37 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

បទវិភាគ៖ តើ​លោក ហ៊ុន សែន ត្រូវការ​ចិន ឬ​ប្រទេស​លោកសេរី?

លោក ហ៊ុន សែន តែងតែ​បញ្ជូន​គណប្រតិភូ និង​ជួល​ក្រុម​បញ្ចុះបញ្ចូល (Lobby) ដោយ​ចំណាយ​លុយ​ជាតិ​ជាច្រើន​ដើម្បី​ធ្វើការ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​ប្រទេស​សេរី ជាពិសេស​ប្រទេស​អាមេរិក និង​សហគមន៍​អឺរ៉ុប។ ការ​បញ្ចុះបញ្ចូល​នោះ គឺ​ដើម្បី​ទទួល​បាន​ទីផ្សារ​នាំ​ទំនិញ​ចូល​ពី​ប្រទេស​កម្ពុជា​ដោយ​រួច​ព័ន្ធ និង​ការ​គាំទ្រ​ផ្សេងៗ​ទៀត​ពី​បណ្តា​ប្រទេស​ទាំងនោះ។ ផ្ទុយទៅវិញ រដ្ឋាភិបាល​លោក ហ៊ុន សែន ព្យាយាម​វាយប្រហារ​ប្រទេស​លោកសេរី ជាពិសេស​សហរដ្ឋ​អាមេរិក ដោយ​លើកតម្កើង​ចិន។ ដូច្នេះ តើ​អ្វី​ទៅជា​ចេតនា​ពិតប្រាកដ​របស់​លោក ហ៊ុន សែន? លោក ហ៊ុន សែន ជា​មេដឹកនាំ​ផ្ដាច់ការ...

បទវិភាគ៖ លទ្ធផល​បោះឆ្នោត​សភា​សហព័ន្ធ​រុស្ស៊ី​ដំបូងៗ​បាន​ធ្វើ​ឱ្យ​បក្ស​ប្រឆាំង​សប្បាយ​ចិត្ត តែ​ក្រោយ​មក​ឈឺចាប់​ខ្លាំង

ការ​បោះឆ្នោត​សភា Duma នៃ​ប្រទេស​រុស្ស៊ី ដែល​បាន​ប្រព្រឹត្ត​ដល់​ទៅ​រយៈពេល ៣​ថ្ងៃ កាលពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៩ ខែ​កញ្ញា មើលទៅ​ដូចជា​រឿង​កំប្លែង​ដែល​គ្រាន់តែ​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត​បន្តិច​ចំពោះ​អារម្មណ៍​ទស្សនិកជន​មិន​ចូលចិត្ត​តារា​កំប្លែង​តួ​កាច​ម្នាក់។ តារា​កំប្លែង​តួ​កាច​រូប​នេះ​ចេញ​មក​ភ្លាម​ធ្វើ​ឱ្យ​ទស្សនិកជន​សើច​សប្បាយ​ចិត្ត​បន្តិច​ត្រង់ថា តួ​កាច​ម្នាក់​នេះ​ទំនង​មិន​លេង​ល្បិច​កិច្ចកល​ផ្ដួល​គូប្រកួត​ដោយ​ល្បែង​ទុច្ចរិត​ទៀត​នោះ​ទេ។ តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក តារា​កំប្លែង​មុខ​ស្ងួត​មួយ​នេះ​វាយ​គូប្រកួត​ដួល​ព្រាត ដោយ​ល្បិច​លាក់​កាំបិត​ស្នៀត​ពីក្រោយ​ខ្នង។ ទស្សនិកជន​ស្រឡាំងកាំង​ដោយ​មិន​នឹកស្មាន​ថា លទ្ធផល​វា​ទៅជា​ដូច្នេះ​ទៅវិញ។ ការ​បោះឆ្នោត​សភា​ប្រទេស​រុស្ស៊ី បាន​បិទ​បញ្ចប់​ដោយ​នាំ​ទៅ​ជាមួយ​នឹង​រឿង​អាស្រូវ​កេង​បន្លំ​សន្លឹកឆ្នោត​រាប់​លាន​សន្លឹក។ បក្ស​ប្រឆាំង​ធំ​ជាងគេ​ដែល​សង្ឃឹម​ថា​នឹង​បាន​អាសនៈ​សភា បើ​មិន​ឈ្នះ គឺ​យ៉ាងហោចណាស់​ក៏​បាន​ជិត ៥០% ដែរ​នៃ​អាសនៈ​សរុប ៤៥០ ប៉ុន្តែ​បាន​តែ​ជិត ១៩​ភាគរយ​ប៉ុណ្ណោះ។ អ្វី​ដែល​ធ្វើ​ឱ្យ​បក្ស​កុម្មុយនីស្ត​សហព័ន្ធ​រុស្ស៊ី...

