33 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5790 POSTS
0 COMMENTS

លោក ហ៊ុន សែន ថា​វៀតណាម​ជា​ទីផ្សារ​ដ៏​សំខាន់​ក្នុង​ការ​ទទួល​កសិផល​នាំចេញ​ពី​កម្ពុជា

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ប្រទេស​វៀតណាម ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​ទទួល​យក​កសិផល​នាំចេញ​ពី​ប្រទេស​កម្ពុជា ដែល​បាន​រួម​ចំណែក​ជួយ​ឲ្យ​កម្ពុជា​កាន់តែ​រីកចម្រើន។ ការ​លើកឡើង​របស់​លោក ហ៊ុន សែន ក្នុង​ជំនួប​ជាមួយ​សមាជិក​គណៈកម្មាធិការ​កណ្តាល​បក្ស​កុម្មុយនីស្ត​វៀតណាម សមាជិកា​គណៈកម្មាធិការ​អចិន្ត្រៃយ៍ អ្នកស្រី ង្វៀន ធីថាញ់ នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នា​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០២២។ ក្នុង​ជំនួប​ទ្វេភាគី​នោះ លោក ហ៊ុន សែន បាន​លើកឡើង​ថា ការ​រីកចម្រើន​របស់​វៀតណាម បាន​រួម​ចំណែក​ជួយ​ដល់​ការ​រីកចម្រើន​របស់​កម្ពុជា ដោយសារ​ទំនាក់ទំនង​ល្អ​នៃ​ប្រទេស​ទាំង​ពីរ...

លោក ហ៊ុន សែន ថា​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ​៥​ចំណុច​របស់​អាស៊ាន​មិន​មាន​ភាព​ជឿនលឿន

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន មិន​អាច​ធ្វើ​ឱ្យ​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ​ទាំង ៥​ចំណុច​របស់​អាស៊ាន​ដែល​តម្រូវ​ឱ្យ​របប​សឹក​ភូមា​យក​ទៅ​អនុវត្ត ឲ្យ​មាន​ភាព​ជឿនលឿន​តាម​អ្វី​ដែល​ប្រទេស​ជា​សមាជិក​អាស៊ាន​ចង់​បាន​នោះ​ទេ។ ការ​អះអាង​របស់​លោក ហ៊ុន សែន ធ្វើឡើង​នៅ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២២ ដោយ​មាន​ការ​ចូលរួម​ពី​អគ្គលេខាធិការ​អាស៊ាន និង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ចំនួន ៩​រូប លើកលែងតែ​រដ្ឋមន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា ដែល​មិន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម។ លោក ហ៊ុន សែន អះអាង​ថា...

អ្នកវិភាគ​ថា​ទស្សនកិច្ច​របស់​ប្រធាន​សភា​អាមេរិក​ទៅ​កោះ​តៃវ៉ាន់​ជា​ការ​ព្រមាន​ដោយ​ផ្ទាល់​ទៅ​ចិន

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​សហរដ្ឋ​អាមេរិក អ្នកស្រី Nancy Pelosi ទៅ​កាន់​កោះ​តៃវ៉ាន់ គឺជា​ការ​បង្ហាញ​អំពី​គោល​ជំហរ​របស់​អាមេរិក​ក្នុង​ការ​រៀបចំ​សណ្ដាប់ធ្នាប់​ពិភពលោក​ក្នុង​បរិបទ​ថ្មី និង​ជា​ការ​ព្រមាន​ដោយ​ផ្ទាល់​ទៅ​កាន់​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់ The Cambodia Daily នៅ​ថ្ងៃទី​៣ សីហា នេះ​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​សហរដ្ឋ​អាមេរិក អ្នកស្រី Nancy...

IDEA TALK៖ តើ​ការ​ប្រជែង​យក​តំណែង​សមាជិក​សភា​សហព័ន្ធ​អាមេរិកាំង​របស់​ជនជាតិ​អាស៊ី​ក្នុង​នយោបាយ​អាមេរិកាំង ផ្តល់​ប្រយោជន៍​បែប​ណា​ដល់​សហគមន៍​ខ្មែរ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ការ​ប្រជែង​យក​តំណែង​សមាជិក​សភា​សហព័ន្ធ​អាមេរិកាំង​របស់​ជនជាតិ​អាស៊ី​ក្នុង​នយោបាយ​អាមេរិកាំង ផ្តល់​ប្រយោជន៍​បែប​ណា​ដល់​សហគមន៍​ខ្មែរ?»។

អ្នកស្រី Pelosi ប្រធាន​រដ្ឋសភា​អាមេរិក​ទៅ​កាន់​កោះ​តៃវ៉ាន់ ទោះ​ជា​ចិន​គំរាម​ក៏ដោយ

