34 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5870 POSTS
0 COMMENTS

អ្នក​ស្រាវជ្រាវ៖ តើ​ការ​ស្ថាបនា​ព្រែកជីក​ហ្វូណន​គ្រាន់តែ​ដើម្បី​បញ្ឈប់​ការ​ពឹង​ច្រមុះ​វៀតណាម មក​ពឹង​ច្រមុះ​ចិន​ដើម្បី​ដក​ដង្ហើម​ឬ​យ៉ាងណា?

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លើក​ជា​សំណួរ​ថា តើ​ការ​ស្ថាបនា​ព្រែកជីក​ហ្វូណន គ្រាន់តែ​ដើម្បី​បញ្ឈប់​ការ​ពឹង​ច្រមុះ​វៀតណាម​ដក​ដង្ហើម មក​ជា​ការ​ពឹង​ច្រមុះ​ចិន ដើម្បី​ដក​ដង្ហើម​សេដ្ឋកិច្ច​កម្ពុជា ឬ​យ៉ាងណា ព្រោះ​ថា​ប្រទេស​កម្ពុជា​បាន​ជាប់​កិច្ចសន្យា​ប្រគល់​ព្រែក​នេះ​ឱ្យ​ចិន​គ្រប់គ្រង ចាត់ចែង​រហូត​ដល់​ជាង ៥០​ឆ្នាំ។ ក្នុង​រឿង​ជីក​ព្រែក​ដាក់​ឈ្មោះ​ថា ហ្វូណន​តេជោ នេះ មាន​អ្នកវិភាគ​ផុស​គំនិត​ចេញ​ព្រោងព្រាត​បញ្ចេញ​ជា​មតិ ទស្សនៈ យោបល់ គាំទ្រ​ផង ជំទាស់​ផង ប៉ុន្តែ​មិន​សូវ​ឃើញ​មាន​បង្ហាញ​ព័ស្តុតាង​ជាក់ស្តែង​ជា​តួលេខ​អ្វី​មួយ​ច្បាស់លាស់​ទេ ដែល​ភាសា​អង់គ្លេស​ហៅថា facts and figures។ អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម​បណ្ឌិត សេង សារី...

ក្រសួង​ការពារ​ជាតិ​អះអាង​ថា​ករណី​ផ្ទុះ​ឃ្លាំង​គ្រាប់​នៅ​ខេត្ត​កំពង់ស្ពឺ​មិន​មែន​ដោយសារ​ចលនា​បះបោរ​នោះ​ទេ

ក្រសួង​ការពារ​ជាតិ អះអាង​ថា ករណី​ផ្ទុះ​ឃ្លាំង​គ្រាប់​នៅ​ខេត្ត​កំពង់ស្ពឺ កាលពី​ចុង​ខែ​មេសា កន្លង​ទៅ មិន​មែន​ដោយសារ​ចលនា​បះបោរ​ណា​មួយ​នោះ​ទេ ប៉ុន្តែ​ឧបទ្ទវហេតុ​នេះ​កើតឡើង​បណ្តាល​មកពី​ប្រភេទ​អាវុធ​ជាតិ​ផ្ទុះ​ចាស់ៗ​ខូច​គុណភាព រួម​ផ្សំ​ជាមួយ​អាកាសធាតុ​ឡើង​កម្ដៅ​ខ្លាំង​ប៉ុណ្ណោះ។ ការ​ផ្តល់​ព័ត៌មាន​ចុងក្រោយ​ដូច្នេះ ធ្វើឡើង​បន្ទាប់ពី​មាន​មតិ​យោបល់ ទស្សនៈ​ផ្ទាល់ៗ​ខ្លួន​ពី​មជ្ឈដ្ឋាន​ជាច្រើន​ដែល​និយាយ​ក្នុង​ក្តី​មន្ទិល​សង្ស័យ​ថា មកពី​មូលហេតុ​នេះ ឬ​មូលហេតុ​នោះ។ ក្រសួង​ការពារ​ជាតិ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ករណី​ផ្ទុះ​ឃ្លាំង​គ្រាប់​ក្នុង​ខេត្ត​កំពង់ស្ពឺ កន្លង​មក គឺជា​ចេតនា​របស់​ក្រុម​ប្រឆាំង​ជ្រុល​និយម​មួយ​ចំនួន​ប៉ុណ្ណោះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សាធារណជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​មាន​ការ​ភាន់ច្រឡំ​យ៉ាង​ខ្លាំង​អំពី​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់​ក្នុង​ទីបញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៣ នៅ​ច្បារមន នេះ។ ប្រភព​ដដែល​លើកឡើង​ថា តាមរយៈ​នៃ​ការ​ស្រាវជ្រាវ​ដោយ​ផ្ទាល់​នៅ​ទីតាំង​កើតហេតុ​ពី​ក្រុម​ការងារ​ចម្រុះ...

