39.4 C
Phnom Penh

CATEGORY

ព័ត៌មានអន្តរជាតិ

អាមេរិក​ទាត់​ចោល​សំណើ​របស់​ចិន​សុំ​យក​កម្ទេចកម្ទី​បាឡុង​ដែល​អាមេរិក​បាញ់​ទម្លាក់

សហរដ្ឋ​អាមេរិក​ទាត់​ចោល​សំណើ​របស់​ចិន សុំ​ឱ្យ​អាមេរិក​ប្រគល់​វត្ថុ​កម្ទេចកម្ទី​បាឡុង​ដែល​ត្រូវ​កងទ័ព​អាកាស​អាមេរិក​បាញ់​ទម្លាក់​ដោយ​បាញ់​មីស៊ីល​ចេញពី​យន្តហោះ​ចម្បាំង F-២២ កាលពី​ថ្ងៃ​សៅរ៍​កន្លងមក​នេះ។ បាឡុង​នេះ​ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​ពេល​វា​កំពុង​ហោះ​សំកាំង​លើ​លំហ​អាកាស​នៃ​ឆកសមុទ្រ​ក្នុង​រដ្ឋ South Carolina។ ការ​បាញ់​ទម្លាក់​បាឡុង​របស់​ចិន ដោយសារតែ​បាឡុង​នោះ​បាន​ហោះ​ចូល​ដែន​អាកាស​អាមេរិក ហើយ​អាមេរិក​ចោទ​ថា​ជា​បាឡុង​ស៊ើបការណ៍។...

វិទ្យាស្ថាន​សិក្សា​សង្គ្រាម​ថា​លោក ពូទីន វាយតម្លៃ​ខុស​ពី​ការ​វាយ​យក​តំបន់​ដុនបាស់​ពី​អ៊ុយក្រែន​ត្រឹម​ខែ​មីនា

វិទ្យាស្ថាន​សិក្សា​សង្គ្រាម ISW ដែល​មាន​ការិយាល័យ​នៅ​ក្រុង​វ៉ាស៊ីនតោន បាន​ហៅ​ការ​វាយតម្លៃ​របស់​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ថា​ជា​ការ​គិត​ហួស​ប្រមាណ ដែល​ថា​រុស្ស៊ី​មាន​លទ្ធភាព​វាយ​យក​បាន​ទាំងស្រុង​នូវ​តំបន់​ដុនបាស់ នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន។ ដុនបាស់...

អូស្ត្រាលី អាមេរិក អង់គ្លេស និង​អឺរ៉ុប​បង្កើន​ទណ្ឌកម្ម​លើ​របប​សឹក​ភូមា​ក្នុង​ខួប​២​ឆ្នាំ​រដ្ឋប្រហារ

ប្រទេស​ជាច្រើន​បាន​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​របប​សឹក​ភូមា ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ដោយ​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​របស់​អ្នក​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី ជា​ជើងឯក​ប្រជាធិបតេយ្យ​ក្នុង​តំបន់​អាស៊ី​ក្នុង​ខួប​ពីរ​ឆ្នាំ​នៃ​ការ​គ្រប់គ្រង​ដោយ​របប​សឹក។ ក្នុង​ខួប ២​ឆ្នាំ​នេះ ប្រទេស​អូស្ត្រាលី បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ពួក​យោធា​ភូមា ចំនួន...

ឥណ្ឌូនេស៊ី​បញ្ជូន​ឧត្តមសេនីយ៍​ជាន់ខ្ពស់​ប្រាប់​ទៅ​របប​សឹក​ភូមា​ថា​ត្រូវ​វិល​ទៅ​រក​ប្រជាធិបតេយ្យ​វិញ

ប្រធានាធិបតី​ឥណ្ឌូនេស៊ី សម្រេច​បញ្ជូន​ឧត្តមសេនីយ៍​ជាន់ខ្ពស់​ម្នាក់​ឱ្យ​ដឹកនាំ​ប្រតិភូ​ទៅ​ប្រទេស​ភូមា ដោយ​ប្រាប់​ផ្ទាល់​ទៅ​មេដឹកនាំ​របប​សឹក​ថា ឆ្នាំ​២០២៣ នេះ ត្រូវតែ​ផ្ទេរ​អំណាច​ទៅ​រក​ប្រព័ន្ធ​ដឹកនាំ​តាម​គន្លង​ប្រជាធិបតេយ្យ​ឡើងវិញ។ នេះ​បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia...

បទ​អត្ថាធិប្បាយ៖ ពិភពលោក​សម្រុក​ជួយ​អ៊ុយក្រែន​ដោយ​មើល​រំលង​ទុក្ខ​វេទនា​ប្រជាជន​ភូមា​ដែល​រស់នៅ​ក្រោម​របប​សឹក

នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ គឺជា​ខួប ២​ឆ្នាំ​ដែល​ពួក​យោធា​ភូមា បាន​ធ្វើ​រដ្ឋប្រហារ​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ក្រោម​ការ​ដឹកនាំ​របស់​អ្នកស្រី អ៊ុងសាន...

លោក ហ្សេឡេនស្គី ថា​លោក ពូទីន លែង​សម​ជា​មេដឹកនាំ​រុស្ស៊ី​ទៀត​ហើយ

សង្គ្រាម​ដែល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន មាន​ចំនួន ៣៣៧​ថ្ងៃ​ហើយ និង ១២​ខែ​ហើយ បើ​គិត​ត្រឹម​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២៣ នេះ។ អ្វី​ដែល​ពិភពលោក​ចាប់អារម្មណ៍​ជាងគេ​នោះ...

រុស្ស៊ី​បាញ់​មីស៊ីល​ជាង​៣០​គ្រាប់​លើ​អ៊ុយក្រែន​ឆ្លើយតប​បស្ចិម​ប្រទេស​បញ្ជូន​រថក្រោះ​ទំនើបៗ​ឱ្យ​អ៊ុយក្រែន

នៅ​វេលា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ មករា នេះ រុស្ស៊ី​បាន​បើក​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ជា​ថ្មី​ទៀត​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ដែល​មើល​ទៅ​ទំនង​ជា​ប្រតិកម្ម​ទៅ​នឹង​ក្រុម​បស្ចិម​ប្រទេស ដែល​សម្រេច​បញ្ជូន​រថក្រោះ Leopard-2 ចំនួន...

ប្រមុខ​ការទូត​ឥណ្ឌូនេស៊ី​ព្រមាន​ថា​នឹង​មិន​បណ្ដោយ​ឱ្យ​របប​សឹក​ភូមា​បង្ក​អសន្តិសុខ​ក្នុង​តំបន់​ឡើយ

ឥណ្ឌូនេស៊ី គឺជា​ប្រទេស​ដ៏​ធំ​ជាងគេ ហើយ​ក៏​មាន​ឥទ្ធិពល​ជាងគេ​នៅ​ក្នុង​សមាគម​អាស៊ាន។ ប្រទេស​នេះ​ប្រកាន់​ប្រព័ន្ធ​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ពិតប្រាកដ គឺ​មិន​ក្លែងក្លាយ​ដូច​កម្ពុជា​នោះ​ទេ។ នៅ​ពេល​នេះ រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី អ្នកស្រី រ៉េតនូ ម៉ាស៊ូឌី...

ក្រុម​អ្នកវិភាគ៖ រុស្ស៊ី​ចង់​សាកល្បង​វាយ​សន្ធប់​លើ​អ៊ុយក្រែន​មួយ​ប្រាវ​ទៀត​តែ​អាច​បរាជ័យ​ធ្ងន់ធ្ងរ

សង្គ្រាម​ដែល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ជា​ប្រទេស​ជិតខាង បាន​ឈាន​ចូល​ដល់ ១២​ខែ​ហើយ។ ក្នុង​ពេលនេះ រុស្ស៊ី​នៅតែ​ពុំ​មាន​ឱកាស​ដើម្បី​ឈ្នះ​សង្គ្រាម​ជាមួយ​នឹង​ការ​វាយ​រំលំ​រដ្ឋាភិបាល​ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី បាន​ឡើយ។ តែ​មហាអំណាច​នេះ​នៅតែ​រក​មធ្យោបាយ​ដើម្បី​វាយលុក និង​វាយ​កាន់កាប់​ទឹកដី​អ៊ុយក្រែន...

ពលរដ្ឋ​ចិន​ឆ្លង​ជំងឺ​កូវីដ-១៩​ហក់​ឡើង​ជាង ១​ពាន់​លាន​នាក់​នៅ​រយៈពេល​ជាង​មួយ​ខែ

ក្រសួង​សុខាភិបាល​ប្រទេស​ចិន ចាប់ផ្ដើម​ទទួលស្គាល់​នូវ​ភាព​កម្សោយ​របស់​ខ្លួន​ចំពោះ​ការ​ទប់ស្កាត់​មិន​បាន​សម្រេច​នូវ​ការ​រីក​រាលដាល​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។ បើ​តាម​ការ​ចុះផ្សាយ​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន Bloomberg ឲ្យ​ដឹង​ថា ៨០​ភាគរយ​នៃ​ចំនួន​ប្រជាជន​ចិន ១៤១០​លាន​នាក់ បាន​ឆ្លង​ជំងឺ​នេះ​នៅ​ទូទាំង​ប្រទេស ហើយ​តួលេខ​នេះ​គឺជា​ការ​បញ្ជាក់​របស់​អ្នកជំនាញ​ចិន Wu...

ព័ត៌មានថ្មីៗ