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក អ្នកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ដែល​អម​ដំណើរ​ដោយ​សមាជិក​សភា​ជាន់ខ្ពស់​អាមេរិក​ចំនួន ៦​រូប បាន​សម្រេច​ជ្រើសរើស​យក​ប្រទេស​ក្នុង​តំបន់​អាស៊ី​ចំនួន​២ ជា​ទស្សនកិច្ច​របស់​អ្នកស្រី​មុន​គេ។ កាលពី​ថ្ងៃ​ចន្ទ ទី​១ សីហា អ្នកស្រី Nancy Pelosi បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​សិង្ហបុរី។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ អ្នកស្រី​បាន​ជួប​សន្ទនា​គ្នា​ជាមួយ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​សិង្ហបុរី លោក លី សៀនឡុង និង​បាន​ចូល​ជួប​សម្ដែង​ការ​គួរសម​ជាមួយ​ប្រធានាធិបតី​នៃ​ប្រទេស​មួយ​នេះ​ផង​ដែរ។ ក្រោយពី​បិទ​បញ្ចប់​ទស្សនកិច្ច​នៅ​លើ​ទឹកដី​សិង្ហបុរី អ្នកស្រី Nancy Pelosi និង​សមាជិក​សភា​អាមេរិក​ដទៃ​ទៀត​បាន​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី...

អ្នក​នាំពាក្យ​ថា​បក្ស​នយោបាយ​និង​សង្គម​ស៊ីវិល​មិន​ហ៊ាន​ជជែក​ទល់​មុខ ខណៈ​សង្គម​ស៊ីវិល​ថា​គ្មាន​ភាព​ចាំបាច់

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ចាត់ទុក​អវត្តមាន​របស់​គណបក្ស​នយោបាយ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មិន​ហ៊ាន​ចូល​ទៅ​ជជែក​ទល់​មុខ ដោយសារ​ការ​លើកឡើង​កន្លងទៅ​ខ្វះ​មូលដ្ឋាន​ច្បាប់ ខណៈ​គណបក្ស​នយោបាយ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា គ្មាន​ភាព​ចាំបាច់​ទៅ​ចូលរួម​ស្ដាប់​ដោយសារ​យន្តការ​របស់​ក្រសួង​ដើរ​បញ្ច្រាស​ទិស។ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ទាំង​អ្នកវិភាគ​ផង អ្នក​អត្ថាធិប្បាយ និង​អ្នក​ដាក់​ញត្តិ​ផង បាន​នាំគ្នា​រិះគន់​គ្រប់​បែប​យ៉ាង​លើ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ នេះ ប៉ុន្តែ​នៅ​ពេល​ដែល​ក្រសួង​យុត្តិធម៌​អញ្ជើញ​ឱ្យ​ចូល​មក​ជជែក​តទល់​គ្នា​ដោយ​ផ្ទាល់ និង​បើក​ចំហ​រក​តម្លាភាព​ជា​សាធារណៈ បែរ​ជា​ពួកគេ​មិន​មក​ចូលរួម​ទៅវិញ។ កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២២...

ពលរដ្ឋ​៧​រូប​តំណាង​ពលរដ្ឋ​២៥០​គ្រួសារ​រស់នៅ​ជាប់​បឹង​តាមោក​ចូល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ

ពលរដ្ឋ ៧​រូប តំណាង​ឲ្យ​ពលរដ្ឋ ២៥០​គ្រួសារ​រស់នៅ​ជាប់​បឹង​តាមោក បាន​ចូល​ឆ្លើយ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​បទ​ចោទ «រារាំង ញុះញង់ បង្កើត​សកម្មភាព​អនាធិបតេយ្យ​តាម​ដងផ្លូវ​សាធារណៈ» បន្ទាប់ពី​ពួកគេ​បាន​ចេញ​តវ៉ា​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​បញ្ហា​ដីធ្លី។ តំណាង​ប្រជាពលរដ្ឋ ២​រូប​ក្នុង​ចំណោម​តំណាង​ទាំង ៧​នាក់​ដែល​បាន​រង​នូវ​បណ្តឹង គឺ​អ្នកស្រី ប្រាក់ សុភា និង​អ្នកស្រី ផន សុខុម បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ការ​កោះហៅ​តំណាង​ពលរដ្ឋ​ឱ្យ​ទៅ​បំភ្លឺ​នេះ គឺជា​រឿង​អយុត្តិធម៌​សម្រាប់​ពួកគាត់ ព្រោះ​ថា​ពួកគាត់​គ្រាន់តែ​តវ៉ា​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ដីធ្លី​សម្រាប់​ពលរដ្ឋ​ចំនួន...

