33 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5792 POSTS
0 COMMENTS

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​៣​នាក់​ស្នើ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​លើកលែង​ទោស​និង​ទម្លាក់​បទ​ចោទ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៣​នាក់ ស្នើ​ឲ្យ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ឲ្យ​មាន​ការ​លើកលែង​ទោស និង​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​ពួកគេ ស្រប​ពេល​ដែល​ពួកគេ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​ក្នុង​សំណុំរឿង «ញុះញង់ និង​រួម​គំនិត​ក្បត់»។ លិខិត​មួយ​ចុះ​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២២ ដែល​សារព័ត៌មាន The Cambodia Daily ទើប​ទទួល​បាន​កាលពី​ថ្ងៃទី​២១ សីហា ឲ្យ​ដឹង​ថា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កណ្ដាល គឺ​លោក អ៊ូ ច័ន្ទឫទ្ធិ និង​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង...

អ្នក​ឃ្លាំមើល​ថា​ការ​ដក​លោក សាន្ត ប៊ុនធឿន ពី​កងកម្លាំង​ការពារ​ជាតិ​ជា​រឿង​ល្អ​ដើម្បី​កុំ​ឲ្យ​មាន​គំរូ​អាក្រក់​ក្នុង​សង្គម

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា ការ​ដក​តំណែង​លោក សាន្ត ប៊ុនធឿន ចាងហ្វាង​កាសែត​គ្មាន​ក្រមសីលធម៌ និង​វិជ្ជាជីវៈ ក្រោម​ការ​ទំនុក​បម្រុង​របស់​គ្រួសារ​ត្រកូល «ហ៊ុន» ពី​កងកម្លាំង​ការពារ​ជាតិ ជា​រឿង​ល្អ ដើម្បី​កុំ​ឲ្យ​អ្នក​ដទៃ​យក​គំរូ​តាម ពីព្រោះ​ទង្វើ​របស់​បុគ្គល​រូប​នេះ​បាន​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​ដល់​យុវជន​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​សព្វថ្ងៃ។ ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ សីហា នេះ​ថា យោង​តាម​ករណី​លោក សាន្ត...

លោក រ៉ាឌី មុំ ថា​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដោយ​ការ​លុប​បឹងបួ​មិនមែន​ជា​បញ្ហា​ត្រូវ​រិះគន់​ទេ

តំណាង​ពលរដ្ឋ​ក្នុង​ទីក្រុង​ឡូវែល (Lowell) នៃ​រដ្ឋ​ម៉ាសាជូហ្សេត មួយ​រូប​អះអាង​ថា គ្រោះ​ធម្មជាតិ​ទឹកជំនន់ និង​ជំនន់​ទឹកភ្លៀង​ដែល​តែង​ជន់​លិច​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ មិនមែន​ជា​បញ្ហា​ដែល​ត្រូវ​រិះគន់​លោក ហ៊ុន សែន នោះ​ឡើយ សូម្បី​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក​ក៏​មាន​គ្រោះ​ទឹកជំនន់ ភ្លើង​ឆេះ​ព្រៃ​ស្ទើរតែ​គ្រប់​ទីកន្លែង​ដូច​គ្នា​ដែរ។ តំណាង​ប្រជាពលរដ្ឋ​សង្កាត់​លេខ​១៨ ក្នុង​ទីក្រុង​ឡូវែល លោក រ៉ាឌី មុំ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​ពិធី​បុណ្យ​អុំទូក​ក្នុង​ទីក្រុង​ឡូវែល កាលពី​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២២...

អាជ្ញាធរ​ខេត្ត​ព្រះវិហារ​អំពាវនាវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​ទប់ស្កាត់​បទល្មើស​ក្នុង​តំបន់​ព្រៃឡង់

អាជ្ញាធរ​ខេត្ត​ព្រះវិហារ អំពាវនាវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន សហការ​គ្នា​ជាមួយ​មន្ទីរ​បរិស្ថាន និង​អង្គការ​ដៃគូ​ឱ្យ​បាន​ជិតស្និទ្ធ ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ក្នុង​តំបន់​ព្រៃឡង់ ដែល​កំពុង​កើតមាន​សព្វថ្ងៃ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។ អភិបាល​រង​ខេត្ត​ព្រះវិហារ លោក វ៉ាត ប៉ារ៉ានីន បាន​លើកឡើង​ក្នុង​សិក្ខាសាលា​ស្ដីពី​គម្រោង​យន្តការ​ឥណទាន​កាបូន​រួម​គ្នា​រេដបូក នៃ​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ កាលពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​ទៅ​ជា​តំបន់​ការពារ​ធម្មជាតិ​តាំងពី​ឆ្នាំ​២០១៦ មក​ម្ល៉េះ ដូច្នេះ​ដើម្បី​ធានា​នូវ​ការ​អភិរក្ស​ព្រៃឈើ​ក្នុង​តំបន់​នេះ​មិន​ឱ្យ​មាន​ការ​កាប់​បំផ្លាញ គឺ​មាន​តែ​ការ​សហការ​គ្នា​រវាង​អ្នក​ពាក់ព័ន្ធ​តែប៉ុណ្ណោះ ដើម្បី​បញ្ឈប់​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​នេះ។ លោក វ៉ាត ប៉ារ៉ានីន...

លោក ហ៊ុន ម៉ាណែត ច្រានចោល​ការ​ចោទ​ថា​លោក​នៅ​ពីក្រោយ​លោក ឡេង ណាវ៉ាត្រា ក្នុង​ការ​ដោះដូរ​ដី​ភ្នំ​តាម៉ៅ

កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន គឺ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក បាន​ច្រានចោល​ការ​ចោទប្រកាន់​ថា ខ្លួន​នៅ​ពីក្រោយ​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​ត្រូវ​ជា​ក្មួយ​ប្រសា​របស់​លោក ហ៊ីង ប៊ុនហៀង ដែល​ជា​មេ​អង្គរក្ស​លោក ហ៊ុន សែន ក្នុង​គម្រោង​ដោះដូរ​ដី​ភ្នំ​តាម៉ៅ។ ការ​ចេញ​បកស្រាយ​របស់​លោក ហ៊ុន ម៉ាណែត បន្ទាប់ពី​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិច...

ស្ថាប័ន​៤០ ទាមទារ​ឲ្យ​ស៊ើបអង្កេត​ករណី​ឃាត់​ខ្លួន​និង​ប្រើ​ហិង្សា​លើ​អ្នក​កាសែត​និង​សកម្មជន​នៅ​តំបន់​ភ្នំ​តាម៉ៅ

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ព័ត៌មាន​ចំនួន ៤០​ស្ថាប័ន ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ការ​ស៊ើបអង្កេត​ដោយ​ឥត​លម្អៀង ករណី​ក្រុម​អង្គរក្ស​ដែល​ឃាត់​ខ្លួន និង​ប្រើ​ហិង្សា​លើ​អ្នក​សារព័ត៌មាន និង​សកម្មជន​បរិស្ថាន​អំឡុង​ពេល​ពួកគេ​ចុះ​ទៅ​បរិវេណ​នៅ​តំបន់​ភ្នំ​តាម៉ៅ។ សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​សិទ្ធិមនុស្ស និង​សង្គម​ស៊ីវិល​ចំនួន ៤០​ស្ថាប័ន ចេញ​នៅ​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២២ បាន​ឲ្យ​ដឹង​ថា អ្នក​សារព័ត៌មាន​ចំនួន ៥​នាក់​មកពី​អង្គភាព​សារព័ត៌មាន​ឯករាជ្យ​វីអូឌី (VOD) និង​យុវជន​ខ្មែរ​ថាវរៈ​ចំនួន ៤​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ក្នុង​ព្រៃ​ភ្នំ​តាម៉ៅ​កាលពី​ថ្ងៃទី​១៦ ខែ​សីហា ដោយ​មន្ត្រី​កង​អង្គរក្ស​របស់​នាយករដ្ឋមន្ត្រី (BHQ) និង​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី ខេត្ត​តាកែវ។ សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ថា...

