34 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​វៀតណាម​មិត្តហ្វូន​នឹង​គ្រប​ដណ្តប់​សេវា​ទូរស័ព្ទ​នៅ​កម្ពុជា​គ្រប់​តំបន់

អគ្គនាយក​រង​ទូរស័ព្ទ​ចល័ត​របស់​វៀតណាម អះអាង​ថា ក្រុមហ៊ុន​ទូរស័ព្ទ​មិត្តហ្វូន (Metfone) គ្រោង​នឹង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សេវាកម្ម​ជា​សកល ដើម្បី​គ្រប​ដណ្ដប់​សេវា​គ្រប់​ជ្រុងជ្រោយ​នៅ​កម្ពុជា ខណៈ​អ្នក​សង្កេតការណ៍​អះអាង​ថា ក្រុមហ៊ុន​មិត្តហ្វូន​កំពុង​គ្រប់គ្រង​ទូរគមនាគមន៍ និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅ​កម្ពុជា​ឱ្យ​រដ្ឋាភិបាល​វៀតណាម។ អគ្គនាយក​រង​នៃ​ក្រុមហ៊ុន​មិត្តហ្វូន លោក ញ៉ុង ឌីនថន បាន​អះអាង​ដោយ​ភ្ជាប់​ជាមួយ​យុទ្ធសាស្ត្រ ៥​ឆ្នាំ​របស់​ខ្លួន​ចាប់ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៥ កាលពី​ពេល​ថ្មីៗ​នេះ​ថា ក្រុមហ៊ុន​មិត្តហ្វូន​បាន​ប្ដេជ្ញា​ថា​នឹង​មិន​ទុក​អ្នក​ណា​ម្នាក់​ឱ្យ​នៅតែ​ឯង​ក្នុង​សង្គម​ឌីជីថល​នោះ​ឡើយ គឺ​មាន​ន័យ​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​តំបន់​នឹង​មាន​លទ្ធភាព​គ្រប់​គ្នា​ដើម្បី​ទទួល​បាន​ការ​អភិវឌ្ឍ​ខាង​ឌីជីថល​ប្រកប​ដោយ​និរន្តរភាព​គ្រប់​ពេលវេលា។ ក្រុមហ៊ុន​មិត្តហ្វូន​របស់​ប្រទេស​វៀតណាម បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នូវ​សេវា​ទូរស័ព្ទ​ចល័ត​របស់​ខ្លួន​ដែល​មាន​សេវា​គ្រប​ដណ្តប់​ទូទាំង ២៥​ខេត្ត-ក្រុង​នៅ​កម្ពុជា តាំងពី​ឆ្នាំ​២០០៩ មកទល់​ឆ្នាំ​២០២១ នេះ...

អ្នក​ឃ្លាំមើល​សង្គម​រិះគន់​រាជបណ្ឌិត្យសភា​និង​ក្រសួង​សេដ្ឋកិច្ច​ថា​ខ្ជីខ្ជា​លើ​ការ​ចងក្រង​វចនានុក្រម​ខ្មែរ

អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា រាជបណ្ឌិត្យសភា​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្វើការ​ខ្ជីខ្ជា​លើ​ការ​ចងក្រង​វចនានុក្រម​ខ្មែរ​ដែល​ទើប​នឹង​បោះពុម្ព​ថ្មី​សម្រាប់​ជាតិ ខណៈ​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភាសាខ្មែរ គ្រោង​នឹង​បោះពុម្ព​ផ្សាយ​វចនានុក្រម​សម្តេច​ព្រះសង្ឃរាជ ជួន ណាត នៅ​ឆ្នាំ​២០២២ ខាងមុខ​នេះ​ដែរ​នោះ។ ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា បណ្ឌិត ប៉ា ចន្ទរឿន បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២៧ ខែ​តុលា ថា គ្មាន​ការងារ​ណា​ដែល​ល្អ​ឥតខ្ចោះ​នោះ​ទេ ប៉ុន្តែ​ក៏​មិន​គួរ​បង្កើត​កំហុស​ចំពោះ​ការងារ​សាមញ្ញៗ ដូចជា​កំហុស​អក្ខរាវិរុទ្ធ​ដែល​មាន​ស្រាប់​នៅ​ក្នុង​វចនានុក្រម​សម្តេច​ព្រះសង្ឃរាជ ជួន ណាត...

ប្រធានាធិបតី​អាមេរិក​ប្ដេជ្ញា​នៅ​ជាមួយ​អាស៊ី​ដើម្បី​ការពារ​សេរីភាព ខណៈ​វាយប្រហារ​ចិន​អំពី​ផែនការ​ឈ្លានពាន​តៃវ៉ាន់

នៅ​ថ្ងៃ​ទី​២៨ តុលា គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​មាន​រយៈពេល ៣​ថ្ងៃ​ជាមួយ​ប្រទេស​ជា​ដៃគូ មាន​ដូចជា​អាមេរិក ចិន អូស្ត្រាលី ជប៉ុន រុស្ស៊ី និង​ឥណ្ឌា ហើយ​កិច្ចប្រជុំ​នេះ​ធ្វើឡើង​តាម Video-online។ កិច្ចប្រជុំ​ដាច់ដោយឡែក​រវាង​មេដឹកនាំ​អាស៊ាន​ដែល​មាន​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ផ្ដោត​សំខាន់​អំពី​បញ្ហា​ជម្លោះ​ដែនសមុទ្រ បញ្ហា​ប្រជាធិបតេយ្យ​ក្នុង​តំបន់ បញ្ហា​កោះ​តៃវ៉ាន់ និង​បញ្ហា​ជំងឺ​កូវីដ-១៩ ក៏​មេដឹកនាំ​អាមេរិក​លើកឡើង​ផង​ដែរ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​សិង្ហបុរី CNA នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​តុលា។ ពី​ទីក្រុង​វ៉ាស៊ីនតោន...

មេដឹកនាំ​បក្ស​កាន់​អំណាច​បង្កើន​កិច្ចសហការ​ព្រំដែន​ជាមួយ​វៀតណាម ខណៈ​អ្នក​ឃ្លាំមើល​បង្ហាញ​ពី​ការ​ភ័យ​ព្រួយ

អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា កម្ពុជា​និង​វៀតណាម ​បាន​អបអរ​សាទរ​លើ​ពិធី​ផ្លាស់ប្ដូរ​លិខិតុបករណ៍​សច្ចាប័ន​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​នៃ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ ពិធីសារ​ខណ្ឌ​សីមា​បោះ​បង្គោល​ព្រំដែន​គោក ពិធី​ផ្លាស់ប្ដូរ​ផែនទី​ឋានលេខា​ព្រំដែន​កម្ពុជា-វៀតណាម​ខ្នាត ១/២៥០០០ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដែល​អាច​ទទួល​យក​បាន​ចំពោះ​ខ្សែបន្ទាត់​ព្រំដែន​ដែល​នៅ​សេសសល់​ប្រមាណ ១៦% ទៀត ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​បង្ហាញ​ពី​ការ​ភ័យ​ព្រួយ​កាន់តែ​ខ្លាំង។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​បក្ស​កាន់​អំណាច លោក ស ខេង បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៨ តុលា ថា គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​គោក​នៃ​ប្រទេស​ទាំង​ពីរ បាន​លើក​ទឹកចិត្ត​ឱ្យ​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​បន្ត​កិច្ចសហប្រតិបត្តិការ​ឱ្យ​បាន​ជិតស្និទ្ធ និង​ពិភាក្សា​គ្នា​ឱ្យ​បាន​សកម្ម​ថែម​ទៀត​លើ​បញ្ហា​ព្រំដែន​នេះ។ មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​អះអាង​ថា...