ក្រុម​ឈ្មួញ​ចោទ​ប្រធាន​គយ​ចល័ត​តំបន់​៣ និង​បក្ខពួក​ថា​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដឹកជញ្ជូន​ទំនិញ

មេ​ឈ្មួញ​ប្រកប​របរ​រកស៊ី​ដឹក​ទំនិញ​ឆ្លងកាត់​តាម​ផ្លូវ​ជាតិ​លេខ​៤៨ ផ្លូវ​ជាតិ​លេខ​៣ និង​ផ្លូវ​ជាតិ​លេខ​៤ ជាដើម ចោទ​លោក នុត លីឆូយ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់​ពន្ធ​តំបន់​៣ ដែល​ទទួល​បន្ទុក ៥​ខេត្ត រួម​មាន​ខេត្ត​កោះកុង ព្រះសីហនុ កំពត កែប និង​កំពង់ស្ពឺ ថា​បាន​គាបសង្កត់​សកម្មភាព​ដឹក​ទំនិញ​របស់​ពួកគាត់ គំរាម​ជំរិត​ទារ​ប្រាក់​តាម​តែ​ចិត្ត​ចង់​បាន។ ឈ្មួញ​មួយ​ចំនួន​បាន​អះអាង​ថា ជាបន្តបន្ទាប់​មកនេះ រាល់​ការ​ដឹក​ទំនិញ​របស់​ពួកគាត់ ទោះបី​ការ​ដឹកជញ្ជូន​ទំនិញ​ទាំងនោះ​បាន​បង់​ពន្ធ​នាំចូល​ត្រឹមត្រូវ​បែប​ណា​ក្តី ក៏​ចៀស​មិន​ផុត​ពី​ក្រុម​មន្ត្រី​គយ​ចល័ត​តំបន់​៣ ដឹកនាំ​ដោយ​លោក នុត...

មន្ត្រី​បក្ស​ប្រឆាំង៖ មេដឹកនាំ​បក្ស​កាន់​អំណាច​ត្រូវតែ​ជា​អ្នក​ចាប់ផ្តើម​មុនគេ​ដើម្បី​បោះ​ជំហាន​ទៅ​រក​វប្បធម៌​សន្ទនា​ឡើងវិញ

មន្ត្រី​បក្ស​ប្រឆាំង​បាន​លើកឡើង​ថា លោក ហ៊ុន សែន ត្រូវតែ​ជា​អ្នក​ចាប់ផ្តើម​មុនគេ​ក្នុង​ការ​បោះ​ជំហាន​ទៅ​រក​វប្បធម៌​សន្ទនា​ឡើងវិញ ដោយសារ​លោក ហ៊ុន សែន ជា​អ្នក​មាន​ឥទ្ធិពល និង​មាន​អំណាច​ពេញ​ដៃ។ ដូច្នេះ ការ​ចាប់ផ្តើម​របស់​លោក​នឹង​បង្ហាញ​ពី​គំរូ​មេដឹកនាំ​ល្អ​របស់​កម្ពុជា ឆ្ពោះ​ទៅ​រក​ការ​ផ្សះផ្សា បង្រួបបង្រួម និង​ឯកភាព​ជាតិ​កម្ពុជា​ទាំងមូល។ ការ​អះអាង​របស់​មន្ត្រី​បក្ស​ប្រឆាំង​នេះ ធ្វើឡើង​បន្ទាប់ពី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​នៅតែ​បន្ត​កើន​ឡើង​ឥត​ឈប់ឈរ ខណៈ​មេដឹកនាំ​នយោបាយ​ធំៗ​នៅ​មិនទាន់​អាច​រក​ផ្លូវ​ចរចា​គ្នា​បាន​នៅឡើយ ស្រប​ពេល​ដែល​មេ​បក្ស​ដឹកនាំ​ប្រឆាំង​នៅតែ​បន្ត​រឹតត្បិត​សេរីភាព​ពី​រដ្ឋាភិបាល​ឯក​បក្ស​ដែល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​បច្ចុប្បន្ន។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​នៅ​ថ្ងៃ​នេះ​ថា គុណ​តម្លៃ និង​ការ​គោរព​កោតខ្លាច​ដែល​បាន​មកពី​ការ​អធ្យាស្រ័យ...

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២១​មាន​កម្រិត​ត្រឹមតែ ១,៩% ប៉ុណ្ណោះ

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២១ មាន​កម្រិត​ត្រឹម​តែ ១,៩​ភាគរយ​ប៉ុណ្ណោះ ខណៈ​ឆ្នាំ​២០២២ នឹង​ងើប​ឡើង​វិញ​ក្នុង​អត្រា​កំណើន ៥,៥% ប៉ុន្តែ​ការ​ព្យាករ​នេះ​គឺ​ផ្ទុយពី​ការ​រំពឹង​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ថា​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ឡើង​រហូត​ដល់ ២,៥% ក្នុង​ឆ្នាំ​២០២១ នេះ។ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ការ​នាំចេញ​សម្លៀកបំពាក់ ទំនិញ​ធ្វើ​ដំណើរ និង​ស្បែកជើង​ក្នុង​ឆមាស​ទី​១ នៅ​ឆ្នាំ​២០២១ នេះ​មាន​កម្រិត​ទាប​ជាង​ពេល​មុន​ផ្ទុះ​ជំងឺ​រាតត្បាត​កូវីដ-១៩...

