29 C
Phnom Penh

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​មកពី​៧​សហគមន៍​ឡើង​តវ៉ា​ដាក់​ញត្តិ​នៅ​សាលាដំបូង​និង​សាលា​ខេត្ត​កោះកុង

បទវិភាគ

ពលរដ្ឋ​សហគមន៍​រងគ្រោះ​ដោយ​ការ​រំលោភ​ដីធ្លី​ជាង ៧០០​នាក់​មកពី​សហគមន៍​ចំនួន ៧​កន្លែង​ផ្សេង​គ្នា ស្ថិត​ក្នុង​ស្រុក​ស្រែអំបិល ស្រុក​បុទុមសាគរ ស្រុក​ថ្មបាំង នៃ​ខេត្ត​កោះកុង បាន​ឡើង​ទៅ​ជួបជុំ​គ្នា​នៅ​សាលាដំបូង និង​សាលា​ខេត្ត​កោះកុង ដើម្បី​តាមដាន​ញត្តិ​ដែល​ពួកគេ​ធ្លាប់​ដាក់​កន្លងមក និង​ដាក់​ញត្តិ​បន្ថែម​ទៀត​ទាមទារ​រក​កិច្ច​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួកគាត់ នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១។

ប្រភព​ពី​ពលរដ្ឋ​នៅ​តំបន់​រងគ្រោះ​ដោយសារ​តែ​ដីធ្លី​ទាំងនោះ បាន​ឲ្យ​ដឹង​ថា ពួកគាត់​បាន​រង​ការ​រំលោភ​ពី​ក្រុមហ៊ុន​ស្ករអំពៅ​របស់​ឧកញ៉ា លី យ៉ុងផាត់ ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហេង ហ៊ុយ ជាមួយ​ពលរដ្ឋ​ក្នុង​ខេត្ត​កោះកុង អស់​រាប់​ពាន់​ហិកតារ ដោយ​មិន​មាន​សំណង​សមរម្យ​សម្រាប់​ពួកគាត់​ឡើយ។

ក្រៅពី​ដាក់​ញត្តិ​នោះ ប្រជាពលរដ្ឋ​សហគមន៍​ក៏​ចូលរួម​គាំទ្រ​តំណាង​សហគមន៍​ក្រុម​១៩៧ ចំនួន ៩​នាក់​ដែល​ត្រូវ​សាលាដំបូង​ខេត្ត​កោះកុង ចេញ​ដីកា​កោះហៅ​ឲ្យ​ចូល​ខ្លួន​ស្រាយ​បំភ្លឺ​ក្នុង​សវនាការ​ជំនុំ​ជម្រះ​ក្រោម​បទ​ចោទ «បរិហារ​កេរ្តិ៍ ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​ជាតិ» ប្រព្រឹត្ត​នៅ​មុខ​ក្រសួង​ដែនដី​នា​ក្រុង​ភ្នំពេញ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស