28.5 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

អ្នកវិភាគ ទាមទារឲ្យនាយករដ្ឋមន្ត្រីកម្ពុជាចេញអនុក្រឹត្យដើម្បីជួយសម្រួលថ្លៃទឹកភ្លើងក្នុងតំបន់បិទខ្ទប់

អ្នកឃ្លាំមើលសង្គម លើកឡើងថា លោក ហ៊ុន សែន មិនចាំបាច់អង្វរដល់ អាជ្ញាធរអគ្គិសនី និងរដ្ឋករទឹកកម្ពុជាឲ្យជួយបន្ធូរបន្ថយដល់និយោជិតកម្មករនោះទេ។ ការអះអាងនេះធ្វើឡើងបន្ទាប់ប្រមុខរដ្ឋាភិបាលកម្ពុជាបានធ្វើការអំពាវនាវឲ្យអាជ្ញាធរអគ្គិសនី និងរដ្ឋករទឹកកម្ពុជា ជួយសម្រួលដល់កម្មករនិយោជិតក្នុងតំបន់បិទខ្ទប់ទាំងអស់ ដែលមិនទាន់បានបើកប្រាក់ខែពីថៅកែរោងចក្ររបស់ពួកគេ។ អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ នេះថា លោក ហ៊ុន សែន មិនបាច់ស្នើសុំអាជ្ញាធរ អគ្គិសនី...

សាធារណជនចាំមើលចំណាត់ការផ្លូវច្បាប់ទៅលើឈ្មោះ ជាម ជន់ ដែលល្មើសនឹងបម្រាមបិទខ្ទប់រាជធានី-ខេត្ត

ពលរដ្ឋរស់នៅឯខេត្តព្រះសីហនុ កំពុងរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ជាពិសេសអយ្យការអមសាលាដំបូងខេត្តនេះថា នឹងអនុវត្តន៍នីតិវិធីបែបណាទៅលើបុគ្គលឈ្មោះ ជាម ជន់ ដែលល្មើសបម្រាមបិទខ្ទប់ការធ្វើដំណើរឆ្លងកាត់រាជធានី-ខេត្ត របស់លោក ហ៊ុន សែន ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺCovid-19 ខណៈបុគ្គលឈ្មោះ ជាម ជន់ កំពុងត្រូវបានមន្ត្រីមានអំណាចមានឋានៈធំៗច្រើននាក់ ចេញមុខជួយអន្តរាគមន៍គេចពីការផ្ដន្ទាទោស។ លោកវរសេនីយ៍ទោ ផុន បុប្ផា អធិការរងនគរបាលស្រុកកោះសូទិន ទទួលផែនការងារនគរបាលយុត្តិធម៌ ត្រូវបានគេហទំព័រក្នុងស្រុកឈ្មោះ «កម្ពុជាថ្ងៃនេះ» ដកស្រង់មកចុះផ្សាយនៅថ្ងៃចន្ទ...

យ៉ាងហោចណាស់មានកម្មការិនីរោងចក្រ ២នាក់ បានស្លាប់ទាំងម្ដាយ ទាំងកូនក្នុងផ្ទៃពោះ ៧ខែ ដោយសារតែជំងឺCovid-19 ចាប់តាំងពីជម្ងឺនេះបានផ្ទុះសាជាថ្មីនៅកម្ពុជា

ចាប់តាំងពីកម្ពុជា ផ្ទុះជំងឺCovid-19 ជាង ១ឆ្នាំមកនេះ មិនទាន់មានសេចក្ដីរាយការណ៍ថា មានស្ត្រីមានផ្ទៃពោះស្លាប់ ដោយសារជំងឺCovid-19នៅឡើយ ប៉ុន្តែនៅក្នុងខែឧសភា នេះ គឺមានកម្មការិនីរោងចក្រចំនួន ២នាក់ បានស្លាប់ទាំងម្ដាយ ទាំងកូនក្នុងផ្ទៃពោះ ៧ខែ ដោយសារតែជំងឺCovid-19។ កម្មការិនីរោងចក្រដែលមានផ្ទៃពោះ ៧ខែម្នាក់ទៀតស្លាប់ដោយសារតែជំងឺ Covid-19 នៅថ្ងៃទី១០ ខែឧសភា។ នេះជាករណីទី២ ហើយ បន្ទាប់ពីករណីទី១ បានកើតឡើងលើស្ត្រីជាកម្មការិនីរោងចក្រមានផ្ទៃពោះ ៧ខែ...

សង្គមស៊ីវិលថា ប្រព័ន្ធតុលាការនៅកម្ពុជា កំពុងរងការរិះគន់ពីសហគមន៍អន្តរជាតិយ៉ាងធ្ងន់ធ្ងរ

មន្ត្រីសង្គមស៊ីវិលទទួលបន្ទុកការពារសិទ្ធិមនុស្សនៅកម្ពុជា បានរិះគន់ថា ប្រព័ន្ធតុលាការនៅកម្ពុជា កំពុងរងការរិះគន់យ៉ាងធ្ងន់ធ្ងរពី                      សហគមន៍អន្តរជាតិ ចំពោះការអនុវត្តតួនាទីរបស់ខ្លួនមិនបានល្អដើម្បីធានាយុត្តិធម៌ជូនជនរងគ្រោះកន្លងមក។ អ្នកនាំពាក្យសមាគមន៍ការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ ខែឧសភា នេះថា  មិនមែនជារឿងចម្លែកទេ ដែលស្ថានបេសកកម្មកម្ពុជា បានបដិសេធចំពោះកាមើលឃើញធាតុពិតជាក់ស្តែងនៃការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា របស់អ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។ លោកអះអាងថា ការដែលកម្ពុជា ចេះតែព្យាយាមច្រានចោលនូវកំហុសរបស់ខ្លួននេះហើយ គឺធ្វើឲ្យសហគមន៍អន្តរជាតិចេះតែដាក់សម្ពាធជាបន្តបន្ទាប់ រហូតធ្វើឲ្យកម្ពុជា...

ក្រុមអ្នកតស៊ូមតិ ជំរុញឲ្យមេដឹកនាំនយោបាយធំៗនៅកម្ពុជា ភ្នាល់គ្នាយកលុយជួយពលរដ្ឋដែលកំពុងដាច់ស្បៀងក្នុងពេលវិបត្តិCovid-19

បញ្ញវន្តខ្មែរនៅក្រៅស្រុក អំពាវនាវឲ្យមេដឹកនាំធំៗរបស់គណបក្សប្រឆាំង និងគណបក្សកាន់អំណាច គួរតែបង្កើតកម្មវិធីភ្នាល់មួយ ដើម្បីប្រមូលលុយជួយពលរដ្ឋ ព្រោះល្បែងនេះគ្មានអ្នកចាញ់នោះទេ គឺមានតែអ្នកឈ្នះប៉ុណ្ណោះ ហើយអ្នកដែលឈ្នះពិតប្រាកដ និងចំណេញធំនោះ គឺពលរដ្ឋខ្មែរតែម្តង។ អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នេះថាមេដឹកនាំបក្ស ប្រឆាំង លោក សម រង្ស៊ី...

IDEA TALK៖ តើលោក ហ៊ុន សែន គួរដោះស្រាយវិបត្តិកូវីដ១៩ នៅកម្ពុជាត្រង់ចំណុចណាមុនគេ?

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ស្តីអំពី៖ តើលោក ហ៊ុន សែន គួរដោះស្រាយវិបត្តិកូវីដ១៩ នៅកម្ពុជាត្រង់ចំណុចណាមុនគេ?

អាជ្ញាធរ ប្រកាសបន្តបិទផ្សាររដ្ឋ និងផ្សារមិនរៀបរយក្នុងរាជធានីភ្នំពេញ៧ថ្ងៃទៀត

អភិបាលរាជធានីភ្នំពេញ ប្រកាសបន្តបិទផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់នៅក្នុងរាជធានី រយៈពេល ៧ថ្ងៃទៀត ដោយគិតចាប់ពីថ្ងៃទី៨ ខែឧសភា ដល់ថ្ងៃទី១៤ ឧសភា ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺCovid-19 នៅក្នុងសហគមន៍។ សេចក្ដីសម្រេចដែលចេញកាលពីយប់ថ្ងៃទី៦ ខែឧសភា នេះជាសេចក្ដីសម្រេចលើកទី២ ហើយរបស់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង សម្រេចបិទផ្សាររបស់រដ្ឋ និងផ្សារមិនរៀបរយក្នុងរាជធានី។ កាលពីយប់ថ្ងៃទី២៣ ខែមេសា សាលារាជធានីភ្នំពេញបានចេញសេចក្ដីសម្រេចបិទផ្សាររដ្ឋ និងផ្សារមិនរៀបរយ រយៈពេល១៤...

បទវិភាគ៖ យុទ្ធសាស្ត្រ​ដែល​អាច​ធ្វើ​ឱ្យ​លោក ហ៊ុន សែន កាន់​អំណាច​យូរ​ជាង​គេ និង​រហូត​ដល់​លែង​ចង់​ធ្វើ

មហាជនទូទៅសុទ្ធតែបានដឹងរួចទៅហើយថា លោក ហ៊ុន សែន ជាជនផ្តាច់ការដ៏ឆ្លាតម្នាក់ អមទៅដោយយុទ្ធសាស្ត្រនយោបាយកខ្វក់ និង មន្រ្តីបាតដៃប្រឡាក់ឈាមជាច្រើនជួយទ្រ ទ្រង់អំណាចត្រកូល ហ៊ុន របស់លោក។  បុរសខ្លាំងនៅកម្ពុជាវ័យ៦៨ រូបនេះ ត្រូវបានពលរដ្ឋប្រសិទ្ធនាមទៅតាមកាលៈទេសៈ និងព្រឹទ្ធការណ៏សំខាន់ៗ ដែលបានកើតឡើងនៅក្នុងសង្គម ដូចជាមានឈ្មោះថា បុរសខ្លាំងដើរបញ្ជ្រាសទិស ឪបណ្ឌិត ឬ មេស្ថាបនិក៣១កុម្ភៈ ជាដើម។ អ្នកសិក្សាស្រាវជ្រាវនៅតាមបណ្តាប្រទេសលោកសេរីខ្លះលើកឡើងថា ជនផ្តាច់ការជាទូទៅ តែងមានជនឱកាសនិយម (opportunists) ហែរហម ចាំបញ្ជោរ បញ្ចើចបញ្ចើ  សសើរ...

លោក ហ៊ុន សែន ផ្តល់ស្បៀងអាហារចំនួន ៣ម៉ឺន ៦ពាន់ឈុត ជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ចែកជូនពលរដ្ឋរស់នៅក្នុងតំបន់ក្រហម

លោក ហ៊ុន សែន បានផ្តល់ស្បៀងអាហារចំនួន ៣ម៉ឺន ៦ពាន់ឈុត មកឲ្យរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់បែងចែកជូនដល់ពលរដ្ឋ ដែលមានជីវភាពខ្វះខាត រស់នៅក្នុងតំបន់បិទខ្ទប់ និងតំបន់ក្រហម ស្ថិតក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺCovid-19 ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ធ្ងន់ធ្ងរ។ ស្បៀងអាហារទាំងនោះ ត្រូវបានដឹកតាមរយៈរថយន្តយោធា ទៅដល់បរិវេណសាលាខេត្តព្រះសីហនុ ជាស្ថាពររួចហើយ ដោយមានលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីថ្នាក់ដឹកនាំក្រសួង...

បណ្ឌិត សូ ណារ៉ូ៖ ចិនកំពុងសំរុកបញ្ចុះបញ្ចូលអង្គការសុខភាពពិភពលោកឲ្យទទួលស្គាល់វ៉ាក់សាំងរបស់ខ្លួន

បណ្ឌិត សូ ណារ៉ូ៖ ចិនកំពុងសំរុកបញ្ចុះបញ្ចូលអង្គការសុខភាពពិភពលោកឲ្យទទួលស្គាល់វ៉ាក់សាំងរបស់ខ្លួនដោយយកស្ថិតិនៃការប្រើប្រាស់នៅប្រទេសក្រីក្រដូចជាកម្ពុជា។

Latest news