38 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

ចិនថ្កោលទោស G-7ករណីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិនហើយគាំទ្រតៃវ៉ាន់

ក្រុមប្រទេស G-7 សំដៅលើក្រុមប្រទេសលោកខាងលិចដែលមានភាពជឿនលឿនខាងផ្នែកសេដ្ឋកិច្ចចំនួន៧។ ក្រុមប្រទេសទាំងនោះត្រូវបានដឹងថា ជាសម្ព័ន្ធមិត្តចិត្តមួយថ្លើមមួយ នឹងគ្នាភាគច្រើន។ G-7 ដែលបានបើកសម័យប្រជុំពិសេស នៅក្រុងឡុងដ៍នៅថ្ងៃទី០៦ឧសភាបានចេញសេចក្ដីថ្លែងការណ៍មួយដែលនិយាយពីបញ្ហាសិទ្ធិមនុស្សដ៏អាក្រក់របស់ចិន និង បញ្ហាពុតត្បុតពាណិជ្ជកម្មរបស់ប្រទេសមហាអំណាចមកពីអាស៊ីនោះ។ ដោយឃើញដូចនេះ ចិនបានប្រតិកម្មថ្កោលទោសភ្លាមទៅកាន់អង្គការសេដ្ឋកិច្ចនោះដោយថា ជាការប្រមូលផ្ដុំកម្លាំងគ្នាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនទ្រង់ទ្រាយធំ។ រដ្ឋមន្ត្រីការបរទេស G-7 បានសម្រិតសម្រាំងចេញនូវសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំកំពូលទីក្រុងឡុងដ៍ថាប្រទេសចិនមានពិរុទ្ធពីការរំលោភសិទ្ធិមនុស្ស និងការប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួនដើម្បីសម្លុតគំរាមអ្នកដទៃ។ អ្វីដែលពិសេសក្នុងសេចក្ដីថ្លែងការណ៍នោះគឺ ក្រុមប្រទេសG-7 ប្រកាសគាំទ្រដល់ការចូលរួមរបស់កោះតៃវ៉ាន់នៅក្នុងវេទិការបស់            អង្គការសុខភាពពិភពលោក និងមហាសន្និបាតសុខភាពពិភពលោកព្រមទាំងបារម្ភពីការគំរាមកំហែងរបស់ចិនទៅលើកោះតៃវ៉ាន់។ ថ្លែងពីទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin អះអាងថា សេចក្តីថ្លែងការណ៍របស់ក្រុមប្រទេសលោកខាងលិចនោះគឺជាការធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ...

រដ្ឋបាលខេត្តព្រះសីហនុ បន្តអនុវត្តវិធានការរឹតបន្តឹងចំពោះអ្នកធ្វើដំណើរចូល ខេត្តព្រះសីហនុ

រដ្ឋបាលខេត្តព្រះសីហនុ បានបន្តដាក់ចេញ នូវវិធានការរិតបន្តឹង ពោះអ្នកធ្វើដំណើរចូលមកក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ តាមគ្រប់មធ្យោបាយធ្វើដំណើរ ទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ ឲ្យមានប្រសិទ្ធភាព។ ការរិតបន្តឹងការធ្វើដំណើរចូលខេត្តព្រះសីហនុខាងលើនេះ យោងតាមសេចក្តីណែនាំលេខ០២ សណន ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការពង្រឹងការអនុវត្តវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់នៅតាមបណ្តារាជធានី-ខេត្តនានា។ សេចក្តីជូនដំណឹង...

គណបក្សក្រៅរដ្ឋាភិបាលថា ការសម្រេចបិទខ្ទប់របស់រដ្ឋាភិបាលម្តងនេះ អាចមានភាពល្អប្រសើរចំពោះប្រជាពលរដ្ឋ និងសេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP អះអាង ការសម្រេចបិទខ្ទប់របស់សាលារាជធានីភ្នំពេញ ដោយការកំណត់គោលដៅជាក់លាក់ក្នុងរយៈពេលចុងក្រោយនេះ អាចនឹងមានភាពល្អប្រសើរជាងមុន សម្រាប់ពលរដ្ឋ និងសេដ្ឋកិច្ចកម្ពុជាទាំងមូល។ សាលារាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់តំបន់ហានិភ័យមួយចំនួនក្នុងទីក្រុងភ្នំពេញចាប់ពីថ្ងៃទី៦ ខែឧសភា នេះតទៅ ដើម្បីទប់ស្កាត់ការចម្លងវីរុសCovid-19។ ប្រធានគណៈកម្មាធិការនាយក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៦ ខែឧសភា នេះថា ការកំណត់ឲ្យបានច្បាស់លាស់នៅតំបន់ដែលមានហានិភ័យខ្ពស់បែបនេះ...

