28.5 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

លោក ហ៊ុន សែន ព្រមាន​វាយ​ខ្នោះ​ភ្លាមៗ​អ្នក​រឹង​ទទឹង​មិន​ប្រគល់​ដី​ព្រៃលិចទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប​ឲ្យ​រដ្ឋ​វិញ

លោក ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ បាន​ព្រមាន​វាយ​ខ្នោះ​ភ្លាមៗ​ចំពោះ​ជន​ណា​ដែល​រឹង​ទទឹង មិន​ព្រម​ប្រគល់​ដី​ព្រៃលិចទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប​ឲ្យ​រដ្ឋាភិបាល​វិញ ហើយ​ចំណែក​អ្នក​ដែល​ចុះហត្ថលេខា​ប្រគល់​ដី​ព្រៃលិចទឹក​ដែល​បាន​កាន់កាប់​នោះ​ឲ្យ​រដ្ឋាភិបាល​វិញ នឹង​ត្រូវ​រួច​ខ្លួន។ ក្នុង​ពិធី​សម្ពោធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ និង​សមិទ្ធផល​នានា​ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ប្រសិនបើ​បុគ្គល​ណា​ប្រគល់​ដី​ដែល​ខ្លួន​បាន​ឈូស​ឆាយ​រំលោភ​ពី​ព្រៃលិចទឹក​នៅ​តាម​បណ្ដា​ខេត្ត​ក្នុង​តំបន់​បឹង​ទន្លេសាប មក​ឱ្យ​រដ្ឋ គឺ​ពួកគេ​រួច​ខ្លួន ហើយ​ថា ប្រសិនបើ​បុគ្គល​ណា​នៅ​រឹង​ទទឹង ត្រូវ​តាម​វាយ​ខ្នោះ​ឲ្យខាងតែ​បាន។ មន្ត្រី​ការពារ​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក...

អ្នកវិភាគ៖ អ្នក​នយោបាយ​ប្រជាធិបតេយ្យ​ពិតប្រាកដ​ត្រូវតែ​មាន​គំនិត​ដោះស្រាយ​បញ្ហា​និង​កសាង​ជាតិ​ឱ្យ​រីកចម្រើន

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម លើកឡើង​ថា អ្នក​នយោបាយ​ប្រជាធិបតេយ្យ​ពិតប្រាកដ ត្រូវតែ​មាន​គំនិត​ដោះស្រាយ​បញ្ហា និង​កសាង​ប្រទេស​ជាតិ​ឱ្យ​បាន​រីកចម្រើន និង​សុំ​ឱ្យ​ពលរដ្ឋ​សហការ​ចូលរួម​សកម្ម​ក្នុង​ការ​អនុវត្ត​ផែនការ​ស្ដារ​អភិវឌ្ឍ​ប្រទេស​របស់​ខ្លួន ដើម្បី​ជាតិ​មាតុភូមិ​រីកចម្រើន ថ្កុំថ្កើង រុងរឿង​ទៅ​ថ្ងៃ​អនាគត គឺ​មិនមែន​ធ្វើ​សកម្មភាព​នយោបាយ​គ្រាន់តែ​ជា​ការ​ហែកហួរ​គ្នា​នោះ​ទេ។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២ ធ្នូ នេះ​ថា បេសកកម្ម​របស់​អ្នក​នយោបាយ​ប្រជាធិបតេយ្យ គឺ​ត្រូវតែ​លើក​យក​បញ្ហា​សង្គម​ជាតិ​មក​ជជែក​វែកញែក និង​ដោះស្រាយ​ដោយ​ប្រកាន់​គោលការណ៍​ក្រមសីលធម៌ ចៀសវាង​ការ​វាយប្រហារ​រឿង​បុគ្គល​ផ្ទាល់ខ្លួន ដើម្បី​គ្រាន់តែ​ឈ្នះ​ចាញ់​គ្នា...

លោក ហ៊ុន សែន ប្រកាស​គាំទ្រ​កូនប្រុស​ច្បង​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ជា​ផ្លូវការ​ហើយ

លោក ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​លើកដំបូង​នៅ​ថ្ងៃ​ទី​០២ ខែ​ធ្នូ នេះ​ថា កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​មួយ​រូប​ក្នុង​ចំណោម​បេក្ខជន​ផ្សេង​ទៀត​ដែល​នឹង​ឈរ​ឈ្មោះ​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​លោក។ មេដឹកនាំ​ដែល​ព្យាយាម​កាន់​អំណាច​ត​ត្រកូល​រូប​នេះ បាន​អះអាង​ជា​ចំហ​នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវ និង​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ក្នុង​ក្រុង​ព្រះសីហនុ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ធ្នូ នេះ​ថា លោក​នឹង​គាំទ្រ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ទៅ​ថ្ងៃ​មុខ ព្រោះ​ថា​ក្នុង​នាម​លោក​ជា​ឪពុក មាន​តួនាទី​គាំទ្រ...

បទវិភាគ៖ រុស្ស៊ី​សុខចិត្ត​លេង​ល្បែង​សង្គ្រាម​ជាមួយ​ណាតូ បើ​អ៊ុយក្រែន​អាង​ណាតូ ព្រហើន​ដាក់​រុស្ស៊ី

សហភាព​សូវៀត គឺជា​មហាអំណាច​មួយ​ដែល​ចាញ់​សហរដ្ឋ​អាមេរិក​ក្នុង​ល្បែង​សង្គ្រាម​ត្រជាក់។ ឆ្នាំ​១៩៨៩ គឺជា​ការ​បិទ​បញ្ចប់​ល្បែង​សង្គ្រាម​ត្រជាក់។ សហភាព​សូវៀត គឺជា​មេខ្លោង​កុម្មុយនីស្ត​ធំ​ជាងគេ​នៅ​លើ​ពិភពលោក។ ក្រោយ​ពី​របប​កុម្មុយនីស្ត វិមាន​ក្រឹមឡាំង ដួល​រលំ គឺ​សាធារណរដ្ឋ​សង្គម​និយម​សហភាព​សូវៀត បាន​ដូរ​រូបភាព​របប​ដឹកនាំ​ទៅ​ជា​របប​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស គឺ​សហព័ន្ធ​រុស្ស៊ី។ ទោះ​ជា​បែប​នេះ​ក្ដី រុស្ស៊ី​នៅតែ​ជា​មហាអំណាច​មួយ​នៅ​ពេលនេះ។ ចាប់តាំង​ពី​ឆ្នាំ​១៩៩០ មក​ដល់​ពេលនេះ គឺ​មាន​ការ​បោះឆ្នោត​ប្រធានាធិបតី និង​សមាជិក​សភា​បាន​ចំនួន ៧​លើក​មក​ហើយ។ ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ចំនួន ៧​លើក​នេះ គឺ​មាន​តែ​ម្តង​គត់​នៅ​ឆ្នាំ​១៩៩៦ ដែល​ជា​ការ​បោះឆ្នោត​ឈាន​ដល់​ជុំ​ទី​ពីរ។ ការ​បោះឆ្នោត​នៅ​ពេល​នោះ មាន​ការ​ប្រកួត​គ្នា​យ៉ាង​ល្អ និង​ស្វិតស្វាញ...

កូនស្រី​ច្បង​លោក កឹម សុខា៖ លោក សម រង្ស៊ី មាន​ចេតនា​បំភ្លៃ​វីរភាព​ឪពុក​របស់​ខ្លួន​និង​ប្រមាថ​សព​សម្តេច​ក្រុមព្រះ

កូនស្រី​ច្បង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​ថា លោក សម រង្ស៊ី មាន​ចេតនា​បំភ្លៃ​វីរភាព​អតីត​ដៃគូ​នយោបាយ​របស់​ខ្លួន គឺ​លោក កឹម សុខា ដែល​បាន​ជាប់​ពន្ធនាគារ និង​ត្រូវ​បិទ​សិទ្ធិ​សេរីភាព​រហូត​ដល់​ពេលនេះ​ថា​ជា​មនុស្ស​កំសាក។ កូនស្រី​ច្បង​របស់​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១ ធ្នូ នេះ​ថា ប្រហែលជា​លោក សម រង្ស៊ី ពិតជា​មិន​ដឹង​អ្វី​ទាល់តែសោះ​ទាក់ទិន​នឹង​ការ​តស៊ូ​ដើម្បី​បក្ស​ប្រឆាំង ហើយ​ការ​ធ្វើ​សកម្មភាព​នយោបាយ​កន្លងមក​របស់​លោក...

ព្រះសង្ឃ បូរ បេត ដែល​សកម្ម​នឹង​កិច្ចការ​សង្គម​និង​បរិស្ថាន ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​ផ្សឹក​បញ្ជូន​ឲ្យ​អាជ្ញាធរ​កម្ពុជា

ព្រះតេជព្រះគុណ បូរ បេត ដែល​សកម្ម​ក្នុង​ការងារ​ការពារ​បរិស្ថាន និង​សង្គម ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​ផ្សឹក និង​ត្រៀម​បញ្ជូន​ខ្លួន​ឲ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ វេលា​ម៉ោង ៨​យប់ ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០២១។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា កំពុង​តាមដាន​ស្ថានការណ៍​នេះ​យ៉ាង​យកចិត្ត​ទុកដាក់​ចំពោះ​ករណី​ចាប់​ផ្សឹក​ព្រះសង្ឃ​ដែល​សកម្ម​ក្នុង​កិច្ចការ​សង្គម និង​បរិស្ថាន​អង្គ​នេះ។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា ព្រះសង្ឃ បូរ បេត គង់​នៅ​វត្ត​ព្រែកសា ក្រុម​ទី​៣ បុរីពុទ្ធរក្សា ឃុំ​ព្រែកសា ស្រុក​មឿងសមុទ្រប្រាកាន ខេត្ត​សមុទ្រប្រាកាន...

