34 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

ណាតូ​ទំនង​មិន​អាច​ចាញ់​ការ​គំរាម​របស់​រុស្ស៊ី​ដែល​គ្រោង​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ​នោះ​ទេ

សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន បាន​ដើរ​ដល់​របត់​ថ្មី​ទៀត​ហើយ គឺ​ការ​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ​ដោយ​របប​ក្រុង​មូស្គូ ដែល​ស្ថិត​ក្រោម​ការ​បញ្ជា​របស់​បុរស​ខ្លាំង វ៉្លាឌីមៀរ ពូទីន។ នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ រុស្ស៊ី​បាន​បង្កើន​វោហារ​សង្គ្រាម​ដោយ​ព្រមាន​បាញ់​ប្រហារ​ទៅ​លើ​ទឹកដី​អ៊ុយក្រែន ដោយ​បាញ់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែល​ជា​អាវុធ​ប្រល័យ​លោក​ដ៏​វិនាសកម្ម​បំផុត។ បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន New York Post ឲ្យ​ដឹង​ថា រុស្ស៊ី​កំពុងតែ​ដាក់​ពង្រាយ​គ្រាប់​នុយក្លេអ៊ែរ ដោយ​បំពាក់​ទៅ​នឹង​នាវាមុជទឹក​នៅ​សមុទ្រ​បាលទិច។ នេះ​បើ​តាម​សម្ដី​របស់​មន្ត្រី​យោធា​ណាតូ។ តាម​អ្នក​វិទ្យាសាស្ត្រ​ផ្នែក​រូបវិទ្យា ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែល​មាន​នៅ​ក្នុង​នាវាមុជទឹក Belgorod គឺ​ប្រភេទ Poseidon។ វា​ជា​អាវុធ​ប្រល័យ​លោក​ដ៏​វិនាសកម្ម​បំផុត ហើយ​បើ​បាញ់​វា​ទៅ​សមុទ្រ គឺ​វា​នឹង​បង្ក​ឲ្យ​មាន​មហា​រលក​យក្ស​សូណាមិ​ផង​ដែរ។ វា​អាច​ធ្វើ​ឲ្យ​ប្រទេស​ណា​មួយ​ដែល​នៅ​ជាប់​នឹង​សមុទ្រ​ក្រឡាប់ ឬ​លិច​ចូល​សមុទ្រ​ទៀត​ផង។ ក្រុម​អ្នកជំនាញ​យោធា​របស់​ក្រុម​បស្ចិម​ប្រទេស...

IDEA TALK៖ តើ​យុវជន​ត្រូវ​បោះបង់​ការ​បញ្ចេញមតិ ឬ​មួយ​ត្រូវ​នាំគ្នា​បង្កើន​ការ​បញ្ចេញមតិ​ថែម​ទៀត​ក្នុង​ស្ថានភាព​នយោបាយ​ដ៏​ចង្អៀត?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៦ ខែ​តុលា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​យុវជន​ត្រូវ​បោះបង់​ការ​បញ្ចេញមតិ ឬ​មួយ​ត្រូវ​នាំគ្នា​បង្កើន​ការ​បញ្ចេញមតិ​ថែម​ទៀត​ក្នុង​ស្ថានភាព​នយោបាយ​ដ៏​ចង្អៀត?»។

សកម្មជន៖ ចម្លើយ​លោក គង់ គាំ ថា​បក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បដិវត្តន៍​ពណ៌​គឺ​មិន​អាច​យក​ជា​ការ​បាន​ទេ

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុក​ចម្លើយ​របស់​អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក គង់ គាំ ដែល​ថា​ការ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ការ​ធ្វើ​បាតុកម្ម​នៅ​កន្លែង​ផ្សេង​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការ​ធ្វើ​បដិវត្តន៍​ពណ៌​នោះ គឺជា​ចម្លើយ​មិន​ត្រឹមត្រូវ និង​មិន​អាច​យក​ជា​ការ​បាន។ សកម្មជន​បក្ស​ប្រឆាំង លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ទាប់ពី​សវនាការ​របស់​លោក កឹម សុខា ពេញ​មួយ​ព្រឹក​លើ​អង្គហេតុ​បដិវត្តន៍​ពណ៌ នៅ​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០២២ ថា ការ​ផ្តល់​ចម្លើយ​ទៅ​កាន់​ចៅក្រម និង​មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម...

អ្នក​តស៊ូ​មតិ​ក្រៅ​ស្រុក​ថ្កោលទោស​អាជ្ញាធរ​ខ្មែរ​ដែល​ចាប់​ខ្លួន​សកម្មជន​តវ៉ា​រឿង​ជនអន្តោប្រវេសន៍

វេទិកា​ពលរដ្ឋ​ថ្កោលទោស​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​បាន​ចាប់​ខ្លួន​សកម្មជន​សង្គម លោក ថែល ល ធីលែន យ៉ាង​តក់ក្រហល់ គឺជា​ឧបាយកល​ក្នុង​ការ​បំផ្លាញ​ទឹកចិត្ត​តស៊ូ​ដើម្បី​មាតុភូមិ​កម្ពុជា​របស់​កូន​ខ្មែរ ក្នុង​គោលដៅ​ជ្រោមជ្រែង​យុទ្ធសាស្ត្រ​ឈ្លានពាន​របស់​វៀតណាម​តែប៉ុណ្ណោះ។ វេទិកា​ពលរដ្ឋ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០២២ ជុំវិញ​ការ​ចាប់​ខ្លួន​សកម្មជន​សង្គម លោក ថែល ធីលែន កាលពី​ថ្ងៃ​អង្គារ ទី​៤ តុលា ថា វា​គឺជា​រឿង​អកុសល​បំផុត​សម្រាប់​ពូជសាសន៍​ខ្មែរ​ដែល​មាន​លោក ហ៊ុន សែន...

ព្រះមហាក្សត្រ​បញ្ចប់​មុខតំណែង​លោក គង់ មុនីកា ពី​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​ក្រោយ​ចុះចូល​ជាមួយ​បក្ស​ភ្លើង​ទៀន

ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ មុនីកា ត្រូវ​បាន​បាន​បញ្ចប់​មុខតំណែង​ពី​សមាសភាព​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​ដែល​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី តាម​សំណើ​របស់​បុរស​ខ្លាំង លោក ហ៊ុន សែន។ ការ​បញ្ចប់​មុខតំណែង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក គង់ មុនីកា បាន​ចូលរួម​ជីវិត​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន។ ព្រះរាជក្រឹត្យ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ចុះ​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០២២ បាន​ត្រាស់​បង្គាប់​បញ្ចប់​តំណែង​លោក គង់ មុនីកា ពី​សមាសភាព​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ...

អ្នក​ឃ្លាំមើល​ថា​ផែនការ​រួបរួម​របស់​បក្ស​ក្រៅ​រដ្ឋាភិបាល​នឹង​បរាជ័យ​ដោយសារ​គំនិត​ទុច្ចរិត​របស់​បក្ស​ភ្លើង​ទៀន

ក្រុម​អ្នក​ឃ្លាំមើល​សង្គម អះអាង​ថា ផែនការ​រួបរួម​របស់​គណបក្ស​ក្រៅ​ រដ្ឋាភិបាល​ដែល​ប្រកាស​ចង​សម្ពន្ធភាព​រួបរួម​កម្លាំង ដើម្បី​ប្រកួតប្រជែង​ជាមួយ​បក្ស​កាន់​អំណាច​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ នឹង​បរាជ័យ​ដោយសារ​គំនិត​ទុច្ចរិត​របស់​គណបក្ស​ភ្លើង​ទៀន ដែល​មាន​ប្រវត្តិ​ជា​ដៃគូ​សហការ​មិន​ស្មោះត្រង់។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០២២ ថា ប្រសិនបើ​ការ​ចង​សម្ព័ន្ធ​នេះ​មាន​ភាព​ស្មោះត្រង់​ជាមួយ​គ្នា​ដោយ​មិន​មាន​គណបក្ស​ណា​មួយ​ក្បត់​ដៃគូ​របស់​ខ្លួន នោះ​ផែនការ​នៃ​ការ​រួបរួម​ប្រាកដជា​នឹង​មាន​លទ្ធផល​ល្អ...

ពលរដ្ឋ​ប្រមាណ​៥​ពាន់​នាក់​នៅ​ឃុំ​ព្រះដាក់​ស្នើ​លោក ហ៊ុន សែន អន្តរាគមន៍​កុំ​ឲ្យ​រុះរើ​ផ្ទះ​របស់​ពួកគេ

ពលរដ្ឋ​ប្រមាណ ៥​ពាន់​នាក់ បាន​នាំគ្នា​ទៅ​តវ៉ា​នៅ​ខាងមុខ​សាលា​ឃុំ​ព្រះដាក់ ខេត្ត​សៀមរាប និង​បាន​ស្នើ​ទៅ​លោក ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​កុំ​ឱ្យ​មាន​ការ​រុះរើ​ផ្ទះសម្បែង​ដែល​ពួកគេ​កំពុង​រស់នៅ។ បើ​តាម​វីដេអូ​ឃ្លីប​ជិត ១​នាទី ដែល​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម ឱ្យ​ដឹង​ថា ការ​ប្រមូលផ្ដុំ​តវ៉ា​របស់​ពលរដ្ឋ​ប្រមាណ ៥​ពាន់​នាក់​នៅ​មុខ​សាលាឃុំ​ព្រះដាក់ នៅ​ថ្ងៃ​ពុធ ទី​៥ តុលា នេះ ធ្វើឡើង​ក្រោយពី​អាជ្ញាធរ​ជាតិ​អប្សរា​តម្រូវ​ឲ្យ​ពលរដ្ឋ​ឃុំ​ព្រះដាក់ ទាំងអស់​ទៅ​រស់នៅ​ក្នុង​តំបន់​ថ្មី​ដែល​ខ្លួន​បាន​រៀបចំ​ឲ្យ។ ក្រុម​ប្រជាពលរដ្ឋ​បាន​នាំគ្នា​លើក​បដា​ដោយ​ភ្ជាប់​ពាក្យ​ស្នើសុំ​ទៅ​លោក ហ៊ុន សែន និង​ភរិយា ជួយ​អន្តរាគមន៍​កុំ​ឲ្យ​រុះរើ​ផ្ទះសម្បែង និង​បាន​រស់នៅ​ក្នុង​ឃុំ​ព្រះដាក់...

