករណីបំផ្លាញទ្រព្យសម្បត្តិចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការរបបរដ្ឋប្រហារនៃប្រទេសភូមាបានកាត់ទោសពលរដ្ឋរបស់ខ្លួនយ៉ាងតិច២៨នាក់ ឱ្យមនាទោសម្នាក់២០ឆ្នាំដោយក្នុងនោះទទួលរងទារុណកម្មបង្ខំឱ្យធ្វើពលកម្មធ្ងន់ធ្ងរទៀតផង។

កាសែតចិន Global Times បានចុះផ្សាយដោយស្រង់ប្រភពសារព័ត៌មានក្នុងស្រុក នៃប្រទេសភូមាកាលពីថ្ងៃទី២៦ ខែឧសភាថា តាមប្រភពដដែលនេះពលរដ្ឋភូមា ដែលមានទោសទាំងនោះ ដោយសារ ជាប់ពាក់ព័ន្ធ នឹងការដុតបំផ្លាញរោងចក្រ របស់ក្រុមហ៊ុនចិន ក្នុងប្រទេសភូមាកាលពីខែមិនា។ ក្នុងចំណោមពលរដ្ឋភូមាទាំង២៨នាក់នោះ គឺ១៨នាក់កំពុងតាមចាប់ ខ្លួននៅឡើយ។

នៅក្នុងការវាយប្រហាររបស់បាតុករភូមា ដែលធ្វើឡើងកាលពីថ្ងៃទី១៤មីនានោះ គឺរោងចក្រសម្លៀកបំពាក់នៃប្រទេសចិនដែលមាននៅតំបន់សេដ្ឋកិច្ចពិសេសនៃទីក្រុងយ៉ង់ហ្កូន យ៉ាងតិច៣២រោងចក្រត្រូវបានដុតបំផ្លាញ ហើយខូចខាតទ្រព្យសម្បត្តិសរុបជិត៣៧លានដុល្លារ សហរដ្ឋអាមេរិក។ ក្នុងនោះជនជាតិចិន២នាក់ ត្រូវបានបាតុករវាយឱ្យ របួស។

ក្រោយឧបទ្ទវហេតុនេះកើតឡើង រដ្ឋាភិបាល ចិន បានណែនាំឲ្យពួកយោធា ភូមាត្រូវចាប់ខ្លួន មនុស្សដែលជាប់ពាក់ព័ន្ធ ហើយយកមកកាត់ទោស ។ ចិនប្រកាសថា បាតុកម្មនោះគឺជាការវាយប្រហារ ទៅលើផលប្រយោជន៍ចិន ហើយចាត់ទុកក្រុមមនុស្សទាំងនោះថា ជាក្រុមភេរវកម្ម ដោយមិនត្រូវអត់ឱនបានឡើយ។

ចិនជាប្រទេសវិនិយោគទុនដ៏ធំមួយនៅក្នុងប្រទេសភូមា។ ប្រទេសនេះមានកម្លាំងវិនិយោគទុននលើវិស័យឧស្សាហកម្មសម្លៀកបំពាក់ធំជាងគេនៅភូមា។ បន្ទាប់ពីភូមានបានក្លាយជាទីផ្សារសម្រាប់ការនាំចេញសម្លៀកបំពាកទៅកាន់អឺរ៉ុបក្រោម ប្រព័ន្ធអនុគ្រោះពន្ធ EBA។

តែឥលូវនេះប្រព័ន្ធអនុគ្រោះពន្ធEBAរបស់ប្រតេសភូមាត្រូវបានសហភាបអឺរ៉ុប ទម្លាក់ចោលបន្ទាប់ពីប្រទេសនេះ ធ្លាក់ក្នុងរដ្ឋប្រហារនៅថ្ងៃទី១កុម្ភៈ។

ក្នុងសំណុំរឿងនៃរដ្ឋប្រហារនេះ ប្រជាជនភូមាបានធ្វើបាតុកម្មភ្លូកទឹកភ្លូកដីប្រឆាំងនឹងពួកយោធា។ ប្រជាជនភូមាបានចោទថា ប្រទេសចិននៅពីក្រោយរដ្ឋប្រហារនេះ។

ក្រោយពីចោទភ្លាមមកបាតុកររាប់ពាន់នាក់ បានសម្ដៅទៅកាន់ស្ថានទូតចិននៅទីក្រុងយ៉ង់ហ្កូន ដោយពួកគេលើកបដាសរសេររៀបរាប់ថាចិនត្រូវតែរុញឱ្យពួកយោធាភូមាផ្ដល់អំណាចទៅឱ្យរដ្ឋាភិបាលរបស់លោកស្រីអង់សានស៊ូជីឡើងវិញ។

