37 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5796 POSTS
0 COMMENTS

សកម្មជន​ចលនា​មាតា​ធម្មជាតិ​រំពឹង​ថា​តុលាការ​កំពូល​នឹង​ទម្លាក់​ចោល​បទ​ចោទ​ពី​ពួកគេ

សកម្មជន​ចលនា​មាតា​ធម្មជាតិ អះអាង​ថា តុលាការ​កំពូល​ក្រុង​ភ្នំពេញ​គ្រោង​នឹង​ប្រកាស​សាលដីកា​លើ​សំណុំរឿង​របស់​ខ្លួន​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២២ ខាងមុខ​នេះ ដោយ​ពួកគេ​រំពឹង​ថា តុលាការ​នឹង​ទម្លាក់​ចោល​នូវ​បទ​ចោទ ដើម្បី​ឲ្យ​ពួកគេ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ​ក្នុង​ការ​ចូលរួម​កិច្ចការ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​បន្ត​ទៀត។ សកម្មជន​ចលនា​មាតា​ធម្មជាតិ​ដែល​ធ្វើការ​ការពារ​បរិស្ថាន រួម​មាន​កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និង​លោក ថុន រដ្ឋា បាន​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​សវនាការ​របស់​ពួកគេ នៅ​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា...

IDEA TALK៖ តើ​ពលរដ្ឋ​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក​ត្រូវ​ធ្វើ​បែប​ណា ដើម្បី​លើក​កម្ពស់​សហគមន៍​របស់​ខ្លួន​ឱ្យ​បាន​ល្អ និង​រីកចម្រើន?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ពលរដ្ឋ​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក​ត្រូវ​ធ្វើ​បែប​ណា ដើម្បី​លើក​កម្ពស់​សហគមន៍​របស់​ខ្លួន​ឱ្យ​បាន​ល្អ និង​រីកចម្រើន?»។

បទវិភាគ៖ តើ​អ្វី​ទៅ​ជា​សន្តិភាព និង​ឥទ្ធិពល​បរទេស?

ក្នុង​រជ្ជកាល​នៃ​រាជាណាចក្រ​ទី​១ ប្រទេស​កម្ពុជា ខ្មែរ​នាំគ្នា​ប្រសិទ្ធិនាម​តាម​មេដឹកនាំ​សម័យ​សង្គម​រាស្ត្រ​និយម​ថា កោះ​សន្តិភាព។ ពី​ចន្លោះ​ទសវត្ស​១៩៥០ ដល់​១៩៦០ គណៈប្រតិភូ​នៃ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ទេព ផន អម​ដំណើរ​ដោយ​លោក សម សារី បាន​ទៅ​ចរចា​នៅ​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ជាមួយ​នាយករដ្ឋមន្ត្រី​យៀកណាម​ខាងជើង ផាំ វ៉ាន់ដុង ឲ្យ​ទ័ព​ព្រៃ​យៀកមិញ​ចេញពី​ទឹកដី​ខ្មែរ​ឲ្យ​អស់។ ក្រោយ​មក សម្តេច​ព្រះ​ប្រមុខ​រដ្ឋ នរោត្តម សីហនុ អនុគ្រោះ​ឲ្យ​ទ័ព​ព្រៃ​យៀកណាម​ខាងជើង និង​យៀកកុង​តាំង​មូលដ្ឋាន​ទ័ព​ក្នុង​ទឹកដី​ខ្មែរ​ដែល​រាជរដ្ឋាភិបាល​ប្រកាស​ក្ដែងៗ​ថា ប្រកាន់​អព្យាក្រឹតភាព​មិន​ចូល​បក្ស​សម្ព័ន្ធ។...

អង់គ្លេស​រក​ឃើញ​បេក្ខជន​២​រូប​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ការ​ប្រជែង​យក​តំណែង​នាយករដ្ឋមន្ត្រី​ជំនួស​លោក Boris Johnson

ក្រោយពី​ការ​បោះឆ្នោត​ជម្រុះ​ពី​ជុំ​ទី​១ និង​ដល់​ជុំ​ទី​៥ ដែល​ជ្រុះ​បេក្ខជន​ជាច្រើន​រូប គឺ​ទីបំផុត គេ​បាន​រក​ឃើញ​បេក្ខជន ២​រូប​បាន​ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ គឺ​អតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Rishi Sunak និង​អ្នកស្រី Liz Truss រដ្ឋមន្ត្រី​ការបរទេស​កំពុង​កាន់​តំណែង​នៃ​គណៈរដ្ឋមន្ត្រី​ចាំ​ផ្ទះ​របស់​លោក Boris Johnson។ នៅ​មុន​វគ្គ​ជម្រុះ​ដំបូង គឺ​មាន​បេក្ខជន​មួយ​ចំនួន​បាន​ដក​ខ្លួន​ពី​ការ​ប្រកួត។ បេក្ខជន​ប្រាំ​រូប​បាន​សម្រេច​ឈរ​ជា​ផ្លូវការ គឺ​លោក Rishi Sunak អ្នកស្រី Liz Truss អ្នកស្រី​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម...

ពលរដ្ឋ​នៅ​ជាប់​បឹង​តាមោក​ទទូច​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ពន្លឿន​ដោះស្រាយ​វិវាទ​ដីធ្លី​ឲ្យ​ពួកគេ

ពលរដ្ឋ​ប្រមាណ ៣០​នាក់​តំណាង​ឲ្យ ២៥០​គ្រួសារ រស់នៅ​ជាប់​បឹង​តាមោក ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ នាំគ្នា​ជំរុញ​ទៅ​ក្រសួង​រៀបចំ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដើម្បី​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពួកគាត់។ ការ​ជំរុញ​នេះ ធ្វើឡើង​អំឡុង​ពេល​ពលរដ្ឋ​រស់នៅ​ជាប់​បឹង​តាមោក​ប្រមាណ ៣០​នាក់​តំណាង​ឲ្យ ២៥០​គ្រួសារ ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​រដ្ឋសភា នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ ដើម្បី​តាមដាន​ញត្តិ​ដែល​ពួកគេ​ធ្លាប់​បាន​ដាក់​ទៅ​ស្ថាប័ន​ទាំង​៣ នេះ​ឱ្យ​ជួយ​អន្តរាគមន៍​ជំរុញ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួកគេ។ លោកស្រី ប្រាក់ សុភា ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​ក្រសួង​ដែនដី​ថា ពួកគាត់​អស់​ជំនឿ​លើ​អាជ្ញាធរ​ថ្នាក់​ក្រោម ទើប​មក​រក​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ជួយ​ដោះស្រាយ...

បក្ស​ក្រៅ​រដ្ឋាភិបាល​ស្នើ គ.ជ.ប និង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​និង​បក្ស​នយោបាយ

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន ៤ ស្នើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត និង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដើម្បី​ធានា​ការ​បោះឆ្នោត​ពេល​ខាង​ថ្ងៃមុខ​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ បាន​លើកឡើង​ថា ការ​ស្នើ​បែប​នេះ​ក្រោយពី​ឆ្លងកាត់​បទពិសោធន៍​ការ​បោះឆ្នោត​កន្លងមក រួម​ទាំង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នា​ពេល​ថ្មីៗ​ផង​ដែរ។ លោក​បន្ត​ថា ការ​ទាមទារ​ឱ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ដើម្បី​ធានា​ពី​ភាព​មិន​លម្អៀង​របស់​គណៈកម្មការ​ឃុំ-សង្កាត់ និង​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត រួម​ទាំង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ផង​ដែរ។ ចំពោះ​ការ​ទាមទារ​ឱ្យ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ត្រង់​មាត្រា​៧ និង​មាត្រា​៦ ពាក់ព័ន្ធ​នឹង​ការ​រំលាយ​គណបក្ស​នយោបាយ​ដែល​ជា​ក្ដី​បារម្ភ​សម្រាប់​គណបក្ស​នយោបាយ និង​ប្រជាពលរដ្ឋ​អ្នក​បោះឆ្នោត​ផង​ដែរ។ ចំណែក​អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉ង សាំងកុមារ ក៏​លើកឡើង​ដែរ​ថា...

ធនាគារ​ជាតិ​ថា​អតិផរណា​នៅ​កម្ពុជា​កើន​ឡើង​ជាង ៧% បណ្តាល​មកពី​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន

មន្ត្រី​ជាន់ខ្ពស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ត្អូញត្អែរ​ថា អតិផរណា​នៅ​កម្ពុជា​បាន​កើនឡើង​ដល់ ៧,២% ក្នុង​ឆ្នាំ​២០២២ ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជាង ១​ទសវត្សរ៍​ចុងក្រោយ បណ្ដាល​មកពី​វិបត្តិ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ដែល​បាន​ជះ​ឥទ្ធិពល​លើ​តម្លៃ​ប្រេងឥន្ធនៈ និង​ម្ហូបអាហារ​ពិភពលោក។ ទេសាភិបាល​ធនាគារ​ជាតិ​កម្ពុជា លោក ជា ចាន់តូ បាន​លើកឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆមាស​ទី​១ ឆ្នាំ​២០២២ របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០២២ ថា ក្រោម​ឥទ្ធិពល​នៃ​ការ​កើនឡើង​ថ្លៃ​ប្រេង និង​ម្ហូបអាហារ​ពិភពលោក អតិផរណា​នៅ​កម្ពុជា​ក៏​បាន​កើន​ឡើង​ជាបន្តបន្ទាប់​រហូត​ដល់...

IDEA TALK៖ តើ​សហគមន៍​ខ្មែរ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បង្កើន​ល្បឿន​ច្បាប់ S. 3052 ចូល​ជាធរមាន?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​សហគមន៍​ខ្មែរ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បង្កើន​ល្បឿន​ច្បាប់ S. 3052 ចូល​ជាធរមាន?»។

អាមេរិក​ដាក់​កម្ពុជា​និង​វៀតណាម​ក្នុង​បញ្ជី​ខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស ហើយ​អាច​នឹង​រង​ទណ្ឌកម្ម​ធំៗ

សហរដ្ឋ​អាមេរិក បាន​ទម្លាក់​កម្ពុជា វៀតណាម ទីក្រុង​ម៉ាកាវ និង​ប្រទេស​ផ្សេង​ទៀត​ពី​បញ្ជី​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​នៅ​កម្រិត​ពីរ (Tier 2 Watch List) ទៅ​កម្រិត​បី ដែល​ជា​កម្រិត​ដ៏​អាក្រក់​មួយ និង​អាច​រង​ទណ្ឌកម្ម ក្រោម​ហេតុផល​កម្ពុជា​មាន​កិច្ច​ខិតខំ​តិចតួច និង​មិន​បាន​គោរព​តាម​ស្តង់ដារ​នៃ​ការ​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស។ ក្រសួង​ការបរទេស​អាមេរិក នៅ​ថ្ងៃទី​១៩ ខែ​កក្កដា បាន​បញ្ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០២២ ស្ដីពី​ការ​ជួញដូរ​មនុស្ស ដោយ​ក្នុង​នោះ អាមេរិក​បាន​ទម្លាក់​កម្ពុជា វៀតណាម តំបន់​ម៉ាកាវ និង​ប្រទេស​ផ្សេង​ទៀត​ពី​បញ្ជី​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​នៅ​កម្រិត​ពីរ (Tier...

លោក ចូ បៃដិន អាច​នឹង​ចុះហត្ថលេខា​លើ​សេចក្តី​ស្នើ​ច្បាប់​លេខ S.3052 ឲ្យ​ចូល​ជា​ធរមាន

ក្រុម​អ្នក​ឃ្លាំមើល​អំពី​សង្គម និង​នយោបាយ​រំពឹង​ថា ព្រឹទ្ធសភា​ពេញ​អង្គ​របស់​សហរដ្ឋ​អាមេរិក នឹង​អនុម័ត​លើ​សេចក្តី​ស្នើ​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​កម្ពុជា​លេខ​S.3052 ឆ្នាំ​២០២១ (Cambodia Democracy and Human Rights Act of 2021) ដើម្បី​ដាក់​ជូន​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ចុះហត្ថលេខា​ឲ្យ​ចូល​ជា​ធរមាន​ដើម្បី​អនុវត្ត​នៅ​ពេល​ខាងមុខ ដោយសារតែ​កម្ពុជា​គ្មាន​ការ​ប្រែប្រួល​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ...

Latest news