31 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5721 POSTS
0 COMMENTS

តុលាការ​កំពូល​កោះ​ហៅ​យុវជន​ចលនា​មាតា​ធម្មជាតិ​៣​នាក់​ឱ្យ​ចូល​សវនាការ​ថ្ងៃទី​២២​កក្កដា

តុលាការ​កំពូល​ក្រុង​ភ្នំពេញ​កោះ​ហៅ​យុវជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ៣​នាក់​ឱ្យ​ចូលរួម​សវនាការ​នៅ​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង ៨​ព្រឹក ទាក់ទង​នឹង​ការ​ប្ដឹង​សាទុក្ខ​របស់​ខ្លួន​មិន​ទទួល​យក​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ។ តុលាការ​កំពូល​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២២ កន្លងទៅ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៩ កក្កដា ដោយ​កោះ​ហៅ​យុវជន​ចលនា​មាតា​ធម្មជាតិ​ដែល​បាន​សម្រេច​ប្ដឹង​សាទុក្ខ​មិន​ទទួល​យក​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ ឱ្យ​ចូលរួម​សវនាការ​របស់​ខ្លួន​នៅ​ថ្ងៃ​សុក្រ ចុង​សប្តាហ៍​នេះ​តាម​ពេលវេលា​ដែល​បាន​កំណត់។ ក្នុង​ដីកា​នោះ តុលាការ​កំពូល​បាន​បញ្ជាក់​ថា យុវជន​ចលនា​មាតា​ធម្មជាតិ រួម​មាន​លោក ថុន រដ្ឋា...

រដ្ឋសភា​ទទួល​សំណើ​សុំ​ធ្វើ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ទៅ​ពិនិត្យ​និង​សិក្សា

រដ្ឋសភា​សម្រេច​ទទួល​យក​សំណើ​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ដែល​ស្នើសុំ​ធ្វើ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ​ចំនួន ៨​មាត្រា ទៅ​ពិនិត្យ និង​សិក្សា។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២២ របស់​រដ្ឋសភា ឱ្យ​ដឹង​ថា អង្គប្រជុំ​សម្រេច​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​១៩​ថ្មី(មួយ) មាត្រា​៨៩ មាត្រា​៩៨​ថ្មី មាត្រា​១០២​ថ្មី មាត្រា​១១៩​ថ្មី(មួយ) និង​មាត្រា​១២៥​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣​ថ្មី និង​មាត្រា​៤​ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ។ ក្រោយពី​សម្រេច​អនុម័ត​រួច រដ្ឋ​សភាព​នឹង​បញ្ជូន​ទៅ​គណៈកម្មការ​នីតិកម្ម...

អ្នក​ឃ្លាំមើល​ថា​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​គឺ​ដើម្បី​ការពារ​ផ្ទៃក្នុង​បក្ស​កាន់​អំណាច​ខ្លួនឯង

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ ក្នុង​ឆ្នាំ​២០២២ នេះ គឺ​ដើម្បី​ការពារ​ផ្ទៃក្នុង​បក្ស​កាន់​អំណាច​ខ្លួនឯង​ដែល​ប្រឆាំង​នឹង​សមាសភាព​លោក ហ៊ុន ម៉ាណែត ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​នា​ពេល​ខាងមុខ​ប៉ុណ្ណោះ។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​១៨ ខែ​កក្កដា នេះ​ថា មាន​ហេតុផល​ជាច្រើន​ដែល​បង្ហាញ​ថា​ផ្ទៃក្នុង​របស់​បក្ស​កាន់​អំណាច​មិន​ពេញ​ចិត្ត​នឹង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​ធានា​ការ​ផ្ទេរ​អំណាច​នេះ ដូចជា​ការ​ព្យាយាម​លួងលោម​មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច...