សម្ព័ន្ធ​សហជីព​ទាមទារ​ឲ្យ Naga World រក​ដំណោះស្រាយ​ករណី​បញ្ឈប់​បុគ្គលិក​ដោយ​ខុសច្បាប់

ក្រុម​អង្គការ​សមាគម និង​សម្ព័ន្ធ​សហជីព​ជាង ២០​អង្គភាព បាន​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ក្រុមហ៊ុន ណាហ្គាវើលដ៍ (Naga world) ដែល​ប៉ុនប៉ង​រំលាយ​រចនាសម្ព័ន្ធ​ថ្នាក់​ដឹកនាំ​សហជីព និង​កាត់បន្ថយ​បុគ្គលិក​ជា​ប្រព័ន្ធ​ជាង ១៣០០​នាក់​ដោយ​អយុត្តិធម៌​ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​បាន​រង​វិបត្តិ Covid-19។ អង្គការ​សមាគម​ទាំងនោះ បាន​ចាត់ទុក​ថា​ការ​ប៉ុនប៉ង​បែប​នេះ គឺជា​ការ​រំលោភ​ច្បាប់​ជាតិ និង​អន្តរជាតិ​ទាំងស្រុង។ សេចក្ដី​ថ្លែងការណ៍​រួម​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ របស់​អង្គការ​សមាគម និង​សហជីព​ជាង ២០ នោះ បាន​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២១ តំណាង​ក្រុមហ៊ុន...

IDEA TALK៖ (ភាគ​២) តើ​ខ្មែរ​អាច​ស្វែងរក​ឯកភាព​ជាតិ​ដោយ​ចាប់ផ្តើម​ពី​ចំណុច​ណា​មុន​គេ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ខ្មែរ​អាច​ស្វែងរក​ឯកភាព​ជាតិ​ដោយ​ចាប់ផ្តើម​ពី​ចំណុច​ណា​មុន​គេ?»។

IDEA TALK៖ (ភាគ​១) តើ​ខ្មែរ​អាច​ស្វែងរក​ឯកភាព​ជាតិ​ដោយ​ចាប់ផ្តើម​ពី​ចំណុច​ណា​មុន​គេ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ខ្មែរ​អាច​ស្វែងរក​ឯកភាព​ជាតិ​ដោយ​ចាប់ផ្តើម​ពី​ចំណុច​ណា​មុន​គេ?»។

GDP៖ រដ្ឋាភិបាល​ហាក់​ទើប​ភ្ញាក់​ពី​ដំណេក​មក​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប

គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​រិះគន់​ថា រដ្ឋាភិបាល​កម្ពុជា​ហាក់ដូចជា​ទើប​នឹង​ភ្ញាក់​ពី​ដំណេក​មក​ដាក់​វិធានការ​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប​នៅ​ពេលនេះ ខណៈ​មន្ត្រី​បក្ស​នេះ​ទាមទារ​ឱ្យ​កាត់ទោស និង​ដាក់​ពិន័យ​លើ​មន្ត្រី​ដែល​បាន​រំលោភ​ដី​ព្រៃលិចទឹក​ទាំងនោះ​ទៅ​តាម​ច្បាប់។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (គ.ប.ម.) បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១ ធ្នូ នេះ​ថា ខ្លួន​នឹង​បន្ត​តាម​ឃ្លាំមើល​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​ទន្ទ្រាន និង​អភិរក្ស​ដី​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប​នេះ ថា​តើ​ផែនការ​នេះ​នឹង​មាន​ប្រសិទ្ធភាព និង​បាន​យូរ​អង្វែង​ប៉ុនណា​ទៅ​ថ្ងៃ​មុខ។ គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​បាន​អះអាង​ថា ខ្លួន​ក៏​មាន​គោល​នយោបាយ​ការពារ និង​ស្ដារ​ឡើងវិញ​នូវ​បឹង​ធម្មជាតិ និង​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា​សម្បូរ​ទឹក សម្បូរ​ត្រី និង​សម្បូរ​ព្រៃ​ឡើងវិញ​ផង​ដែរ។ ដូច្នេះ ខ្លួន​ក៏​ចង់​ដឹង​ថា តើ​ផែនការ​ទប់ស្កាត់​របស់​រដ្ឋាភិបាល​នៅ​ពេលនេះ នឹង​ជួយ​អ្វី​បាន​ខ្លះ​ដល់​តំបន់​ជុំវិញ​បឹង​ទន្លេសាប​នៅ​ពេល​អនាគត។ ការ​អះអាង​នេះ...

Latest news