លីកាដូ​ស្នើ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ក្រុម​ផ្តល់​ប្រាក់កម្ចី​អនឡាញ​និង​ជំរិត​ទារ​ប្រាក់​លើ​ស្ត្រី​ខ្មែរ​ដោយ​ខុស​ច្បាប់

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ស្នើ​ទៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួង​មហាផ្ទៃ​ជា​ថ្មី​ម្តង​ទៀត ឲ្យ​មាន​ការ​ស៊ើបអង្កេត​យ៉ាង​ម៉ត់ចត់ និង​ចាត់​វិធានការ​ទៅ​លើ​ក្រុម​ផ្តល់​ប្រាក់​កម្ចី​អនឡាញ និង​ជំរិត​ទារ​ប្រាក់​ខុសច្បាប់​ដែល​កំពុង​ដាក់​សម្ពាធ​ទៅ​លើ​ស្ត្រី​ខ្មែរ​ជា​កូនបំណុល​តាមរយៈ​ការ​ប្រើប្រាស់​រូបភាព និង​វីដេអូ​អាក្រាត​របស់​ជនរងគ្រោះ។ ការ​ស្នើ​របស់​អង្គការ​លីកាដូ ធ្វើឡើង​ក្នុង​សេចក្ដី​ប្រកាស​មួយ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០២២ ក្រោម​ចំណងជើង​ថា «ត្រូវ​ក្លាហាន​និយាយ​ពី​ប្រាក់កម្ចី​អនឡាញ និង​ការ​ជំរិត​ទារ​ប្រាក់​ខុសច្បាប់»។ លីកាដូ​បាន​លើកឡើង​ថា បណ្ដាញ​កម្ចី​ប្រាក់​អនឡាញ​កំពុង​ដាក់​គោលដៅ​លើ​ស្ត្រី​ខ្មែរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​តេឡេក្រាម (Telegram) ដោយ​ទាញ​អ្នក​ទាំងនោះ​ឲ្យ​ធ្លាក់​ក្នុង​បំណុល​វ័ណ្ឌក និង​ការ​ជំរិត​ទារ​ប្រាក់​តាមរយៈ​ការ​ប្រើប្រាស់​រូបភាព និង​វីដេអូ​អាក្រាត​របស់​ជនរងគ្រោះ។ ប្រភព​បន្ថែម​ថា រឿង​នេះ​កើតឡើង​ក្រោយពី​ស្ត្រី​ទាំងនោះ​បាន​ទទួល​កម្ចី​តូចៗ​ពី​ដំបូង​ដែល​ប្រឈម​នឹង​អត្រា​ការប្រាក់​ដ៏​ខ្ពស់ និង​ភាព​មិន​ច្បាស់លាស់​នៃ​លក្ខខណ្ឌ​កម្ចី​ដែល​នាំ​ឲ្យ​មាន​ការ​កើនឡើង​បន្ទុក​បំណុល។ ក្រោយពី​កើន​បន្ទុក​ហើយ បន្ទាប់មក​អ្នក​ផ្ដល់​ប្រាក់កម្ចី​ថ្មី​បាន​ចាប់ផ្ដើម​ទាក់ទង​ទៅ​កាន់​ជនរងគ្រោះ​តាមរយៈ​កម្មវិធី​តេឡេក្រាម ដើម្បី​ស្នើ​ផ្ដល់​កម្ចី​ថ្មី​ទៀត។ ក្រោយពី​ផ្ដល់​កម្ចី​ហើយ ក្រុម​ទាំងនេះ​ក៏​បាន​ចាប់ផ្ដើម​ទាក់ទង​ឥត​ឈប់ឈរ​ទៅ​មិត្តភក្ដិ...

IDEA TALK៖ តើ​វត្តមាន​របស់​ប្រមុខ​ការទូត​អាមេរិក​ទៅ​កម្ពុជា អាច​នាំ​ឱ្យ​មាន​ការ​ប្រែប្រួល​ស្ថានការណ៍​នយោបាយ​ដែរ​ឬ​ទេ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០២ ខែ​សីហា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​វត្តមាន​របស់​ប្រមុខ​ការទូត​អាមេរិក​ទៅ​កម្ពុជា អាច​នាំ​ឱ្យ​មាន​ការ​ប្រែប្រួល​ស្ថានការណ៍​នយោបាយ​ដែរ​ឬ​ទេ?»។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​អាច​នឹង​ជួប​លោក កឹម សុខា ក្រៅពី​ជួប​ប្រេសិត​ពិសេស​អាស៊ាន

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ក្រៅពី​ជួប​ជាមួយ​ក្រុម​រដ្ឋមន្ត្រី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន និង​រដ្ឋាភិបាល​កម្ពុជា ក៏​អាច​នឹង​មាន​ការ​ជួប​ដាច់​ដោយឡែក​មួយ​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា ផង​ដែរ។ អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២ ខែ​សីហា នេះ​ថា វិបត្តិ​រកាំរកូស​ផ្នែក​នយោបាយ​ការទូត​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក កើតមាន​ឡើង​កន្លងមក គឺ​ដោយសារតែ​ខ្វះ​នូវ​ការ​សន្ទនា​នយោបាយ​ការទូត​ក្នុង​ការ​កសាង​ទំនុក​ចិត្ត​គ្នា​ត្រង់​ទៅ​ត្រង់​មក ដើម្បី​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ខ្មែរ​របស់​មេដឹកនាំ​កម្ពុជា។ លោក​លើក​ជា​សំណួរ​ថា តើ​មេដឹកនាំ​កម្ពុជា...

Latest news