28 C
Phnom Penh

CATEGORY

ជម្លោះដីធ្លី

លោក ហ៊ុន សែន កាត់​ដី​បឹងតាមោក​១៤០​ហិកតារ​បន្ថែម​ឱ្យ​ក្រសួង​យុត្តិធម៌​លក់​យក​លុយ​កែលំអ​ក្រសួង

លោក ហ៊ុន សែន បាន​សម្រេច​កាត់​ផ្ទៃដី​បឹងតាមោក​ចំនួន ១៤០​ហិកតារ​បន្ថែម​ទៀត​ឱ្យ​ក្រសួង​យុត្តិធម៌ សម្រាប់​លក់​យក​ថវិកា​ប្រើប្រាស់​សម្រាប់​កែលំអ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ក្រសួង។ បឹងតាមោក​មាន​ផ្ទៃដី​សរុប ៣២៣៩​ហិកតារ ជា​អាង​ស្តុក​ទឹក​កខ្វក់ និង​កន្លែង​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ...

ACU ឃាត់​ខ្លួន​ស្នងការ​រង​និង​នាយការិយាល័យ​អន្តរាគមន៍​ខេត្ត​កំពង់ឆ្នាំង​ទាក់ទិន​នឹង​ការ​រំលោភ​ដី​ព្រៃលិចទឹក

អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ហៅ​កាត់​ថា ACU បាន​សម្រេច​ឃាត់​ខ្លួន​ស្នងការ​រង​លោក​ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ និង​នាយការិយាល័យ​អន្តរាគមន៍ លោក​វរសេនីយ៍ឯក កែវ...

ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដីធ្លី​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​ថ្មី​ស្នើ​រដ្ឋសភា​អន្តរាគមន៍​ជួយ​ដោះស្រាយ​សំណង​សមរម្យ

ពលរដ្ឋ​មកពី​ឃុំ​ចំនួន​៤ ក្នុង​ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ ដែល​រង​ផល​ប៉ះពាល់​ដីធ្លី​ដោយ​គម្រោង​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី (OCIC) បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​រដ្ឋសភា ដើម្បី​សុំ​ឱ្យ​ស្ថាប័ន​មួយ​នេះ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ឱ្យ​ដោះស្រាយ​សំណង​ដីធ្លី​សមរម្យ​ដល់​ពួកគេ។ ប្រជាពលរដ្ឋ​ប្រហែល ១០០​នាក់​មកពី​ឃុំ​ចំនួន​៤ នៅ​ខេត្ត​កណ្ដាល...

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​អំពាវនាវ​ឱ្យ​អ្នក​បាន​ឈូស​ឆាយ​ដី​គម្រប​ព្រៃឈើ​ជាង​៧០០​ហិកតារ​បង្ហាញ​ខ្លួន​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ

មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង ទាមទារ​ឲ្យ​អ្នក​ដែល​ចូលរួម​ឈូស​ឆាយ​ដី​គម្រប​ព្រៃឈើ​ជាង ៧០០​ហិកតារ នៅ​ស្រុក​ទឹកផុស បង្ហាញ​ខ្លួន​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដោយ​គិត​ចាប់ពី​ថ្ងៃ​ចេញ​ជូនដំណឹង​នេះ​តទៅ។ សេចក្ដី​ជូនដំណឹង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង បាន​ចេញ​កាលពី​ថ្ងៃ​ទី​១១...

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ប្រមូល​ផ្ដុំ​មុខ​សាលាដំបូង​ខេត្ត​កោះកុង​ទាមទារ​ទម្លាក់​ចោល​បទ​ចោទ​លើ​តំណាង​សហគមន៍

ប្រជា​សហគមន៍​រងគ្រោះ​រាប់​រយ​នាក់ បាន​មក​ជួបជុំ​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្ត​កោះកុង ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោល​រាល់​បទ​ចោទ​លើ​តំណាង​សហគមន៍​របស់​ពួកគេ ស្រប​ពេល​ដែល​តុលាការ​កោះហៅ​តំណាង​ពលរដ្ឋ ២​នាក់​ឱ្យ​ចូល​ទៅ​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៨ ធ្នូ ក្រោម​បទ​បរិហារកេរ្តិ៍ និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ នៅ​ថ្ងៃ​ទី​៨...

