35 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

សង្គម​ស៊ីវិល​រិះគន់​ការ​តែងតាំង​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​ជា​មន្ត្រី​ជាន់ខ្ពស់​ថា​ជា​គំរូ​មិន​ល្អ​នៅ​ក្នុង​សង្គម

សហជីព និង​សង្គម​ស៊ីវិល​ខ្លះ​បាន​រិះគន់​រដ្ឋាភិបាល​ថា ការ​តែងតាំង​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ដែល​គេ​ស្គាល់​ថា​ជា​អ្នក​ដែល​បាន​បាញ់​កម្មការិនី​រោងចក្រ កៅវ៉េ ចំនួន...

មន្ត្រី​នគរបាល​ផ្កាយ​៣​ម្នាក់​ស្នើ​ធ្វើ​តេស្ដ​រក​សារធាតុ​ញៀន​ម្តង​ទៀត​ក្រោយពី​ព្រះមហាក្សត្រ​បន្ថយ​ឋានន្តរស័ក្ដិ​របស់​ខ្លួន

មន្ត្រី​នគរបាល​ថ្នាក់​ឧត្ដមសេនីយ៍​ផ្កាយ​៣ ម្នាក់ ស្នើសុំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ធ្វើ​តេស្ដ​រក​សារធាតុ​ញៀន​លើ​ខ្លួន​របស់​លោក​ម្តង​ទៀត ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​ក្រោយ​ពេល​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​បន្ថយ​ឋានន្តរស័ក្ដិ​ឲ្យ​មក​នៅ​ត្រឹម​ថ្នាក់​ពលបាលត្រី តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក...

អ្នកវិភាគ​ថា​ការ​ផ្ដល់​សេរីភាព​ដល់​លោក កឹម សុខា គឺជា​សេចក្ដី​ប្រាថ្នា​របស់​សហគមន៍​អន្តរជាតិ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​ផ្ដល់​សេរីភាព​ជូន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺជា​សេចក្តី​ប្រាថ្នា​នៃ​សហគមន៍​អន្តរជាតិ ជាពិសេស​ប្រទេស​ដែល​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ ហើយ​រាជរដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន...

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​អំពាវនាវ​ឱ្យ​ក្រសួង​មហាផ្ទៃ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អង្គការ​សង្គម​ស៊ីវិល

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា អំពាវនាវ​ឱ្យ​ក្រសួង​មហាផ្ទៃ បង្ក​លក្ខណៈ និង​បរិយាកាស​កាន់តែ​ងាយស្រួល និង​ទូលំទូលាយ​ដល់​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ឱ្យ​ពួកគេ​អាច​បំពេញ​ការងារ​ឱ្យ​បាន​ពេញលេញ​ក្នុង​ការ​ចូលរួម​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា ឆ្ពោះ​ទៅ​សម្រេច​បាន​នូវ​ផែនការ និង​គោល​នយោបាយ​អភិវឌ្ឍន៍​ជាតិ​ទៅ​ថ្ងៃ​មុខ។ ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា បណ្ឌិត...

ក្រសួង​បរិស្ថាន​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដក​ខ្លួន​ចេញពី​សកម្មភាព​រុករាន​ដី​ក្នុង​តំបន់​ការពារ​ធ្វើ​កម្មសិទ្ធិ​ជាបន្ទាន់

ក្រសួង​បរិស្ថាន ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដក​ខ្លួន​ចេញ​ជាបន្ទាន់​រាល់​ការ​ចុះហត្ថលេខា​លើ​ឯកសារ​ស្នើសុំ​កាន់កាប់​ដីធ្លី និង​លិខិត​ទិញ-លក់​ផ្សេងៗ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ បន្ទាប់ពី​មាន​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ធ្វើជា​កម្មសិទ្ធិ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។ យោង​តាម​សេចក្ដី​ជូនដំណឹង​ពី​ក្រសួង​បរិស្ថាន ចេញ​កាលពី​ថ្ងៃទី​១៤ ខែ​មីនា ដែល​ទើប​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​១៥ មីនា នេះ​ថា...

នាយករដ្ឋមន្ត្រី​កូន​ស្នង​ត្រកូល​អំពាវនាវ​ឱ្យ​យុវជន​បក្ស​ជួយ​កសាង​ប្រទេស​ឆ្ពោះ​ទៅ​រក​ចក្ខុវិស័យ​ឆ្នាំ​២០៥០

នាយករដ្ឋមន្ត្រី​កូន​ស្នង​ត្រកូល លោក ហ៊ុន ម៉ាណែត ណែនាំ​ឱ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ហៅ​កាត់​ថា ស.ស.យ.ក អប់រំ​យុវជន​គ្រប់​មជ្ឈដ្ឋាន​ឱ្យ​ចូលរួម​កសាង​ប្រទេស​ជាតិ​តាមរយៈ​នៃ​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ​ឆ្ពោះ​ទៅ​រក​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០...

មន្ត្រី​សិទ្ធិមនុស្ស​អាដហុក​ខកចិត្ត​ក្រោយ​រង​បណ្ដឹង​ទារ​សំណង​ជំងឺចិត្ត​កន្លះ​លាន​ដុល្លារ​ដោយ​បក្ស​កាន់​អំណាច

មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក សម្ដែង​ការ​ខកចិត្ត​ក្រោយ​រង​នូវ​បណ្តឹង​ទារ​សំណង​ជំងឺចិត្ត ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ត្អូញត្អែរ​ថា លោក​បាន​ធ្វើ​ការងារ​ក្នុង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង ២០​ឆ្នាំ​មក​ហើយ ទោះ​ជា​ជួប​ឧបសគ្គ​យ៉ាង​ណា ក៏​លោក​នៅតែ​អាច​ទទួល​យក​បាន ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​សោកស្តាយ​បំផុត​នោះ...

ក្រុម​ឃ្លាំមើល​ថា​តុលាការ​គួរ​តែ​ស្រាវជ្រាវ​រក​ខ្សែរយៈ​នៅ​ពីក្រោយ​ឧកញ៉ា ឡេង ចាន់ណា ក្រៅពី​ដក​គោរមងារ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើក​ជា​សំណួរ​ថា តើ​ឧកញ៉ា ឡេង ចាន់ណា និង​បក្ខពួក ២​នាក់ ដែល​ត្រូវ​តុលាការ​ចាប់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ អាច​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ឆបោក​លុយ​រាប់​សិប​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដោយ​គ្មាន​អ្នក​មាន​អំណាច​ណា​ម្នាក់​នៅ​ពីក្រោយ​ខ្នង​កើត​ដែរ​ឬ​ទេ បន្ទាប់ពី​ប្រមុខ​រដ្ឋ​ស្តីទី​លុប​គោរមងារ​ឧកញ៉ា...

អង្គការ​សង្គម​ស៊ីវិល​ចម្រុះ CHRAC ស្នើ​ក្រសួង​មហាផ្ទៃ​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ

អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា​ហៅ​កាត់​ថា CHRAC ដែល​ជា​អង្គការ​ចម្រុះ​ចំនួន ២២​អង្គការ​សមាគម បង្កើត​នៅ​ឆ្នាំ​១៩៩៤ បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា...

អង្គការ​សង់ត្រាល់​ព្រមាន​ដាក់​ពាក្យ​ប្តឹង​ទៅ​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ​របស់​រោងចក្រ Y&W ដើម្បី​ស្វែងរក​ការពិត

អង្គការ​សង់ត្រាល់ ព្រមាន​ដាក់​ពាក្យ​ប្តឹង​ទៅ​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ​របស់​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ វ៉ាយ & ដាប់បែលយូ ហ្គាមិន (Y & W...

ព័ត៌មានថ្មីៗ