30 C
Phnom Penh

CATEGORY

ជំងឺកូវីដ ១៩

មន្ត្រី​សុខាភិបាល​កម្ពុជា​ថា​ប្រទេស​ផលិត​វ៉ាក់សាំង​ដែល​មិនព្រម​បញ្ចេញ​ជួយ​ប្រទេស​ក្រីក្រ គឺជា​ប្រទេស​អាត្មានិយម

មន្ត្រី​ជាន់ខ្ពស់​របស់​ក្រសួង​សុខាភិបាល​កម្ពុជា រិះគន់​ថា ប្រទេស​មួយ​ចំនួន​ដែល​មាន​វ៉ាក់សាំង ហើយ​មិនព្រម​បញ្ចេញ​ជួយ​ដល់​ប្រទេស​ក្រីក្រ គឺជា​ប្រទេស​អាត្មានិយម បើ​ទោះបីជា​កម្ពុជា​ចង់​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ទាំងនោះ​ក៏ដោយ ក៏​នៅតែ​មិន​អាច​ទិញ​បាន​ដែរ។ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១ ថា...

សម្ព័ន្ធ​សហគមន៍​កសិករ​ថា​បញ្ហា​ចម្បង​របស់​ពលរដ្ឋ​អំឡុង​វិបត្តិ​ជំងឺ​កូវីដ-១៩ គឺ​ការ​បាត់បង់​នូវ​ប្រាក់ចំណូល

ក្រុម​អ្នក​ឃ្លាំមើល​ខាង​វិស័យ​កសិកម្ម អះអាង​ថា បញ្ហា​ចម្បង​ដែល​ពលរដ្ឋ​កំពុង​ប្រឈម​ក្នុង​អំឡុង​ពេល​នៃ​ការ​រីក​រាលដាល​វិបត្តិ​ជំងឺ Covid-19 នេះ គឺ​ការ​បាត់បង់​នូវ​ប្រាក់ចំណូល ជាពិសេស​គឺ​មិន​មាន​លទ្ធភាព​សង​បំណុល​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​តែម្តង។ ការ​អះអាង​នេះ ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​កំពុងតែ​រង​នូវ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ Covid-19 ក្នុង​រយៈពេល​ជិត ២​ឆ្នាំ​កន្លងមក​នេះ ដែល​បណ្តាល​ឲ្យ​ពួកគាត់​បាត់បង់​នូវ​ប្រាក់ចំណូល​ក្នុង​គ្រួសារ​ស្ទើរតែ​ទាំងស្រុង។ លោក ថេង...

ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ងាក​មក​ប្រើ​វ៉ាក់សាំង​អាមេរិក ខណៈ​វ៉ាក់សាំង​ចិន​ចាក់​ហើយ​នៅតែ​ឆ្លង

ប្រទេស​ជាច្រើន​នៅ​អាស៊ី​អាគ្នេយ៍​ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ហើយ​ប្រទេស​ទាំងនេះ​មាន​ទំនាក់ទំនង​លើ​ការ​ស្វះស្វែង​រក​ការ​អភិវឌ្ឍ​ពី​ប្រទេស​ចិន​ជា​ខ្លាំង។ សូម្បីតែ​វ៉ាក់សាំង ក៏​ប្រទេស​ទាំងអស់​នោះ​ប្រើប្រាស់​របស់​ចិន​ភាគច្រើន​ដែរ។ ក៏ប៉ុន្ដែ​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ស្បើយ​ការ​ចាក់​វ៉ាក់សាំង​ឱ្យ​ពលរដ្ឋ​របស់​គេ ហើយ​បង្កើន​ការ​នាំចេញ​មក​ក្រៅ​ប្រទេស ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​បាន​បង្កើន​ការ​ស្វះស្វែង​រក​វ៉ាក់សាំង​របស់​អាមេរិក​ទៅវិញ។ ការណ៍​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​ការ​ប្រែប្រួល​ការប្រើប្រាស់​វ៉ាក់សាំង​ចិន ក្នុង​ឆមាស​ទី​២ ឆ្នាំ​២០២១ នេះ។ ក្នុង​រយៈពេល​ថ្មីៗ​នេះ ឥណ្ឌូនេស៊ី វៀតណាម...

អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ​ស្វាគមន៍​ផែនការ​ចាក់​វ៉ាក់សាំង​លើ​កុមារ ប៉ុន្តែ​ត្រូវ​សិក្សា​ពី​ប្រសិទ្ធភាព​វ៉ាក់សាំង​នោះ​ជា​មុន​សិន

ក្រុម​អ្នក​តស៊ូ​មតិ​ខាង​ផ្នែក​សិទ្ធិ​ការងារ ស្វាគមន៍​ផែនការ​ចាក់​វ៉ាក់សាំង​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​កុមារ​ក្រោម​អាយុ ១៨​ឆ្នាំ ប៉ុន្តែ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​សិក្សា​ពី​ប្រសិទ្ធភាព​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 នេះ​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily...

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ស្នើ​រដ្ឋបាល​ខេត្ត​នេះ​បញ្ចេញ​របាយការណ៍​អ្នក​ឆ្លង​ជំងឺ Covid-19 ដើម្បី​ឲ្យ​ពួកគេ​បង្កើន​ការ​ប្រុងប្រយ័ត្ន

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ កំពុង​មាន​ចម្ងល់​ថា មូលហេតុ​អ្វី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ព្យាយាម​លាក់បាំង​ព័ត៌មាន​ស្ដីពី​អត្រា ឬ​ចំនួន​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្ត​នេះ​ឆ្លង​ជំងឺ Covid-19 ជា​ប្រចាំថ្ងៃ ដើម្បី​ឲ្យ​អ្នក​ពាក់ព័ន្ធ ជាពិសេស​សាធារណជន​បាន​ដឹង​ចូលរួម​បង្ការ​ទប់ស្កាត់​ឲ្យ​បាន​ទូលំទូលាយ​នោះ។ មន្ត្រី​រាជការ និង​ពលរដ្ឋ បាន​រិះគន់​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ...