សហគមន៍​ជនជាតិ​ដើម​ថា​បទល្មើស​ព្រៃឈើ​នៅតែ​បន្ត​កើតមាន​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ

សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ក្នុង​ខេត្ត​ព្រះវិហារ សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​បទល្មើស​ព្រៃឈើ​ដែល​នៅតែ​បន្ត​កើតមាន​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ បន្ទាប់ពី​ប្រជា​សហគមន៍​បាន​រក​ឃើញ​បទល្មើស​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​បន្ត​កើតមាន​ជិត ៣០០​ករណី។ សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ក្នុង​ខេត្ត​នេះ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ​២០២២ ថា ខ្លួន​មាន​សេចក្តី​សោកស្តាយ និង​តក់ស្លុត​ចិត្ត​ជា​ខ្លាំង​ក្រោយ​រក​ឃើញ​បទល្មើស​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​បន្ត​កើតមាន​រហូត​ដល់​ទៅ​ជិត ៣០០​ករណី ដែល​បាន​កើតឡើង​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ដែល​ជា​មជ្ឈមណ្ឌល​វប្បធម៌​ប្រពៃណី និង​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រកប​ដោយ​ចីរភាព​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ។ ប្រភព​ដដែល​អះអាង​ថា ការ​កើនឡើង​នូវ​បទល្មើស​ព្រៃឈើ​ជា​រៀងរាល់​ថ្ងៃ​នេះ បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​កង្វះ​សមត្ថភាព និង​ឆន្ទៈ​ក្នុង​ការ​ការពារ​ព្រៃឈើ ធនធាន​ធម្មជាតិ​ពី​សំណាក់​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ពាក់ព័ន្ធ ហើយ​បញ្ហា​នេះ ក៏​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ដែល​កំពុង​ប្រកប​របរ​យក​ជ័រ​ពី​ដើមឈើ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កន្លងមក​ផង​ដែរ។ សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ អំពាវនាវ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន...

វិបត្តិ​សេដ្ឋកិច្ច​ស្រីលង្កា​កំពុង​ឆ្លង​គ្រោះ​អាសន្ន​ដល់​ប្រទេស​នៅ​អាស៊ី​ដែល​ធ្លាក់​ក្នុង​បំណុល​បរទេស​ពាន់​លាន​ដុល្លារ

ប្រទេស​ស្រីលង្កា ដែល​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច បាន​បង្ក​ឱ្យ​ផ្ទុះ​ការ​តវ៉ា​របស់​មហាជន​កើតមាន​ឡើង​រហូត​រុញច្រាន​ប្រធានាធិបតី​របស់​ប្រទេស​ក្រីក្រ​នៅ​អាស៊ី​ខាងត្បូង​មួយ​នេះ ភៀស​ខ្លួន​ចេញពី​ប្រទេស។ ចំហាយ​នៃ​ឥទ្ធិពល​វិបត្តិ​សេដ្ឋកិច្ច​នៃ​ប្រទេស​ស្រីលង្កា កំពុង​បក់​បោក​ចូល​ទៅ​បណ្ដា​ប្រទេស​នៅ​អាស៊ី​មួយ​ចំនួន​ទៀត​ដែល​ធ្លាក់​ក្នុង​បំណុល​បរទេស​វ័ណ្ឌក ជាពិសេស​បំណុល​របស់​ចិន។ បើ​យោង​តាម​ការ​វាយតម្លៃ​របស់​ក្រុម​ជំនាញ​សេដ្ឋកិច្ច​សកល គឺ​ប្រទេស​ដែល​ពិបាក​ដោះ​បំណុល​បាន​នាំ​ឱ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​នោះ​ត្រូវ​បាន​ទាញ​ទម្លាក់​ក្នុង​វិបត្តិ។ ចំពោះ​ប្រទេស​ម្ចាស់​បំណុល​ដូចជា​ប្រទេស​ចិន ជាដើម កំពុងតែ​ស្រូប​យក​បំណុល​របស់​ខ្លួន​មក​វិញ​ជាមួយ​នឹង​ការ​រឹបអូស​ភាគហ៊ុន​របស់​កូនបំណុល​ដោយ​ការ​បង្ខំ​ឲ្យ​បង្វិល​អត្ថប្រយោជន៍​បាន​មកពី​ប្រាក់កម្ចី​ពាន់​លាន​ដុល្លារ​នោះ ទៅជា​ភាគហ៊ុន​របស់​ចិន​ក្នុង​កិច្ចសន្យា​ជិត ១០០​ឆ្នាំ គឺ​ដូច​ករណី​ចិន បាន​រឹបអូស​កំពង់ផែ​សមុទ្រ​ដ៏​ធំ​មួយ​របស់​ស្រីលង្កា គឺ​កំពង់ផែ Hambantota ដែល​ត្រូវ​បាន​ចិន​រឹបអូស ៧​ឆ្នាំ​មក​ហើយ។ សំណង់​កំពង់ផែ​នេះ​ស្ថាបនា​ឡើង​ក្រោម​ប្រាក់កម្ចី ១២០០​លាន​ដុល្លារ ជាមួយ​នឹង​ប្រាក់កម្ចី​សរុប​ជាង ៣៥​ពាន់​លាន​ដុល្លារ​ដែល​ស្រីលង្កា​ជំពាក់​ចិន​សង​មិន​រួច​មក​ដល់​សព្វថ្ងៃ​នេះ។ ក្រៅពី​ចិន​ជា​ម្ចាស់បំណុល​ច្រើន​ជាងគេ គឺ​ស្រីលង្កា​នៅ​ជំពាក់​បំណុល​ប្រទេស​ផ្សេងៗ​ទៀត គឺ ១៦​ពាន់​លាន​ដុល្លារ។...

