41.3 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5814 POSTS
0 COMMENTS

IDEA TALK៖ យុត្តិធម៌ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២២ ស្តីអំពី៖ «យុត្តិធម៌ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»។

កាសែត​អូស្ត្រាលី៖ ឧកញ៉ា ហ៊ុន តូ ត្រូវ​បាន​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​ការ​គំរាម​សម្លាប់​ភរិយា​បណ្ឌិត កែម ឡី

សារព័ត៌មាន The Australian កាលពី​ដើម​សប្តាហ៍​នេះ បាន​ចុះផ្សាយ​ថា ក្មួយប្រុស​របស់​លោក ហ៊ុន សែន គឺ​ឧកញ៉ា ហ៊ុន តូ ដែល​មាន​ទ្រព្យ​ដ៏​មហាសាល​ក្នុង​ទីក្រុង Melboume ហើយ​ត្រូវ​បាន​ចោទប្រកាន់​ថា​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​គ្រឿងញៀន និង​ក្រុម​លាង​លុយ​ក្នុង​ប្រទេស​អូស្ត្រាលី សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​គំរាម​សម្លាប់​លោកស្រី ប៊ូ រចនា ភរិយា​របស់​បណ្ឌិត កែម ឡី។ នៅ​ក្នុង​បទសម្ភាសន៍​ឆ្នាំ​២០១៨ ជាមួយ ABC ឧកញ៉ា...

GMAC ទាមទារ​ឲ្យ​រដ្ឋាភិបាល​កាត់បន្ថយ​ការ​ដាក់​សម្ពាធ​ក្រុមហ៊ុន ដើម្បី​ទប់ស្កាត់​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​បញ្ជា​ទិញ

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC អះអាង​ថា កម្ពុជា​ត្រូវ​តែ​មាន​ភាព​សកម្ម និង​ប្រុងប្រយ័ត្ន​ចំពោះ​អ្វី​ដែល​នឹង​អាច​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​កាន់តែ​ច្រើន ខណៈ​ការ​បញ្ជា​ទិញ​ពី​ទីផ្សារ​នៃ​ប្រទេស​លោក​ខាងលិច​ដែល​ជា​ទីផ្សារ​នាំចេញ​សម្លៀកបំពាក់​ដ៏​សំខាន់​របស់​កម្ពុជា​បាន​កំពុង​ធ្លាក់​ចុះ។ អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក Ken Loo អះអាង​កាលពី​ថ្ងៃទី​១០ សីហា នេះ​ថា លោក​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានភាព​នាំចេញ​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​សម្រាប់​ឆមាស​ទី​២ ឆ្នាំ​២០២២ នេះ ដោយសារតែ​ស្ថានភាព​សកលលោក​មាន​ភាព​មិន​ស្ថិតស្ថេរ និង​លទ្ធភាព​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​របស់​ប្រទេស​លោក​ខាងលិច​ដែល​ជា​ទីផ្សារ​នាំចេញ​សម្លៀកបំពាក់​ដ៏​សំខាន់​របស់​កម្ពុជា។ ប្រភព​ដដែល​អះអាង​ថា ការ​កើនឡើង​នៃ​ថ្លៃដើម​ទ្វេដង​របស់​រោងចក្រ​នីមួយៗ នឹង​ធ្វើ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង ហើយ​បញ្ហា​នេះ​មិនទាន់​និយាយ​ដល់​បញ្ហា​ផ្សេង​ទៀត ដូចជា​ថ្លៃ​ដឹកជញ្ជូន និង​ថ្លៃដើម​ដែល​បាន​ចំណាយ​ក្នុង​កម្រិត​ខ្ពស់​ដែល​កំពុងតែ​កើនឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅឡើយ​ទេ។ អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​រូប​នេះ​បញ្ជាក់​ថា កម្ពុជា​ត្រូវ​តែ​មាន​ភាព​សកម្ម...

ក្រុម​សហជីព​ដាក់​ញត្តិ​សុំ​ជួប​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ស្វែងរក​ដំណោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍

ក្រុម​សហជីព​នាំគ្នា​យក​ញត្តិ​សុំ​ជួប​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង ដោយ​ផ្ទាល់ ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​បញ្ចប់​វិវាទ​នៅ​ក្នុង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) ខណៈ​វិវាទ​នេះ​បាន​អូស​បន្លាយ​រយៈពេល ៧​ខែ​មក​ហើយ។ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​មុខ​ក្រសួង​ការងារ ថា ការ​ដែល​ក្រុម​សហជីព​សុំ​ជួប​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ដោយ​ផ្ទាល់ ដោយសារ​វិវាទ​ការងារ​នេះ​បាន​អូស​បន្លាយ​យូរ​ណាស់​មក​ហើយ ប៉ុន្តែ​នៅ​មិនទាន់​មាន​ដំណោះស្រាយ ហើយ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ក៏​គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​ដែរ។ កញ្ញា ស៊ីថរ អះអាង​ថា ក្រសួង​ការងារ​ក៏​មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ដោយ​ឯករាជ្យ​ក្នុង​ការ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​ច្បាប់។ ដូច្នេះ​ប្រសិនបើ​ក្រសួង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​រំលាយ​សហជីព​ឯករាជ្យ​បែប​នេះ...

