31 C
Phnom Penh

CATEGORY

គ្រឿងញៀន

លោក ស ខេង បញ្ជា​សមត្ថកិច្ច​រក​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ធ្វើ​អត្តឃាត​កាន់តែ​ច្រើន

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បញ្ជា​ទៅ​សមត្ថកិច្ច​ឲ្យ​រក​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ធ្វើ​អត្តឃាត ក្រោយពី​របាយការណ៍​ក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០២២ បង្ហាញ​ថា ចំនួន​អ្នក​ធ្វើ​អត្តឃាត​នៅ​កម្ពុជា​មាន​កាន់តែ​ច្រើន...

នគរបាល​ពីរ​រូប​ពលី​ជីវិត​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​នៅ​ស្រុក​អង្គស្នួល

អគ្គស្នងការ​នគរបាល​ជាតិ ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព​មន្ត្រី​នគរបាល ២​រូប​នៅ​ខេត្ត​កណ្តាល ដែល​បាន​ពលី​ជីវិត​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ដោយ​ចាត់ទុក​ជា​ការ​បាត់បង់​នូវ​មន្ត្រី​នគរបាល​ដ៏​អង់អាច​ក្លាហាន​ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត និង​សេចក្តី​សុខ​ផ្ទាល់ខ្លួន ដើម្បី​បុព្វហេតុ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​របស់​សង្គម​ជាតិ។ អគ្គស្នងការ​នគរបាល​ជាតិ...

លោក ស ខេង ឯកភាព​បង្កើត​ច្បាប់​គ្រប់គ្រង​សារធាតុ​គីមី​ដែល​អាច​ផលិត​គ្រឿងញៀន

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឯកភាព​ឲ្យ​បង្កើត​ច្បាប់​សម្រាប់​គ្រប់គ្រង​សារធាតុ​គីមី​ទាំងឡាយ​ដែល​អាច​ផ្សំ ឬ​ផលិត​ជា​គ្រឿងញៀន​បាន ដើម្បី​ទប់ស្កាត់​គ្រឿងញៀន​នៅ​កម្ពុជា ខណៈ​រយៈពេល ៣​ខែ សមត្ថកិច្ច​ចាប់​បាន​គ្រឿងញៀន​ជាង ៣​តោន និង​បង្ក្រាប​សារធាតុ​គីមី​ជាង...

តុលាការ​លើកលែង​បទ​ចោទប្រកាន់​លោក ញឹក ប៊ុនឆៃ លើ​សំណុំរឿង​គ្រឿងញៀន

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​លើកលែង​ការ​ចោទប្រកាន់​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ពី​បទ​សមគំនិត​ក្នុង​បទ​ផលិត​គ្រឿងញៀន និង​នាំចូល​សារធាតុ​ផ្សំ​គ្រឿងញៀន​ដែល​ប្រព្រឹត្ត​នៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ...

លោក កែ គឹមយ៉ាន ហួសចិត្ត​នឹង​ករណី​យក​គោយន្ត​ដឹក​គ្រឿងញៀន​ជាង​៦០០​គីឡូក្រាម​ចូល​កម្ពុជា

ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក កែ គឹមយ៉ាន សម្ដែង​ការ​ហួសចិត្ត​ចំពោះ​ករណី​ជនល្មើស​បាន​យក​គោយន្ត​ដឹក​គ្រឿងញៀន​ដែល​មាន​ទម្ងន់​ជាង ៦០០​គីឡូក្រាម​ពី​ព្រំដែន​ឡាវ បម្រុង​ដឹក​ចូល​មក​កម្ពុជា។ ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២...

សមត្ថកិច្ច​ឃាត់​ខ្លួន​ជនជាតិ​ចិន​តៃវ៉ាន់​៣​នាក់​និង​រឹបអូស​គ្រឿងញៀន​ជាង​១០០​គីឡូក្រាម

សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ឃាត់​ខ្លួន​ជនជាតិ​ចិន​តៃវ៉ាន់​ចំនួន ៣​នាក់ និង​រឹបអូស​គ្រឿងញៀន​បាន​ជាង ១០០​គីឡូក្រាម​នៅ​រាជធានី​ភ្នំពេញ ខណៈ​ពួកគេ​បម្រុង​នឹង​ដឹក​គ្រឿងញៀន​នេះ​ទៅ​ទីកន្លែង​ផ្សេង​ទៀត។ បើ​តាម​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួង​មហាផ្ទៃ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​នា​ថ្ងៃ​សុក្រ ទី​២៥ មីនា...

កម្ពុជា​ស្នើ​អូស្ត្រាលី​ជួយ​បន្សាប​សារធាតុ​គីមី​ជាង​៣០០​តោន​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​សុខភាព​ពលរដ្ឋ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ថា​កម្ពុជា​កំពុង​ស្នើ​ទៅ​មន្ត្រី​ជំនាញ​ប្រទេស​អូស្ត្រាលី ឱ្យ​ជួយ​បន្សាប​សារធាតុ​គីមី​សម្រាប់​ផ្សំ​ធ្វើជា​គ្រឿងញៀន​ជាង ៣០០​តោន ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ និង​បរិស្ថាន...

លោក ស ខេង ដាស់តឿន​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បញ្ឈប់​ករណី​ឧក្រិដ្ឋ​ក្នុង​ខេត្ត​ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​កាន់​អំណាច ដាស់តឿន​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ដាក់​ចេញ​នូវ​វិធានការ​បញ្ឈប់​ករណី​ឧក្រិដ្ឋ​នៅ​ក្នុង​ខេត្ត​នេះ​ឲ្យ​បាន​មុន​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ខាងមុខ​នេះ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំ​ឆ្នាំ​នៅ​ខេត្ត​ព្រះសីហនុ...

លោក ស ខេង បង្ហាញ​ក្ដី​បារម្ភ​ដោយសារ​បទល្មើស​គ្រឿងញៀន មនុស្ស​ឃាត និង​ការ​រំលោភ​ផ្លូវ​ភេទ​នៅតែ​កើតឡើង

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​សង្គម​ជាតិ ខណៈ​បញ្ហា​គ្រឿងញៀន បទល្មើស​លួច អំពើ​មនុស្ស​ឃាត អំពើ​ហិង្សា...

លោក ស ខេង ស្នើ​សង្គម​ស៊ីវិល​និង​ភាគី​ពាក់ព័ន្ធ​ជួយ​ទប់ស្កាត់​គ្រឿងញៀន​ដែល​កំពុង​បំផ្លាញ​សង្គម

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ស្នើ​ទៅ​គ្រប់​ភាគី​ទាំងអស់​ត្រូវ​សហការ​គ្នា​ជួយ​ទប់ស្កាត់​ដើម្បី​កុំ​ឱ្យ​គ្រឿងញៀន​បំផ្លាញ​សុខភាព​សាធារណៈ និង​សង្គម​ជាតិ ខណៈ​បញ្ហា​គ្រឿងញៀន​កំពុង​វាយលុក​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។ ក្នុង​កិច្ចប្រជុំ​បូក​សរុប​សុវត្ថិភាព​ចរាចរណ៍​ប្រចាំ​ឆ្នាំ​នៅ​ទីស្ដីការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃ​ទី​៩...

ព័ត៌មានថ្មីៗ