លោក ពូទីន ចុះហត្ថលេខា​លើ​ច្បាប់​កាត់​យក​ទឹកដី​អ៊ុយក្រែន​ជា​ផ្លូវការ​ខណៈ​ទ័ព​អ៊ុយក្រែន​សម្រុក​វាយបក

នៅ​ថ្ងៃ​ពុធ ទី​៥ តុលា នេះ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បាន​សម្រេច​ជា​ផ្លូវការ​នូវ​ការ​បញ្ចូល​ទឹកដី​ដែល​មាន​ទំហំ​ជិត ១៥% របស់​ប្រទេស​អ៊ុយក្រែន មក​ក្រោម​ដែន​អធិបតេយ្យ​របស់​ខ្លួន ស្រប​ពេល​ដែល​កងកម្លាំង​អ៊ុយក្រែន កំពុង​សម្រុក​វាយបក​យ៉ាង​ខ្លាំង​ទាំង​នៅ​ភាគ​ខាងត្បូង និង​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន។ ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​៥ ខែ​តុលា ឲ្យ​ដឹង​ថា លោក ពូទីន បាន​ចុះហត្ថលេខា​លើ​សេចក្តី​ព្រាងច្បាប់​ចំនួន​៤ ស្ដីពី​ការ​ទទួលយក​តំបន់ Donetsk...

IDEA TALK៖ តើ​ហេតុ​អ្វី​ការ​រិះគន់​អំពី​បញ្ហា​អន្តោប្រវេសន៍​ខុស​ច្បាប់​ជា​ករណី​រសើប​ក្នុង​សង្គម?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៥ ខែ​តុលា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ហេតុ​អ្វី​ការ​រិះគន់​អំពី​បញ្ហា​អន្តោប្រវេសន៍​ខុស​ច្បាប់​ជា​ករណី​រសើប​ក្នុង​សង្គម?»។

ឧបទ្វីប​កូរ៉េ​អាច​ស្ថិត​លើ​វិថី​នៃ​សង្គ្រាម​ជា​ថ្មី បន្ទាប់ពី​កូរ៉េ​ខាងជើង​បាញ់​មីស៊ីល​រំលង​ជប៉ុន

នៅ​ថ្ងៃទី​៤ តុលា នេះ ស្ថានភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​ឡើង​កំដៅ​យ៉ាង​ខ្លាំង បន្ទាប់ពី​កូរ៉េ​ខាងជើង​បាញ់​មីស៊ីល​ផ្លោង​ហោះ​រំលង​ប្រទេស​ជប៉ុន ដែល​ជា​ការ​គំរាម​ទាំង​ជប៉ុន និង​កូរ៉េ​ខាងត្បូង រួម​ទាំង​សហរដ្ឋ​អាមេរិក។ បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP ឲ្យ​ដឹង​ថា កូរ៉េ​ខាងជើង នៅ​ថ្ងៃ​អង្គារ​នេះ បាន​បាញ់​មីស៊ីល​ផ្លោង​មួយ​គ្រាប់​ហោះ​រំលង​ប្រទេស​ជប៉ុន ដែល​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង ៥​ឆ្នាំ​មក​នេះ។ ហេតុការណ៍​នេះ បាន​រុញ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន ប្រកាស​អាសន្ន​ប្រាប់​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​រត់​រក​ទី​សុវត្ថិភាព ខណៈ​មីស៊ីល​មួយ​គ្រាប់​បាន​ហោះ​រំលង​ឆ្លងកាត់​ទឹកដី​របស់​ខ្លួន មុន​នឹង​ធ្លាក់​ចូល​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ មីស៊ីល​ផ្លោង​ដែល​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​ថ្មី​ទៀត​នេះ ត្រូវ​បាន​កងទ័ព​ជប៉ុន​អះអាង​ថា អាច​ហោះ​បាន​ចម្ងាយ​ពី ៤៥០០ ទៅ...

Latest news