ពួកបាតុករបានចោទថា ប្រទេសចិននៅពីក្រោយរដ្ឋប្រហារទើបធ្វើឱ្យមានថ្ងៃទី១កុម្ភៈកើតឡើង។ យ៉ាងណាក៏ដោយចិនបានបដិសេធថាមិនបានជាប់ពាក់ព័ន្ធនឹងរឿងរដ្ឋប្រហារនេះទេ។ ប៉ុន្ដែបាតុករនៅតែមិនទទួលយកបានហើយក៏បាតុករមួយចនួនផ្ទុះកំហឹងប្រឆាំងនឹងពលរដ្ឋចិនដែលមាននៅលើទឹកដីភូមា ហើយក៏ឈានទៅដល់ការដុតបំភ្លាញរោងចក្ររបស់ចិន។

នៅក្នុងឧបទ្ទវហេតុនោះអាជ្ញាធរយោធាភូមាបានបាញ់សម្លាប់បាតុករឱ្យស្លាប់និងចាប់ខ្លួនជាច្រើននាក់។ តែបែបនេះក្ដីប្រជាជនភូមានៅតែចិញ្ចឹមចិត្តប្រឆាំងនឹងចិន។ ការប្រឆាំងប្រទេសចិនកើតឡើងតៀតដោយបាតុករវាយប្រហារទៅលើសន្ដិសុខការពារបំពង់ប្រេងរបស់ចិនដែលជាបំពង់ប្រេងនាំប្រេងពីផែសមុទ្រនៃប្រទេសភូមាឆ្លងកាត់ប្រទេសនេះទៅកាន់ប្រទេសចិន។ ក្នុងឧបទ្តវេហតុនោះសន្ដិសុខយ៉ាងតិច៣នាក់ត្រូវបានបាតុករត្រូវបានបាតុករវាយឱ្យមានរបួសស្នាមជាទម្ងន់។

បាតុករបានប្រកាសដោយព្រមានថា ឱ្យរដ្ឋាភិបាលចិនត្រូវបញ្ចប់ជាបន្ទាន់ផែនការរបស់ខ្លួនប្រឆាំងនិងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សា សន្ដិសុខអង្គការសហប្រជាជាតិ ដែលទាមទារឲ្យរបបសឹកភូមាត្រូវតែផ្ទេរអំណាចទៅឱ្យរដ្ឋាភិបាលស៊ីវិលឡើងវិញ។

ចិន ត្រូវបានមើលឃើញថា ជាប្រទេសមានទំនាក់ទំនងជាមួយពួកយោធាភូមា ចាប់តាំងពីប្រទេសនេះធ្លាក់ក្នុង របបសឹក នៅឆ្នាំ១៩៦២ ហើយរយៈពេល ៥០ មកនេះ  ចិននៅតែមានទំនាក់ទំនង ជាមួយពួកយោធាភូមា។ ក្នុងស្ថានភាពដែល សហគមន៍អន្តរជាតិបានកាត់ផ្ដាច់ទំនាក់ទំនង ជាមួយពួកយោធា ដោយផ្អាកការធ្វើជំនួញ ប៉ុន្តែសម្រាប់ចិននៅតែបន្តដដែល។

កាលពីថ្មីៗនេះ  ឡានដឹកសឹក ពីប្រទេសចិន ចូលមកខាងក្នុងប្រទេសភូមា ដែលជួយផ្គត់ផ្គង់ពួកកងទ័ពរបស់មេរដ្ឋប្រហារមីនអ៊ុងឡាំង គឺយ៉ាងតិច៧គ្រឿង ត្រូវបានកងទ័ពជនជាតិដើម កាឈិន វាយប្រហារ។

នៅពេលជាមួយគ្នានេះទៀត ពួកយោធា ត្រូវបានរាយការណ៍មកថា បាន ផ្ដល់អោយក្រុមហ៊ុនចិន រុករករ៉ែ ជាច្រើន នៅតំបន់មួយចំនួនដែលនាំអោយ ប្រជាជនភូមានៅតែប្រកាន់ជំហរ ប្រឆាំងចិន។

មកដល់ពេលនេះ ប្រជាជនភូមា និងសហគមន៍អន្តរជាតិ មួយចំនួន នៅតែចោទចិនជាអ្នករារាំងក្នុងការ គាប់សង្កត់នឹងស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់អំណាចរបស់ពួកយោធា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស