ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
29
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
AUTHOR NAME
ឌឹ ខេមបូឌា ដេលី
2597 POSTS
0 COMMENTS
ជម្លោះដីធ្លី
ពលរដ្ឋគាំទ្រចំណាត់ការរបស់អភិបាលថ្មីខេត្តកំពតដោះស្រាយវិវាទដីធ្លីបរិវេណអាងស្តុកទឹកដងទង់
ឌឹ ខេមបូឌា ដេលី
-
October 27, 2021
ពលរដ្ឋរស់នៅស្រុកដងទង់ ខេត្តកំពត សាទរ និងស្វាគមន៍លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលទើបឡើងកាន់តំណែងថ្មី ដែលបានរកយុត្តិធម៌លើទំនាស់ដីធ្លីពាក់ព័ន្ធមន្ត្រីមួយចំនួននៃរដ្ឋបាលខេត្តកំពត បានឃុបឃិតគ្នាលក់ដីអាងទឹកដងទង់ស្ងាត់ៗដែលនាំឲ្យបាត់បង់ប្រភពទឹកប្រើប្រាស់។ ក្រោយពីប្រកាសចូលកាន់តំណែងជាអភិបាលខេត្តកំពត លោក ម៉ៅ ធនិន ក្រៅពីជួបសាធារណជន លោកក៏បានបង្កើតឲ្យមានវេទិកាសាធារណៈដើម្បីជួបជាមួយពលរដ្ឋដែលមានទំនាស់ដីធ្លីនៅស្រុកដងទង់ ដែលពលរដ្ឋមូលដ្ឋាននេះបានចោទមន្ត្រីមួយចំនួនចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់ក្បាលម៉ាស៊ីនដឹកនាំនៃរដ្ឋបាលខេត្តកំពត ថាបានឃុបឃិតលួចលក់អាងស្តុកទឹកដងទង់ស្ងាត់ៗទៅឲ្យក្រុមហ៊ុន សេង សម្បត្តិ សម្រាប់សង់ផ្ទះល្វែងលក់។ ថ្លែងក្នុងវេទិកាសាធារណៈ នៅថ្ងៃទី២៦ ខែតុលា ពលរដ្ឋស្រុកដងទង់...
ព័ត៌មានជាតិ
ខេត្តមួយចំនួននិងរាជធានីភ្នំពេញប្រឈមជំនន់ទឹកភ្លៀង ខណៈទឹកស្ទឹងព្រែកត្នោតបន្តហក់ឡើង
ឌឹ ខេមបូឌា ដេលី
-
October 27, 2021
ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថា នៅតាមបណ្ដាខេត្តមួយចំនួនរួមទាំងរាជធានីភ្នំពេញផងនោះ ប្រឈមនឹងជំនន់ទឹកភ្លៀង ដោយសារតែកម្ពុជាទទួលរងឥទ្ធិពលបន្តបន្ទាប់បង្កឱ្យមានភ្លៀងធ្លាក់ពីកម្រិតបង្គួរទៅខ្លាំង ខណៈទឹកស្ទឹងព្រែកត្នោត ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងហក់ឡើង។ សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ឱ្យដឹងថា ចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា រាជធានី-ខេត្តចំនួន១៤ ប្រឈមជំនន់ទឹកភ្លៀង ដោយសារតែប្រទេសកម្ពុជាទទួលឥទ្ធិពលសម្ពាធទាប និងឥទ្ធិពលពីជ្រលងសម្ពាធខ្ពស់។ ក្រសួងបន្តថា រាជធានី-ខេត្តទាំងនោះរួមមានខេត្តព្រៃវែង...
នយោបាយ
លោក ជា សុផារ៉ា រងការចោទប្រកាន់ថាប្រព្រឹត្តអំពើពុករលួយក្នុងជួរបក្សកាន់អំណាចរបស់ខ្លួន
ឌឹ ខេមបូឌា ដេលី
-
October 26, 2021
សមាជិកគណបក្សប្រជាជនកម្ពុជា ចោទរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ថាបានប្រព្រឹត្តអំពើពុករលួយក្នុងជួរគណបក្សកាន់អំណាចរបស់ខ្លួន ខណៈក្រុមអ្នកឃ្លាំមើលរកឃើញថា ការសម្ដែងយកមុខរបស់លោក ជា សុផារ៉ា កន្លងមក ធ្វើឲ្យប៉ះទង្គិចដល់ឥទ្ធិពល និងមុខមាត់គ្រួសារ «ហ៊ុន» យ៉ាងខ្លាំងក្នុងតួនាទីជាអ្នកគ្រប់គ្រងបញ្ហាដីធ្លីសព្វថ្ងៃនេះ។ សមាជិកគណបក្សកាន់អំណាច លោក គង់ ឃៀង បានបង្ហោះវីដេអូតាមបណ្ដាញសង្គម Facebook នៅថ្ងៃទី២៥ តុលា...
ច្បាប់
អង្គការសមាគមជាច្រើនបន្តធ្វើយុទ្ធនាការស្នើសុំឲ្យដោះលែងលោក រ៉ុង ឈុន និងសកម្មជនសង្គមផ្សេងទៀត
ឌឹ ខេមបូឌា ដេលី
-
October 26, 2021
អង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិមនុស្សនៅកម្ពុជា បាននាំគ្នាធ្វើយុទ្ធនាការនៅសប្តាហ៍ទី១១ នេះ ស្នើសុំឱ្យអាជ្ញាធរកម្ពុជាដោះលែងប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ខណៈក្រុមអ្នកឃ្លាំមើលលើកឡើងថា ការចាប់ខ្លួនសកម្មជនសង្គមនេះ នាំឲ្យមានក្តីបារម្ភជាខ្លាំងពីសហគមន៍អន្តរជាតិ។ អង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជា បានធ្វើយុទ្ធនាការរបស់ខ្លួនលើបណ្ដាញសង្គមបន្តទៀតហើយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នេះ ដើម្បីសុំឱ្យមានការដោះលែងប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ដែលតែងតែធ្វើការបញ្ចេញមតិដើម្បីសិទ្ធិសេរីភាព លើសិទ្ធិគ្រូបង្រៀន សិទ្ធិកម្មករនិយោជិត និងលើកកម្ពស់សិទ្ធិមនុស្សនាពេលកន្លងមក។ អង្គការសមាគមទាំងនេះរួមមាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)...
Idea Talk
IDEA TALK៖ តើការផ្សះផ្សាជាតិត្រូវការគ្រឿងផ្សំអ្វីខ្លះ?
ឌឹ ខេមបូឌា ដេលី
-
October 26, 2021
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ស្តីអំពី៖ «តើការផ្សះផ្សាជាតិត្រូវការគ្រឿងផ្សំអ្វីខ្លះ?»។
ច្បាប់
បក្សប្រឆាំង៖ កិច្ចព្រមព្រៀងទីក្រុងប៉ារីសជាកិច្ចសន្យាសម្រាប់អ្នកនយោបាយបញ្ចប់ជម្លោះផ្ទៃក្នុង
ឌឹ ខេមបូឌា ដេលី
-
October 26, 2021
គណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក (CNRP USA) អះអាងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺជាកិច្ចសន្យាធានារបស់អន្តរជាតិលើអធិបតេយ្យភាព ឯករាជ្យ បូរណភាពទឹកដី និងជាកិច្ចសន្យាសម្រាប់អ្នកនយោបាយខ្មែរប្រើដើម្បីបញ្ចប់ជម្លោះ ឬវិបត្តិនយោបាយផ្ទៃក្នុងរបស់កម្ពុជា។ ក្រុមនេះ កាលពីថ្ងៃទី២៣ ខែតុលា បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនដើម្បីចូលរួមអបអរខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដោយជំរុញឱ្យអ្នកនយោបាយខ្មែរបន្តប្រើកិច្ចព្រមព្រៀងអន្តរជាតិនេះ ក្នុងការរក្សាអធិបតេយ្យជាតិ បូរណភាពទឹកដី និងដើម្បីបញ្ចប់ជម្លោះនយោបាយផ្ទៃក្នុងជាតិរបស់ខ្លួនផងដែរ។ ប្រភពដដែលអះអាងថា កិច្ចព្រមព្រៀងនេះមិនបានចែងអំពីការអស់សុពលភាពនៃការចុះហត្ថលេខាទទួលស្គាល់ស្ដីពីកាតព្វកិច្ចរបស់ហត្ថលេខីទាំងអស់ ក្នុងការធានានូវអធិបតេយ្យជាតិ...
