31 C
Phnom Penh

CATEGORY

នយោបាយ

គ.ជ.ប៖ ថ្ងៃ​ដំបូង​នៃ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះឈ្មោះ​បោះឆ្នោត​ពុំ​មាន​បញ្ហា​ប្រឈម​ធ្វើ​ឱ្យ​រាំង​ស្ទះ​នោះ​ទេ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ហៅ​កាត់​ថា គ.ជ.ប បាន​អះអាង​ថា ថ្ងៃ​ដំបូង​ដែល​ខ្លួន​បើក​ឱ្យ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត កាលពី​ថ្ងៃ​អង្គារ ទី​១២ ពុំ​មាន​បញ្ហា​ប្រឈម​ធ្វើ​ឱ្យ​រាំង​ស្ទះ​នោះ​ទេ ខណៈ​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​សុទ្ធតែ​មាន​ទស្សនៈ​ដូច​គ្នា​ពី​សារសំខាន់​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​ពលរដ្ឋ​នៅ​មូលដ្ឋាន​នេះ។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១ ថា...

រដ្ឋាភិបាល​កម្ពុជា​ថា​បញ្ហា​ប្រឈម​ដែល​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ​នៅ​តែ​មាន​គឺ​ការ​ប្រជែង​របស់​មហាអំណាច

តំណាង​កម្ពុជា​ក្នុង​វេទិកា​រំឭក​ខួប​លើក​ទី​៦០ នៃ​សន្និសីទ​បណ្តា​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ អះអាង​ថា បញ្ហា​ប្រឈម​ដែល​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ​បាន​ជួបប្រទះ​កាលពី ៦០​ឆ្នាំ​មុន នៅតែ​បន្ត​មក​ដល់​បច្ចុប្បន្ន គឺ​ដោយសារតែ​ការ​ប្រកួតប្រជែង​របស់​មហាអំណាច។ រដ្ឋលេខាធិការ​នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក អ៊ុច បូររិទ្ធ បាន​លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​របស់​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ​កាលពី​ថ្ងៃ​អង្គារ ដោយ​ជំរុញ​ឱ្យ​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ទាំងអស់ ត្រូវតែ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បរិហារ​នយោបាយ​រើសអើង...

លោក កឹម សុខា សង្ឃឹម​អូស្ត្រាលី​នឹង​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​ដោយ​រដ្ឋាភិបាល​ឯក​បក្ស លោក កឹម សុខា បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹម​ថា ប្រទេស​អូស្ត្រាលី ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស នឹង​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យ​ទទួល​បាន​នូវ​អ្វីៗ​គ្រប់​យ៉ាង ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែល​មាន​ចែង។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ...

ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ​ថា​ការ​បង្កើត​ច្បាប់​កំណត់​សញ្ជាតិ​គឺ​គ្មាន​ប្រយោជន៍​ដល់​ជាតិ​ទេ

ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ប្រឆាំង​ដាច់អហង្ការ​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​ដាក់​ឈ្មោះ​ថា «សេចក្ដី​ព្រាង​ច្បាប់​ធម្មនុញ្ញ» ថា​ជា​ច្បាប់​ដែល​គ្មាន​ប្រយោជន៍​សម្រាប់​ជាតិ ខណៈ​ព្រះប្រមុខរដ្ឋ ព្រះបាទ​នរោត្តម សីហមុនី ទ្រង់​បាន​រាជានុញ្ញាត​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​រួច​ហើយ​នោះ។ ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា...

អ្នក​ឃ្លាំមើល៖ ការ​ចុះផ្សាយ​របស់​កាសែត The Guardian ក្លាយ​ជា​ការ​ប្រជែង​ប្រយោជន៍​នយោបាយ​នៅ​ខ្មែរ

អ្នក​ឃ្លាំមើល​នយោបាយ​នៅ​កម្ពុជា និយាយ​ថា ការ​ចុះផ្សាយ​ខុស​របស់​កាសែត​អង់គ្លេស The Guardian មិន​គួរ​ជា​ហេតុផល​នាំ​ឲ្យ​មាន​ការ​បង្កើត​ច្បាប់​កំណត់​សញ្ជាតិ​មេដឹកនាំ​ក្នុង​ស្ថាប័ន​កំពូលៗ​នោះ​ទេ ប៉ុន្តែ​ដោយ​ការ​ចាប់ផ្តើម​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លើ​ការ​ចុះផ្សាយ​នេះ បាន​ក្លាយ​ទៅជា​ការ​ប្រជែង​គ្នា​លើ​ប្រយោជន៍​នយោបាយ​ទៅវិញ។ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​ប្រាប់​សារព័ត៌មាន The Cambodia...

លោក សម រង្ស៊ី៖ ព្រះមហាក្សត្រ​នឹង​ដាក់​រាជ្យ​ភ្លាមៗ​នៅ​ពេល​ច្បាប់​កំណត់​សញ្ជាតិ​ត្រូវ​បាន​អនុម័ត

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អះអាង​ថា ព្រះមហាក្សត្រ​ខ្មែរ​នឹង​ដាក់​រាជ្យ​ភ្លាមៗ​នៅ​ពេល​ដែល​ច្បាប់​ស្ដីពី​ការ​កំណត់​សញ្ជាតិ​សម្រាប់​មេដឹកនាំ​ខ្មែរ​ត្រូវ​បាន​អនុម័ត ដើម្បី​ធ្វើជា​គំរូ​ក្នុង​នាម​ព្រះអង្គ​ជា​ព្រះប្រមុខរដ្ឋ​របស់​ប្រជារាស្ត្រ​ខ្មែរ ខណៈ​អ្នក​ឃ្លាំមើល​សង្គម​មួយ​ចំនួន​ក៏​បាន​លើកឡើង​នូវ​ទស្សនៈ​ស្រដៀង​គ្នា​ជុំវិញ​ការ​បង្កើត​ច្បាប់​កំណត់​សញ្ជាតិ​នេះ​ដែរ។ លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១១ ខែ​តុលា...

លោក ស ខេង៖ ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ

ឧបនាយករដ្ឋមន្ត្រី​កម្ពុជា លោក ស ខេង អះអាង​ថា ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ គឺជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​ជា​ការ​កសាង​អំណាច​រដ្ឋបាល​នៅ​មូលដ្ឋាន​ផង​ដែរ ប៉ុន្តែ​មាន​មន្ត្រី​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ខ្លះ​បាន​រិះគន់​ពី​ការ​លើកឡើង​នេះ​ទាំងស្រុង។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​អភិបាល​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១១...

លោក កឹម សុខា អះអាង​ថា​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា​នៅតែ​យកចិត្ត​ទុកដាក់​ជួយ​ពលរដ្ឋ​ខ្មែរ​ដដែល

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា នៅ​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ បាន​សម្ដែង​ការ​អរគុណ​ចំពោះ​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា ដែល​នៅតែ​យកចិត្ត​ទុកដាក់​ជួយ​ពលរដ្ឋ​ខ្មែរ​ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ រហូត​មក។ លោក កឹម...

លោក ហ៊ុន សែន ថា​ការ​បង្កើត​ច្បាប់​កំណត់​សញ្ជាតិ​គឺ​ដើម្បី​កុំ​ឲ្យ​កម្ពុជា​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​បរទេស

លោក ហ៊ុន សែន អះអាង​ថា ការ​បង្កើត​ច្បាប់​កំណត់​សញ្ជាតិ​សម្រាប់​មេដឹកនាំ​ដែល​ត្រូវ​កាន់​តំណែង​កំពូលៗ​ក្នុង​ស្ថាប័ន​ជាតិ​នេះ គឺ​ដើម្បី​កុំ​ឲ្យ​កម្ពុជា​ស្ថិត​ក្រោម​ឥទ្ធិពល​រដ្ឋ​បរទេស ដោយ​ការ​បង្កក​ទ្រព្យសម្បត្តិ​មេដឹកនាំ​ធំៗ និង​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ផង និង​ដើម្បី​បង្ហាញ​ពី​ភាព​ស្មោះត្រង់​ចំពោះ​ជាតិ​ខ្លួនឯង​ផង​ដែរ។ បុរស​ខ្លាំង​នៅ​កម្ពុជា​ដែល​ឧស្សាហ៍​រំលោភ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​រូប​នេះ បាន​និយាយ​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដើម្បី​រៀបចំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៅ​ថ្ងៃ​សុក្រ ទី​៨ តុលា នេះ​ថា ការ​បង្កើត​ច្បាប់​កំណត់​សញ្ជាតិ​តែ​មួយ​នេះ...

អ្នក​ឃ្លាំមើល៖ បើ​ច្បាប់​សញ្ជាតិ​មួយ​បង្ហាញ​ការ​ស្មោះត្រង់​ចំពោះ​ជាតិ រដ្ឋាភិបាល​គួរ​តែ​លើកលែង​ការ​ចោទប្រកាន់​លោក កឹម សុខា

ក្រុម​អ្នក​ឃ្លាំមើល​ស្ថានការណ៍​សង្គម និង​នយោបាយ អះអាង​ថា បើ​ច្បាប់​កំណត់​សញ្ជាតិ​តម្រូវ​ឲ្យ​មេដឹកនាំ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ ដែល​ជា​ការ​បង្ហាញ​នូវ​ការ​ស្មោះត្រង់​ចំពោះ​ជាតិ​មែន​នោះ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​លើកលែង​ការ​ចោទប្រកាន់​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពីព្រោះ​គាត់​មិន​មាន​សញ្ជាតិ​ឯណា​ផ្សេង​ក្រៅពី​សញ្ជាតិ​ខ្មែរ​នោះ​ឡើយ។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ...

ព័ត៌មានថ្មីៗ