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ជំរុញ​ឱ្យ​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ​លើ​លោក កឹម សុខា

សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​អនុ​គណៈកម្មាធិការ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​ទំនាក់ទំនង​ការបរទេស​អាស៊ី​បូព៌ា ប៉ាស៊ីហ្វិក និង​សន្តិសុខ​បច្ចេកវិទ្យា​អ៊ីនធឺណិត​អន្តរជាតិ ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​ឯក​បក្ស លោក ហ៊ុន សែន ទម្លាក់​ចោល​បទ​ចោទ​លើ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា និង​បើក​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ ដើម្បី​ទទួល​បាន​សិទ្ធិ​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៣ ខាងមុខ​នេះ។ សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​អនុ​គណៈកម្មាធិការ​ព្រឹទ្ធសភា​ទទួល​បន្ទុក​ទំនាក់ទំនង​ការបរទេស លោក Edward J. Markey បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ធ្វីតធឺ (Twitter) របស់​លោក​កាលពី​ថ្ងៃទី​១៨...

ក្រសួង​ការងារ​ឱ្យ​កម្មករ​ក្រុមហ៊ុន​ឃែនធើរេន​ទៅ​បើក​ប្រាក់ឈ្នួល​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ចេញ​បទបញ្ជា

ក្រសួង​ការងារ​កម្ពុជា បាន​ជូនដំណឹង​ឱ្យ​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន ឃែនធើរេន អឺភែរឹល (CANTERAN APPAREL Cambodia Co., Ltd.) ទៅ​បើក​ថវិកា​បុរេប្រទាន​ពី​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២២ នេះ​ជា​កំហិត​នៅ​ទីស្ដីការ​ក្រសួង​ការងារ។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២២ នេះ​ស្ដីពី​ការ​បើក​ប្រាក់ឈ្នួល និង​អត្ថប្រយោជន៍​ដល់​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន ឃែនធើរេន ដោយ​តម្រូវ​ឱ្យ​កម្មករ​និយោជិត​ត្រូវ​យក​មក​ជាមួយ​នូវ​ឯកសារ​មួយ​ចំនួន ដូចជា​ប័ណ្ណ​សម្គាល់​ខ្លួន​កម្មករ​និយោជិត​ច្បាប់​ដើម ឬ​កិច្ចសន្យា​ការងារ...

ក្រសួង​ដែនដី​ព្រមាន​ពលរដ្ឋ​ឱ្យ​រុះរើ​សំណង់​ខុស​ច្បាប់​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ​ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ព្រមាន​ពលរដ្ឋ​ដែល​សង់​សំណង់​ខុស​ច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ឱ្យ​ប្រញាប់​រុះរើ​សំណង់​ទាំងនោះ​ដោយ​ខ្លួនឯង ដោយ​ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២២ នេះ​តទៅ ជាជាង​ការ​ប្រើប្រាស់​កម្លាំង​អាជ្ញាធរ​ចុះ​ទៅ​រុះរើ។ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​លើកឡើង​ក្នុង​ពិធី​បើក​យុទ្ធនាការ​ចុះ​វាស់វែង​កំណត់​និយាមកា​ក្បាលដី និង​សំណង់​ខុស​ច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃ​ទៀត កាលពី​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​រៀបចំ​ដី​នៅ​តំបន់​ភូមិ​ធម្មជាតិ​រុនតាឯក សម្រាប់​ពលរដ្ឋ​ដែល​នឹង​ត្រូវ​រុះរើ​សំណង់​ខុស​ច្បាប់​ទាំងនោះ...

មេ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​ថា​លំហ​សេរីភាព​នៅ​កម្ពុជា​កំពុង​ប្រតិបត្តិការ​ដោយ​សេរី​និង​គ្មាន​ការ​ត្រួតពិនិត្យ

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា អះអាង​ប្រាប់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បើក​លំហ​សេរីភាព​សារព័ត៌មាន សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ និង​គ្មាន​ការ​គាប​សង្កត់​ទៅ​លើ​ការ​ប្រតិបត្តិ​ការងារ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ការ​ធានា​នូវ​លំហ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ខ្លួន​កាលពី​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២២ នេះ ស្ដីពី​លទ្ធផល​នៃ​ជំនួប​ជាមួយ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit MUNTARBHORN) ថា ច្បាប់​នៅ​ប្រទេស​កម្ពុជា​បាន​ការពារ​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែល​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​កែប្រែ ឬ​ធ្វើ​វិសោធនកម្ម​ណា​មួយ​ឡើយ...

Latest news