មន្ទីរ​បរិស្ថាន​ខេត្ត​កំពត​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​អ្នក​ទន្ទ្រាន​ដី​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ បើ​មិន​ព្រម​ដក​ខ្លួន​ចេញ

មន្ទីរ​បរិស្ថាន​ខេត្ត​កំពត បាន​ប្រាប់​ទៅ​អ្នក​ទន្ទ្រាន​កាន់កាប់​ដី​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ក្នុង​ខេត្ត​នេះ​ឱ្យ​បញ្ឈប់​សកម្មភាព​ជាបន្ទាន់ និង​បាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​ចំពោះ​ពួកគេ បើ​សិន​អ្នក​ទាំងនោះ​នៅតែ​មិនព្រម​អនុវត្ត​តាម។ មន្ទីរ​បរិស្ថាន​ខេត្ត​កំពត បាន​ចេញ​សេចក្ដី​ជូនដំណឹង​មួយ​កាលពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ព្រមាន​ដល់​បុគ្គល​ដែល​បាន​កាប់​គាស់​ឈូស​ឆាយ​ដី​ព្រៃ សង់​រោង...

រដ្ឋាភិបាល​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស្រាវជ្រាវ​លើ​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង​ដែល​បាន​ទន្ទ្រាន​ដី​ព្រៃលិចទឹក

រដ្ឋាភិបាល​កម្ពុជា សម្រេច​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ស្រាវជ្រាវ និង​ចាត់​វិធានការ​ផ្លូវច្បាប់​លើ​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន លើ​ករណី​ដែល​អតីត​អភិបាល​ខេត្ត​រូប​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ទន្ទ្រាន​ដី​ព្រៃលិចទឹក​ក្បែរ​បឹង​ទន្លេសាប​ជាង...

លោក ហ៊ុន សែន ព្រមាន​វាយ​ខ្នោះ​ភ្លាមៗ​អ្នក​រឹង​ទទឹង​មិន​ប្រគល់​ដី​ព្រៃលិចទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប​ឲ្យ​រដ្ឋ​វិញ

លោក ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ បាន​ព្រមាន​វាយ​ខ្នោះ​ភ្លាមៗ​ចំពោះ​ជន​ណា​ដែល​រឹង​ទទឹង មិន​ព្រម​ប្រគល់​ដី​ព្រៃលិចទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប​ឲ្យ​រដ្ឋាភិបាល​វិញ ហើយ​ចំណែក​អ្នក​ដែល​ចុះហត្ថលេខា​ប្រគល់​ដី​ព្រៃលិចទឹក​ដែល​បាន​កាន់កាប់​នោះ​ឲ្យ​រដ្ឋាភិបាល​វិញ នឹង​ត្រូវ​រួច​ខ្លួន។ ក្នុង​ពិធី​សម្ពោធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ...

GDP៖ រដ្ឋាភិបាល​ហាក់​ទើប​ភ្ញាក់​ពី​ដំណេក​មក​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប

គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​រិះគន់​ថា រដ្ឋាភិបាល​កម្ពុជា​ហាក់ដូចជា​ទើប​នឹង​ភ្ញាក់​ពី​ដំណេក​មក​ដាក់​វិធានការ​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប​នៅ​ពេលនេះ ខណៈ​មន្ត្រី​បក្ស​នេះ​ទាមទារ​ឱ្យ​កាត់ទោស និង​ដាក់​ពិន័យ​លើ​មន្ត្រី​ដែល​បាន​រំលោភ​ដី​ព្រៃលិចទឹក​ទាំងនោះ​ទៅ​តាម​ច្បាប់។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (គ.ប.ម.) បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១ ធ្នូ...

ពលរដ្ឋ​ស្នើ​នាយករដ្ឋមន្ត្រី​លុប​ចោល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ប៉ះពាល់​ដល់​បរិវេណ​ដី​ព្រៃកោងកាង​នៅ​ខេត្ត​ព្រះសីហនុ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​សំណូមពរ​លោក ហ៊ុន សែន ជួយ​និរាករណ៍ ឬ​លុប​ចោល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាំងឡាយ​ណា​ដែល​អាជ្ញាធរ​ខេត្ត​នេះ​ឃុបឃិត​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​បុគ្គល​ឯកជន ជាន់​លើ​បរិវេណ​ដីលិចទឹក ឬ​ព្រៃកោងកាង​យក​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ។ ពួកគេ​អះអាង​ថា ទីតាំង​បរិវេណ​ដី​ព្រៃលិចទឹក...

ព័ត៌មានថ្មីៗ