បញ្ញវន្តខ្មែរនៅក្រៅស្រុកថា ការដែលរដ្ឋាភិបាលកម្ពុជា មិនបានដោះស្រាយស្បៀងជូនពលរដ្ឋក្នុងវិបត្តិCovid-19 គឺស្មើនឹងការធ្វើទារុណ្ឌកម្មលើពលរដ្ឋរបស់ខ្លួនសុទ្ធសាធ

ក្រុមអ្នកតស៊ូមតិ រិះគន់ថា ការដែលរដ្ឋាភិបាលមិនបានដោះស្រាយស្បៀងអាហារ ឧបត្ថម្ភប្រាក់ ជួយសម្រួលថ្លៃទឹក ថ្លៃភ្លើង និងបំណុលធនាគាររបស់ពលរដ្ឋកន្លងមក គឺជាការធ្វើទារុណកម្មដ៏ធ្ងន់ធ្ងរលើពលរដ្ឋក្រីក្រី និងកម្មករនិយោជិតគ្រប់វិស័យ។ អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៦ ឧសភា នេះថា ក្នុងស្ថានភាពប្រឈមនឹងអាសន្ននៃការឆ្លងជំងឺCovid-19  និងគ្រោះដាច់បាយរបស់ពលរដ្ឋក្រីក្រដ៏ច្រើនលើសលប់បែបនេះ ខណៈ រដ្ឋាភិបាលក៏មានលទ្ធភាពតិចតួចទៀតនោះ...

ប្រមុខរដ្ឋាភិបាលកម្ពុជា ព្រមានថា ការប្រើវិធានការធ្វើចត្តាឡីស័កតាមខេត្ត ស្មើនឹង កំពុងប្រើវិធានការក្នុងរដ្ឋបង្កើតរដ្ឋ

លោក ហ៊ុន សែន បានប្រិតកម្មទៅនឹង អាជ្ញាធរខេត្តដែលបានចេញវិធានការតម្រូវឲ្យពលរដ្ឋ ធ្វើដំណើរឆ្លងខេត្តត្រូវធ្វើចត្តាឡីស័កកន្លងមកថា កំពុងប្រើវិធានការ ក្នុងរដ្ឋបង្កើតរដ្ឋ។ ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជា ឲ្យអាជ្ញាធរមូលដ្ឋានកែប្រែវិធានការរបស់ខ្លួនជាបន្ទាន់ មិនត្រូវធ្វើចត្តាឡីស័កចំពោះពលរដ្ឋទាំងអស់ដែលបានធ្វើដំណើរ ចូលក្នុងខេត្តរបស់ខ្លួននោះទេ ប៉ុន្តែគ្រាន់តែចាត់វិធានការនេះ ចំពោះអ្នកដែលមានការសង្ស័យថា អាចនឹងមានជំងឺCovid-19 ប៉ុណ្ណោះ ។ លោកអះអាងថា បើនៅតែបន្តអនុវត្តវិធានការធ្វើចត្តាឡីស័កបែបនេះ ទៀត នោះពលរដ្ឋហាក់ដូចស្ថិតនៅ ក្នុងវិធានការបិទខ្ទប់ដដែល ហើយវិធានការនេះស្មើនឹងបែងចែកកម្ពុជា ទៅជា ២៥ប្រទេសដូច្នោះដែរ។...

ក្រុមអ្នកតស៊ូរមតិថា សាលក្រមកាត់ទោសសកម្មជនបរិស្ថានរបស់តុលាការក្រុងភ្នំពេញ គឺជាការកាត់ក្តីដោយអយុត្តិធម៌

ក្រុមបញ្ញវន្តនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ SMD បានថ្កោលទោសដាច់អហង្ការ ចំពោះតុលាការក្រុងភ្នំពេញ ដែលបានប្រកាសសាលក្រម ដោយកាត់ទោសឲ្យសកម្មជនបរិស្ថាន ៦រូបជាប់ពន្ធធនាគារ និងពិន័យជាទឹកប្រាក់ផងនោះថា ជាអំពើអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរ។ ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នេះថា សូមជំទាស់ទៅនឹងសេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញ ដែលបានកាត់ក្តីទាំងអយុត្តិធម៌ ទៅលើក្រុមសកម្មជនបរិស្ថានមាន លោក ថុន រដ្ឋា កញ្ញា...

