31.8 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5814 POSTS
0 COMMENTS

IDEA TALK៖ តើ​កម្ពុជា​ដឹកនាំ​ដោយ​បក្ស ឬ​មួយ​ដឹកនាំ​ដោយ​គ្រួសារ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​កម្ពុជា​ដឹកនាំ​ដោយ​បក្ស ឬ​មួយ​ដឹកនាំ​ដោយ​គ្រួសារ?»។

លោក សយ សុភាព ថា​បើ​ជប៉ុន​ចង់​មាន​ឥទ្ធិពល​ដូច​ចិន គឺ​ត្រូវ​ឱ្យ​កម្ពុជា​ខ្ចី​លុយ​ឱ្យ​កាន់តែ​ច្រើន

ប្រធាន​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន មួយ​រូប​អះអាង​ថា ប្រសិនបើ​ជប៉ុន​ចង់​មាន​ឥទ្ធិពល​លើ​កម្ពុជា​ដូច​មហាអំណាច​កុម្មុយនីស្ត​ចិន គឺ​ជប៉ុន​ត្រូវតែ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ខ្ចី​លុយ​ឱ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត។ លោក សយ សុភាព បាន​លើកឡើង​ក្នុង​កម្មវិធី Monday Talk របស់​លោក​កាលពី​ថ្ងៃទី​១៥ សីហា ថា ជប៉ុន​ធ្លាប់​ប្រជែង​ជាមួយ​ចិន​ចំពោះ​ការ​សាងសង់​ផែ​មួយ​នៅ​ខេត្ត​កំពត ដើម្បី​ដឹក​ភ្ញៀវ​ទេសចរ​ពី​ខេត្ត​កំពត​ទៅ​កោះត្រល់ ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេលនេះ ការ​សាងសង់​នោះ​មិន​ទាន់​ចេញ​ជា​លទ្ធផល​នៅឡើយ​ទេ ខណៈ​ការ​អភិវឌ្ឍ​របស់​ចិន​នៅ​កម្ពុជា​មាន​សន្ទុះ​លឿន និង​ឆាប់​រហ័ស។ លោក សយ សុភាព អះអាង​ថា មហាអំណាច​កុម្មុយនីស្ត​ចិន​នឹង​មិន​ដក​ខ្លួន​ចេញពី​កម្ពុជា​ដាច់ខាត...

អាជីវករ​ផ្សារ​អូរឫស្សី​ស្នើ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​បញ្ចុះ​តម្លៃ​តូប​មក​ត្រឹម​៥០%

អាជីវករ​កំពុង​លក់ដូរ​នៅ​ផ្សារ​អូរឫស្សី​រាប់​រយ​នាក់ នៅ​ថ្ងៃទី​១៥ សីហា នេះ បាន​នាំគ្នា​យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន ដើម្បី​ស្នើសុំ​ឲ្យ​ជួយ​អន្តរាគមន៍​បញ្ចុះ​តម្លៃ​តូប ៥០% បន្ទាប់ពី​រដ្ឋបាល​ផ្សារ​តម្រូវ​ឲ្យ​បង់​ថ្លៃ​ជួល​តូប​សម្រាប់​អាណត្តិ​ថ្មី ១០០% ខណៈ​ពួកគេ​រក​ចំណូល​មិន​សូវ​បាន​ដោយ​ប្រឈម​នឹង​ការ​លក់ដូរ​អនឡាញ​បាន​វាយលុក​ខ្លាំង​ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូវីដ-១៩ មក។ អ្នកនាង ហេង សុគា បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​អំឡុង​ពេល​ដាក់​ញត្តិ​ថា ការ​ស្វែងរក​កិច្ច​អន្តរាគមន៍​នៅ​ថ្ងៃ​នេះ ដើម្បី​សុំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ជួយ។ អ្នកនាង​បន្ត​ថា ការ​ស្នើសុំ​នេះ​ក្រោយពី​សាលា​រាជធានី​ភ្នំពេញ​ទាមទារ​ឲ្យ​អាជីវករ​បង់​តម្លៃ​តូប ១០០% ទាំង​ដែល​អាជីវករ​លក់ដូរ​មិន​ដាច់ ខណៈ​បច្ចុប្បន្ន​ការ​លក់ដូរ​តាម​អនឡាញ​បាន​វាយលុក​ខ្លាំង។ អាជីវករ​រូប​នេះ​បញ្ជាក់​ថា ពួកគាត់​គ្មាន​ប្រាក់​បង់​ទៅ​តាម​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ទាមទារ​ឡើយ...

មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ជួយ​កសិករ​លើ​វិស័យ​ផលិតកម្ម​អំបិល​ដើម្បី​បញ្ចៀស​ការ​នាំចូល​ពី​ប្រទេស​ជិតខាង

មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​ប្រឆាំង ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដាក់​ចេញ​នូវ​គោលនយោបាយ​ជួយ​កសិករ​លើ​វិស័យ​ផលិតកម្ម​អំបិល​នៅ​តាម​ខេត្ត​ជាប់​មាត់សមុទ្រ ដើម្បី​ជួយ​កសិករ​ឱ្យ​មាន​និរន្តរភាព​លើ​មុខរបរ​ផលិត​អំបិល និង​បញ្ចៀស​នូវ​ការ​នាំចូល​អំបិល​ពី​ប្រទេស​ជិតខាង។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃទី​១៥ សីហា នេះ​ថា អំបិល​របស់​កម្ពុជា​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​កំពត និង​ខេត្ត​កែប សព្វថ្ងៃ​នេះ អាច​នឹង​ឈាន​ទៅ​រក​ការ​បាត់បង់​ស្រែអំបិល​នៅ​ថ្ងៃ​ណា​មួយ​ជាមិនខាន ដោយសារតែ​រង​ឥទ្ធិពល​ពី​ការ​នាំចូល​ពី​ប្រទេស​ជិតខាង ដូចជា​វៀតណាម ចិន និង​ឥណ្ឌា ដែល​កំពុង​វាយលុក​ទីផ្សារ​កម្ពុជា​នៅ​ពេលនេះ។ លោក​បន្ត​ថា...

លោក ហ៊ុន ម៉ាណែត ថា​មិន​ត្រូវ​ចាប់អារម្មណ៍​ព្រឹត្តិការណ៍​គប់​ស្បែកជើង​លើ​ឪពុក​លោក​ឡើយ

បេក្ខជន​អនាគត​អ្នក​ស្នង​អំណាច​ត្រកូល ហ៊ុន លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​មិន​គួរ​នាំគ្នា​ទៅ​ចាប់អារម្មណ៍​នឹង​ការ​គប់​ស្បែកជើង​លើ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ ខណៈ​អ្នក​ឃ្លាំមើល​អះអាង​ថា លោក ហ៊ុន សែន តែង​ប្រើ​វេទិកា​របស់​ខ្លួន​បញ្ចេញ​កំហឹង​លើ​លោក អ៊ុក ទូច ដែល​ជា​ម្ចាស់​ស្បែកជើង។ កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ត្រកូល លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិល្បករ​កាលពី​ពេល​ថ្មីៗ​នេះ​ថា គួរតែ​នាំគ្នា​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​លោក ហ៊ុន...

ក្រសួង​សុខាភិបាល​ព្រមាន​បិទ​និង​ផាក​ពិន័យ​មន្ទីរ​ពហុ​ព្យាបាល​ម្លិះ​ដង្កោ​១០​លាន​រៀល

ក្រសួង​សុខាភិបាល ព្រមាន​បិទ និង​ផាក​ពិន័យ​អន្តរកាណ៍​មន្ទីរ​ពហុ​ព្យាបាល​ម្លិះ​ដង្កោ ចំនួន ១០​លាន​រៀល ករណី​យក​រថយន្ត​គិលាន​សង្គ្រោះ​របស់​ខ្លួន​ទៅ​ដឹក​អ្នក​រង​របួស​ពី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​មក​ព្យាបាល​នៅ​ទីកន្លែង​របស់​ខ្លួន​ដោយ​ខុស​ច្បាប់។ ជាង​នេះ​ទៅ​ទៀត ក្រសួង​សុខាភិបាល​ក៏​បាន​បញ្ជា​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ​ចាត់​វិធានការ​ចំពោះ​ការ​ប្រើប្រាស់​រថយន្ត​គិលាន​សង្គ្រោះ​ខុសពី​ការ​ណែនាំ​របស់​ខ្លួន​លើ​ម្ចាស់​គ្លីនិក​ឯកជន។ ក្នុង​សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល ចុះ​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២២ ឲ្យ​ដឹង​ថា មន្ទីរ​ពហុ​ព្យាបាល​ម្លិះ​ដង្កោ តែងតែ​យក​រថយន្ត​គិលាន​សង្គ្រោះ​របស់​ខ្លួន​ចេញ​ទៅ​ដឹក​អ្នក​របួស​ពី​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​យក​មក​ព្យាបាល​នៅ​កន្លែង​មន្ទីរ​ពហុ​ព្យាបាល​ម្លិះ​ដង្កោ របស់​ខ្លួន​ដោយ​ខុស​ច្បាប់​ដែល​ក្រសួង​សុខាភិបាល​បាន​ហាមឃាត់។ កន្លងមក ក្រសួង​បាន​ធ្វើ​សេចក្ដី​ណែនាំ​ទៅ​គ្រប់​គ្លីនិក​ឯកជន​ទាំងអស់ មិន​អនុញ្ញាត​ឲ្យ​យក​រថយន្ត​គិលាន​សង្គ្រោះ​ឯកជន​របស់​ខ្លួន ចេញ​ទៅ​ដឹក​អ្នក​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​យក​មក​ព្យាបាល​នៅ​ក្នុង​គ្លីនិក​ឯកជន​របស់​ខ្លួន​ជាដាច់ខាត។ ទោះបីជា​មាន​សេចក្ដី​ណែនាំ​បែប​នេះ​ក្ដី ក៏​លោក​វេជ្ជបណ្ឌិត ស៊ឹម វន់ ដែល​ជា​ម្ចាស់​មន្ទីរ​ពហុ​ព្យាបាល​ម្លិះ​ដង្កោ នៅតែ​យក​រថយន្ត​គិលាន​សង្គ្រោះ​របស់​ខ្លួន​ចេញ​ទៅ​ដឹក​អ្នក​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដដែល។ ក្រសួង​ណែនាំ​ទៅ​លោក​វេជ្ជបណ្ឌិត ស៊ឹម...

អ្នក​ឃ្លាំមើល៖ វត្តមាន​អ្នក​រាយការណ៍​ពិសេស UN គឺ​ដើម្បី​រំឭក​លោក ហ៊ុន សែន ឲ្យ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​ខ្មែរ​នៅ​ក្រៅ​ស្រុក អះអាង​ថា ដំណើរ​ទស្សនកិច្ច​របស់​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) មក​កម្ពុជា​ជា​លើក​ទី​១ នៅ​ថ្ងៃទី​១៥ សីហា នេះ ដើម្បី​រំឭក​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់ The Cambodia Daily...

IDEA TALK៖ តើ​យុវជន​ត្រូវ​ប្រកាន់​ជំហរ​បែប​ណា ដើម្បី​កុំ​ឱ្យ​ចាញ់​បោក​អ្នក​នយោបាយ​ទុច្ចរិត?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​យុវជន​ត្រូវ​ប្រកាន់​ជំហរ​បែប​ណា ដើម្បី​កុំ​ឱ្យ​ចាញ់​បោក​អ្នក​នយោបាយ​ទុច្ចរិត?»។

ចិន​ប្រកាស​ធ្វើ​សមយុទ្ធ​ជា​ថ្មី​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់​ខណៈ​ប្រតិភូ​សភា​អាមេរិក​មួយ​ក្រុម​ទៀត​ទៅ​ដល់​ដែន​កោះ​នេះ

ប្រទេស​ចិន ប្រកាស​បើក​ធ្វើ​សមយុទ្ធ​ជា​ថ្មី​ទៀត​ដោយ​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់ ស្រប​ពេល​ដែល​ប្រធានាធិបតី​ដែន​កោះ​នេះ​បាន​ទទួល​ជួប​នឹង​គណៈប្រតិភូ​សភា​អាមេរិក​នៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែ​សីហា នេះ។ ការ​មក​ដល់​របស់​ប្រតិភូ​សភា​អាមេរិក​មួយ​ក្រុម​ថ្មី​នេះ គឺ​រយៈពេល ១២​ថ្ងៃ​បន្ទាប់ពី​អ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធាន​រដ្ឋសភា​អាមេរិក​បាន​មក​ជួប​ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី សាយ អ៊ឹងវិន កាលពី​ថ្ងៃទី​២ និង​ថ្ងៃទី​៣ ខែ​សីហា ក្នុង​ដំណើរ​ទស្សនកិច្ច​ដែល​នាំ​ឲ្យ​ចិន​ធ្វើ​សមយុទ្ធ​យ៉ាង​សម្បើម​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់​សឹងតែ​ផ្ទុះ​សង្គ្រាម។ ទីភ្នាក់ងារ​សារព័ត៌មាន Associated Press បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១៥ សីហា នេះ​ថា ទស្សនកិច្ច​របស់​គណៈប្រតិភូ​អាមេរិក​មួយ​ក្រុម​ថ្មី​នេះ...

ពិភពលោក​កំពុង​សម្លឹង​ទៅ​រក​ចក្រភព​អង់គ្លេស​ដែល​កំពុង​ដំណើរការ​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី

នៅ​ខណៈ​នេះ ពិភពលោក​កំពុង​សម្លឹង​ទៅ​រក​ប្រទេស​អង់គ្លេស ដែល​កំពុង​ដំណើរការ​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ម្នាក់​ជំនួស​លោក Boris Johnson ដែល​បាន​លាលែង​ពី​តំណែង។ ការ​បោះឆ្នោត​ចេញពី​សកម្មជន​គណបក្ស​អភិរក្ស​និយម ដែល​មាន​ចំនួន ២០​ម៉ឺន​នាក់ នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​០២ ខែ​កញ្ញា។ បេក្ខជន​ដែល​ត្រូវ​ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ គឺ​មាន ២​រូប គឺ​លោក Rishi Sunak អតីត​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​អ្នកស្រី Liz Truss ដែល​ជា​រដ្ឋមន្ត្រី​ការបរទេស​កំពុង​កាន់​តំណែង។ បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​ប្រកួត​តំណែង​នាយករដ្ឋមន្ត្រី​មាន​ដល់​ទៅ ៨​រូប។ មុន​នឹង​សម្រេច​ដល់​វគ្គ​ជម្រុះ គឺ​បេក្ខជន...

Latest news