កម្ពុជា​នឹង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ឯកជន​ចិន​ដើម្បី​សាងសង់​ព្រែកជីក​ហ្វូណន​អំឡុង​ខែ​កក្កដា ឬ​ខែ​សីហា

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត ប្រកាស​ថា​រដ្ឋាភិបាល​កម្ពុជា​នឹង​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​ជាមួយ​ក្រុមហ៊ុន​ឯកជន​ចិន ដើម្បី​សាងសង់​ព្រែកជីក​ហ្វូណន ក្នុង​អំឡុង​ខែ​កក្កដា ឬ​ខែ​សីហា ខាងមុខ​នេះ។ ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន ម៉ាណែត ផ្តាំ​ចំអក​ទៅ​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ថា​ចលនា​ប្រឆាំង​របស់​គាត់​ជុំវិញ​ព្រែកជីក​នេះ នឹង​ត្រូវ​បរាជ័យ​ទាំងស្រុង។ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​និយោជិត​ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​ថា...

ក្រុម​អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​ដោះលែង​ថ្នាក់​ដឹកនាំ​សហជីព​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ការងារ​និង​បើក​លំហ​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជិត ២០​ស្ថាប័ន បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ថ្នាក់​ដឹកនាំ​សហជីព​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ពី​បទ​ចោទ​មិន​ត្រឹមត្រូវ ដើម្បី​លើក​កម្ពស់​សិទ្ធិ​ការងារ និង​បើក​លំហ​សិទ្ធិ​សេរីភាព និង​បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ក្នុង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​កម្មករ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល សមាគម និង​សហជីព​ជិត ២០​ស្ថាប័ន បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​មុខ​ក្រសួង​ការងារ ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើក​ទី​១៣៨ ក្រោម​ប្រធានបទ «អនុវត្ត​សេរីភាព​មូលដ្ឋាន​ដើម្បី​យុត្តិធម៌​សង្គម» នៅ​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០២៤ ដើម្បី​ដាក់​ញត្តិ​ឱ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​បំណង​ទាមទារ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កម្មករ​និយោជិត បន្ទាប់ពី​កម្មករ​និយោជិត​ដែល​អនុវត្ត​នូវ​សិទ្ធិ​សេរីភាព​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ជា​បន្តបន្ទាប់​នា​ពេល​កន្លង​មក។ ក្រុម​សង្គម​ស៊ីវិល និង​សហជីព​ទាំងនោះ លើកឡើង​ថា កម្មករ​និយោជិត​គ្រាន់តែ​ចង់​បាន​សិទ្ធិ​សេរីភាព...

មន្ត្រី​គយ​ទម្លាយ​ថា​លោក គុណ ញឹម សូកប៉ាន់​ភរិយា​លោក ហ៊ុន ម៉ាណែត សុំ​ពន្យារ​ពេល​កាន់​តំណែង​៣​ឆ្នាំ​ទៀត

មន្ត្រី​អគ្គនាយកដ្ឋាន​គយ​ជាច្រើន​នាក់​បាន​ទម្លាយ​ថា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក គុណ ញឹម បាន​សូកប៉ាន់​អ្នកស្រី ពេជ ចន្ទមុន្នី ភរិយា​របស់​លោក ហ៊ុន ម៉ាណែត សុំ​ពន្យារ​ពេល​ចូល​និវត្តន៍​ដល់​ឆ្នាំ​២០២៨ បន្ទាប់ពី​លោក​ត្រូវ​បាន​លោក ហ៊ុន សែន កំណត់​ឱ្យ​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០២៥ ខាងមុខ​នេះ។ ប្រភព​ដដែល​បញ្ជាក់​ថា មន្ត្រី​គយ​ផ្សេង​ទៀត​ក៏​បាន​ស្នើសុំ​ពន្យារ​ពេល​ចូល​និវត្តន៍​នេះ​ដែរ តែ​ធ្វើ​ឡើង​តាមរយៈ​លោក គុណ ញឹម ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​លោក​មេ​គយ​កម្ពុជា​រូប​នេះ​អាច​ប្រមូល​លុយ​បាន​ប្រមាណ​ជា ៥០​លាន​ដុល្លារ​អាមេរិក​ត្រឹមតែ​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។ មន្ត្រី​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ...

ស្ថានភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង៖ នាវា​ចិន​ដេញ​នាវា​ល្បាត​របស់​ហ្វីលីពីន​ចេញពី​ទីតាំង​ប្រឈម​មុខ​គ្នា

រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ ស្ថានភាព​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ប្រឈមមុខ​ដាក់​គ្នា​ក្នុង​ដែន​ទឹក​ជម្លោះ​រវាង​ចិន និង​ហ្វីលីពីន កាន់តែ​ឡើង​កម្ដៅ​ខ្លាំង​ឡើង។ កាលពី​ថ្ងៃទី​៣០ ខែ​មេសា ហ្វីលីពីន បាន​ហៅ​សកម្មភាព​របស់​នាវា​ល្បាត​របស់​ចិន ដែល​ធ្វើ​សកម្មភាព​យាយី​រារាំង និង​រហូត​ដល់​បាញ់​ទឹក​ទៅ​លើ​នាវា​ល្បាត​របស់​ហ្វីលីពីន គឺជា​សកម្មភាព​នៃ​ការ​បង្កើត​ជម្លោះ ហើយ​ឈាន​ទៅ​ដល់​ការ​អាច​ប៉ះទង្គិច​គ្នា​ដោយ​ប្រដាប់​អាវុធ។ បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia បាន​ចុះផ្សាយ​នូវ​សេចក្ដី​រាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី​១ ខែ​ឧសភា នេះ​ថា នាវាចម្បាំង​របស់​ចិន បាន​បណ្ដេញ​នាវា​ល្បាត ២​គ្រឿង​របស់​ហ្វីលីពីន ឱ្យ​ចេញពី​តំបន់​ដែន​ទឹក​នៃ​ប្រជុំ​កោះ​ដែល​ប្រទេស​ចិន និង​ហ្វីលីពីន ប្រទាញប្រទង់​គ្នា​ដណ្ដើម​កាន់កាប់។ ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា...

IDEA TALK៖ ភាព​ចម្រូងចម្រាស​នៃ​ព្រែកជីក​ហ្វូណន

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​២០២៤ ស្តីអំពី៖ «ភាព​ចម្រូងចម្រាស​នៃ​ព្រែកជីក​ហ្វូណន»។

មេដឹកនាំ​ណាតូ​ថា​អ៊ុយក្រែន​នៅតែ​អាច​ឈ្នះ​សង្គ្រាម ខណៈ​រុស្ស៊ី​បង្កើន​ការ​វាយលុក​ខ្លាំង​នៅ​ភាគ​ខាងកើត