IDEA TALK៖ តើ​ការ​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​អាមេរិកាំង​មាន​ប្រយោជន៍​បែប​ណា​សម្រាប់​សហគមន៍​ខ្មែរ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ការ​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​អាមេរិកាំង​មាន​ប្រយោជន៍​បែប​ណា​សម្រាប់​សហគមន៍​ខ្មែរ?»។

លោក ហ៊ុន ម៉ាណែត ថា​ដើម្បី​ឱ្យ​ជាតិ​ខ្មែរ​មាន​ឯករាជ្យ ខ្មែរ​មិន​ត្រូវ​ឲ្យ​បរទេស​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ឡើយ

កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដែល​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី លើកឡើង​ថា ដើម្បី​ឱ្យ​ជាតិ​ខ្មែរ​មាន​ឯករាជ្យ និង​ម្ចាស់ការ​លើ​ខ្លួនឯង​ពិតប្រាកដ ខ្មែរ​មិន​ត្រូវ​ឲ្យ​បរទេស​មក​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​ជាដាច់ខាត។ លោក ហ៊ុន ម៉ាណែត អះអាង​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ថា ការ​ស្នេហា​ជាតិ និង​ការ​ស្រឡាញ់​ខ្មែរ​ពិតប្រាកដ មិនមែន​ស្ថិត​ត្រឹមតែ​លើ​បបូរមាត់​នោះ​ទេ ប៉ុន្តែ​គឺ​ត្រូវតែ​ចេះ​បង្រួបបង្រួម​គ្នា ពង្រឹង​នូវ​សាមគ្គីភាព ហើយ​ក៏​មិនមែន​ស្រឡាញ់​ជាតិ​ខ្មែរ​ព្រោះ​តែ​ខ្លួនឯង​ត្រូវការ​អំណាច​នោះ​ដែរ។ លោក​អះអាង​ថា ខ្មែរ​ត្រូវតែ​រឹងមាំ ខ្មែរ​ត្រូវតែ​ខ្លាំង និង​មាន​ការ​ឯកភាព​ជាតិ​ខ្លួនឯង...

បក្ស​ភ្លើង​ទៀន​ថា​ការ​បង្ក​ហិង្សា​លើ​មន្ត្រី​របស់​ខ្លួន​គឺជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ

មន្ត្រី​គណបក្ស​ភ្លើង​ទៀន ចាត់ទុក​ថា​ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​លើ​មន្ត្រី​គណបក្ស​របស់​ខ្លួន នឹង​ធ្វើ​ឱ្យ​បរិយាកាស​នយោបាយ​នៅ​កម្ពុជា​កាន់តែ​អាក្រក់​ឡើង​ថែម​ទៀត។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អនុប្រធាន​ក្រុម​ការងារ​របស់​គណបក្ស​ដែល​បែក​ចេញពី​សម្ពន្ធភាព​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​នេះ ត្រូវ​បាន​ជន​បិទ​មុខ​លប​វាយ​ពីក្រោយ​ខ្នង​បណ្តាល​ឲ្យ​រង​របួស​ក្បាល​ធ្ងន់ធ្ងរ។ អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន ខណ្ឌ​ពោធិ៍សែនជ័យ លោក នល់ ពង្សធារិទ្ធ ហៅ កំហែង​ជ័យ ត្រូវ​ជន​មិន​ស្គាល់​មុខ​ប្រមាណ​ជា ៦​នាក់​ជិះ​ម៉ូតូ ៤​គ្រឿង ព្រួត​គ្នា​វាយ​បណ្តាល​ឱ្យ​របួស​ចំ​ក្បាល​ធ្ងន់ធ្ងរ ខណៈ​លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ទីស្នាក់ការ​គណបក្ស​របស់​ខ្លួន កាលពី​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២២ ស្ថិត​ក្នុង​ភូមិ​ព្រៃជីសាក់ សង្កាត់​ចោមចៅទី៣ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។ កាលពី​ថ្ងៃទី​១៧ ខែ​កក្កដា...

វេទិកា​ពលរដ្ឋ​ស្នើ​លោក ហ៊ុន សែន បញ្ឈប់​គម្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បំណង​ផ្ទេរ​អំណាច

វេទិកា​ពលរដ្ឋ​ស្នើ​ឲ្យ​លោក ហ៊ុន សែន ប្រធាន​គណបក្ស​កាន់​អំណាច​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​គម្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដោយសារ​គម្រោង​នេះ​គ្រាន់តែ​ជា​ការ​អនុវត្ត​ផែនការ​ផ្ទេរ​អំណាច​ឱ្យ​លោក ហ៊ុន ម៉ាណែត តែប៉ុណ្ណោះ មិន​បាន​បម្រើ​ដល់​ផលប្រយោជន៍​ជាតិ និង​ពលរដ្ឋ​នោះ​ទេ។ ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​វេទិកា​ពលរដ្ឋ ចុះ​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២២ ឱ្យ​ដឹង​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​លោក ហ៊ុន សែន បាន​ស្នើ​នោះ មិន​បាន​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ​ឡើយ។ ផ្ទុយទៅវិញ ការ​កែ​នេះ​ដើម្បី​បំពេញ​សេចក្ដី​ត្រូវការ​អំណាច​អ្នក​ដឹកនាំ និង​ធ្វើ​ឲ្យ​ជាតិ​កាន់តែ​ស្មុគស្មាញ។ ជាក់ស្ដែង ការ​កែ​មាត្រា​១២៥​ថ្មី ធ្វើឡើង​ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​ចាត់តាំង​នាយករដ្ឋមន្ត្រី​ថ្មី...

អ្នក​ឃ្លាំមើល៖ ការ​ចោទ​ក្រុម​ប្រឆាំង​គ្រាន់តែ​ជា​លេស​បិទ​បាំង​ការ​ប្រេះឆា​ផ្ទៃក្នុង​បក្ស​ប្រជាជន​កម្ពុជា

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​ចោទប្រកាន់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មក​លើ​ក្រុម​ប្រឆាំង​ប៉ុនប៉ង​បំផ្លាញ​ដល់​ដំណើរការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គ្រាន់តែ​ជា​លេស​ដើម្បី​បិទ​បាំង​ភាព​ប្រេះឆា​ផ្ទៃក្នុង​បក្ស បន្ទាប់ពី​លោក ហ៊ុន សែន ប្រកាស​បេក្ខភាព​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​លោក។ ក្នុង​សុន្ទរកថា​បើក​សន្និបាត​គណៈកម្មាធិការ​កណ្តាល​វិសាមញ្ញ​រយៈពេល​ពីរ​ថ្ងៃ​នៅ​ថ្ងៃទី​១៦ និង ១៧ ខែ​កក្កដា នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា គណបក្ស​ទទួល​បាន​ជ័យជម្នះ និង​សមិទ្ធផល ឬ​ស្នាដៃ​ដែល​សម្រេច​បាន​លើ​គ្រប់​ផ្នែក​គ្រប់​វិស័យ ដោយសារ​គណបក្ស​មាន​ភាព​ត្រឹមត្រូវ​ខាង​នយោបាយ ដោយ​មាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​រឹងមាំ...

Latest news