29 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

ចលនាយុវជនសង្គ្រោះជាតិថា បក្សប្រឆាំងនឹងជោគជ័យ នៅពេលសសរស្ដម្ភបក្សកាន់អំណាចរង្គោះរង្គើ

ក្រុមសកម្មជនសង្គ្រោះជាតិក្នុងប្រទេសកូរ៉េខាងត្បូង អះអាងថា ប្រសិនបើក្រុមប្រឆាំងរវល់តែឈ្លោះគ្នា ប្រកាន់បក្ខពួក គឺមិនអាចមានសមត្ថភាពធ្វើឲ្យសសរស្ដម្ភរបស់បក្សកាន់អំណាចដួលរលំបានទេ ហើយភាពជោគជ័យរបស់បក្សប្រឆាំងហាក់នៅឆ្ងាយខ្លាំងណាស់។ ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង លោក យឹម ស៊ីណន បានសរសេរលើគណនី Facebook  របស់លោកពីពេលថ្មីៗនេះថា បក្សប្រឆាំងកាន់តែប្រឆាំង អំណាចលោកហ៊ុន សែនកាន់តែរឹងមាំ ព្រោះមូលដ្ឋានគ្រឹះដែលបក្សកាន់អំណាចកំពុងក្តោបក្តាប់ និងគាបសង្កត់ នៅតែរឹងមាំនៅឡើយ ខណៈបក្សប្រឆាំងចេះតែបែកបាក់ជាប្រចាំ។ លោកថា គណបក្សប្រជាជនកម្ពុជា បានប្រើអំណាចគ្រប់គ្រងសេនាធិការរបស់ខ្លួន គ្រប់ស្ថាប័នរដ្ឋ គ្រប់ផ្នែក រាប់ទាំងស្ថាប័នកំពូល...

អ្នកវិភាគថា ដីកាបណ្តេញមន្ត្រីសុខាភិបាលជាន់ខ្ពស់ខេត្តប៉ៃលិនចេញពីក្របខណ្ឌ គឺធ្វើខុសនឹងគោលការណ៍យុត្តិធម៌

អ្នកឃ្លាំមើលសង្គមប្រតិកម្មថា អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន ត្រូវលុបចោលដីកាបណ្តេញមន្ត្រីសុខាភិបាលលោក ខឹម មុនីកុសល ចេញពីក្របខ័ណ្ឌមន្ត្រីសុខាភិបាល និងដកចេញនូវវិធានការទាំងអស់ប្រឆាំងនឹងមន្ត្រីរូបនេះជាបន្ទាន់។ បណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងនៅពេលថ្មីៗនេះថា ការសម្រេចដាក់ទណ្ឌកម្មលើ លោក ខឹម មុនីកុសល គឺប្រឆាំងទៅនឹងយុត្តិធម៌ធម្មជាតិដោយមនុស្សម្នាក់ៗ ត្រូវបានទទួលនៅពេលគេកាត់សេចក្តីអំពីកំហុសដែលគេចោទថា ខ្លួនបានប្រព្រឹត្តអ្វីមួយ។ លោកអះអាងថា តាមដឹង គេអត់បានផ្តល់សិទ្ធិការពារខ្លួនដល់មន្ត្រីសុខាភិបាលរូបនេះទេ ត្បិតពួកគេអាងថា ខ្លួនជាអ្នកធំជាងគេ សម្រេចដាក់ទណ្ឌកម្មគេ ដោយអត់បានឲ្យគេនិយាយការពារខ្លួនសោះឡើយ។ លោកបណ្ឌិត...

សកម្មជនបរិស្ថានមួយរូបកោសក់ដើម្បីជំរុញឱ្យតុលាការកម្ពុជាមានយុត្តិធម៌ និងឯករាជ្យ

មន្ត្រីជាន់ខ្ពស់នៃសមាគមបណ្តាញយុវជនកម្ពុជា CYN ដែលបានឃ្លាំមើលសវនាការសំណុំរឿងសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ៣រូបនៅព្រឹកថ្ងៃទី៣១ខែមីនានេះ បានអះអាងថា សកម្មជនបរិស្ថានមួយរូបក្នុងចំណោម៣រូប ដែលមានវត្តមានក្នុងសវនាការបានសម្រេចចិត្តកោសក់ក្បាល ដើម្បីជានិមិត្តរូបជំរុញឱ្យតុលាការកម្ពុជាមានយុត្តិធម៌ និងឯករាជ្យ។  មន្ត្រីជាន់ខ្ពស់ផ្នែកតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា CYN លោក សាន់ ម៉ាឡា បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក ជុំវិញ ដំណើរការសវនាការជំនុំជម្រះលើសំណុំរឿងយុវជន  បរិស្ថាន រួមមានលោកថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី...

IDEA TALK៖ វិបត្តិចំណូលរបស់ពលរដ្ឋក្នុងអំឡុងវិបត្តិកូវីដ១៩

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ស្តីអំពី៖ វិបត្តិចំណូលរបស់ពលរដ្ឋក្នុងអំឡុងវិបត្តិកូវីដ១៩។

ខណៈបាតុករស្លាប់កើនឡើង ៥១០នាក់ សិង្ហបុរី ស្នើអោយសមាគមអាស៊ានផ្ដល់មេរៀនដល់យោធាភូមា

ស្ថានការណ៏នៅភូមាកាន់តែធ្ងន់ធ្ងរទៅៗ។ មកដល់ពេលនេះ ពួកយោធា មិនបានទំលាក់អាវុធដើម្បីបញ្ចប់ការបង្ហូរឈាមលើពលរដ្ឋខ្លួនឯងនោះទេ។ បាតុករស្លាប់ជារៀងរាល់ថ្ងៃក្រោមគ្រាប់កំាំភ្លើងរបស់ពួកយោធា នៃរបបរដ្ឋប្រហារ ១កុម្ភៈ ។សមាគមជំនួយ សម្រាប់អ្នកទោសនយោបាយ បានបញ្ជាក់ក្នុងរបាយការណ៍របស់ខ្លួនថា គិតដកដល់ ថ្ងៃទី៣០មីនានេះ ចំនួនបាតុករ បានស្លាប់ កើនឡើងចំនួន ៥១០នាក់ ហើយក្នុងនោះ ក៏មានកុមារផងដែរ។ របាយការណ៍របស់ សមាគមនេះ បានបញ្ចាក់ទៀតថាមនុស្ស ៥១នាក់ត្រូវបានពួកយោធាបាញ់ សម្លាប់នៅក្នុងទីក្រុងធំ និងទូទាំងប្រទេស នៅរយៈពេល២ថ្ងៃមកនេះ។...

បទវិភាគ៖ តើវិធីអហិង្សាជាមធ្យោបាយល្អសំរាប់ការផ្លាស់ប្តូរនៅកម្ពុជាឬទេ?

កម្ពុជាក៏ដូចជាប្រទេសជាច្រើនក្នុងពិភពលោក សុទ្ធតែធ្លាប់ឆ្លងកាត់ការផ្លាស់ប្តូររបប ឬអំណាចនយោបាយក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ហើយប្រទេសទាំងនោះក៏មានប្រវត្តិសាស្ត្រប្រហាក់ប្រហែលគ្នា                    អំពីមូលហេតុនៃការនៃការផ្លាស់ប្តូរសង្គមរបស់គេដែរ។ អ្នកវិទ្យាសាស្ត្រនយោបាយអាមេរិកមួយរូបគឺ លោក Samuel Phillips Huntington បានប្រើប្រាស់ទ្រឹស្តីទំនើបពន្យល់អំពីមូលហេតុនៃ បដិវត្តន៍ ឬការផ្លាស់ប្តូរនេះតាមរយៈសៀវភៅមួយដែលគាត់បានសសេរក្នុងឆ្នាំ១៩៦៨ ដែលមានចំណងជើងថា “រចនាសម្ព័ន្ធនយោបាយ ក្នុងការផ្លាស់ប្តូរសង្គម”។ គាត់ផ្តល់នូវមូលហេតុចម្បងពីរដែលនាំឲ្យមានការផ្លាស់ប្តូរនោះ៖ ១) ការបំរែបំរួលសង្គម និងការវិវត្តន៍សេដ្ឋកិច្ច។ ចំពោះចំណុចនេះលោក Samuel Phillips Huntington បានពន្យល់ថា កាលណាចំនួនមនុស្ស...

មេបក្សប្រឆាំងថា លោក ហ៊ុន សែន ជាមេឧក្រិដ្ឋជនដែលនៅពីក្រោយនៃការសម្លាប់ពលរដ្ឋខ្មែរ

អតីតមេប្រឆាំង លោក សម រង្ស៊ី បានចោទលោក ហ៊ុន សែន ថា ជាមេឧក្រិដ្ឋជនដែលបានបញ្ជាឲ្យ រៀបចំអំពើភេរវកម្មផ្ទាល់ ដែលបណ្តាលឲ្យមានជនរងគ្រោះស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម៌នោះ។ អតីតប្រធានគណបក្សសង្គ្រោះជាតិដែលមានទីលំនៅ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង លោក សម រង្ស៊ី បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ចំពេលខួប២៤ឆ្នាំនៃសោកនាដកម្មដែលបានកើតឡើងលើពលរដ្ឋខ្មែរស្លូតត្រង់ដែលបានស្លាប់ដោយជនមិនស្គាល់មុខបានគប់គ្រាប់បែកដៃក្នុងពេលពួកគេធ្វើបាតុកម្មទាមទារឲ្យមានយុត្តិធម៌សង្គម និងទាមទារឲ្យ លោក...

ឆ្លៀតពេលកូវីដកំពុងរាតត្បាត ឈ្មួញដីបានសម្រុកដឹកដីចាក់រំលោភយកដីចំណីព្រែក និងព្រៃកោងកាង ក្នុងខេត្តកោះកុង

បទល្មើសដឹកដីចាក់លុបរំលោភយកដីចំណីព្រែក និងព្រៃកោងកាង នៅឯខេត្តកោះកុង កំពុងកើតឡើងយ៉ាងអនាធិបតេយ្យ ទោះបីអាជ្ញាធរ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ទៅលើឈ្មួញ ឬអ្នកជាប់ពាក់ព័ន្ធបទល្មើសទាំងនេះក៏ដោយ។ ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម អះអាងថា ស្របពេលដែលរដ្ឋាភិបាល កំពុងមមាញឹកទប់ស្កាត់ការឆ្លងជំងឺCovid-19 ឈ្មួញដីឈ្មោះ លាង ហ៊ីម ហៅ ម៉ា ហ្គោល និងបក្ខពួក បានធ្វើសកម្មភាពដឹកដីចាក់យកចំណីព្រែក និងព្រៃកោងកាង ដោយខុសច្បាប់ ស្ថិតនៅភូមិឃុំទួលគគីរ ស្រុកមណ្ឌលសីមា មានទំហំផ្ទៃដីជាង...

ក្រសួងយុត្តិធម៌ នឹងពិភាក្សាលើសំណើសុំលើកលែងនិងបន្ធូរបន្ថយទោសទណ្ឌិតជាង៥០០នាក់ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

អ្នកនាំពាក្យក្រសួងយុត្តិធម៌បញ្ជាក់ថា ក្រសួងនឹងបើកកិច្ចប្រជុំមួយដើម្បីពិនិត្យ និងពិភាក្សាលើសំណើសុំលើកលែង និងបន្ធូរបន្ថយទោសទណ្ឌិតចំនួន៥៤២នាក់ សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ។ សរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៣០ខែមីនា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្ដិភាព លើកឡើងថា នៅរសៀលថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកកើត រិទ្ធ នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិ តាមប្រព័ន្ធអេឡិចត្រូនិក (ZOOM) ដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុង...

មន្ត្រីយុត្តិធម៌ ហៅរបាយការណ៍របស់ខេមបូចា ពាក់ព័ន្ធការធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មានថា ជាការសន្និដ្ឋានរូបភាពខាងក្រៅ

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន នៅថ្ងៃអង្គារនេះ បានច្រានចោលរបាយការណ៍របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចា ជុំវិញការធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មានតាមផ្លូវតុលាការ និងក្រៅប្រព័ន្ធតុលាការ។ សរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃអង្គារទី៣០ខែមីនា ឆ្នាំ២០២១នេះ លោក ជិន ម៉ាលីន បញ្ជាក់ថា ការស្រាវជ្រាវរបស់ខេមបូចា គឺមិនគ្រប់ជ្រុងជ្រោយ និងមិនមានលក្ខណៈវិទ្យាសាស្ត្រនោះឡើយ ព្រោះជាគ្រាន់តែរបាយការណ៍បូកសរុបព្រឹត្តិការណ៍ និងសន្និដ្ឋានដោយផ្អែកទៅលើតែរូបភាពខាងក្រៅតែប៉ុណ្ណោះ។ លើសពីនេះ លោកថា របាយការណ៍នោះ ធ្វើឡើងដោយមិនបានវិភាគទៅលើទិដ្ឋភាពច្បាប់...

Latest news