ឌឹ ខេមបូឌា ដេលី
រដ្ឋាភិបាលសម្រេចបណ្តេញជនជាតិចិន ១៥០នាក់ ចេញពីកម្ពុជា ក្រោយរកឃើញអំពើល្មើសច្បាប់
រដ្ឋាភិបាលតាមរយៈមន្ត្រីជំនាញនៃក្រសួងមហាផ្ទៃ បានសម្រេចបណ្តេញជនជាតិចិនចំនួន១៥០នាក់ ចេញពីកម្ពុជានៅថ្ងៃនេះ ក្រោយពេលពួកគេទាំងនោះត្រូវបានរកឃើញ និងចាប់ខ្លួនពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអ៊ិនធឺណិត។
គេហទំព័រអគ្គស្នងការនគរបាលជាតិបានឱ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្តេញចេញជនជាតិចិន១៥០នាក់ ទៅប្រទេសដើមរបស់គេវិញ តាមយន្តហោះពិសេសមួយរបស់ ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃនេះ។
ប្រភពដដែលថា ជនជាតិចិនចំនួន១៥០នាក់គឺមាន ស្រីចំនួន...
កម្ពុជា-ឡាវ នឹងសម្រេចដកកងទ័ពពីតំបន់ប្រឈមនៅចុងខែសីហានេះ
កម្ពុជា-ឡាវ បានយល់ព្រមដោយឯកភាពគ្នានេះ ថានឹងដកកងទ័ពចេញរៀងខ្លួនពីព្រំដែន នៅចំណុចតំបន់មុំបី ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៩ សីហា។
គេហទំព័រសារព័ត៌មានអនឡាញថ្មីៗ ដោយដកស្រង់ប្រភពពីកាសែតរបស់ប្រទេសឡាវមួយបាន ឱ្យដឹងថាភាគីកម្ពុជា-ឡាវ បានឯកភាពគ្នាហើយ ដោយសម្រេចដកទ័ពចេញពីតំបន់ព្រំដែន ចាប់ពីម៉ោង៨ព្រឹក ហើយបញ្ចប់នៅម៉ោង១១ព្រឹក។ ប្រភពដដែល លើកឡើងថា ការសម្រេចរបស់ភាគីទាំងពីរ ធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ...
រដ្ឋាភិបាលសម្រេចហាមបរទេសមិនឱ្យប្រកបមុខរបរ និងការងារ ១០ប្រភេទ
រដ្ឋាភិបាលលោកហ៊ុន សែន តាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសមួយនៅថ្ងៃនេះ ដោយហាមជនបរទេស មិនឱ្យប្រកបការងារ និងមុខរបរចំនួន១០ប្រភេទ ដែលជាមុខរបររកចំណូលដោយខ្លួនឯង។
ក្រសួងការងារឱ្យដឹងថាមុខរបរ និងការងារទាំង១០ប្រភេទនោះរួមមាន ការបើកយាន្តជំនិះគ្រប់ប្រភេទជាលក្ខណៈអាជីវកម្ម លក់ដូរដោយមធ្យោបាយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទនៅទីសាធារណៈ ម៉ាស្សានិងចាប់សសៃរតាមសាធារណៈ កាត់សក់ អ៊ុតសក់ ថែរក្សាសម្ផស្ស ប៉ះកង់ និងជួសជុលយាន្តយន្ត។
ការជំនុំជម្រះក្ដីអតីតបុរសខ្លាំងនៃប្រទេសម៉ាឡេស៊ី ករណីពុករលួយនិងបំពានអំណាចរដ្ឋចាប់ផ្ដើមហើយ
សំណុំរឿងពុករលួយរាប់រយលានដុល្លារ ដែលត្រូវបានចោទថាបានលួចទ្រព្យសម្បត្តិជាតិ ចាប់ផ្ដើមជំនុំជម្រះហើយ នៅថ្ងៃពុធទី៨ ខែសីហានេះនៅ តុលាការជាន់ខ្ពស់ក្រុងកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី។ អតីតបុរសខ្លាំងរូបនេះ គឺអតីតនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី លោកណាជីប រ៉ាហ្សាក់។ បុរសរូបនេះ ត្រូវបានទាញទម្លាក់ពីអំណាច ដោយកម្លាំង ប្រជាជនតាមរយៈការបោះឆ្នោតសភាកាលពីខែឧសភា ឆ្នាំ២០១៨។
តាមសារព័ត៌មានម៉ាឡេស៊ី The Strait Times ចុះផ្សាយថា លោក ណាជីប...
សមាជិកអាស៊ានមួយចំនួនត្រៀមធ្វើសមយុទ្ធយោធាជាមួយអាមេរិក ខណៈកម្ពុជាមិនទាន់ឃើញប្រកាសជាផ្លូវការ
ប្រទេសជាសមាជិកអាស៊ាន នឹងធ្វើសមយុទ្ធយោធាលើកដំបូងជាមួយកងទ័ពជើងទឹកសហរដ្ឋអាមេរិក ខណៈអាមេរិក និងចិនកំពុងដណ្ដើមឥទ្ធិពលក្នុងតំបន់ ហើយស្របពេលដែលសមាជិកមួយគឺកម្ពុជា មិនទាន់ឃើញមានប្រកាសថានឹងចូលរួមនៅឡើយទេ។
តាមគេហទំព័រ Rappler.com សមយុទ្ធនេះនឹងត្រូវធ្វើឡើងក្នុងតំបន់ឈូងសមុទ្រថៃ តំបន់ច្រកសមុទ្រម៉ាឡាកា ក្បែរប្រទេសម៉ាឡេស៊ី និងតំបន់សមុទ្រក្បែរប្រទេសវៀតណាម។សមយុទ្ធយោធានេះ មាននាវាចំនួន ៨គ្រឿង និងយន្តហោះចម្បាំង ២គ្រឿង ដោយចាប់ផ្ដើមពីថ្ងៃទី២ដល់ថ្ងៃទី៦កញ្ញា ។
តាមប្រភពដដែលឲ្យដឹងថា...
