38 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

IDEA TALK៖ ទស្សនៈ​ពលរដ្ឋ​ខ្មែរ​ជុំវិញ​ការ​ពន្លឿន​តែងតាំង​ទាំង​បង្ខំ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០២១ ស្តីអំពី៖ «ទស្សនៈ​ពលរដ្ឋ​ខ្មែរ​ជុំវិញ​ការ​ពន្លឿន​តែងតាំង​ទាំង​បង្ខំ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី»។

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​អំពាវនាវ​ឱ្យ​អ្នក​បាន​ឈូស​ឆាយ​ដី​គម្រប​ព្រៃឈើ​ជាង​៧០០​ហិកតារ​បង្ហាញ​ខ្លួន​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ

មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង ទាមទារ​ឲ្យ​អ្នក​ដែល​ចូលរួម​ឈូស​ឆាយ​ដី​គម្រប​ព្រៃឈើ​ជាង ៧០០​ហិកតារ នៅ​ស្រុក​ទឹកផុស បង្ហាញ​ខ្លួន​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដោយ​គិត​ចាប់ពី​ថ្ងៃ​ចេញ​ជូនដំណឹង​នេះ​តទៅ។ សេចក្ដី​ជូនដំណឹង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង បាន​ចេញ​កាលពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដែល​ទើប​ត្រូវ​ផ្សព្វផ្សាយ បាន​ឱ្យ​ដឹង​ថា ជន​ទាំងឡាយ​ណា​ដែល​បាន​ឈូស​ឆាយ​ដី​គម្រប​ព្រៃឈើ​ចំនួន ៧១១​ហិកតារ ស្ថិត​ក្នុង​ឃុំ​ក្រាំងស្គារ និង​ឃុំ​ជៀប ស្រុក​ទឹកផុស នៅ​ខេត្ត​នេះ ធ្វើការ​បង្ហាញ​ខ្លួន​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដោយ​ភ្ជាប់​មក​ជាមួយ​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​ផង​ដែរ។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា ឯកសារ​ពាក់ព័ន្ធ​នោះ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ឯកសារ​កាន់កាប់​ដី​ជាដើម ដើម្បី​ឱ្យ​អាជ្ញាធរ​ពិនិត្យ​ដោះស្រាយ​តាម​ច្បាប់​ស្ដីពី​ព្រៃឈើ...

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ប្រមូល​ផ្ដុំ​មុខ​សាលាដំបូង​ខេត្ត​កោះកុង​ទាមទារ​ទម្លាក់​ចោល​បទ​ចោទ​លើ​តំណាង​សហគមន៍

ប្រជា​សហគមន៍​រងគ្រោះ​រាប់​រយ​នាក់ បាន​មក​ជួបជុំ​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្ត​កោះកុង ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោល​រាល់​បទ​ចោទ​លើ​តំណាង​សហគមន៍​របស់​ពួកគេ ស្រប​ពេល​ដែល​តុលាការ​កោះហៅ​តំណាង​ពលរដ្ឋ ២​នាក់​ឱ្យ​ចូល​ទៅ​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៨ ធ្នូ ក្រោម​បទ​បរិហារកេរ្តិ៍ និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២១ ពលរដ្ឋ​រាប់​រយ​នាក់​មកពី​សហគមន៍​ចំនួន​៧ ដូចជា​សហគមន៍​ក្រុម​១៧៥ និង​សហគមន៍​ក្រុម​៧៦៦ ក្នុង​ស្រុក​ស្រែអំបិល ស្រុក​បុទុមសាគរ និង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្ត​កោះកុង ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​តំណាង​សហគមន៍​របស់​ពួកគេ​ដែល​បាន​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ។ ពួកគេ​ទាមទារ​ឲ្យ​សាលាដំបូង​ខេត្ត​កោះកុង ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់​លើ​តំណាង​សហគមន៍​ទាំង​ពីរ​នាក់​នោះ ព្រោះ​ថា​តំណាង​សហគមន៍​របស់​ខ្លួន​មិន​បាន​ប្រព្រឹត្ត​ល្មើស​ទៅ​នឹង​ច្បាប់​ណា​មួយ​នោះ​ទេ ប៉ុន្តែ​តុលាការ​បែរជា​ចោទប្រកាន់​យ៉ាង​អយុត្តិធម៌​លើ​ពួកគេ​ទៅវិញ។ តំណាង​ពលរដ្ឋ ២​នាក់...

មហាសន្និបាត​អង្គការ​សហប្រជាជាតិ​បន្ត​បដិសេធ​មិន​ទទួលស្គាល់​របប​សឹក​ភូមា​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់

មហាសន្និបាត​អង្គការ​សហប្រជាជាតិ បាន​អនុម័ត​កាលពី​ថ្ងៃ​ចន្ទ ទី​៦ នូវ​សេចក្ដី​សម្រេច​របស់​ខ្លួន ដោយ​សម្រេច​ទុក​ចោល​មួយ​ឆ្នាំ​នូវ​សំណើ​របស់​របប​យោធា​ភូមា ដោយ​បដិសេធ​មិន​ទទួលស្គាល់​របប​នេះ​ថា​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់។ អង្គការ​សង្គម​ស៊ីវិល​និយាយ​ថា វា​ជា​ជំហាន​ដំបូង​ដ៏​សំខាន់​នៃ​យុត្តិធម៌​សម្រាប់​កម្លាំង​យុត្តិធម៌ និង​កម្លាំង​អ្នក​ប្រជាធិបតេយ្យ។ អ្នកស្រី Khin Ohmar ប្រធាន​អង្គការ Progressive Voice មាន​ប្រសាសន៍​ថា អ្នកស្រី​ស្វាគមន៍​សេចក្ដី​សម្រេច​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ក្នុង​ការ​បដិសេធ​របប​យោធា​ភេរវកម្ម ដោយ​អ្នកស្រី​អំពាវនាវ​ឱ្យ​ភ្នាក់ងារ​មូលនិធិ និង​កម្មវិធី​ទាំងអស់​របស់​អង្គការ​សហប្រជាជាតិ បញ្ឈប់​កិច្ចសហប្រតិបត្តិការ​គ្រប់​ទម្រង់​ក្នុង​ការ​ផ្តល់​ប្រាក់កម្ចី និង​ភាព​ស្រប​ច្បាប់​ដល់​របប​យោធា។ អ្នកស្រី​ទទូច​ថា ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ត្រូវតែ​បញ្ចប់​ភាព​មន្ទិល​របស់​ខ្លួន​ក្នុង​ការ​ពង្រឹង​របប​យោធា ដោយ​មិន​ត្រូវ​ហៅ​តំណាង​របប​សឹក​នេះ​ចូលរួម​កិច្ចប្រជុំ ឬ​សន្និសីទ...

អ្នកជំនាញ​ផ្នែក​ច្បាប់​អន្តរជាតិ​ប្ដេជ្ញា​កំដរ​ឆាក​ល្ខោន​នយោបាយ​តុលាការ​ខ្មែរ​ដើម្បី​ជួយ​រក​យុត្តិធម៌​ជូន​ជន​ស្លូតត្រង់

អ្នកជំនាញ​ផ្នែក​ច្បាប់​អន្តរជាតិ​ដែល​ត្រូវ​តុលាការ​កម្ពុជា​ចោទប្រកាន់ បាន​ថ្លែង​ថា ប្រសិនបើ​នាង​មាន​ទោស នាង​ប្ដេជ្ញា​ថា​នឹង​មិន​ចាកចេញ​ពី​កម្ពុជា​ជាដាច់ខាត ព្រោះ​ថា​បើ​នាង​ចាកចេញ នោះ​រដ្ឋាភិបាល​កម្ពុជា​នឹង​បិទ​ច្រក​មិន​ឱ្យ​នាង​ត្រឡប់​មក​កម្ពុជា​វិញ​នោះ​ទេ។ ជាង​នេះ​ទៅ​ទៀត នាង​ប្ដេជ្ញា​ថា​នឹង​នៅ​កំដរ​ឆាក​ល្ខោន​នយោបាយ​របស់​តុលាការ​កម្ពុជា​បន្ត​ទៀត ដើម្បី​ជួយ​រក​យុត្តិធម៌​ជូន​ជន​ស្លូតត្រង់​ដែល​កំពុង​រងគ្រោះ​ដោយសារ​ល្ខោន​នយោបាយ​របស់​តុលាការ​កម្ពុជា​សព្វថ្ងៃ​នេះ។ អ្នកជំនាញ​ច្បាប់​អន្តរជាតិ និង​វិទ្យាសាស្ត្រ​នយោបាយ កញ្ញា សេង ធារី បាន​ប្រាប់​ក្រុម​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០២១ ថា តុលាការ​កម្ពុជា​បាន​ទាញ​នាង​ឱ្យ​ចូលរួម​ក្នុង​រោងល្ខោន​របស់​ពួកគេ។ កញ្ញា សេង ធារី ចាត់ទុក​ថា តុលាការ​កម្ពុជា​គ្រាន់តែ​ជា​រោងល្ខោន​ប៉ុណ្ណោះ។ កញ្ញា...

បណ្ឌិត ឡៅ ម៉ុងហៃ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ឆ្លាក់​រូប​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នៅ​រដ្ឋសភា​ជាតិ

អ្នក​សង្កេតការណ៍​ក្នុង​ស្រុក​និយាយ​ថា សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ជួប​ការ​លំបាក​ច្រើន​ណាស់​ក្នុង​ការ​បំពេញ​ករណីយកិច្ច​បម្រើ​ជាតិ​កម្ពុជា ក្រោយ​ពេល​ដែល​ទ្រង់​ជាប់​ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​ស្រប​ច្បាប់​ពី​ការ​ទទួល​បាន​សំឡេង​គាំទ្រ​របស់​ពលរដ្ឋ​ខ្មែរ ដែល​បាន​រៀបចំ​ឡើង​ដោយ​អ៊ុនតាក់ (UNTAC) កាលពី​ឆ្នាំ​១៩៩៣។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ចន្ទ ទី​៦ ធ្នូ ថា ការ​លំបាក​ដែល​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវ​ដោះស្រាយ​ក្រោយ​ពេល​ព្រះអង្គ​ឈ្នះ​ឆ្នោត​ដឹកនាំ​ប្រទេស​នោះ គឺ​ស្ថាប័ន​រដ្ឋ...

ឡាវ​មាន​ខ្សែ​រថភ្លើង​ថ្មី​មួយ​ខ្សែ​ក្រោម​ប្រាក់កម្ចី​ចុងក្រោយ​ពី​ចិន​គឺជា​គំនរ​បំណុល​ហានិភ័យ​ខ្ពស់​សម្រាប់​ប្រទេស​នេះ

ឡាវ ជា​ប្រជាជាតិ​មួយ​ដែល​មាន​ប្រជាជន​ចំនួន ៧​លាន​នាក់។ ប្រទេស​ដែល​មិន​ជាប់​សមុទ្រ​មួយ​នេះ មាន​ព្រំដែន​រវាង​កម្ពុជា ចិន វៀតណាម ថៃ និង​ភូមា។ កាលពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​បាន​បើក​សម្ពោធ​ផ្លូវ​រថភ្លើង​សាងសង់​ដោយ​ក្រុមហ៊ុន​វិស្វកម្ម​របស់​ចិន ក្នុង​តម្លៃ​សរុប ៥៩០០​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ត្រូវ​បាន​អ្នកវិភាគ​ថា សមិទ្ធផល​ក្រោម​ប្រាក់កម្ចី​ការប្រាក់​ដ៏​ខ្ពស់​នេះ គឺ​ប្រៀប​បាន​នឹង​គំនរ​បំណុល​ដែល​អាច​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់។ នេះ​បើ​តាម​របាយការណ៍​របស់​សារព័ត៌មាន​អង់គ្លេស Independent ដែល​ស្រង់​សម្ដី​អ្នកជំនាញ​សេដ្ឋកិច្ច និង​នយោបាយ​មួយ​រូប។ ផ្លូវ​រថភ្លើង​មួយ​ខ្សែ​នេះ ត្រូវ​បើក​ឆ្លងកាត់​តាម​ភ្នំ​ដែល​មាន​ធម្មជាតិ​ដ៏​ខៀវស្រងាត់​ពី​រដ្ឋធានី​វៀងចន្ទ របស់​ឡាវ ទៅកាន់​ទីក្រុង​គុនមីង របស់​ចិន...

រដ្ឋាភិបាល​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស្រាវជ្រាវ​លើ​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង​ដែល​បាន​ទន្ទ្រាន​ដី​ព្រៃលិចទឹក

រដ្ឋាភិបាល​កម្ពុជា សម្រេច​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ស្រាវជ្រាវ និង​ចាត់​វិធានការ​ផ្លូវច្បាប់​លើ​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន លើ​ករណី​ដែល​អតីត​អភិបាល​ខេត្ត​រូប​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ទន្ទ្រាន​ដី​ព្រៃលិចទឹក​ក្បែរ​បឹង​ទន្លេសាប​ជាង ២​ពាន់​ហិកតារ។ សេចក្ដី​ជូនដំណឹង​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​ចេញផ្សាយ​នៅ​ចុង​សប្ដាហ៍​កន្លងមក​នេះ បាន​ប្រគល់​ភារកិច្ច​ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ធ្វើការ​អង្កេត​ស្រាវជ្រាវ និង​ចាត់​វិធានការ​ច្បាប់​ចំពោះ​បុគ្គល​ឈ្មោះ ឈួរ ច័ន្ទឌឿន អតីត​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ឆ្នាំង។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​បទបញ្ជា​កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ឲ្យ​អភិបាល​ខេត្ត​ជាប់​បឹង​ទន្លេសាប ត្រូវ​ចាត់​វិធានការ​ទប់ស្កាត់...