អ្នកវិភាគ​និង​មន្ត្រី​បក្ស​នយោបាយ​យល់​ថា​ការ​ប្រកាស​លក់​ដី​បឹង​តាមោក​គឺជា​ការ​បន្លំ​ភ្នែក​ពលរដ្ឋ

អ្នកវិភាគ និង​មន្ត្រី​គណបក្ស​នយោបាយ ចាត់ទុក​ការ​ប្រកាស​លក់​ដី​បឹង​តាមោក​របស់​រដ្ឋាភិបាល ដើម្បី​យក​លុយ​សាងសង់​អគារ​ទីស្ដីការ​ថ្មី​ក្រសួង​មហាផ្ទៃ នា​ពេល​ថ្មីៗ​នេះ​ថា​ជា​ការ​បន្លំ និង​បោកប្រាស់​ពលរដ្ឋ​តែប៉ុណ្ណោះ ព្រោះ​ថា​គ្មាន​រដ្ឋាភិបាល​ណា​ដែល​សង់​អគារ​ធំ​ស្កឹមស្កៃ ហើយ​មិន​ដឹង​ខ្លួនឯង​គ្មាន​លុយ​នោះ​ទេ។ ការ​លើកឡើង​របស់​អ្នកវិភាគ និង​សង្គម​ស៊ីវិល បន្ទាប់ពី​លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មួយ​កាលពី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២១ ដោយ​បង្កើត​គណៈកម្មការ​អន្តរ​ក្រសួង​ដើម្បី​គ្រប់គ្រង​ចំណូល​ដែល​បាន​មកពី​ការ​ផ្ទេរ​ដី​ទំហំ ១០០​ហិកតារ​ស្ថិតនៅ​ពញាពន់ ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ សម្រាប់​ចំណាយ​លើ​ការងារ​សាងសង់​អគារ​ទីស្ដីការ​ថ្មី​របស់​ក្រសួង​មហាផ្ទៃ។ បើ​តាម​អនុក្រឹត្យ​ឱ្យ​ដឹង​ថា គណៈកម្មការ​នេះ​មាន​តួនាទី និង​ភារកិច្ច​ចុះ​ពិនិត្យ​វាស់វែង​តម្លៃ​ដី ១០០​ហិកតារ ហើយ​ស្វែងរក...

អ្នក​ឃ្លាំមើល​រិះគន់​មន្ត្រី​ជំនាញ​ព្រំដែន​ឃុបឃិត​ជាមួយ​ឈ្មួញ​អនុញ្ញាត​ឲ្យ​នាំចូល​អាល់កុល​ក្លែងក្លាយ​រាប់​ម៉ឺន​លីត្រ​ក្នុង​មួយ​ថ្ងៃៗ

ក្រុម​អ្នក​ឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម ថ្លែង​ហួសចិត្ត​អាជ្ញាធរ​នៅ​តាម​ព្រំដែន​ដែល​បណ្តែត​បណ្តោយ​ឲ្យ​ឈ្មួញ​ល្មើស​អាច​នាំចូល​អាល់កុល​ក្លែងក្លាយ​រាប់​ម៉ឺន​លីត្រ​ពី​ប្រទេស​ជិតខាង ចូល​មក​កម្ពុជា នាំ​ឲ្យ​ប៉ះពាល់​សុខភាព​ពលរដ្ឋ អ្នក​ប្រើប្រាស់​ដែល​កំពុង​មាន​តម្រូវការ​ចាំបាច់​នា​ពេល​បច្ចុប្បន្ន​នេះ។ អ្នក​ឃ្លាំមើល​សង្គម​បាន​ចាត់ទុក​ការ​នាំចូល​អាល់កុល​ក្លែងក្លាយ​ចូល​មក​នេះ គឺ​លុះណាតែ​មាន​ការ​ត្រូវរ៉ូវ​គ្នា​រវាង​សមត្ថកិច្ច​ជំនាញ​ប្រចាំការ​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​ជាមួយ​ឈ្មួញ ទើប​អាច​ដឹក​អាល់កុល​រាប់​ម៉ឺន​លីត្រ​ដែល​ផ្ទុក​នៅ​លើ​រថយន្ត​ធំៗ​អាច​បើក​ឆ្លងកាត់​ព្រំដែន​បាន​ដោយ​រលូន។ ការ​លើកឡើង​នេះ គឺ​បន្ទាប់ពី​មន្ត្រី​ជំនាញ​របស់​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ ហៅ​កាត់​ថា ក.ប.ប. កាលពី​ថ្ងៃ​ទី​២៥-២៦ ខែ​តុលា បាន​ចុះ​បង្ក្រាប​ឃ្លាំង​ស្តុក​ទុក​អាល់កុល​ក្លែងក្លាយ ឬ​មេតាណុល បាន​ចំនួន​ជិត ១​ម៉ឺន ៦​ពាន់​លីត្រ (១៥៩៦០​លីត្រ) ដែល​ឈ្មួញ​នាំចូល​មក​ស្តុក​ទុក​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ត្រៀម​ចែកចាយ​បន្ត​ទៅ​កាន់​ទីផ្សារ​តាម​បណ្តា​រាជធានី-ខេត្ត​នានា​ទូទាំង​ប្រទេស​កម្ពុជា។ ករណី​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ក៏​ស្នើ​ដល់​លោក ស...

ពលរដ្ឋ​ទាមទារ​ផ្តល់​អំណាច​ដល់​ព្រះមហាក្សត្រ​អាច​បំពេញ​ព្រះរាជ​តួនាទី​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ

លោក ហ៊ុន សែន បង្ហាញ​ពី​ការ​គោរព និង​ថ្វាយព្រះពរ​ដល់​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​នរោត្តម សីហមុនី មុន​ថ្ងៃ​ខួប​លើក​ទី​១៧ នៃ​ការ​ឡើង​គ្រងរាជសម្បត្តិ​របស់​ព្រះអង្គ ដើម្បី​អាច​បំពេញ​ព្រះរាជ​តួនាទី​សម្រាប់​ជាតិ​កម្ពុជា ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ជំរុញ​ឱ្យ​មេ​បក្ស​កាន់​អំណាច​រូប​នេះ​ផ្តល់​ព្រះ​តួនាទី​ដល់​ព្រះអង្គ​ឱ្យ​បាន​ពេញលេញ​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​លិខិត​ថ្វាយព្រះពរ​ដល់​ព្រះមហាក្សត្រ​ខ្មែរ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា នេះ​ថា រដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​រាជការ​ទាំងអស់ សូម​ថ្វាយព្រះពរ​ឱ្យ​ព្រះអង្គ​មាន​ព្រះរាជ​សុខភាព​បរិបូរណ៍ ព្រះជន្មាយុ​យឺនយូរ ដើម្បី​គង់​ប្រថាប់​បំពេញ​ព្រះរាជ​តួនាទី​សម្រាប់​ទឹកដី និង​ដើម្បី​ប្រជារាស្ត្រ​របស់​ព្រះអង្គ​បន្ត​ទៀត។ មេដឹកនាំ​ដែល​ឧស្សាហ៍​រំលោភ​ព្រះមហាក្សត្រ​ខ្មែរ​រូប​នេះ​បាន​បួងសួង​ដល់​បុណ្យ​បារមី​នៃ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់​ព្រះអង្គ ជាពិសេស​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះ​នរោត្តម សីហនុ ដែល​ជា​ព្រះ​បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ...