ព័ត៌មានអន្តរជាតិ
ខួប ៥០ឆ្នាំដែលចិនកុម្មុយនីស្តដណ្ដើមអាសនៈបានពីសាធារណរដ្ឋចិន ខណៈតៃវ៉ាន់ឈឺចាប់
ឌឹ ខេមបូឌា ដេលី
-
October 26, 2021
ថ្ងៃទី២៥ តុលា គឺជាខួប ៥០ឆ្នាំដែលរបបប្រជាមានិតចិន បានដណ្ដើមកាន់កាប់អាសនៈរបស់សាធារណរដ្ឋចិន ដែលជារដ្ឋាភិបាលប្រជាធិបតេយ្យ។ ថ្ងៃទី២៥ ខែតុលា កាលពី ៥០ឆ្នាំមុន គឺនៅឯអង្គការសហប្រជាជាតិ ដែលមហាសន្និបាតរបស់ស្ថាប័នពិភពលោកមួយនេះបានបោះឆ្នោតលើដំណោះស្រាយមួយលេខ២៧-៥៨។ ដំណោះស្រាយនោះបានផ្ដល់សិទ្ធិឱ្យរបបសាធារណរដ្ឋប្រជាមានិតចិន ដែលប្រកាន់របបកុម្មុយនីស្តមានអាសនៈនៅអង្គការសហប្រជាជាតិ។ អង្គការមួយនេះសម្រេចក្នុងការស្ដារសិទ្ធិទាំងអស់របស់សាធារណរដ្ឋប្រជាមានិតចិន និងទទួលស្គាល់តំណាងរដ្ឋាភិបាលក្រុងប៉េកាំងសព្វថ្ងៃនេះថាជាតំណាងស្របច្បាប់តែមួយគត់នៃចិន នៅអង្គការសហប្រជាជាតិ។ ដំណោះស្រាយដូចគ្នានេះ គឺជាការបណ្ដេញតំណាងរបស់សាធារណរដ្ឋចិន ដែលជារដ្ឋាភិបាលប្រជាធិបតេយ្យចាញ់សង្គ្រាម ឱ្យចាកចេញពីបេសកកម្មរបស់ខ្លួននៅអង្គការសហប្រជាជាតិ។ សង្គ្រាមស៊ីវិលបិទបញ្ចប់នៅឆ្នាំ១៩៤៩ រដ្ឋាភិបាលនៃរបបសាធារណរដ្ឋចិន ដែលរត់ទៅនៅលើកោះតៃវ៉ាន់ ក៏បានបាត់បង់សិទ្ធិតំណាងរបស់ខ្លួននៅអង្គការសហប្រជាជាតិមកទល់នឹងសព្វថ្ងៃនេះ។ នៅថ្ងៃនេះ បក្សកុម្មុយនីស្តចិន បានប្រារព្ធខួប...
ព័ត៌មានជាតិ
ពលរដ្ឋខេត្តកោះកុងព្រួយបារម្ភអំពីបទល្មើសគ្រឿងញៀននាំចូលពីថៃតាមច្រកលំហសមុទ្រ
ឌឹ ខេមបូឌា ដេលី
-
October 26, 2021
ពលរដ្ឋខេត្តកោះកុង បង្ហាញការព្រួយបារម្ភអំពីបទល្មើសនាំចូលគ្រឿងញៀនជិត ៣០០គីឡូក្រាម ដែលជនល្មើសបន្តលួចនាំចូលតាមច្រកលំហសមុទ្រចូលមកក្នុងភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង ខណៈសមត្ថកិច្ចជំនាញពាក់ព័ន្ធប្រចាំច្រកលំហសមុទ្រហាក់មិនសូវរវល់អើពើពីការនាំចូលគ្រឿងញៀនឆ្លងដែននេះទេ។ ពលរដ្ឋបានដាក់ការសង្ស័យទៅលើសមត្ថកិច្ចជំនាញប្រចាំការនៅលើលំហសមុទ្រថា ទំនងជាអាចមានជាប់ពាក់ព័ន្ធសំណូកពុករលួយពីក្រុមជនល្មើស ជាថ្នូរអនុញ្ញាតឲ្យនាំចូលគ្រឿងញៀនជាបន្តបន្ទាប់ មុនត្រូវបានកម្លាំងនគរបាលស្រុកស្រែអំបិល ចុះបង្ក្រាបប៉ុន្មានថ្ងៃមុននេះ។ ការព្រួយបារម្ភជាថ្មីរបស់ក្រុមអ្នកឃ្លាំមើលសង្គម និងអាណាព្យាបាលខាងលើនេះ បានកើតមានជាថ្មីទៀតក្រោយពេលសមត្ថកិច្ចនគរបាលស្រុកស្រែអំបិល បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន និងរឹបអូសបានជិត ៣០០គីឡូក្រាម ដែលជនល្មើសដឹកតាមទូកចូលមកដល់ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។ យុទ្ធនាការនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់នៅលើទូកខ្នាតធំមួយគ្រឿងរបស់ជនជាតិថៃ ដែលចូលចតក្នុងផែជលផលនៅចំណុចមាត់ពាមស្រែអំបិល។ ក្រុមប្រជាពលរដ្ឋបានស្នើដល់លោក ស...
