27 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

1458 POSTS
0 COMMENTS

IDEA TALK៖ តើយុវជនត្រូវរៀនសូត្រ និងរៀបចំខ្លួនបែបណា ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរបស់ខ្លួន ?

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៤ ខែមករា ឆ្នំា២០២១ ស្តីអំពី៖ តើយុវជនត្រូវរៀនសូត្រ និងរៀបចំខ្លួនបែបណា ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរបស់ខ្លួនឲ្យមានគុណភាព និងស្របតាមសង្គមប្រជាធិបតេយ្យនៅឆ្នាំ២០២២ និងឆ្នាំ២០២៣?

អតីតប្រធានាធិបតី កូរ៉េខាងត្បូងមានទោស២០ឆ្នាំករណី នៅពីក្រោយការប្រព្រឹត្តអំពើពុករលួយរបស់ស្ត្រីជំនួយការ

តុលាការកំពូលនៃប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ទី១៤ ខែមករាឆ្នាំ២០២១នេះបាន ដំកល់សេចក្ដីសម្រេច របស់ សាលាឧទ្ធរណ៍ ដោយ កាត់ក្ដី អតីតប្រធានាធិបតី អ្នកស្រី Park Geun-hye ឲ្យមានទោស ២០ឆ្នាំ ពីបទទទួលប្រាក់សំណូក និងពីបទឧក្រិដ្ឋផ្សេងៗទៀតរួមទាំងករណីបំពានអំណាចរដ្ឋ។ ករណីរបស់អ្នកស្រី Park ត្រូវបានចាត់ទុកថា ជាសំនុំរឿង ពុករលួយ ជាប្រវត្តិសាស្ត្ររបស់ប្រទេស ប្រជាធិបតេយ្យជឿនលឿនមួយនេះ    នៅអាស៊ីខាងកើត ប៉ុន្តែនេះ...

លោក ហ៊ុន សែន ថានឹងមិនអត់ឱនដល់អ្នកសារព័ត៌មានដែលបំពានច្បាប់និង មិនគោរពវិជ្ជាជីវៈ

លោក ហ៊ុន សែន បានផ្ញើសារព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកសារព័ត៌មានទាំងឡាយណាដែលបំពានច្បាប់ មិនគោរពវិជ្ជាជីវៈ និងប្រព្រឹត្តអំពើទុច្ចរិត ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម។ ក្នុងសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងទិវានៃជំនួបរវាងប្រមុខរដ្ឋាភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មាន លើកទី៥ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ ក្នុងសារលិខិតនោះលោក ហ៊ុន សែន បានលើកឡើង ថា ក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ មានអ្នកសារព័ត៌មាននិងជនឱកាសនិយមមួយចំនួនតូច បានប្រើប្រាស់ស្ថាប័នព័ត៌មាន ដើម្បីធ្វើសកម្មភាពទុច្ចរិតមួយចំនួន។ សកម្មភាពទុច្ចរិតទាំងនោះ ដូចជា...

លោក កឹម សុខា បន្តយកជំនួយមនុស្សធម៌ចែកជូនពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កក្នុងខេត្តមួយចំនួនជាប់ព្រំដែនថៃ ទោះបីមិនទាន់មានសេរីភាពពេញលេញ

ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានដឹកនាំសហការីយកជំនួយមនុស្សធម៌ដែលបានមកពីសប្បុរសជននៅក្រៅប្រទេស ចែកជូនពលរដ្ឋខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ ហើយត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ឬធ្វើចត្តាឡីស័ក តាមបណ្តាខេត្តជាប់ព្រំដែនថៃ។ សរសេរនៅលើទំព័រហ្វេសប៊ុក នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ លោក កឹម សុខា បញ្ជាក់ថា បន្ទាប់ពីធ្វើដំណើរទៅខេត្តប៉ៃលិន កាលពីម្សិលមិញ ថ្ងៃនេះ លោក និងសហការីបានមកកាន់ខេត្តជាប់ព្រំដែនថៃពីរទៀត ដើម្បីសួរសុខទុក្ខ លើកទឹកចិត្ត...

លោក ហ៊ុន សែន អះអាងថា លោកគឺជានាយករដ្ឋមន្រ្តីដែលកាន់តំណែងយូរជាងគេបំផុតនៅក្នុងពិភពលោក

ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានសម្តែងមោទនភាពនៅថ្ងៃនេះថា លោកគឺជានាយករដ្ឋមន្រ្តីដែលពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រខ្លាំងបំផុត និងជានាយករដ្ឋមន្ត្រីដែលរក្សាមុខតំណែងបានយូរជាងគេបំផុតនៅក្នុងពិភពលោកផងដែរ។ ការអះអាងនេះធ្វើក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដើម្បីចូលរួម អបអរសាទរខួបលើកទី ៣៦ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រី ក្នុងការកាន់កាប់អំណាចនៅកម្ពុជា ដោយគិតចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ដល់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នេះ។ លើសពីនេះ លោកក៏មិនភ្លេចអួតផងដែរថា លោកបានក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេនៅលើលោកទៀតផង។ ប្រភពដដែល អះអាងថា...

អ្នករាយការណ៍ពិសេស អង្គការ​សហប្រជាជាតិ ទាមទារ ឲ្យអាជ្ញាធរ បើកផ្លូវឲ្យមន្ត្រីបក្សប្រឆាំងចូលទៅកម្ពុជាដើម្បីចូលសវនាការ

មន្ត្រីជាន់ខ្ពស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ជុំរុញឲ្យអាជ្ញាធរកម្ពុជាជួយសម្រួលដល់មន្ត្រី  គណបក្សសង្គ្រោះជាតិ ដែលរងការចោទប្រកាន់ បានចូលទៅកម្ពុជាដើម្បីចូលរួមសវនាការ។ លើសពីនេះក្នុងករណីពួកគេមិនអាចចូលទៅកម្ពុជាបាន អាជ្ញាធរគប្បីរៀបចំឲ្យមន្ត្រីបក្សប្រឆាំងទាំងនោះ បានចូលរួមសវនាការពីចម្ងាយ ឬពន្យាការជំនុំជម្រះរហូតដល់ជនជាប់ចោទទាំងនោះអាចធ្វើដំណើរវិលចូលកម្ពុជាវិញបាន។ មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី រ៉ូណាល់ ស្មីត បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីយប់ម្សិលមិញថា អ្នកស្រីកំពុងតាមដានយ៉ាងដិតដល់នូវវិធានការផ្លូវច្បាប់ និងតុលាការ ដែលបានដាក់ចំណាត់ការទៅលើសមាជិក និងអ្នកគាំទ្រមួយចំនួនរបស់គណបក្សសង្គ្រោះជាតិ។ អ្នកស្រី នៅតែមានកង្វល់អំពីការជំនុំជម្រះក្តីដែលមានលក្ខណៈទ្រង់ទ្រាយធំ ដែលបានធ្វើឡើងមានជនជាប់ចោទដល់ទៅ ៦០ នាក់ ត្រូវបានជំនុំជម្រះរួមគ្នា នៅថ្ងៃទី១៤ខែមករាឆ្នាំ២០២១នេះ ។ បញ្ហានេះ...

សាធារណជន អះអាថា សកម្មភាពធ្វើរបងថ្មហ៊ុមព័ទ្ធរំលោភយកដីឆ្នេរព្រែកត្រែង ក្នុងខេត្តព្រះសីហនុ កំពុងកើតមានអនាធិបតេយ្យ

សាធារណជន ក៏ដូចជាភ្ញៀវទេសចរជាតិ ដែលធ្វើដំណើរកម្សាន្តនៅតាមតំបន់ឆ្នេរមួយចំនួន ក្នុងខេត្តព្រះសីហនុ អះអាងថា រាល់ថ្ងៃនេះ សង្កេតឃើញមានបុគ្គលមួយចំនួន មមាញឹក ចាក់ដីធ្វើរបងថ្មរឹងមាំហ៊ុមព័ទ្ធរំលោភយកដីឆ្នេរសមុទ្រ នៃឆ្នេរព្រែកត្រែង មានទីតាំងនៅស្រុកស្ទឹងហាវ ដើម្បីធ្វើកម្មសិទ្ធិឯកជន បានកើតឡើងយ៉ាងអនាធិបតេយ្យ ប៉ុន្តែមិនមានអាជ្ញាធរហាមឃាត់ទេ។ ក្រុមប្រជាពលរដ្ឋចោទជាសំណួរថា តើសកម្មភាពធ្វើរបងថ្មហ៊ុមព័ទ្ធឆ្នេរព្រែកត្រែង របស់បុគ្គលមួយចំនួន ធ្វើឡើងស្របច្បាប់ដែរឬទេ? តើហេតុអ្វីបានជាថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយលោក គួច ចំរើន មិនមានវិធានការទប់ស្កាត់បែបនេះ? ឆ្នេរព្រែកត្រែង ដែលសាធារណជន មានចម្ងល់ខាងលើនេះ...

IDEA TALK៖ តើយុវជនត្រូវចូលរួមការពារសន្តិសុខស្បៀងអាហារក្នុងប្រទេសជាតិយ៉ាងដូចម្តេច?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ស្តីអំពី៖ តើយុវជនត្រូវចូលរួមការពារសន្តិសុខស្បៀងអាហារក្នុងប្រទេសជាតិយ៉ាងដូចម្តេច?

មេទ័ពកំពូលឥណ្ឌាសង្ឃឹមថា ចិននិងប៉ាគិស្ថានមិនចាត់ទុកឥណ្ឌាជាសត្រូវដ៏អាក្រក់នោះទេ

ប្រទេសអាស៊ីខាងត្បូង មានឥណ្ឌា ប៉ាគិស្ថាន បង់ក្លាដេស នេប៉ាល់ ស្រីលង្កា។ ប៉ុន្តែគូសត្រូវនឹងគ្នា ជាប្រវត្តិសាស្ត្រជាមួយឥណ្ឌាមានតែ ប៉ាគីស្ថានមួយគត់ ព្រោះប៉ាគិស្ថានបានបំបែកខ្លួន នៅឆ្នាំ១៩៤៧ ចំពេល អាណានិគមអង់គ្លេស ប្រកាសឯករាជ្យ ផ្ដល់អោយប្រទេសឥណ្ឌា។ ដែនដីទាំងពីរនេះ មានប្រវត្តិរស់នៅជាមួយគ្នា ហើយ ប្រពៃណីវប្បធម៌សាសនា ក៏ប្រហាក់ប្រហែល នឹងគ្នាដែរ តែប៉ាគិស្ថានគឺជារដ្ឋម៉ូស្លិមតែមួយគត់ ។ ចំណែកឥណ្ឌា ជារដ្ឋ ដ៏ធំមួយមានសាសនាចម្រុះគឺព្រះពុទ្ធសាសនា...

តុលាការផ្តន្ទាទោសអតីតមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមាន ជ័យ ២ រូប ជុំវិញការប្រើហិង្សាលើពលរដ្ឋរហូតដល់ស្លាប់

អតីតមេបញ្ជាការរងកងរាជអាវុធហត្ថមួយរូប និងមន្ត្រីកងរាជអាវុធហត្ថមួយរូប ខេត្តបន្ទាយមានជ័យ ត្រូវបានតុលាការខេត្តបាត់ដំបងសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារម្នាក់រយៈពេល៤ឆ្នាំ និងម្នាក់ទៀតរយៈពេល៧ឆ្នាំ ព្រមទាំងផ្តល់សំណងទៅដើមបណ្តឹងមួយចំនួន។ ការសម្រេចនេះ ក្នុងសំណុំរឿងប្រើប្រាស់ហិង្សាទៅលើតំណាងពលរដ្ឋមានជម្លោះដីធ្លី៥នាក់ រហូតធ្វើឱ្យតំណាងម្នាក់បាត់បង់ជីវិតក្នុងពេលធ្វើទារុណកម្មពីសំណាក់មន្ត្រីកងរាជអាវុធហត្ថកាលពីចុងឆ្នាំ២០១៩។ អតីតមន្ត្រីកងរាជអាវុធហត្ថទាំងពីររូបនោះ រួមមានលោក ស ប៊ុន សឿង ជាអតីតមេបញ្ជាការរងខេត្ត និង លោក ឆយ រដ្ឋនា ជាមន្ត្រីកងរាជអាវុធហត្ថ។ ពួកគេទាំងពីររូប ត្រូវបានសមត្ថកិច្ចខេត្តបន្ទាយមានជ័យចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែមករា ដើមឆ្នាំ២០២០ ក្រោយមានប្រតិកម្មពីប្រមុខរដ្ឋាភិបាលជុំវិញអំពើព្រៃផ្សៃនេះ។ ដើមបណ្តឹងក្នុងសំណុំរឿងនេះមានចំនួន ៤នាក់...

Latest news