IDEA TALK៖ វិបត្តិ​ប្រាក់ឈ្នួល​របស់​កម្មករ​ក្នុង​អំឡុង​វិបត្តិ​កូវីដ-១៩

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២១ ស្តីអំពី៖ «វិបត្តិ​ប្រាក់ឈ្នួល​របស់​កម្មករ​ក្នុង​អំឡុង​វិបត្តិ​កូវីដ-១៩»។

ពលរដ្ឋ​ត្រពាំងធំខាងត្បូង​បារម្ភ​សាជាថ្មី​ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​ក្រោម​រូបភាព​អភិវឌ្ឍន៍​របស់​អាជ្ញាធរ​មូលដ្ឋាន

ពលរដ្ឋ​សហគមន៍​ត្រពាំងធំខាងត្បូង លើកឡើង​ថា ព្រៃ​សហគមន៍​ដែល​ពួកគេ​បាន​ថែរក្សា​កន្លងមក​បាន​រង​ការ​កាប់​បំផ្លាញ​យ៉ាង​អណាធិបតេយ្យ​សាជាថ្មី​ទៀត ក្រោម​រូបភាព​នៃ​ការ​អភិវឌ្ឍ​ផ្លូវ​មួយ​ខ្សែ​កាត់​តាម​ព្រៃ​សហគមន៍​នេះ​ពី​សំណាក់​មេបញ្ជាការ​កងពលតូច​លេខ​៩៩ លោក ហូវ សំអុន ដែល​មាន​ការ​ចង្អុល​បង្ហាញ​ពី​អាជ្ញាធរ​មូលដ្ឋាន។ ប្រធាន​សហគមន៍​ព្រៃឈើ​ត្រពាំងធំខាងត្បូង លោក សំ សារ៉ូ បាន​ប្រាប់​សារព័ត៌មាន The Cambodia daily នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ថា ក្រោយ​មាន​ការ​សាងសង់​ផ្លូវ​កាត់តាម​ដី​ព្រៃ​សហគមន៍​នេះ ក៏​លេច​ចេញ​នូវ​ជន​អនាធិបតេយ្យ​ជាច្រើន​ចូល​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​នេះ​ជាបន្តបន្ទាប់ ក្នុង​នោះ​ពួកគេ​បាន​លួច​សាងសង់​រោង​សម្រាប់​ឈប់​សម្រាក​តូចៗ​ដើម្បី​កាប់​ព្រៃ​ក្នុង​តំបន់​នោះ​ផង​ដែរ។ លោក​អះអាង​ថា ដោយ​ការ​ព្រួយបារម្ភ និង​មាន​ចម្ងល់​ពី​មូលហេតុ​នៃ​ជ្រើសរើស​ការ​សាងសង់​ផ្លូវ​កាត់តាម​ដី​ព្រៃ​សហគមន៍​នេះ ពលរដ្ឋ​នៅ​ទីនោះ​បាន​នាំគ្នា​ទៅ​សាកសួរ​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ឃុំ​ត្រពាំងធំខាងត្បូង...

តុលាការ​ខេត្ត​កណ្ដាល​ដោះលែង​ពលរដ្ឋ​តវ៉ា​ដីធ្លី ៩​នាក់​វិញ​ក្រោយ​ពី​ពួកគេ​យល់ព្រម​ឈប់​តវ៉ា​តាម​លក្ខខណ្ឌ

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល សម្រេច​ដោះលែង​ពលរដ្ឋ​ដែល​តវ៉ា​រឿង​ដីធ្លី​ចំនួន ៩​នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​វិញ​ហើយ ក្រោយពី​ពួកគេ​ទទួលយក​លក្ខខណ្ឌ​ឈប់​តវ៉ា និង​ទទួល​យក​សំណង​តាម​ដែល​អាជ្ញាធរ​កំណត់ ៨​ដុល្លារ​ក្នុង ១​ម៉ែត្រការ៉េ​នោះ។ បន្ទាប់ពី​ឃុំ​ខ្លួន​ពលរដ្ឋ​ទាំង ៩​នាក់​នៅ​ក្នុង​ពន្ធនាគារ​រយៈពេល​ជិត ១០​ថ្ងៃ​មក នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល លោក វ៉ាន់ សុបញ្ញា បាន​ចេញ​ដីកា​សម្រេច​ដោះលែង​អ្នក​តវ៉ា​ដីធ្លី​ទាំង ៩​នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​វិញ។ តាម​ដីកា​សម្រេច​បញ្ជាក់​ថា ពួកគេ​ទាំង ៩​នាក់​ត្រូវ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ ឬ​ឃ្លាំមើល​ពី​តុលាការ​ដដែល។ ពលរដ្ឋ​ដែល​តវ៉ា​រឿង​ដីធ្លី​ទាំង ៩​នាក់​នោះ តុលាការ​ខេត្ត​កណ្ដាល...