ច្បាប់
តុលាការខេត្តមណ្ឌលគិរីកោះហៅជនជាតិដើមភាគតិច១៨គ្រួសារឱ្យចូលបំភ្លឺតាមបណ្ដឹងឈ្មួញដី
ឌឹ ខេមបូឌា ដេលី
-
October 26, 2021
តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានកោះហៅជនជាតិដើមភាគតិចចំនួន ១៨គ្រួសារឱ្យចូលបំភ្លឺនៅតុលាការនៅខែវិច្ឆិកា ខាងមុខនេះ ក្រោយពីឈ្មោះ សាត សូត្រ ដែលជាឈ្មួញដីម្នាក់បានប្ដឹងពួកគេ។ ក្នុងដីកាចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី លោក ស៊ាវ ងីឈាន់ បានកោះហៅជនជាតិដើមភាគតិចឈ្មោះ តែល នី រស់នៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចូលបំភ្លឺនៅតុលាការនាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១...
ព័ត៌មានជាតិ
អាជ្ញាធរអំពាវនាវឱ្យពលរដ្ឋខណ្ឌដង្កោប្រុងប្រយ័ត្នទឹកជំនន់ ខណៈទឹកស្ទឹងព្រែកត្នោតកំពុងហក់ឡើង
ឌឹ ខេមបូឌា ដេលី
-
October 26, 2021
អាជ្ញាធរបានអំពាវនាវឲ្យពលរដ្ឋរស់នៅសង្កាត់ចំនួន១០ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រុងប្រយ័ត្នដោយសារទឹកស្ទឹងព្រែកត្នោត កំពុងហក់ឡើងខ្លាំង។ សេចក្ដីជូនដំណឹងចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ អាជ្ញាធរខណ្ឌដង្កោ បានឱ្យដឹងថា ពលរដ្ឋដែលកំពុងរស់នៅសង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ ក្នុងខណ្ឌដង្កោ ត្រូវប្រុងប្រយ័ត្ន ខណៈបច្ចុប្បន្នស្ថានភាពទឹកស្ទឹងព្រែកត្នោត បានហក់ឡើងជាបន្តបន្ទាប់។ សេចក្ដីជូនដំណឹងដដែលឱ្យដឹងទៀតថា ដើម្បីជៀសវាងនូវហានិភ័យដែលបង្កឱ្យខូចខាតទ្រព្យសម្បត្តិ...
1
...
100
101
102
...
260
Page 101 of 260
Latest news
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល សច្ចាវាយបកទៅលើអ៊ីរ៉ង់វិញដើម្បីការពារខ្លួន ស្របពេលអាមេរិកនិងបស្ចិមប្រទេសឱ្យបន្តអត់ធ្មត់ក្ដី
April 19, 2024
កម្ពុជាបន្តបាត់បង់ព្រៃឈើជាង ១សែនហិកតាក្នុងឆ្នាំ២០២៣ ស្មើទំហំទីក្រុង Los Angeles របស់អាមេរិក ដោយសារអំពើពុករលួយ
April 19, 2024
គណបក្សកម្លាំងជាតិនៅតែប្ដេជ្ញាសម្ដែងមតិដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យទាមទារឱ្យដោះលែងសមាជិក
April 19, 2024
កម្ពុជាបញ្ជូនជនជាតិចិនសង្ស័យជាឧក្រិដ្ឋជនអនឡាញចំនួន ១៣០នាក់ទៅប្រទេសកំណើតវិញ
April 19, 2024
តុលាការបង្កកគណនីធនាគារពាក់ព័ន្ធអ្នកស្រី ឡេង ចាន់ណា ជិត២០០គណនី និងឱ្យនាំខ្លួនអ្នកពាក់ព័ន្ធ២៤នាក់បន្ថែម
April 19, 2024
X
សូមចុងត្រង់នេះដើម្បីជួយឧបត្ថម្ភ