33 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5790 POSTS
0 COMMENTS

គណបក្ស​ភ្លើង​ទៀន​ចាត់ទុក​សកម្មភាព​អាជ្ញាធរ​ចាប់​ខ្លួន​សមាជិក​ខ្លួន​ថា​ជា​ការ​គំរាមកំហែង​និង​ធ្វើ​ទុក្ខបុកម្នេញ

គណបក្ស​ភ្លើង​ទៀន ចាត់ទុក​សកម្មភាព​របស់​អាជ្ញាធរ​កម្ពុជា​ដែល​ធ្វើ​សកម្មភាព​ចាប់​ខ្លួន​សកម្មជន​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ និង​រយៈពេល​កន្លង​មក គឺជា​ការ​គំរាមកំហែង និង​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​គ្រប់​រូបភាព ក្នុង​គោលបំណង​រារាំង​ការ​ធ្វើ​សកម្មភាព​នយោបាយ​ស្រប​ច្បាប់​របស់​សមាជិក និង​សកម្មជន​គណបក្ស​ភ្លើង​ទៀន នៅ​ទូទាំង​ប្រទេស។ គណបក្ស​ភ្លើង​ទៀន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់ ក៏ដូចជា​សកម្មជន​របស់​គណបក្ស​ភ្លើង​ទៀន ធ្វើ​សកម្មភាព​នយោបាយ​ដោយ​ប្រកាន់ខ្ជាប់​នូវ​ការ​គោរព និង​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ ព្រមទាំង​ច្បាប់​ជា​ធរមាន​នានា​របស់​ប្រទេស​កម្ពុជា​ជានិច្ច ជាពិសេស​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​តែម្តង ដូច្នេះ​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ភ្លើង​ទៀន គឺ​ស្មើ​នឹង​ការ​គំរាមកំហែង​ចំពោះ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា។ គណបក្ស​ក្រៅ​រដ្ឋាភិបាល​នេះ អំពាវនាវ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដោះលែង​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ទាំងអស់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កន្លង​មក ឱ្យ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ ដើម្បី​លើក​ស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស...

តំណាង​ពលរដ្ឋ​រងគ្រោះ​រឿង​ដីធ្លី​រាប់​សិប​នាក់​ជាមួយ​ពួក​ឧកញ៉ា តវ៉ា​ដល់​មុខ​សាលា​រាជធានី​ភ្នំពេញ

ប្រជាពលរដ្ឋ​រាប់​សិប​នាក់​ដែល​តំណាង​ឱ្យ​ពលរដ្ឋ​រងគ្រោះ​រាប់​សិប​គ្រួសារ មកពី​ភូមិ​ដំណាក់សង្កែ សង្កាត់​ព្រែកកំពិស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ អំពាវនាវ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ជួយ​រក​យុត្តិធម៌ បន្ទាប់ពី​ក្រុមហ៊ុន អេកូ មេហ្គាបូលីស ឌីវេឡុបមិន ខបភើរេហ្សិន ឯ.ក (ECO MEGAPOLIS DEVELOPMENT CORPORATION CO., LTD) របស់​លោក ឃុន សៀ...

ចិន និង​រុស្ស៊ី រួម​កម្លាំង​គ្នា​កាត់បន្ថយ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​ប្រទេស​លោក​សេរី

ក្រសែភ្នែក​របស់​អ្នក​ប្រជាធិបតេយ្យ​នៃ​ប្រទេស​លោក​ខាងលិច កំពុង​សម្លឹង​ទៅ​រក​ចិន ដែល​ប្រទេស​កុម្មុយនីស្ត​ដ៏​ធំ​មួយ​នេះ​កំពុង​ប្រើ​សក្ដានុពល​សេដ្ឋកិច្ច និង​កម្លាំង​យោធា​ទៅ​លើ​ប្រទេស​មួយ​ចំនួន​ជា​កូនបំណុល​ពាន់​លាន​ដុល្លារ ឱ្យ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​ក្រុង​ប៉េកាំង។ រុស្ស៊ី ជា​មហាអំណាច​ដ៏​ខ្លាំង​មួយ​នៅ​លើ​ពិភពលោក​ដែល​មិន​មាន​ឈ្មោះ​ក្នុង​ចំណោម ២០​ប្រទេស​ជា​ប្រទេស​ជំពាក់​បំណុល​ចិន គរ​ដូច​ភ្នំ​នោះ​ទេ តែ​ទីក្រុង​មូស្គូ ធ្លាក់​ក្នុង​របប​ផ្ដាច់ការ​ជាង ២០​ឆ្នាំ​មក​ហើយ ចាប់តាំងពី​លោក វ៉្លាឌីមៀរ ពូទីន ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ​២០០០ មក​នោះ។ នៅ​ក្នុង​រយៈពេល ១០​ឆ្នាំ​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​របប​នៅ​ក្រុង​ប៉េកាំង និង​ក្រុង​មូស្គូ ចាប់​ដៃ​គ្នា​យ៉ាង​ស្អិតល្មួត​ក្នុង​ការ​កៀរគរ​ប្រទេស​ដែល​កំពុង​ដើរ​លើ​ផ្លូវ​ផ្ដាច់ការ ឱ្យ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​ខ្លួន។ គេ​ថា​ក្រុង​ប៉េកាំង ប្រើ​ប្រាក់កម្ចី​របស់​ខ្លួន​លើក​ទឹកចិត្ត​ប្រទេស​ដែល​កំពុង​ទៅ​រក​ប្រព័ន្ធ​ផ្ដាច់ការ ឱ្យ​កាន់តែ​ងាក​ចេញពី​គន្លង​ប្រជាធិបតេយ្យ​ពហុភាព​សេរី​និយម...

ប្រធាន​គណបក្ស​ភ្លើង​ទៀន សុំ​ពន្យារ​ពេល​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ មូលហេតុ​ជាប់​ភារកិច្ច​នៅ​ក្រៅ​ប្រទេស

មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ដាក់​ពាក្យ​ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ សុំ​ពន្យារ​ពេល​ឱ្យ​លោក ទាវ វណ្ណុល ចូល​ឆ្លើយ​បំភ្លឺ​ក្នុង​តុលាការ​នៅ​ថ្ងៃ​ពុធ​នេះ ក្រោម​ហេតុផល​លោក​កំពុង​មាន​ភារកិច្ច​ចាំបាច់​ជាប់​ខ្លួន​នៅ​ក្រៅ​ប្រទេស។ លោក ជូង ជូងី ជា​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​លោក ទាវ វណ្ណុល ប្រធាន​គណបក្ស​ភ្លើង​ទៀន បាន​ចេញ​លិខិត​សុំ​ពន្យារ​ពេល​មួយ​ទៅ​កាន់​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា នៅ​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២៤ លោក ទាវ វណ្ណុល...

ប្រទេស​កម្ពុជា​ថា​មាន​កំណើន​សេដ្ឋកិច្ច ប៉ុន្តែ​ទំហំ​សេដ្ឋកិច្ច​មាន​កម្រិត​ទាប និង​មាន​ហានិភ័យ

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​ផ្នត់គំនិត លើកឡើង​ថា ត្រឹមតែ​តួលេខ​ដែល​បង្ហាញ​ពី​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៤ ស្រប​ពេល​ដែល​ទំហំ​សេដ្ឋកិច្ច​នៅតែ​មាន​កម្រិត​ទាប​នោះ គឺ​បង្ហាញ​ពី​សញ្ញា​ហានិភ័យ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​នៅ​ថ្ងៃ​អនាគត។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ មេសា នេះ​ថា ផ្អែក​តាម​ស្ថានភាព​ជាក់ស្តែង​លើ​វិស័យ​មួយ​ចំនួន​ដែល​ជា​វិស័យ​លើកស្ទួយ​សេដ្ឋកិច្ច​កម្ពុជា ដូចជា វិស័យ​កាត់ដេរ វិស័យ​ទេសចរណ៍ វិស័យ​កសិកម្ម និង​វិស័យ​សំណង់ ជាដើម កំពុង​រង​នូវ​ហានិភ័យ​ជា​បន្តបន្ទាប់​នោះ ដូច្នេះ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​កម្រិត...

អាជ្ញាធរ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ២០០​ករណី រឹបអូស​បាន​ជិត ២​តោន​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៤

មន្ត្រី​ប្រឆាំង​គ្រឿងញៀន​កម្ពុជា លើកឡើង​ថា ក្នុង​រយៈពេល ៣​ខែ​ដើម​ឆ្នាំ​២០២៤ នេះ ខ្លួន​បង្ក្រាប​បាន​បទល្មើស​គ្រឿងញៀន​ជិត ២០០​ករណី (១៨១​ករណី) ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ជាង ៥០០​នាក់ (៥៤៨​នាក់) និង​រឹបអូស​គ្រឿងញៀន​បាន​ជិត ២​តោន (១​តោន ៧៨៣​គីឡូក្រាម)។ មន្ត្រី​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​សភាពការណ៍ និង​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ប្រចាំ​ត្រីមាស​ទី​១ សម្រាប់​ឆ្នាំ​២០២៤ កាលពី​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០២៤ ថា ក្រៅពី​ប្រតិបត្តិការ​បង្ក្រាប​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ស្នងការដ្ឋាន​នគរបាល​រាជធានី-ខេត្ត​ទាំង...

រណសិរ្ស​បី​នាក់​បង​ប្អូន កម្ពុជា លាវ យៀកណាម បន្ត​ពង្រឹង​សាមគ្គីភាព​ជួយ​គ្នា​ទៅវិញ​ទៅមក

រណសិរ្ស​នៃ​ប្រទេស​ទាំង ៣ គឺ កម្ពុជា ឡាវ វៀតណាម បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ដំណាក់កាល ២០២៤-២០២៧ ដើម្បី​បន្ត​កិច្ច​សហប្រតិបត្តិការ​ជំរុញ​ការ​ពង្រឹង និង​ពង្រីក​សាមគ្គីភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង ៣ ឲ្យ​កាន់តែ​ទូលំទូលាយ រឹងមាំ ព្រមទាំង​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​លក្ខខណ្ឌ​អំណោយ​ផល​សម្រាប់​ប្រជាជន​វៀតណាម ក្នុង​ការ​រស់នៅ ធ្វើការ និង​សិក្សា​នៅ​ប្រទេស​កម្ពុជា។ កិច្ចប្រជុំ​ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមាន​អ្នកស្រី ម៉ែន សំអន ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា លោក...

លោក ហ៊ុន សែន៖ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ថា​ព្រែកជីក​ហ្វូណន​នឹង​សម្រួល​ដល់​កងទ័ព​ចិន ជា​រឿង​ប្រឌិត​ដើម្បី​មួលបង្កាច់​កម្ពុជា

ប្រមុខ​រដ្ឋ​ស្តីទី និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន នៅ​ថ្ងៃទី​០៩ ខែ​មេសា នេះ បាន​ចេញ​មុខ​បដិសេធ​រាល់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន ដែល​បាន​ចុះផ្សាយ​ថា ព្រែកជីក​ហ្វូណន​តេជោ នឹង​សម្រួល​ដល់​កងទ័ព​ជើងទឹក​ចិន ជិត​ព្រំដែន​វៀតណាម នោះ​ថា ជា​រឿង​ប្រតិដ្ឋ​ដើម្បី​មួលបង្កាច់​កម្ពុជា​ក្នុង​គោលបំណង​ប្រឆាំង​ចិន តាម​យុទ្ធសាស្ត្រ​នៃ​ភូមិសាស្ត្រ​នយោបាយ។ លោក ហ៊ុន សែន បាន​បញ្ជាក់​ថា បន្ទាប់ពី​ការ​ចុះផ្សាយ​មួលបង្កាច់​ជា​បន្តបន្ទាប់​អំពី​វត្តមាន​កងទ័ព​ចិន​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​រួច​មក ពេលនេះ​មាន​ការ​ប្រតិដ្ឋ​រឿង​ព្រែកជីក​ហ្វូណន​តេជោ ថា​ព្រែកជីក​នេះ​នឹង​សម្រួល​ដល់​កងទ័ព​ជើងទឹក​ចិន ជិត​ព្រំដែន​វៀតណាម បន្ថែម​ទៀត។...

អ្នកវិភាគ៖ លោក ហ៊ុន សែន សុំ​ជួប​មេ​រដ្ឋប្រហារ​ភូមា​គឺ​ដើម្បី​បង្កើត​ទំនាក់ទំនង​អំណាច​គ្រួសារ​ហ៊ុន មិន​មែន​ដើម្បី​ដោះស្រាយ​វិបត្តិ​ភូមា​ទេ

ក្រុម​អ្នកវិភាគ​លើកឡើង​ថា ការ​ប្រកាស​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន សុំ​ជួប​ជាមួយ​មេ​យោធា​នៃ​របប​សឹក​ភូមា​លោក មីន អ៊ុងឡាំង នៅ​ពេលនេះ គឺ​ដើម្បី​បង្កើត​ចំណង​ទំនាក់ទំនង​អំណាច​គ្រួសារ​របស់​គាត់​ឱ្យ​កាន់តែ​រឹងមាំ​ប៉ុណ្ណោះ មិនមែន​ដើម្បី​ដោះស្រាយ​វិបត្តិ​ភូមា ទេ ព្រោះ​វិបត្តិ​ភូមា មាន​ប្រធាន​អាស៊ាន​ចូល​ទៅ​ដោះស្រាយ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​០៩ មេសា នេះ​ថា លោក...

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​យក​កូន​ឱ្យ​បាន​ច្រើន​ស្រប​ពេល​មនុស្ស​មាន​វ័យ​ចាស់​កំពុង​កើន​ឡើង

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​លទ្ធភាព​ខាង​សេដ្ឋកិច្ច បន្ត​យក​កូន​ឱ្យ​បាន​ច្រើន ដើម្បី​ចៀសវាង​នូវ​ហានិភ័យ​កង្វះ​កម្លាំង​ពលកម្ម និង​ធនធាន​មនុស្ស​សម្រាប់​ប្រទេស​កម្ពុជា​នា​ពេល​អនាគត ដោយសារតែ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​វ័យ​ចាស់​ត្រូវ​គេ​ព្យាករ​ថា មាន​ចំនួន​កើន​ឡើង​ជាង​មនុស្ស​វ័យ​កណ្តាល​នៅ​ឆ្នាំ​២០៥០ ខាងមុខ​នេះ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៤ នៃ​ក្រសួង​ផែនការ នៅ​ថ្ងៃទី​៩ ខែ​មេសា នេះ​ថា គូ​ស្វាមី​ភរិយា​ដែល​មាន​លទ្ធភាព​សេដ្ឋកិច្ច គួរ​មាន​កូន​ច្រើន​លើស​ពី​ចំនួន​កំណត់ ដើម្បី​ជៀសវាង​នូវ​ហានិភ័យ​កង្វះ​កម្លាំង​ពលកម្ម ព្រោះ​នៅ​ឆ្នាំ​២០៥០ ចំនួន​ប្រជាជន​ដែល​មាន​វ័យ​ចាស់​មាន​កំណើន​កាន់តែ​ច្រើន ដូច្នេះ​ប្រសិនបើ​អត្រា​កំណើត​កាន់តែ​តិច​ជាង​ចំនួន​មនុស្ស​ចាស់...

Latest news