31 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

1458 POSTS
0 COMMENTS

មន្ត្រីជាន់ខ្ពស់សិទ្ធិមនុស្សកម្ពុជាថា កម្ពុជាទទួលស្វាគមន៍តែការរិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អះអាងថា កម្ពុជាទទួលស្វាគមន៍ចំពោះការរិះគន់ ក៏ប៉ុន្តែ សូមឱ្យការរិះគន់សិទ្ធិមនុស្សក្នុងលក្ខណៈស្ថាបនា និងជាការ រិះគន់ដោយជៀសវាងភ្ជាប់នូវវបៀបវារៈនយោបាយ។ សារព័ត៌មានស្និតរដ្ឋាភិបាលFresh News បានស្រង់សម្តីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី នៅថ្ងៃនេះ ដោយបង្ហាញពីមោទនៈភាពថា កម្ពុជាកំពុងតែឈានមុខគេក្នុងការអនុវត្តន៍សិទ្ធិមនុស្ស ព្រោះដំណើរការប្រើប្រាស់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ បានអនុវត្តន៍ស្របតាមច្បាប់ទម្លាប់ ដោយមិនមានការព្រួយបារម្ភនោះឡើយ។ លោក អះអាងថា ប្រសិនបើរដ្ឋាភិបាលមិនមានឆន្ទៈទទួលយកការរិះគន់ទាំងនោះទេ មិនមែនរដ្ឋាភិបាលអនុញ្ញាតឲ្យបន្តអាណត្តិរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជានោះទេ។ ជាងនេះទៀត ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា...

លោក ហ៊ុន សែន បន្តកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ ជាង ៨៥ហិកតាទៀត នៅខេត្តព្រះសីហនុឲ្យអ្នកមានលុយ និងមានមន្ត្រីមានអំណាច

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តចេញអនុក្រឹត្យកាត់ឆ្វៀលដីមានទំហំជាង ៨៥ហិកតាទៀត នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ តាមសំណើរ របស់លោក                 ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ការកាត់ឆ្វៀលនេះ ធ្វើឡើងតាមរូបភាព នៃការធ្វើអនុប្រយោគ ជាដីឯកជនរបស់រដ្ឋ និងផ្តល់កម្មសិទ្ធិជូនពលរដ្ឋចំនួន ០៥គ្រួសារ ដែលគេស្គាល់ថា សុទ្ធសឹងជាមន្ត្រីមានតួនាទីខ្ពស់ក្នុងជួររាជរដ្ឋាភិបាល និងជាអ្នកមានទ្រព្យធនស្តុកស្តម។ ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គមមួយចំនួន ប្រចាំខេត្តព្រះ...

លោក ហ៊ុន សែន អនុញាតិឲ្យដំណើរការគ្រឹស្ថានសិក្សាក្នុងឆ្នាំសិក្សាថ្មី តាមគន្លងថ្មី ក្នុងបរិបទជំងឺកូវីដ១៩

លោក ហ៊ុន សែន អនុញាតិឲ្យ ប្រារព្ធពិធីបើកបវេសនកាលសម្រាប់ឆ្នាំសិក្សាថ្មីជាផ្លូវការ ក្រោមទស្សនទានថ្មី គឺគន្លងជីវិតថ្មី ក្នុងវិស័យអប់រំ។ សារលិខិតរបស់ លោក ហ៊ុន សែន ដែលចេញផ្សាយជាសាធារណៈនៅថ្ងៃនេះ បានណែនាំសម្រាប់បវេសនកាលឆ្នាំសិក្សា២០២០-២០២១ ដល់គ្រឹះស្ថានអប់រំនៅកម្ពុជាដែលមាន១២ ចំនុច ដើម្បីអនុវត្តដំណើរកាសិក្សាក្នុងឆ្នាំថ្មីនេះ ស្របតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ក្នុងនោះ ក៏ជុំរុញឲ្យបន្តអនុវត្តតាមអភិក្រម «៣ការពារ ឬ៣កុំ ផងដែរ»។ លោក អះអាងថា ក្នុងបវេសនកាល...

ក្រុមអ្នកឃ្លាំមើលសង្គមថាការង្កើតសារមន្ទីរជាតិនៃការបាត់បង់ទឹកដី គឺជាការបណ្តុះគំនិតជាតិនិយមសម្រាប់ពលរដ្ឋខ្មែរ

ក្រុមបញ្ញវន្តខ្មែរនៅក្រៅប្រទេស ជុំរុញឲ្យរដ្ឋាភិបាលកម្ពុជា បង្កើតសារមន្ទីជាតិ នៃការបាត់បង់ទឹកដីខ្មែរ ដើម្បីបំផុសស្មារតីជាតិដល់កូនខ្មែរគ្រប់រូបឲ្យសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្ររបស់ខ្លួនដែលបានធ្លាក់ចុះតាមគ្រប់រូបភាព និងគ្រប់សម័យកាល។ ជាងនេះទៀត ពួកគេថា សារមន្ទីជាតិ នៃការបាត់បង់ទឹកដីនេះ មានការសារៈសំខាន់ខ្លាំងណាស់ ក្នុងការបង្ហាញ ដល់ពលរដ្ឋ យុវជន អ្នកសិក្សាស្រាវជ្រាវ និងយុវជនជំនាន់ក្រោយ អំពីប្រវត្តិនៃការបាត់បង់ ទឹកដី ដោយសារការរំលោភបំពានពីបរទេសជិតខាង។ ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានសរសេរលើគណនីហ្វេសប៊ុករបស់លោកថា សារមន្ទីដែលចារិកអំពីការបាត់បង់ទឹកដីខ្មែរនេះ នឹងក្លាយទីកន្លែងលាតត្រដាង    ...

កម្ពុជាបន្តច្រានចោល ករណីថាមានការរំលោភសិទ្ធិមនុស្ស

កម្ពុជា បានចេញមុខបដិសេធជាថ្មីទៀត ចំពោះការលើកឡើងថា រដ្ឋាភិបាលដឹកនាំដោយលោកហ៊ុន សែន បានប្រព្រឹត្តនូវអំពើរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ។ សារព័ត៌មានថ្មីៗបានស្រង់សម្តីរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ចុះផ្សាយនៅថ្ងៃនេះថា កម្ពុជាគ្មានឡើយការរំលោភបំពានសិទ្ធិមនុស្ស គឺមានតែការអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្តខុសច្បាប់តែប៉ុណ្ណោះ។ លោក ផៃ ស៊ីផាន អះអាងថា ការចាត់វិធានការលើអតីតសកម្មជនគណបក្សសង្រ្គោះជាតិ ឬសកម្មជនសង្គមស៊ីវិលផ្សេងទៀត គឺធ្វើទៅតាមអង្គហេតុ និងអង្គច្បាប់ ព្រមទាំងដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈតែប៉ុណ្ណោះ។ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ ក៏មិនភ្លេចឡើយនូវការហៅក្រុមសកម្មជនបក្សប្រឆាំងខ្លះថា ជាពួកឧទ្ទាម ដែលបានធ្វើសកម្មភាពឧទ្ទាម...

តើលោក ហ៊ុន សែន និងបក្ខពួករបស់លោក បានទទួលផលអ្វីខ្លះពីឈ្មួញរកស៊ីច្រើនសន្ធឹកសន្ធាប់ក្នុងស្រុកខ្មែរ?

ភាសិតបុរាណខ្មែរមួយប្រយោគ គេតែងឮរៀងៗមក ពោលថា៖ ខ្មោចស្រុកឲ្យដៃ ទើបខ្មោចព្រៃហ៊ានចូល ឬថា ចោរក្នុងឲ្យដៃ ទើបចោរព្រៃហ៊ានលួច។ ក្នុងបច្ចុប្បន្ន ធនធានធម្មជាតិខ្មែរ មានព្រៃឈើ និង រ៉ែ ត្រូវបានខ្មោច ឬ ចោរ ទាំងពីរប្រភេទ សមគំនិត ឃុបឃិតកាប់ ដឹកចេញទៅលក់ យកផលចំណេញចែកគ្នាតាមលំដាប់ថ្នាក់ ពោលគឺ អ្នកតូចស៊ីដោយតូច អ្នកធំស៊ីដោយធំ។ ដើមឈើក្នុងដែនកម្ពុជរដ្ឋ...

អ្នកកាសែតគាំទ្ររដ្ឋាភិបាលថា ក្រុមលោក សម រង្ស៊ី នឹងមិនអាចចូលស្រុកបានឡើយ ទោះអាងប្រធានាធិបតីថ្មីរបស់អាមេរិកក៏ដោយ

អ្នកកាសែតជើងចាស់គាំទ្ររដ្ឋាភិបាលថា ក្រុមលោក សម រង្ស៊ី នឹងមិនអាចមកស្រុកបានឡើយ ទោះអាមេរិកមានប្រធានាធិបតីជាប់ឆ្នោតពីខាងគណបក្សប្រជាធិបតេយ្យយ៉ាងណាក៏ដោយ។ អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាអ្នកអត្ថាធិប្បាយព្រឹត្តិការណ៍ព័ត៌មានប្រចាំទូរទស្សន៍បាយ័ន លោក សយ សុភាព បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១១ ខែមករានេះថា ក្រុមបក្សប្រឆាំងនៅក្រៅប្រទេស ភាគីលោក សម រង្ស៊ី មិនគួរដើរផ្លូវ ដដែលៗ ដែលគូសវាសដោយ អាមេរិក និងក្រុមឥណ្ឌូប៉ាស៊ីហ្វិកនោះឡើយ។ លោកបន្តថា  ការធ្វើមាតុភូមិនិវត្តន៍ជាលើកទី២របស់ក្រុមលោក សម រង្ស៊ី ដែលដឹកនាំដោយអ្នកស្រី មូរ...

បុរសខ្លាំងចង់ក្រាញអំណាច ចង់ក្លាយជនផ្ដាច់ការ មិនអាចទៅរួចទេ សម្រាប់ប្រទេសមាននីតិរដ្ឋមិនក្លែងក្លាយ

នៅពេលដែលលទ្ធផលបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី៣វិច្ឆិកា ឆ្នាំ២០២០ បង្ហាញថា អតីតអ្នកលេងច្របាប់ ឬកីឡាកាស លោក ដូណាល់ត្រាំ ចាញ់គូប្រកួត អ្នកនយោបាយជើងចាស់ មានចរឹកស្លូតបូត បុរស វ័យ៧៨ឆ្នាំ ចូលបៃដិន គឺលោកត្រាំ ប្រកាសថា ការរាប់សន្លឹកឆ្នោត មានករណីលួចបន្លំសន្លឹកឆ្នោតនៅតាមរដ្ឋមួយចំនួន។            អ្វីដែលលោកត្រាំចោទដូចនេះ គឺការរាប់សន្លឹកឆ្នោត នៃសន្លឹកឆ្នោត ដែលបានបោះតាមប្រអប់ប្រៃសណីយ៍។ លោកត្រាំចោទថា មានភាពមិនប្រក្រតីដែលនាំអោយលោក ទាត់ចោល លទ្ធផលបោះឆ្នោតរបស់រដ្ឋទាំងនោះ។ តែគ្រាប់រដ្ឋទាំងអស់ដែលក្រុមយុទ្ធនាការឃោសនា...

IDEA TALK៖ តើមានកត្តាអ្វីខ្លះដែលនាំឲ្យអ្នកនយោបាយខ្មែរចូលចិត្តបង្កើតបញ្ហា ជាងរកដំណោះស្រាយដល់បញ្ហា?

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ស្តីអំពី៖ តើមានកត្តាអ្វីខ្លះ ដែលនាំឲ្យអ្នកនយោបាយខ្មែរចូល ចិត្តបង្កើតបញ្ហា ជាជាងរកដំណោះ ស្រាយដល់បញ្ហា?

លោកត្រាំយល់ព្រមផ្ទេរអំណាច ទៅអោយអ្នកឈ្នះឆ្នោត ក្រោមសម្ពាធកាន់តែធ្ងន់ បន្ទាប់ពីកុបកម្ម នៅក្នុងរដ្ឋសភា

នៅទីបំផុតលោក ដូណាល់ ត្រាំ បានប្រកាសទទួលស្គាល់ ជាសាធារណៈនិងជាលើកដំបូង ដោយសន្យាផ្ទេរអំណាចទៅអោយរដ្ឋការលោកបៃដិន ដែលនឹងស្បថចូលកាន់តំណែង ជាប្រធានាធិបតីអាមេរិកលើកទី៤៦ ។ តែបែបណា អ្វីដែលលោកត្រាំ សន្យាដើរចេញពីសេតវិមាន នៅថ្ងៃទី២០ ខែមករានេះ បន្ទាប់ពីលោក រងសម្ពាធកាន់តែខ្លាំង ពីសមាជិកសភា នៃគណបក្សសាធារណរដ្ឋផងនិង ពីព្រឹទ្ធសភាផង ហើយបើតាមសេចក្ដីរារការណ័របស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃ ទី០៧ ខែមករា សមាជិកសភាយ៉ាងតិច...

Latest news