28 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2624 POSTS
0 COMMENTS

ប្រធាន​និង​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ រង​ការ​ចោទ​ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ

ពលរដ្ឋ និង​មន្ត្រី​រាជការ​ភាគច្រើន​បាន​ចោទ​លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ ថា​បាន​ពង្រឹង​បក្ខពួក​ដើម្បី​ពង្រឹង​បណ្ដាញ​ពុករលួយ​ចាប់តាំង​ពី​ឡើង​កាន់​តំណែង​ថ្មី​មក ដោយ​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​មន្ត្រី​មាន​អំណាច និង​ពពួក​ឧកញ៉ា​មាន​ទ្រព្យ​នៅ​លើ​ទីតាំង​ដី​គម្រប​ព្រៃឈើ និង​តំបន់​រក្សា​ប្រភព​ទឹកស្អាត​ក្បាលឆាយ​ជាដើម។ ប្រភព​ពី​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ ស្នើ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាង​ឲ្យ​សារព័ត៌មាន The Cambodia Daily ដឹង​ថា ជាបន្តបន្ទាប់​មកនេះ លោក ចេង ស្រុង បាន​បន្ត​ចេញ​ប្លង់ ឬ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​មន្ត្រី​មាន​អំណាច...

ពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ​ចោទ​អាជ្ញាធរ​ថា​ឃុបឃិត​គ្នា​កាប់​ទន្ទ្រាន​ដី​ព្រៃលិចទឹក​អស់​រាប់​ពាន់​ហិកតារ

ពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ ចោទ​អាជ្ញាធរ​ថា​ឃុបឃិត​គ្នា​កាប់​ទន្ទ្រាន​ឈូស​ឆាយ និង​ដុត​បំផ្លាញ​ដី​ព្រៃលិចទឹក​អស់​រាប់​ពាន់​ហិកតារ ស្ថិតនៅ​តំបន់​បី​ក្នុង​ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ។ អ្នក​ភូមិ​អះអាង​ថា បច្ចុប្បន្ន​មាន​គ្រឿងចក្រ​ជាច្រើន​គ្រឿង​កំពុង​សម្រុក​ឈូស​ឆាយ​ដី​ព្រៃលិចទឹក​នៅ​តំបន់​នោះ​ដោយ​គ្មាន​ការ​បង្ក្រាប​ពី​អាជ្ញាធរ​នោះ​ទេ។ កាល​ពី​ម្សិលមិញ ពលរដ្ឋ​ជិត ១​ពាន់​នាក់​រស់នៅ​ក្នុង​ភូមិ​ចំនួន​១៤ ក្នុង​ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ បាន​ផ្ដិត​មេដៃ​ដាក់​ញត្តិ​នៅ​សាលា​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ស្នើ​ឱ្យ​អាជ្ញាធរ​ទប់ស្កាត់​ការ​បំផ្លាញ​ដី​ព្រៃលិចទឹក​ដ៏​ធំ​សម្បើម​នៅ​តំបន់​បឹង​ទន្លេសាប ដែល​វា​មាន​ផល​ប៉ះពាល់​កន្លែង​ត្រី​ពង​កូន ជម្រក​សត្វស្លាប និង​ជីវភាព​ប្រជា​នេសាទ​ជាដើម។ ក្រុម​ពលរដ្ឋ​ទាំងនោះ​បាន​អំពាវនាវ​ឱ្យ​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី ដោះស្រាយ​បញ្ហា​នេះ និង​ដកហូត​ដី​ព្រៃលិចទឹក​នៅ​តំបន់​នោះ​មក​ជា​សម្បត្តិ​រដ្ឋ​វិញ និង​អនុវត្ត​ច្បាប់​ដល់​អាជ្ញាធរ​ខិលខូច​បំផ្លាញ​ធនធាន​ធម្មជាតិ​ទាំងនេះ។ ទន្ទឹម​នឹង​នេះ ការ​ឈូស​ឆាយ​ដី​ព្រៃលិចទឹក​នៅ​តំបន់​នោះ​បាន​កើត​មាន​ជា​ហូរហែ​ចាប់តាំង​ពី​ដើម​ឆ្នាំ​២០២០ រហូត​មក​ទល់​ពេល​នេះ​គ្មាន​អាជ្ញាធរ​ណា​អើពើ​ទប់ស្កាត់​នោះ​ទេ។ តំណាង​ពលរដ្ឋ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ...