លោក ហ៊ុន សែន គំរាម​ថា​អ្នក​ដែល​ចង់​ផ្លាស់ប្ដូរ​ទិសដៅ​នយោបាយ​របស់​លោក គឺ​ត្រូវ​ធ្វើ​ឃាត​លោក​ជា​មុន​សិន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាម​ថា អ្នក​ណា​ដែល​ចង់​ផ្លាស់ប្ដូរ​ទិសដៅ​នយោបាយ​របស់​លោក គឺ​ត្រូវ​ធ្វើ​ឃាត​លោក​ជា​មុន​សិន ប៉ុន្តែ​អ្នក​ដែល​ប៉ុនប៉ង​ធ្វើ​ឃាត​លោក ពួកគេ​ក៏​មិន​ប្រាកដ​ថា​នៅ​មាន​ជីវិត​ដែរ។ អតីត​កម្មាភិបាល​ខ្មែរក្រហម និង​ជា​មេដឹកនាំ​ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​ក្នុង​ពិភពលោក​រូប​នេះ បាន​អះអាង​ក្នុង​ពិធី​សម្ពោធ​ផ្លូវជាតិ​លេខ​១១ និង​សាងសង់​គន្លង​ផ្លូវ​ថ្មី​វាង​ក្រុង​ព្រៃវែង នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២១ ថា អ្នក​ដែល​មាន​បំណង​ចង់​សម្លាប់​រូបលោក​កាល​ពី​មុន ហើយ​ចង់​ធ្វើ​ឃាត​លោក​នៅ​ពេលនេះ​ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​លោក ហ៊ុន ម៉ាណែត ធ្វើជា​នាយករដ្ឋមន្ត្រី​ទៀត​នោះ ពួកគេ​ក៏​មិន​រួច​ខ្លួន​ដែរ ព្រោះ​ថា​លោក ហ៊ុន សែន...

អាមេរិក​នឹង​ប្រកាស​ដាក់​ទណ្ឌកម្ម​អ្នក​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ដោយ​ការ​រំលោភ​សិទ្ធិមនុស្ស​និង​អំពើពុករលួយ

សហរដ្ឋ​អាមេរិក គ្រោង​នឹង​ប្រកាស​ដាក់​ទណ្ឌកម្ម​ចំពោះ​អ្នក​ដែល​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ដោយ​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើពុករលួយ។ ព័ត៌មាន Reuters បាន​ដកស្រង់​សម្ដី​របស់​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​មួយ​រូប​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ចុះផ្សាយ​កាលពី​ថ្ងៃ​សៅរ៍ ទី​៤ ធ្នូ ថា អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​មន្ត្រី​ពុករលួយ​របស់​រដ្ឋាភិបាល​ផ្ដាច់ការ​មួយ​ចំនួន​ក្នុង​ពិភពលោក​នៅ​សប្តាហ៍​ក្រោយ អំឡុង​ពេល​ប្រារព្ធ​កិច្ចប្រជុំ​កំពូល​របស់​សហរដ្ឋ​អាមេរិក ស្តី​អំពី​លទ្ធិប្រជាធិបតេយ្យ ដែល​នឹង​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី ចូ បៃដិន (Joe Biden)។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា ប្រធានាធិបតី​អាមេរិក នឹង​ប្រកាស​នូវ​សំណើ​ដែល​បាន​រៀបចំ​ឡើង ដើម្បី​បិទ​ចន្លោះ​ប្រហោង​ដែល​អនុញ្ញាត​ឱ្យ​មន្ត្រី​ពុករលួយ​កេងប្រវ័ញ្ច​ទីផ្សារ​អចលនទ្រព្យ និង​ដោះស្រាយ​ចន្លោះ​ប្រហោង​ក្នុង​បណ្ដាញ​តម្លាភាព​សាជីវកម្ម ដែល​អនុញ្ញាត​ឱ្យ​មាន​អំពើពុករលួយ​រីក​ចម្រើន រួម​ទាំង​ដំណើរការ​ដោយ​ខុសច្បាប់​ជាច្រើន​ហូរ​ចូល​សហរដ្ឋ​អាមេរិក​ថែម​ទៀត។ លើស​ពី​នេះ ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​នឹង​ចាត់​វិធានការ​ជាបន្តបន្ទាប់...

Latest news