អគ្គលេខាធិការ​អង្គការ​យោធា​ណាតូ (NATO) លោក Jens Stoltenberg បាន​និយាយ​ថា វា​មិន​ទាន់​យឺត​ពេល​ពេក​នោះ​ទេ​ដើម្បី​ឱ្យ​អ៊ុយក្រែន ទទួល​បាន​ជ័យជម្នះ​ក្នុង​សង្គ្រាម បើ​ទោះជា​អ៊ុយក្រែន កំពុង​ខ្វះ​សព្វាវុធ​ចំពោះ​មុខ​ការ​វាយលុក​ដ៏​ខ្លាំង​របស់​កងទ័ព​រុស្ស៊ី ក៏ដោយ។ បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP លោក Stoltenberg ធ្វើការ​កត់សម្គាល់​ដូច​នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​ចន្ទ ទី​២៩ ខែ​មេសា នា​ឱកាស​លោក​បំពេញ​ទស្សនកិច្ច​ជា​ថ្មី​ម្ដង​ទៀត​ទៅ​កាន់​ទីក្រុង​គៀវ និង​ចំ​ពេល​កងទ័ព​រុស្ស៊ី អះអាង​ពី​ជ័យជម្នះ​ក្នុង​ការ​វាយ​ដណ្ដើម​បាន​ភូមិ​ជាច្រើន​នៅ​ក្នុង​តំបន់​ដុនបាស​ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុយក្រែន។ ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​លោក...

ក្រសួង​អប់រំ​ណែនាំ​ឱ្យ​គ្រឹះស្ថាន​សិក្សា​បាញ់​ទឹក​នៅ​លើ​ដំបូល​អគារ​ដើម្បី​បន្ថយ​កម្ដៅ​និង​កុំ​ឱ្យ​ប៉ះពាល់​សុខភាព​សិស្ស

ក្រសួង​អប់រំ យុវជន និង​កីឡា ណែនាំ​ឱ្យ​លោកគ្រូ​អ្នកគ្រូ​តាម​សាលា បើក​ទ្វារ​បង្អួច​បន្ទប់​រៀន​ឱ្យ​ស្រឡះ ព្រមទាំង​បាញ់​ទឹក​នៅ​តាម​ទីធ្លា​គ្រឹះស្ថាន​សិក្សា និង​ដំបូល​អគារ​សិក្សា​តាម​លទ្ធភាព​ជាក់ស្ដែង ដើម្បី​បន្ថយ​កម្ដៅ និង​បង្ការ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព។ យោង​តាម​សេចក្ដី​ណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៣០ មេសា នេះ បាន​ឲ្យ​ដឹង​ថា ឆ្លើយតប​ទៅ​នឹង​ការ​ឡើង​កម្ដៅ​ខ្លាំង ដើម្បី​ថែរក្សា​សុខភាព និង​បង្ការ​ជំងឺ​នានា​អំឡុង​ពេល​អាកាសធាតុ​ក្ដៅ​ខ្លាំង​នេះ ក្រសួង​អប់រំ​បាន​ណែនាំ​ដល់​បុគ្គលិក​អប់រំ និង​អ្នក​សិក្សា​នៅ​គ្រប់​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន ត្រូវ​ស្លៀក​សម្លៀកបំពាក់​រលុង ស្រាល មាន​ពណ៌​ស្រាល...

ក្រុម​អ្នកវិភាគ​ថា​ព្រែកជីក​ហ្វូណន​ជួយ​ទាំង​សេដ្ឋកិច្ច​និង​ឯករាជភាព​របស់​កម្ពុជា​ពី​វៀតណាម

អ្នកវិភាគ​លើកឡើង​ថា ការ​សាងសង់​ព្រែកជីក​ហ្វូណន មិន​ត្រឹមតែ​អាច​ជួយ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​បាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ព្រែកជីក​នេះ​ក៏​នឹង​ក្លាយ​ជា​របត់​ភូមិសាស្ត្រ​នយោបាយ​ថ្មី​មួយ​ដែល​ជួយ​ឱ្យ​កម្ពុជា​រួច​ផុត​ពី​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​វៀតណាម ផង​ដែរ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៩ ខែ​មេសា ថា ការ​រើ​បម្រះ​ចេញពី​មនោគមន៍​ត្រួតត្រា​របស់​វៀតណាម គឺ​ស្ថិត​នៅ​លើ​ការ​សម្រេច​ចិត្ត​របស់​លោក ហ៊ុន សែន តែ​ម្នាក់​គត់ ថា​តើ​គាត់​ហ៊ាន​ធ្វើការ​លះបង់​ដោយ​ធានា​ឱ្យ​មាន​ការ​លើកកម្ពស់​សិទ្ធិមនុស្ស...

Latest news