ចិនប្រាប់ហ្វីលីពីនអោយបញ្ឈប់ការបង្ករឿងខណៈនាវាចម្បាំងចិនចូលដែនទឹកហ្វីលីពីន

ក្នុងស្ថានភាពដែល ប្រទេសហ្វីលីពីន បានធ្លាក់ក្នុងភាពតានតឹង នៃជម្លោះ ដែនទឹក នៅសមុទ្រចិនខាងត្បូង ហើយតែងតែប្រាប់ចិនឲ្យដកទ័ពចេញពីដែនទឹករបស់ខ្លួន បើពុំនោះទេការបង្កជម្លោះ មិនអាចរកទី  បញ្ចប់បានឡើយ។ រហូតមកទល់ពេលនេះ ហ្វីលីពីន បានបញ្ជូននាវាចម្បាំងជាច្រើនគ្រឿង ទៅកាន់ទីតាំងដែលនាវាចម្បាំងរបស់ចិន បានស្ថិតនៅទីនោះ ។ នាវារបស់ហ្វីលីពិន ទៅទីនោះ គឺដើម្បីធ្វើសមយុទ្ធ ការពារដែនទឹករបស់ខ្លួន ដែលមើលទៅដូចជាការគំរាមនាវាល្បាត និងនាវាចម្បាំងរបស់ចិន។ ក្នុងបុព្វហេតុនេះ ចិនដែលជាប្រទេសមហាអំណាច និងជាប្រទេសម្ចាស់បំណុលពាន់លានដុល្លារ លើប្រទេសហ្វីលីពីន...

ភាគ​៦៖ តើ​ឧកញ៉ា​មួយ​ណា​ដែល​ជា​បិតា​បនល្បែង​ស៊ីសង?

ឧកញ៉ា មហាសេដ្ឋីនៅស្រុកខ្មែរ៤រូប គឺឧកញ៉ា គិត ម៉េង, ម៉ុង រិទ្ធី, លី យ៉ុងផាត់, ស៊ី គង់ទ្រីវដែលយើងបានរាយការណ៍កន្លងមក សុទ្ធសឹងតែជាពាណិជ្ជកររកស៊ីទាក់ទិននឹងការបំពានច្បាប់ក្នុងកម្រិតណាមួយ មិនថាកម្រិតតូច ឬ កម្រិតធំនោះទេ។ ប៉ុន្តែ ឧកញ៉ា មហាសេដ្ឋីទាំង នេះ ពុំបានទទួលការចាប់កំហុស ផ្តន្ទាទោសកម្រិតណាមួយទេ ព្រោះថាគេមានមេក្លោងចាំការពារតាមក្រោយ តាមផែនការ រស់ពឹងគ្នាទៅវិញទៅមក រកស៊ីចិញ្ចឹមគ្នាទៅវិញទៅមកចែកផលចំណេញគ្នាទៅវិញទៅមក ពង្រឹងអំណាច ពង្រឹងមុខរបរ អាជីវកម្មទៅវិញទៅមកជារៀងរហូត។ ក្នុងប្រព័ន្ធចងគ្នា រស់ផ្ញើជីវិតនឹងគ្នា...

អង្គការក្រៅរដ្ឋាភិបាលថា វិបត្តិCovid-19 បានរុញច្រានឲ្យពលរដ្ឋខ្មែររងនូវវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ

មន្ត្រីជាន់ខ្ពស់អង្គការអភិវឌ្ឍន៍ផ្នត់គំនិត អះអាងថា វិបត្តិ Covid-19 បានរុញច្រានឲ្យពលរដ្ឋខ្មែរ រងនូវវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ខណៈថវិកាដែលរដ្ឋាភិបាលបានបម្រុងទុកដើម្បីដោះស្រាយនៅពេលជួបឧបសគ្គមួយនេះ ហាក់មានចំនួនតិចតួចប៉ុណ្ណោះ។ នាយកប្រតិបត្តិ នៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត បណ្ឌិត សេក សុជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ ខែឧសភា នេះថា ក្នុងស្ថានភាពនេះពលរដ្ឋខ្មែរ កំពុងជួបវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារធ្ងន់ធ្ងរជាទីបំផុត ជាពិសេស គឺការប្រឈមមុខទៅនឹងបំណុលធនាគារតែម្តង។ លោកបន្តថា មានពលរដ្ឋខ្លះត្រូវបង្ខំចិត្តលក់ដីធ្លី...

សង្គមស៊ីវិលថា ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា នឹងអសារបង់ បើអាជ្ញាធរមូលដ្ឋានអនុវត្តខុសពីសេចក្តីណែនាំ

មន្ត្រីសិទ្ធិមនុស្ស អំពាវនាវឲ្យប្រមុខរដ្ឋាភិបាលតាមដាន និងពិនិត្យមន្ត្រីអនុវត្តច្បាប់នៅតាមមូលដ្ឋានឲ្យបានហ្មត់ចត់ ចៀសវាងការខិតខំប្រឹងប្រែងរបស់ខ្លួន ក្លាយការដាក់បន្ទុកទៅដល់ ពលរដ្ឋ ដោយការ                អនុវត្តខុសការណែនាំរបស់មន្ត្រីក្រោមឱវាទ។ ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំមួយទៅដល់មន្ត្រីអាជ្ញាធរមូលដ្ឋាន ដែលត្រូវអនុវត្តវិធានការ បិទខ្ទប់ស្វ័យសម្រេច ដោយខ្លួនឯងនៅតាមតំបន់ដែលពួកគេទទួលខុសត្រូវរៀងៗខ្លួន។ អ្នកនាំពាក្យសមាគមការពារសិទ្ធមនុស្ស អាដហុក លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១...

Latest news