តុលាការ​ផ្ដន្ទាទោស​មន្ត្រី​និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​៧​នាក់​ដាក់​ពន្ធនាគារ​ពី​១៨​ខែ​ដល់​៣​ឆ្នាំ

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​មន្ត្រី​ជាន់ខ្ពស់ អតីត​មេឃុំ​ជាប់​ឆ្នោត និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៧​នាក់​ដាក់​ពន្ធនាគារ​ពី ១៨​ខែ​រហូត​ដល់ ៣​ឆ្នាំ ក្រោម​បទ​ចោទ​ញុះញង់​ឲ្យ​មាន​អសន្តិសុខ​សង្គម និង​បទ​ប្រមាថ​ព្រះមហាក្សត្រ។ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​ដោយ​ប្រកាស​សាលក្រម​របស់​ខ្លួន កាលពី​ថ្ងៃទី​១០ ខែ​សីហា សម្រេច​ផ្ដន្ទាទោស​អតីត​តំណាងរាស្ត្រ អតីត​មេឃុំ​ជាប់​ឆ្នោត និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ពន្ធនាគារ​ក្នុង​សំណុំរឿង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ប្រមាថ​អង្គ​ព្រះមហាក្សត្រ កាលពី​អំឡុង​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១ ឲ្យ​មាន​ទោស​ចន្លោះ​រយៈពេល ១៨​ខែ​ដល់ ៣​ឆ្នាំ។ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ក្នុង​សាលក្រម​របស់​ខ្លួន​ថា ក្នុង​ចំណោម​ជន​ជាប់ចោទ​ទាំង ៧​នាក់ ដូចជា​លោក...

តៃវ៉ាន់​ច្រានចោល​សំណើ​របស់​ចិន​អំពី​ការ​ផ្សះផ្សា​ជាតិ​ក្រោម​គោល​នយោបាយ​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ

ក្រោយពី​បិទ​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់​ដ៏​គួរ​ឲ្យ​បារម្ភ មហា​យក្ស​ចិន បាន​ទម្លាក់​សៀវភៅ​ស ដោយ​បង្ហាញ​ថា ក្រុង​ប៉េកាំង​ចង់​ឲ្យ​តៃវ៉ាន់​មក​នៅ​ក្រោម​ដំបូល​របស់​ខ្លួន​ដូច​ក្រុង​ហុងកុង គឺ​ទទួល​យក​គោល​នយោបាយ​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ។ សៀវភៅ​ស​នេះ​បាន​រៀបរៀង​ដោយ​ក្រសួង​ការពារ​ជាតិ​ចិន ហើយ​ការ​ដែល​កងទ័ព​រំដោះ​ប្រជាជន​ចិន បញ្ចេញ​សៀវភៅ​ស​នេះ ធ្វើឡើង​ចំ​ពេល​ប្រទេស​ដ៏​ធំ​នេះ​សម្រេច​បិទ​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​កងទ័ព​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់ ដែល​បាន​ប្រព្រឹត្ត​ទៅ​រយៈពេល ៧​ថ្ងៃ។ នៅ​ក្នុង​ឯកសារ​នៃ​សៀវភៅ​ស​នេះ រដ្ឋាភិបាល​ចិន បាន​សម្រេច​លុប​ចោល​នូវ​ឃ្លា​មួយ​ដែល​និយាយ​ថា ក្រុង​ប៉េកាំង​នឹង​បញ្ជូន​ក្រុម​មន្ត្រី​របស់​ខ្លួន​ឱ្យ​ទៅ​គ្រប់គ្រង​កោះ​តៃវ៉ាន់ គឺ​ដូច​រដ្ឋបាល​នៃ​ដែនដី​ហុងកុង ប៉ុន្តែ​លើក​នេះ ក្រុង​ប៉េកាំង សន្យា​ថា កោះ​តៃវ៉ាន់​អាច​នៅ​ជាមួយ​ក្រុង​ប៉េកាំង ដោយ​មិន​ដូច​ក្រុង​ហុងកុង​នោះ​ទេ។ នេះ​ជា​សញ្ញា​បង្ហាញ​ពី​ការ​សម្រេច​ចិត្ត​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង ក្នុង​ការ​កាត់បន្ថយ​ស្វ័យភាព​ដែល​ទីក្រុង​ប៉េកាំង​ប្រើ​គោល​នយោបាយ​ថ្មី​នេះ​សម្រាប់​កោះ​តៃវ៉ាន់។ ការ​បញ្ជាក់​របស់​បក្ស​កុម្មុយនីស្ត​ចិន...

ក្រសួង​អប់រំ​ឯកភាព​ឱ្យ​បង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ

ក្រសួង​អប់រំ ឯកភាព​ឱ្យ​បង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម ឬ​ថ្នាក់​មូលដ្ឋាន​ភាសា​វៀតណាម ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដើម្បី​ងាយស្រួល​ក្នុង​ការ​ផ្លាស់ប្ដូរ​និស្សិត​អាហារូបករណ៍​ទៅវិញ​ទៅមក​រវាង​ប្រទេស​ទាំង​ពីរ។ រដ្ឋលេខាធិការ​ប្រចាំ​ការ​ដែល​តំណាង​ឱ្យ​លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា គឺ​លោក ពិត ចំណាន បាន​លើកឡើង​ក្នុង​ជំនួប​ដើម្បី​រឹត​ចំណង​មិត្តភាព​លើ​វិស័យ​អប់រំ​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួង​អប់រំ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ងឿន វ៉ាន់ ហ្វុក កាលពី​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ការ​បង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម​នេះ...

IDEA TALK៖ តើ​អ្វី​ទៅ​ជា​គុណធម៌​នយោបាយ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​អ្វី​ទៅ​ជា​គុណធម៌​នយោបាយ?»។

ក្រុម​សហជីព​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​លាប​ពណ៌​និង​ចោទប្រកាន់​អ្នកស្រី យ៉ាង សុភ័ណ្ឌ

ក្រុម​សហជីព​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​សកម្មភាព​លាប​ពណ៌ និង​ចោទប្រកាន់​រាល់​ទង្វើ​ទាំងឡាយ​ណា​ដែល​ជ្រៀតជ្រែក​លើ​វិវាទ​ការងារ​តំណាង​សហជីព ដែល​បំពេញ​តួនាទី​តាម​វិជ្ជាជីវៈ​របស់​ខ្លួន ក្រោយពី​ក្រសួង​ការងារ​ចេញ​លិខិត​ព្រមាន​អ្នកស្រី យ៉ាង សុភ័ណ្ឌ ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​ខ្លួន​ដែល​ក្រសួង​ចោទ​ថា​ល្មើស​ច្បាប់។ ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​ដែល​ចេញ​ដោយ​សហជីព​ចំនួន ២៤​ស្ថាប័ន កាលពី​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២២ បាន​បដិសេធ​ចំពោះ​ការ​លើកឡើង​របស់​ក្រសួង​ការងារ ដែល​បាន​ចេញ​លិខិត​ព្រមាន​ចំពោះ​អ្នកស្រី យ៉ាង សុភ័ណ្ឌ ក្នុង​ចេតនា​បញ្ជា​ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​ដែល​ក្រសួង​ចោទ​ថា​ល្មើស​ច្បាប់​នោះ។ ក្រុម​សហជីព​ថា អ្នកស្រី យ៉ាង សុភ័ណ្ឌ មិនមែន​ជា​អ្នក​ដឹកនាំ​ការ​តវ៉ា​របស់​កម្មករ​និយោជិត​ណាហ្គា​វើលដ៍​ឡើយ ប៉ុន្តែ​ការ​តវ៉ា​របស់​ក្រុម​កូដករ​រយៈពេល ៧​ខែ​មក​នេះ កើត​ចេញ​ពី​ការ​មិន​គោរព​ច្បាប់​របស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ និង​ការ​គ្មាន​វិធានការ​ឲ្យ​ក្រុមហ៊ុន​គោរព​ច្បាប់​ទៅវិញ​ទេ។ សេចក្ដី​ថ្លែងការណ៍​ដដែល​ថា...

សកម្មជន​ថា​លោក ហ៊ុន សែន និង​មន្ត្រី​ពាក់ព័ន្ធ​ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​ការ​បំផ្លាញ​ព្រៃ​សួនសត្វ​ភ្នំ​តាម៉ៅ

សកម្មជន​ការពារ​ព្រៃឈើ អះអាង​ថា លោក ហ៊ុន សែន និង​រដ្ឋមន្ត្រី​ដែល​ពាក់ព័ន្ធ​ដែល​ចុះហត្ថលេខា​ឱ្យ​ក្រុមហ៊ុន​ឯកជន​ឈូស​ឆាយ​ព្រៃ​នៅ​តំបន់​ឧទ្យាន​សួនសត្វ​ភ្នំ​តាម៉ៅ​ជិត ៦០០​ហិកតារ គឺជា​អ្នក​ដែល​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។ សកម្មជន​ការពារ​ព្រៃឈើ​កម្ពុជា លោក ហេង ស្រស់ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃ​អង្គារ ទី​៩ សីហា ថា ទាំង​អ្នក​ដែល​ចុះហត្ថលេខា​យល់ព្រម​ឱ្យ​ឈូស​ឆាយ ទាំង​ក្រុមហ៊ុន​ឯកជន និង​មន្ត្រី​ពាក់ព័ន្ធ ដូចជា​ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន ជាដើម...

Latest news