អ្នក​ឃ្លាំមើល៖ ករណី​ផ្សេង​ស្រដៀង​គ្នា​នឹង​ករណី​បណ្ឌិត សេង សារី ក៏​អាច​មាន​ការ​ភ័ន្ត​ច្រឡំ​ដែរ

អ្នក​ឃ្លាំមើល​សង្គម​បាន​សរសេរ​ព្រោងព្រាត​ជុំវិញ​ពី​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ឱ្យ​បញ្ឈប់​ការ​ចាប់​ខ្លួន​បណ្ឌិត សេង សារី ថា​ករណី​ផ្សេង​ដទៃ​ទៀត​ក៏​អាច​មាន​ការ​ភ័ន្តច្រឡំ​ដូចគ្នា​ដែរ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ឈ្វេងយល់​ពី​គោលបំណង​ពិត​របស់​ជនរងគ្រោះ​ទាំងនោះ ដើម្បី​ធានា​បាន​នូវ​ភាព​ត្រឹមត្រូវ​នៃ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា។ បណ្ឌិត បញ្ញវន្ត អ្នកវិភាគ ក្រុម​អ្នក​សង្កេតការណ៍ និង​មន្ត្រី​គណបក្ស​នយោបាយ បាន​បញ្ចេញ​មតិ​យោបល់​ជា​លក្ខណៈ​សុទិដ្ឋិនិយម​ខ្លះ និង​ទុទ្ទិដ្ឋិនិយម​ខ្លះ​ជុំវិញ​បញ្ហា​នេះ ក្នុង​នោះ​ក៏​មាន​ការ​ជំរុញ​ឱ្យ​មេដឹកនាំ​ដែល​ចូលចិត្ត​ប្រើ​កណ្ដាប់ដៃ​ដែក​របស់​កម្ពុជា បញ្ឈប់​នូវ​ការ​ដឹកនាំ​តាម​នីតិមាត់ ដោយ​ប្តូរ​មក​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ស្របតាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ជំនួស​វិញ។ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២១...

អភិបាល​ស្រុក​បន្ទាយស្រី៖ សៀមរាប​នៅ​សល់​ដី​រដ្ឋ​តែ​ជាង​៥​ពាន់​ក្បាលដី​ទៀត​ដែល​គ្រោង​ដាក់​ស្នើសុំ​កាត់​ឆ្វៀល​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២

គណៈ​អភិបាល​ស្រុក​មួយ​រូប​នៃ​ខេត្ត​សៀមរាប អះអាង​ថា ខេត្ត​សៀមរាប​នៅ​សល់​ដី​រដ្ឋ​តែ​ជាង ៥​ពាន់​ក្បាល​ដី​ទៀត​នៅ​ក្នុង​ស្រុក​បន្ទាយស្រី ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ ស្រង់​ទិន្នន័យ និង​គ្រោង​ដាក់​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​ពិនិត្យ​សម្រេច និង​ធ្វើការ​កាត់​ឆ្វៀល​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ប្រសិនបើ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់។ មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​បាន​លើកឡើង​បន្ទាប់ពី​មាន​ការ​ប្រតិកម្ម​ពី​មហាជន​តាម​បណ្តេញ​សង្គម​យ៉ាង​ច្រើន​ក្រោយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្រេច​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ក្នុង​ស្រុក​បន្ទាយស្រី ជិត ២០០​ហិកតារ​ឱ្យ​ទៅ​ឧកញ៉ា ឡេង ណាវ៉ាត្រា កាលពី​ពេល​ថ្មីៗ​នេះ។ អភិបាល​ស្រុក​បន្ទាយស្រី លោក ឃឹម ហ្វីណង់ បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​កាលពី​ម្សិលមិញ​ថា ការ​ធ្វើ​អនុបយោគ​ដី​សាធារណៈ​របស់​រដ្ឋ​ឱ្យ​ទៅជា​ដី​ឯកជន​របស់​រដ្ឋ ហើយ​ធ្វើ​ប្រទានកម្ម​ផ្តល់​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​ជូន​ពលរដ្ឋ​ណាមួយ មិនមែន​ជា​ការ​យក​ដី​ដែល​នៅ​មាន​ព្រៃឈើ...

Latest news