IDEA TALK៖ តើ​មេរៀន​សំខាន់​អ្វី​ខ្លះ​ដែល​ប្រទេស​កម្ពុជា​បាន​រៀនសូត្រ​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​មេរៀន​សំខាន់​អ្វី​ខ្លះ​ដែល​ប្រទេស​កម្ពុជា​បាន​រៀនសូត្រ​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន?»។

បទវិភាគ៖ កិច្ចប្រជុំ​កំពូល​អាស៊ាន​ពុំ​មាន​មេដឹកនាំ​យោធា​ភូមា​គឺជា​បរាជ័យ​ថ្មី​ទៀត​នៃ​របប​សឹក​នៅ​លើ​វេទិកា​តំបន់

កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​មាន​រយៈពេល ៣​ថ្ងៃ បាន​ចាប់ផ្ដើម​ហើយ​កាលពី​ថ្ងៃ​អង្គារ ទី​២៦ តុលា ប៉ុន្តែ​កិច្ចប្រជុំ​លើក​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​ក្រុម​មេដឹកនាំ​ពិភាក្សា​គ្នា​តាមរយៈ​វីដេអូ​អនឡាញ។ យ៉ាងណាក៏ដោយ កិច្ចប្រជុំ​កំពូល​សម្រាប់​ឆ្នាំ​នេះ​ពុំ​មាន​សមាជិក​អាស៊ាន​ណា​មួយ​អវត្តមាន​នោះ​ទេ ក្រៅតែ​ពី​មេដឹកនាំ​របប​សឹក​ភូមា​មួយ​គត់​ត្រូវ​បាន​ផាត់ចោល​មិន​ឱ្យ​ចូលរួម​ប្រជុំ។ ការ​ផាត់ចោល​មេដឹកនាំ​ភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែល​ជា​មេ​រដ្ឋប្រហារ​ភូមា កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ នេះ គឺជា​សេចក្ដី​សម្រេច​ដ៏​កម្រ​នៃ​សមាគម​អាស៊ាន ក្នុង​ការ​ប្រើ​សិទ្ធិ​ជា​អង្គការ​តំបន់​ដោយ​មិន​បារម្ភ​ពី​ការ​រំលោភ​ធម្មនុញ្ញ​អាស៊ាន​ដែល​ចែង​អំពី​ការ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​សមាជិក​អាស៊ាន។ ការ​រាំង​ខ្ទប់​សិទ្ធិ​របស់​តំណាង​ភូមា ទោះ​ជា​មិនមែន​ជា​ការ​ភ្ញាក់ផ្អើល​ពិតមែន តែ​ជា​គុណតម្លៃ​មួយ​ដែល​អាស៊ាន​ហ៊ាន​ចាត់ការ​ទៅលើ​សមាជិក​របស់​ខ្លួន ក្នុង​កាលៈទេសៈ​ដែល​អ្នក​ប្រជាធិបតេយ្យ​ធ្លាប់​កត់សម្គាល់​ថា សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​មិន​ដែល​ធ្វើ​ដូច្នេះ​ទេ​កន្លងមក​ទៅ​លើ​ប្រទេស​ដែល​ជា​សមាជិក​របស់​ខ្លួន ដែល​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ដូចជា​ប្រទេស​កម្ពុជា...

ក្រសួង​ប្រកាស​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ​សម្រាប់​អ្នក​ជំងឺ​កូវីដ-១៩​ដែល​ជាសះស្បើយ

ប្រធាន​គណៈកម្មាធិការ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ Covid-19 អះអាង​ថា អ្នកជំងឺ Covid-19 ដែល​បាន​បញ្ចប់​ការ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ ឬ​មណ្ឌល​ព្យាបាល​ជំងឺ Covid-19 ពុំ​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤​ថ្ងៃ​នៅ​ផ្ទះ​បន្ត​ទៀត​នោះ​ទេ។ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ចេញ​សេចក្តី​ណែនាំ​ទៅ​ដល់​អាជ្ញាធរ និង​មន្ត្រី​សុខាភិបាល​តាម​បណ្តា​ខេត្ត​កាលពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា ក្រសួង​បាន​លើកលែង​កាតព្វកិច្ច​ធ្វើ​ចត្តាឡីស័ក​ចំពោះ​អ្នកជំងឺ Covid-19 ដែល​បាន​បញ្ចប់​ការ​ព្យាបាល​នៅ​តាម​មណ្ឌល​ព្យាបាល​ជំងឺ Covid-19 និង​អ្នកជំងឺ Covid-19...

Latest news