ក្រុម​តស៊ូ​មតិ៖ ការប្រកាស​របស់​លោក សម រង្ស៊ី ឲ្យ​ពលរដ្ឋ​ចូលរួម​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​ជា​ល្បិច​នយោបាយ​បំភ័ន្ត​ពលរដ្ឋ​ប៉ុណ្ណោះ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក​អះអាង​ថា ការប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី គឺជា​ល្បិច​នយោបាយ​បំភ័ន្ត​ពលរដ្ឋ​តែប៉ុណ្ណោះ ព្រោះ​ថា​កម្លាំង​នយោបាយ និង​គណៈកម្មាធិការ​ជាតិ​សម្រាប់​ដឹកនាំ​រដ្ឋាភិបាល​របស់​លោក សម រង្ស៊ី មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ដូចជា​រដ្ឋាភិបាល​រួបរួម​ជាតិ​នៅ​ប្រទេស​ភូមា នោះ​ទេ។ ការ​លើកឡើង​របស់​ក្រុម​បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​នេះ បន្ទាប់ពី​អតីត​មេ​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស អំពាវនាវ​ឲ្យ​ពលរដ្ឋ និង​កងកម្លាំង​ប្រដាប់​អាវុធ​ស្នេហា​ជាតិ​ត្រៀម​ខ្លួន​ចូលរួម​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​នៅ​កម្ពុជា នៅ​ពេល​ខាងមុខ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk...

គ្រឿងញៀន​ជិត ៨​តោន​ត្រូវ​អាជ្ញាធរ​បង្ក្រាប​ក្នុង​រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០២១

គ្រឿងញៀន​ជិត ៨​តោន ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​បាន​ក្នុង​រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០២១ ដែល​ចំនួន​នេះ​កើន​ឡើង​ខ្លាំង​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០ ទោះបីជា​រដ្ឋាភិបាល​ដាក់​ចេញ​វិធានការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​យ៉ាង​ម៉ឺងម៉ាត់​បែប​ណា​ក្ដី។ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា បាន​ដុត​កម្ទេច​ចោល​គ្រឿងញៀន​ជិត ៨​តោន ឬ​ស្មើ​នឹង ៧៦២៤,៣១​គីឡូក្រាម ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ក្នុង​រយៈពេល ៦​ខែ​ឆ្នាំ​២០២១។ មន្ត្រី​ជំនាញ​បាន​អះអាង​ថា ចំនួន​នេះ​មាន​ការ​កើន​ឡើង​ជិត ១០% បើ​ធៀប​ទៅ​នឹង​រយៈពេល ៦​ខែ​ដូចគ្នា​កាលពី​ឆ្នាំ​២០២០។ បើ​តាម​របាយការណ៍​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ឱ្យ​ដឹង​ថា គ្រឿងញៀន​ជិត ៨​តោន​ដែល​សមត្ថកិច្ច​ដុត​បំផ្លាញ​នៅ​ថ្ងៃ​នេះ គឺ​ទទួល​បាន​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ ខេត្ត​ស្វាយរៀង...

ក្រសួង​ធនធាន​ទឹក​ណែនាំ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​នូវ​ឥទ្ធិពល​កូន​ព្យុះ​ដែល​នឹង​ជះ​ឥទ្ធិពល​ដល់​កម្ពុជា

រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម អះអាង​ថា កម្ពុជា​នឹង​ទទួលរង​នូវ​ឥទ្ធិពល​កូន​ព្យុះ​ទី​៧ ឈ្មោះ «សេមប៉ាកា» ដែល​នឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភាគ​ខាងត្បូង​ប្រទេស​ចិន ដែល​នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ និង​មាន​ខ្យល់​កន្ត្រាក់​ខ្លាំង​ថែមទៀត​ផង។ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក លឹម គានហោ បាន​ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២១ ស្ដីពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ថា​ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២១ កម្ពុជា​នឹង​ទទួលរង​នូវ​សម្ពាធ​ទាប​ដែល​បណ្តាល​មកពី​កូន​ព្យុះ​ទី​៧ ឈ្មោះ «សេមប៉ាកា»...

ក្រសួង​បរិស្ថាន​សម្ដែង​មោទកភាព​ក្នុង​ការ​គ្រប់គ្រង​និង​អភិរក្ស​ធនធាន​ធម្មជាតិ ប៉ុន្តែ​សកម្មជន​បរិស្ថាន​គ្មាន​ជំនឿ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​បរិស្ថាន អះអាង​ថា កម្ពុជា​បាន​គ្រប់គ្រង និង​អភិរក្ស​ធនធាន​ធម្មជាតិ​របស់​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ទទួល​បាន​លទ្ធផល​ប្រកប​ដោយ​មោទកភាព ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ជាធរមាន។ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា បាន​សរសេរ​លើ​គណនី Facebook របស់​លោក កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២១ ថា ក្រសួង​បរិស្ថាន បាន​សហការ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ល្បាត និង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ចំនួន ៧៥​កន្លែង ក្នុង​នោះ​បាន​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ជាង ១​ម៉ឺន ៤​ពាន់​ករណី​ត្រឹមតែ​រយៈពេល ៦​ខែ​ប៉ុណ្ណោះ...

សហរដ្ឋ​អាមេរិក​ប្រាប់​អាស៊ាន​ថា​ត្រូវ​បញ្ចប់​របប​សឹក​ភូមា​ដោយ​យន្តការ​របស់​អាស៊ាន

នៅ​ក្នុង​កិច្ចប្រជុំ​ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ពុធ ទី​១៤ ខែ​កក្កដា រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក Antony Bliken បាន​សម្ដែង​កង្វល់​យ៉ាង​ខ្លាំង​អំពី​ការ​ស្លាប់​ជនស៊ីវិល​កាន់តែ​កើន​ឡើង​នៅ​ក្នុង​របប​សឹក​ភូមា ដែល​លោក​ថា​សមាគម​អាស៊ាន​ត្រូវតែ​ចាត់​វិធានការ​របស់​ខ្លួន​ជាបន្ទាន់ ដើម្បី​បញ្ចប់​ហិង្សា និង​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ។ រហូត​មក​ដល់​ពេល​នេះ ជនស៊ីវិល​ស្លាប់​ក្នុង​របប​សឹក​ភូមា​ដោយ​ការ​បង្ក្រាប និង​បាញ់​ប្រហារ គឺ​កើន​ឡើង ៩០២​នាក់ ហើយ​ក្នុង​នោះ​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​បាន​បាត់បង់​ទីជម្រក​ដោយសារតែ​ការ​ពើប​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេ​រដ្ឋប្រហារ និង​កងកម្លាំង​របស់​ប្រជាជន គឺ​នៅ​ពាសពេញ​ប្រទេស។ នេះ​បើ​យោង​តាម​សមាគម​អ្នកទោស​នយោបាយ​ដែល​ស្រង់​យក​មក​ចុះផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera នៅ​ថ្ងៃ​ទី​១៥ កក្កដា។ ក្នុង​អំឡុង​កិច្ចប្រជុំ​តាម​អនឡាញ​ជាមួយ​ប្រមុខ​ការទូត​អាស៊ាន...

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ស្នើ​រដ្ឋបាល​ខេត្ត​នេះ​បញ្ចេញ​របាយការណ៍​អ្នក​ឆ្លង​ជំងឺ Covid-19 ដើម្បី​ឲ្យ​ពួកគេ​បង្កើន​ការ​ប្រុងប្រយ័ត្ន

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ កំពុង​មាន​ចម្ងល់​ថា មូលហេតុ​អ្វី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ព្យាយាម​លាក់បាំង​ព័ត៌មាន​ស្ដីពី​អត្រា ឬ​ចំនួន​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្ត​នេះ​ឆ្លង​ជំងឺ Covid-19 ជា​ប្រចាំថ្ងៃ ដើម្បី​ឲ្យ​អ្នក​ពាក់ព័ន្ធ ជាពិសេស​សាធារណជន​បាន​ដឹង​ចូលរួម​បង្ការ​ទប់ស្កាត់​ឲ្យ​បាន​ទូលំទូលាយ​នោះ។ មន្ត្រី​រាជការ និង​ពលរដ្ឋ បាន​រិះគន់​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ថា​មាន​ចេតនា​បិទ​អត្រា​ឆ្លង​ជំងឺ Covid-19 មិន​ឲ្យ​សាធារណជន​បាន​ដឹង​ឲ្យ​ទូលំទូលាយ ខណៈ​ថ្នាក់​ដឹកនាំ​រដ្ឋបាល​រាជធានី-ខេត្ត​ដទៃ​ទៀត​នៅ​ទូទាំង​ប្រទេស​កម្ពុជា បាន​ផ្តល់​ព័ត៌មាន​ជុំវិញ​អត្រា​ឆ្លង​ជំងឺ Covid-19 ដើម្បី​ឲ្យ​សាធារណជន​បាន​ដឹង និង​ចូលរួម​បង្ការ​ទាំងអស់​គ្នា។ ពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ដល់​លោក គួច...

ភរិយា​បណ្ឌិត កែម ឡី ចេញ​មុខ​សុំទោស​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ

ភរិយា​បណ្ឌិត កែម ឡី បាន​ចេញ​មុខ​សុំ​អភ័យទោស​ចំពោះ​ពលរដ្ឋ​ខ្មែរ និង​សាធារណជន​ទាំងអស់​ចំពោះ​ការ​និយាយ​របស់​អ្នកស្រី​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន The Cambodia Daily ដែល​អ្នកស្រី​មិន​បាន​បញ្ជាក់​ឲ្យ​អស់​សេចក្តី និង​ខ្លឹមសារ​នៃ​ការ​លើកឡើង​ទាំងនោះ ក្រោយ​ពី​មាន​ការ​រិះគន់​ពី​អ្នក​នយោបាយ​មួយ​ចំនួន។ កាលពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២១ ភរិយា​បណ្ឌិត កែម ឡី គឺ​អ្នកស្រី ប៊ូ រចនា បាន​សរសេរ​លើ​គណនី Facebook របស់​អ្នកស្រី​ថា អ្នកស្រី​សូម​អភ័យទោស​ចំពោះ​លោក​យាយ លោកតា...

គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ដែល​គ្មាន​ការ​គំរាមកំហែង​ពី​បក្ស​កាន់​អំណាច​ចំពោះ​ម្ចាស់​ឆ្នោត

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ជំរុញ​ឲ្យ​កម្ពុជា​អនុវត្ត​ច្បាប់​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​ពេល​កន្លងមក ដើម្បី​ជួយ​ឲ្យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​មាន​ទំនុក​ចិត្ត​ចូលរួម​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ក្នុង​ឆ្នាំ​២០២២ ខាងមុខ ដោយ​គ្មាន​ការ​ភ័យខ្លាច ដែល​គ្មាន​ការ​គំរាមកំហែង​ណាមួយ​ពី​គណបក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ។ ពួកគេ​បាន​សម្គាល់​ឃើញ​ថា គណបក្ស​កាន់​អំណាច​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ដោយ​ឯក​បក្ស​បច្ចុប្បន្ន តែងតែ​ប្រើ​ល្បិច​កល និង​ការ​គំរាមកំហែង​គ្រប់​រូបភាព​ដើម្បី​ឈ្នះ​ការបោះឆ្នោត​ស្ទើរតែ​រាល់​អាណត្តិ។ អគ្គហេរញ្ញិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក សៀវ វិសុទ្ធ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ថា ដើម្បី​ឲ្យ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នា​ពេល​ខាងមុខ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ រដ្ឋាភិបាល​កម្ពុជា​គួរតែ​មាន​ភាព​ក្លាហាន​បើក​លំហ​សេរីភាព​បញ្ចេញ​មតិ បើក​លំហ​ប្រជាធិបតេយ្យ...

Latest news