33 C
Phnom Penh

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​រក​ឃើញ​វីរុស​កូវីដ-១៩​បំប្លែង​ថ្មី Delta ដំបូង និង​ស្នើ​សាធារណជន​ប្រុងប្រយ័ត្ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 បំប្លែង​ថ្មី​ប្រភេទ Delta ជា​លើកដំបូង​ដែល​បាន​កើតឡើង​លើ​កុមារា​ម្នាក់​អាយុ ៨​ឆ្នាំ​ម្នាក់។

ប្រភព​ថា កុមារ​នោះ​ជា​អ្នក​ធ្វើ​ដំណើរ​ត្រឡប់​ពី​ប្រទេស​ថៃ ចូល​មក​កម្ពុជា តាម​ច្រក​ព្រំដែន​ឡែម ហើយ​បាន​ធ្វើ​ចត្តាឡីស័ក​នៅ​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១។

អ្នក​នាំពាក្យ​សាលា​ខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា កុមារា​ខាងលើ​នេះ​បាន​ធ្វើ​ដំណើរ​មកដល់​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០២១ ហើយ​បន្ត​ធ្វើ​ចត្តាឡីស័ក​នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ត្រូវ​ក្រុម​គ្រូពេទ្យ​យក​សំណាក​ធ្វើ​តេស្ដ​វិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២១ ទទួល​បាន​លទ្ធផល​គឺ​វិជ្ជមាន​ជំងឺ Covid-19 បំប្លែង​ថ្មី​ប្រភេទ Delta។

ផ្តើម​ពី​បញ្ហា​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត ដោយ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស