31 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

លោក ស ខេង ក្រើនរំលឹកអាជ្ញាធរជាថ្មីទៀត មិនឲ្យប្រើប្រាស់ហិង្សា ដើម្បីដោះស្រាយបញ្ហាជាមួយពលរដ្ឋជាដាច់ខាត

ឧបនាយករដ្ឋមន្ត្រី និងជារដ្មមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានក្រើនរំលឹកអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ មិនត្រូវប្រើប្រាស់ហិង្សា ជាមធ្យោបាយដើម្បីដោះស្រាយបញ្ហាជាមួយប្រទេសពលរដ្ឋឡើយ។ ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់អភិបាលខេត្តប៉ៃលិនថ្មី នៅសាលាខេត្តប៉ៃលិន នាថ្ងៃទី២១ ធ្នូនេះ លោក ស ខេង មានប្រសាសន៍ថា អាជ្ញាធរទាំងអស់ហាមដាច់ខាត ដោយមិនត្រូវប្រើ ហិង្សា ដើម្បីដោះស្រាយបញ្ហាជាមួយពលរដ្ឋនោះទេ ពោលគឺត្រូវយកគោលការណ៍ច្បាប់ទៅអនុវត្ត។ លោក ស ខេង ក៏បានបញ្ជាឱ្យមន្ត្រីក្រោមឱវាទរបស់ខ្លួនទាំងឡាយ មិនគួរចាត់ទុកពាក្យរិះគន់ពិត...

លោក សម រង្ស៊ី បន្តជេរប្រមាថព្រះមហាក្សត្រ ក្នុងរឿងផ្តល់ថវិកាដល់រដ្ឋាភិបាលសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បន្តប្រមាថព្រះមហាក្សត្រខ្មែរ ដោយប្រដូចព្រះអង្គទៅនឹងទីមោង។ លោក សម រង្ស៊ី បានសរសេរនៅទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២០ ខែធ្នូ បន្តរិះគន់លោក ហ៊ុន សែន ចំពោះគម្រោងរៃអង្គាសលុយពីប្រជាពលរដ្ឋ ដើម្បីទិញវ៉ាក់សាំង ចាក់បង្ការជំងឺកូវីដ-១៩ ដោយថាជាគម្រោងល្ងីល្ងើ។ លោកបន្តថា គម្រោងនេះបរាជ័យហើយ ពីព្រោះគ្មាននរណាអាចយួរកន្ត្រក ទៅផ្សារទិញវ៉ាក់សាំងកូវីដ១៩ ដូចទិញនំអាកោរនោះទេ។ លោក សម រង្ស៊ី...

មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្មអះអាងថា ត្រីប្រហុកឆ្នាំនេះ នឹងកើនឡើងជាងឆ្នាំមុន

ប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺលោក អេង ជាសាន មានប្រសាសន៍ថា រដូវធ្វើ ផ្អក ប្រហុក និងត្រីឆ្អើ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ របស់ពលរដ្ឋខ្មែរ នៅទូទាំងប្រទេស បានចូលមកដល់ហើយ។ លោកអំពាវនាវដល់ពលរដ្ឋខ្មែរ នៅទូទាំងប្រទេសដែលមានបំណងចង់ធ្វើត្រីប្រហុក ឬផ្អកជាដើម សូមអញ្ជើញទៅទិញត្រី នៅក្នុងខែបុស្សនេះ ហើយនៅឆ្នាំ២០២០នេះ ទំនងជាត្រីប្រហុក អាចនឹងត្រូវច្រើនជាងរាល់ឆ្នាំ...

អ្នកឃ្លាំមើល៖ ផែនការទប់ស្កាត់ការឆ្លងកូវីដ១៩ ពីប្រទេសថៃរបស់លោក ហ៊ុន សែន គឺជាយុទ្ធសាស្ត្រព្រួញមួយបាញ់ចាបពីរប៉ុណ្ណោះ

អ្នកឃ្លាំមើលសង្គមនិយាយថា ការរៀបចំបញ្ចេញ រថយន្តកងទ័ព និងកងទ័ពជាច្រើន ក្រោមបញ្ជារបស់លោក ហ៊ុន សែន មិនមែនគ្រាន់តែជាការត្រៀមទទួលពលរដ្ឋដែលកំពុងប្រឈមនឹងព្រឹត្តការណ៍សហគមន៍កូវីដ១៩ ក្នុងខេត្តសាមុតសាខនប្រទេសថៃប៉ុណ្ណោះទេ។  ប៉ុន្តែក៏ជាផែនការ ដើម្បីទប់ស្កាត់ការធ្វើមាតុភូមិនិវត្តន៍របស់មន្ត្រីបក្សប្រឆាំងផងដែរ។ ប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យអះអាងថា នេះគឺជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីររបស់លោកហ៊ុន សែន។ ការអះអាងនេះ ធ្វើឡើងក្រោយពេល លោក ហ៊ុន សែន បានបញ្ជាមន្ត្រីយោធា កងកម្លាំងប្រដាប់អាវុធធ្វើដំណើរទៅកាន់ព្រំដែនខ្មែរ-ថៃទាំងយប់កាលពីថ្ងៃម្សិលមិញ ដើម្បីការពារការចម្លងវីរុសកូវីដ១៩ពីប្រទេសថៃភ្លាមៗ បន្ទាប់ពីរដ្ឋាភិបាលថៃបានប្រកាសអាសន្នដោយបានបិទខេត្តសាមុតសាខនយ៉ាងប្រញ៉ាប់ប្រញ៉ាល់កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នេះ។ ទោះជាយ៉ាងណាក៏ដោយ...

មន្ត្រីបក្សសង្រ្គោះជាតិនៅក្រៅប្រទេសថា ការយកសកម្មជនបក្សប្រឆាំងទៅធ្វើចត្តាឡីសក គឺជារឿងនយោបាយ

មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង រិះគន់ថា ការឃាត់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ លោក គង់ រ៉ៃយ៉ា មិនមែនជាការត្រួតពិនិត្យបញ្ហាសុខភាពដែលពាក់ព័ន្ធនឹងការឆ្លងវីរុសកូវីដ១៩នោះទេ គឺធ្វើឡើងក្នុងចេតនានយោបាយ និងជាការគម្រាមកំហែងដល់សកម្មជនបក្សប្រឆាំងដទៃទៀតតែប៉ុណ្ណោះ។ សមាជិកសភាអតីតគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២១ ខែធ្នូថា ការឃាត់ខ្លួនលោក គង់ រ៉ៃយ៉ា និងភរិយា ស្របពេលលោក រ៉ៃយ៉ា...

តៃវ៉ាន់ស្ថិតក្នុងស្ថានភាពបារម្ភកាន់តែខ្លាំងឡើងពីការលុកលុយដោយកងទ័ពចិន

រយះពេលប៉ុន្មានសប្ដាហ៍មកនេះចុងក្រោយនេះ តៃវ៉ាន់ស្ថិតក្នុងស្ថានភាពព្រួយបារម្ភជាខ្លាំងពីការបើកការវាយលុកដើម្បីដណ្ដើម កាន់កាប់ដែនកោះនេះត្រលប់មកវិញពីសំណាក់កងទ័ពរំដោះប្រជាជនចិន។ ក្នុងហេតុផលនេះសារព័ត៌មានរបស់ តៃវ៉ាន់គឺTaiwan News បានចុះផ្សាយថាក្រសួងការពារជាតិតៃវ៉ាន់បានប្រកាសថាខ្លួនទោះជាខ្លាចកើតមានសង្គ្រាម បង្ករឡើងដោយប្រទេសចិនក៏ដោយប៉ុន្ដែក្នុងស្មារតីនិងកាតព្វកិច្ចដើម្បីការពារដែនអធិបតេយ្យរបសខ្លួនគឺត្រូវតែ បញ្ចេញសមត្ថភាពដើម្បីទប់ទល់ក្នុងពេលដែលដែនកោះនេះធ្លាក់ក្នុងសង្គ្រាម។ ក្នុងន័យនេះហើយដែលក្រសួង ការពារជាតិតៃវ៉ាន់បានឲ្យសារព័ត៌មានក្នុងស្រុកមួយអោយដឹងថាយ៉ាងតិចរថក្រោះ១២០០គ្រឿងត្រូវបានដាក់ ឲ្យត្រៀមដើម្បីយកទៅដាក់ពង្រាយភ្លាមៗនៅតាមឆ្នេរច្រកសមុទ្រតៃវ៉ាន់ប្រឈមនិងទីក្រុងប៉េកាំង។ បន្ថែមលើនេះ ការពង្រាយប្រព័ន្ធកាំជ្រួចដើម្បីបាញ់យន្ដហោះចម្បាំងនិងបាញ់កំទេចនាវាចម្បាំងក៏បានរៀបរយរួចរាល់អស់ហើយ។មកដល់ពេលនេះទៀតគ្រូបង្វឹកនៃកងទ័ពម៉ារីនរបស់សហរដ្ឋអាមេរិកបានកំពុងហ្វឹកហាត់កងទ័ពតៃវ៉ាន់ទាំងទ័ព ជើងទឹកនិងទ័ពជើងអាកាសក្នុងស្ថានភាពនៃការត្រៀមដើម្បីទប់ទល់និងការបង្ករសង្គ្រាមពីសំណាក់កងទ័ពនៃប្រទេស ចិន។ Taiwan News បានចុះផ្សាយទៀតថាក្រសួងការពារជាតិរបស់ដែនដីកោះតៃវ៉ាន់បានត្រៀមរូងដីនិងលានដ្ឋានក្រោមដីជាច្រើន កន្លែងដើម្បីជំលៀសប្រជាជននៃដែនដីមួយនេះគេចពីការបាញ់ផ្លោងវាយប្រហារពីសំណាក់កងទ័ពចិន។ ប្រភពដដែលនេះបានបញ្ជាក់ថារូងដីទាំងអស់សុទ្ធតែមានផ្លាកសញ្ញាប្រាប់ប្រជាជនឲ្យដឹងថាត្រូវគេចខ្លួនដើម្បីសុវត្ថិភាពយ៉ាងឆាប់បំផុតបើអាសន្ននៃសង្គ្រាមធ្លាក់មកដល់។ ប្រជាជនតៃវ៉ាន់មានជាង២៣លាននាក់។កាលពីថ្មីៗនេះការស្ទង់មតិមួយធ្វើឡើងដោយក្រុមប្រឹក្សាដើម្បី ប្រជាជនតៃវ៉ាន់គឺបានបង្ហាញថាប្រជាជនជាង៧០ភាគរយបានគាំទ្រជំហររបស់រដ្ឋាភិបាលរបស់អ្នកស្រី សាយអ៊ឹងវ៉ិន ដែលត្រៀមដើម្បីសង្គ្រាមការពាររដ្ឋអធិបតេយ្យរបស់ខ្លួន។ ពលរដ្ឋតៃវ៉ាន់ភាគច្រើនបាន សម្ដែងការព្រួយបារម្ភខ្លាចក្រែងដែនដីរបស់ពួកគេដែលរស់នៅដោយមានសេរីភាពមានប្រជាធិបតេយ្យ គឺខ្លាចធ្លាក់ក្នុងការគ្រប់គ្រងរបស់ចិនគឺដូចទីក្រុងហុងកុងតែទីបំផុតទីក្រុងប៉េកាំងគាបសង្កត់ធ្វើទុក្ខ បុកម្នេញយ៉ាងខ្លាំង។ ប្រជាជនតៃវ៉ាន់ដែលគាំទ្រគណបក្សកាន់អំណាចរបស់លោកស្រីសាយអឹង វិន...

ភរិយាអតីតមនុស្សជំនិតមេដឹកនាំខ្មែរក្រហមមួយរូប ត្រូវបានតែងតាំងជាអភិបាលខេត្តប៉ៃលិន

ភរិយានាយឧត្តមសេនីយ៍ អ៊ី ឈាន ដែលជាអតីតមនុស្សជំនិតមេដឹកនាំខ្មែរក្រហមមួយរូប គឺអ្នកស្រី បាន ស្រី មុំ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជាអភិបាលខេត្តប៉ៃលិន។  ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រខ្មែរ ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី នៅថ្ងៃទី១៨ខែធ្នូនេះ បានសម្រេចតែងតាំងអ្នកស្រី  បាន ស្រីមុំ ជាអភិបាលខេត្តប៉ៃលិន ជំនួសលោក ផាន់ ចាន់ធុល ដោយអភិបាលខេត្តចាស់ត្រូវផ្ទេរមកឱ្យបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃវិញ។ ភរិយាអតីតមនុស្សជំនិតមេដឹកនាំខ្មែរក្រហម  អ្នកស្រី បាន ស្រីមុំ...

មន្ត្រីជាន់ខ្ពស់គណបក្ស GDP ថា អ្នកដឹកនាំនយោបាយជាន់ខ្ពស់នៅកម្ពុជា គួររួបរួមគ្នាសាងកេរ្តិ៍ឈ្មោះក្នុងប្រវត្តិសាស្ត្រ ដើម្បីអនាគតកម្ពុជា

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP អំពាវនាវឲ្យអ្នកដឹកនាំនយោបាយជើងចាស់ដែលធ្លាប់ហែលឆ្លងបទពិសោធន៍យ៉ាងជោគជាំ គួរតែរួបរួមគ្នាកសាងកេរ្តិ៍ឈ្មោះក្នុងប្រវត្តិសាស្រ្តជាតិ ដើម្បីរៀបចំថ្នាលបណ្តុះប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជាសម្រាប់អ្នកជំនាន់ក្រោយ។ ប្រធានគណៈកម្មាធិការនាយកគណបក្ស GDP បណ្ឌិត យ៉ង សាំងកុមារ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃនេះថា បច្ចុប្បន្នមានអ្នកដឹកនាំនយោបាយខ្មែរ៤ រូប ដែលលោកសំដៅដល់ លោក ហ៊ុន សែន សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ លោក សម រង្ស៊ី និងលោក...

រដ្ឋាភិបាលអះអាងថា អង់គ្លេស និងអៀឡង់ខាងជើងមិនដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាឡើយ

រដ្ឋាភិបាលកម្ពុជាអះអាងថា ចក្រភពអង់គ្លេស និងអៀឡង់ខាងជើង បានសម្រេចថា នឹងមិនបន្តអនុវត្តន៍ការព្យួរមួយផ្នែកនៃប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធ លើគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ EBA មកលើកម្ពុជាទៀតទេ។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី១៧ ខែធ្នូ ឱ្យដឹងថា ការសម្រេចនេះ ក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន ជាមួយឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពចក្រភពអង់គ្លេស និងអៀឡង់ខាងជើង អ្នកជំទាវ Tina Redshaw កាលពីថ្ងៃទី១៦ខែធ្នូ។ អ្នកស្រី មានប្រសាសន៍ថា ចាប់ពីថ្ងៃទី០១ ខែមករា...

លីកាដូថា ចាប់តាំងពីរំលាយគណបក្សសង្រ្គោះជាតិមក ការ ...

ក្រុមសិទ្ធិមនុស្សក្នុងស្រុក អះអាងថាចាប់តាំងពីមានការរំលាយគណបក្សសង្រ្គោះជាតិដែលជាគណបក្សប្រឆាំងធំមួយនៅកម្ពុជា ក្នុងរយៈពេលបីឆ្នាំមកនេះ ពោលគឺចាប់តាំពីដើមឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ការបង្ក្រាប និងរឹតត្បិតសេរីភាពរបស់សកម្មជន និងអ្នកការពារសិទិ្ធមនុស្ស កាន់តែអាក្រក់ជាងមុន ។ ក្នុងរបាយការណ៍សង្ខេបមានកម្រាស់ជាង៣០ទំព័រ របស់អង្គការលីកាដូ ដែលចេញផ្សាយនៅថ្ងៃសុក្រ ទី១៨ ខែធ្នូនេះ ក្រោមចំណងជើងថា «ការតស៊ូដើម្បីសេរីភាព» រកឃើញថា ការរំលោភបំពានអ្នកការពារសិទិ្ធមនុស្ស ២០១៨-២០២០ គឺបានបង្ហាញពីការព្រឹត្តិការណ៍នៃការរំលោភសិទ្ធិមនុស្សសំខាន់ៗ ដែលកើតឡើងក្នុងរយៈពេល៣ឆ្នាំមកនេះ។  លីកាដូនិយាយថា ចាប់តាំងខ្លួនបានចេញផ្សាយរបាយការណ៍ចុងក្រោយ ស្ដីពីការធ្វើទុក្ខបុកម្នេញទៅលើអ្នកការពារសិទ្ធិមនុស្សពីសំណាក់អាជ្ញាធររដ្ឋមក តុលាការក៏បានរំលាយគណបក្សជំទាស់ធំជាងគេគឺ គណបក្សសង្គ្រោះជាតិ...

Latest news