កម្ពុជា​ផ្អាក​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ព្រំដែន​កម្ពុជា-វៀតណាម​រយៈពេល​១​ខែ ដើម្បី​បង្ការ​ការ​ឆ្លង Covid-19

រាជ​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​សម្រាប់​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ឆ្លងកាត់​ព្រំដែន​កម្ពុជា-វៀតណាម​របស់​កម្មករ​ជំនាញ អ្នក​បច្ចេកទេស បុគ្គលិក​ក្រុមហ៊ុន​នានា​របស់​វៀតណាម រយៈពេល ១​ខែ ចាប់ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០២១ តទៅ។ លោក ហ៊ុន សែន ក៏​ស្នើ​ដល់​លោក ស...

អ្នកឃ្លាំមើល​សង្គម​ថា​ការ​ស្នើ​ឲ្យ​ដក​ចេញ​អនុក្រឹត្យ​កាតព្វកិច្ច​វ៉ាក់សាំង​ដើម្បី​ធានា​សិទ្ធិ​ពលរដ្ឋ​ជា​រឿង​ត្រឹមត្រូវ

ក្រុម​អ្នកឃ្លាំមើល​សិទ្ធិ​ការងារ​សម្ដែង​ការ​គាំទ្រ​ទាំងស្រុង​ទៅ​នឹង​ការ​លើកឡើង​របស់​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​ស្នើ​ឲ្យ​ដកចេញ​នូវ​អនុក្រឹត្យ​កាតព្វកិច្ច​វ៉ាក់សាំង និង​វិធានការ​ផ្សេងៗ​ដើម្បី​ធានា​ភាព​ស្របគ្នា​ជាមួយ​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​នោះ។ ការ​គាំទ្រ​នេះ កើតឡើង​បន្ទាប់ពី​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​ផ្ញើ​លិខិត​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា ស្ដីពី​ការ​ស្នើ​ឲ្យ​លុប​ចេញ​នូវ​អំពី​អនុក្រឹត្យ​ស្ដីពី​កាតព្វកិច្ច​ក្នុង​ការ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ Covid-19 កាលពី​ពេល​ថ្មីៗ​នេះ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The...

ជប៉ុន​ប្រកាស​ផ្តល់​ជំនួស​វ៉ាក់សាំង AstraZeneca ប្រមាណ ១​លាន​ដូស​ដល់​កម្ពុជា

រដ្ឋាភិបាល​ជប៉ុន ប្រកាស​ផ្តល់​ជំនួស​វ៉ាក់សាំង AstraZeneca ដល់​កម្ពុជា​ប្រមាណ ១​លាន​ដូស ស្ថិត​ក្នុង​ចំណង​មិត្តភាព​កម្ពុជា-ជប៉ុន ដោយ​ផ្អែកលើ​ស្ថានភាព Covid-19 នៅ​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន​នេះ​នៅ​មិនទាន់​ធូរស្រាល។ ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ...

វៀតណាម​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​អាមេរិក​នៅ​ក្រុង​ហូជីមិញ ហើយ​មេដឹកនាំ​ប្រទេស​នេះ​អរគុណ​អាមេរិក

វ៉ាក់សាំង​របស់​អាមេរិក​ចំនួន ២​លាន​ដូស​ដែល​បាន​ទៅដល់​ទីក្រុង​ហាណូយ កាលពី​ថ្ងៃ​ទី​១០ កក្កដា ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ទៅលើ​ប្រជាជន​វៀតណាម នៅ​តាម​បណ្ដា​ទីប្រជុំជន​ធំៗ ជាពិសេស​នៅ​ទីក្រុង​ហូជីមិញ ដែល​កំពុង​ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូវីដ​ធ្ងន់ធ្ងរ។ នាយករដ្ឋមន្ត្រី​វៀតណាម លោក Pham Minh Chinh និយាយ​ថា គ្រប់​ទីប្រជុំជន​គឺជា​អាទិភាព​នៃ​ការ​ទទួល​បាន​វ៉ាក់សាំង...

សព​អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៥០​សាកសព​ទៀត​នៅ​រាជធានី​ភ្នំពេញ​មិនទាន់​ត្រូវ​បាន​បូជា

អាជ្ញាធរ​រាជធានី​ភ្នំពេញ អះអាង​ថា សាកសព​អ្នកជំងឺ​កូវីដ-១៩ ដែល​មិនទាន់​យក​ទៅ​បូជា​មាន​ចំនួន ៥០​នាក់​ទៀត ដោយ​បច្ចុប្បន្ន​សព​ទាំងនោះ​នៅ​ក្នុង​ទូក្លាសេ​សព ខណៈ​អាជ្ញាធរ​គ្រោង​នឹង​ឱ្យ​គ្រួសារ​យក​សព​អ្នក​ស្លាប់​ដោយ​កូវីដ​ទៅ​បូជា​ដោយ​ខ្លួនឯង។ ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា អភិបាល​រង​រាជធានី​ភ្នំពេញ លោក កើត ឆែ លើកឡើង​ថា...

ព័ត៌មានថ្មីៗ