ឧកញ៉ាមួយចំនួនជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើ កំពុងរត់គេចខ្លួន មុនការចូលបំភ្លឺនៅតុលាការ
មន្ត្រីតុលាការខេត្តមណ្ឌលគិរី បានអះអាងថាឧកញ៉ាចំនួន ៣រូប ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើកន្លងមក បានរត់គេចខ្លួនមុនថ្ងៃកំណត់កោះហៅឱ្យចូលបំភ្លឺនៅតុលាការ។
ឧកញ៉ាទាំងនោះ រួមមាន ឧកញ៉ា ស្រ៊ុន ម៉េងលាង ជាម្ចាស់ក្រុមហ៊ុន ម៉េងលាងគ្រុប ដែលមានទីលំនៅ ក្នុងឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឧកញ៉ា តុប វីរដា ជាម្ចាស់ក្រុមហ៊ុនវិជ្ជរី នៅភូមិដីដុះលើឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ...
រដ្ឋាភិបាលសម្រេចលុប ឈ្មោះ លោក ផែង វណ្ណៈ ចេញពីក្របខណ្ឌយោធា
រដ្ឋាភិបាលលោកហ៊ុន សែន តាមរយៈឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ នៅថ្ងៃនេះ បានសម្រេចចេញប្រកាសមួយដោយលុបឈ្មោះ លោក ផែង វណ្ណៈ ចេញពីក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ ចាប់ពីពេលនេះតទៅ។
សេចក្តីប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិនៅថ្ងៃនេះ បានសម្រេចលុបឈ្មោះ លោក ផែង...
អ្នកវិភាគមើលឃើញថា លោកហ៊ុន សែន មិនអាចពឹងចិនជួយរឿងEBA បាន ទើបងាកទៅពឹងជប៉ុនឱ្យជួយបន្ថែម
អ្នកវិភាគលោក គឹម សុខា អះអាងថា ក្នុងរយៈពេលចុងក្រោយនេះ លោក ហ៊ុន សែន ហាក់មិនសូវមានសង្ឃឹមលើចិន ជួយកម្ពុជារឿងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុបឡើយ។
ការលើកឡើងនេះ ក្រោយពេលរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានស្នើសុំឱ្យឯកអគ្គរាជទូតចប់អាណត្តិរបស់ជប៉ុន លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា (HORINOUCHI...
ពលរដ្ឋសូដង់សាទរ តុលាការ នាំខ្លួនអតីតមេដឹកនាំផ្ដាច់ការមកកាត់ក្ដីករណីពុករលួយនិងក្បត់ជាតិ
ប្រជាជនសូដង់កាន់តែច្រើនឡើង សាទរប្រព័ន្ធតុលាការថ្មីនៃប្រទេសសូដង់ដែលបាននាំខ្លួន អតីតមេដឹកនាំ ផ្ដាច់ការ Omar al-Bashir មកអង្គុយក្នុងរង្វង់ក្រចកសេះ ស្ដាប់កំហុសរបស់ខ្លួនដែលបានព្រឹត្តពេលខ្លួនកាន់អំណាច រយៈពេល៣០ឆ្នាំ។
លោក Omar al-Bashir ត្រូវបានប្រជាជន និងកងទ័ពទាញទំម្លាក់ពីអំណាចកាលពី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ខណៈបុរសខ្លាំងរូបនេះប្រកាសក្រាញអំណាច ប្រាំឆ្នាំទៅមុខទៀត ទោះជាខ្លួន មានកំហុស ក្នុងការដឹកនាំប្រទេសក៏ដោយ។
រដ្ឋាភិបាលសម្រេចមោឃភាពលិខិតអនុញ្ញាតដឹកជញ្ជូនឈើនិងអាជីវកម្មឈើ ចាស់ចោល ប៉ុន្តែសម្រួលឱ្យមានការស្នើសុំថ្មី
រដ្ឋាភិបាលលោក ហ៊ុន សែន សម្រេចមោឃភាពលិខិតអនុញ្ញាតដឹកជញ្ជូនឈើ និងអាជីវកម្មឈើ នៅតំបន់ដីសម្បទានសេដ្ឋកិច្ចទាំង ឡាយ។ រដ្ឋាភិបាលក៏បានអះអាងថា ការធ្វើបែបនេះ ដើម្បីងាយស្រួលគ្រប់គ្រង ហើយថានឹងមានការផ្តល់ឱ្យឡើងវិញសម្រាប់អ្នកស្នើសុំថ្មី។
ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញលិខិតមួយនៅថ្ងៃនេះ ដោយបានសម្រេចតាមចំណាររបស់លោក ហ៊ុន សែន ដោយបញ្ជាដល់ក្រសួងកសិកម្ម និងគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធម្មជាតិ ឱ្យលុបចោលលិខិតបើកផ្លូវឬ...















