31 C
Phnom Penh

CATEGORY

ព្រំដែន

PMD ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ខ្លួន​ចេញពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជាមួយ​ប្រទេស​ជិតខាង

បញ្ញវន្ត​ខ្មែរ​នៅ​ឯនាយ​សមុទ្រ បាន​ព្រមាន​រដ្ឋាភិបាល​កម្ពុជា​ថា ត្រូវតែ​ដក​ខ្លួន​ចេញពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (Development Triangle Area) ជាដាច់ខាត ព្រោះ​គម្រោង​នេះ​គ្រាន់តែ​ជា​ផែនការ​របស់​វៀតណាម ដើម្បី​ឈ្លានពាន​ព្រំដែន សេដ្ឋកិច្ច និង​នយោបាយ​ប្រជាសាស្ត្រ​លើ​កម្ពុជា ដូច្នេះ​កម្ពុជា​មិន​ទទួល​បាន​ផល​ចំណេញ​ពី​គម្រោង​នេះ​ទេ គឺ​មាន​តែ​ខាតបង់​ប៉ុណ្ណោះ។ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD)...

អ្នក​ឃ្លាំមើល៖ រដ្ឋាភិបាល​គួរ​ប្រគល់​សិទ្ធិ​ឲ្យ​លោក រ៉ុង ឈុន អាច​សម្រេច​វះកាត់​ភ្នែក​ដោយ​ខ្លួន​លោក

ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា លើកឡើង​ថា ការ​សម្រេច​វះកាត់​ព្យាបាល​ភ្នែក​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ពី​សំណាក់​អគ្គនាយកដ្ឋាន​ពន្ធនាគារ គឺ​ក្នុង​ចេតនា​ដើម្បី​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​លើ​អ្នក​ជាប់ឃុំ​នៅ​កម្ពុជា ប៉ុន្តែ​ការ​យកចិត្ត​ទុកដាក់​នេះ​មិន​ត្រូវ​ធ្វើ​ឡើង​ដោយ​មិន​ពិគ្រោះ​យោបល់​ជាមួយ​នឹង​សាច់ញាតិ​របស់​លោក​នោះ​ទេ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន...

ក្រុម​តស៊ូ​មតិ​ថ្កោលទោស​តុលាការ​ក្រុង​ភ្នំពេញ​ដែល​កាត់ទោស​លោក រ៉ុង ឈុន ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ

ក្រុម​អ្នក​ឃ្លាំមើល​ថ្កោលទោស​ចំពោះ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​កាត់ទោស​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ថា​ជា​ការ​ប្រតិដ្ឋ​ភស្តុតាង​មួលបង្កាច់​លើ​រូប​គាត់ និង​ជា​ការ​បង្ហាញ​ពី​ទង្វើ​អយុត្តិធម៌​ដែល​កំពុង​កើតមាន​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​មួយ​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក​ហើយ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន...

លោក រ៉ុង ឈុន ស្នើ​ចៅក្រម​កាត់ក្ដី​ចៀសវាង​នូវ​អគតិធម៌​ទាំង​បួន និង​សម្រេច​ក្ដី​តាម​វិជ្ជាជីវៈ​ដែល​បាន​ស្បថ​មុន​ចូល​កាន់​តំណែង

មេដឹកនាំ​សហជីព និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន បាន​សំណូមពរ​ទៅ​ចៅក្រម​ជំនុំ​ជម្រះ​ឱ្យ​កាត់ក្ដី​ចៀសវាង​នូវ​អគតិធម៌​ទាំង​បួន និង​សម្រេច​ក្ដី​តាម​វិជ្ជាជីវៈ​ដែល​បាន​ស្បថ​មុន​ចូល​កាន់​តំណែង។ ការ​សំណូមពរ​នេះ ធ្វើឡើង​ចុងក្រោយ​នៃ​ការ​បញ្ចប់​សវនាការ​សួរ​ដេញដោល​លើ​សំណុំរឿង​មេដឹកនាំ​សហជីព និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន កញ្ញា សរ...

សកម្មជន​បក្ស​ប្រឆាំង៖ ប្រជាជន​ខ្មែរ​តែង​មាន​សេចក្តី​ស្រឡាញ់ និង​មាន​ភាព​ស្មោះ​ជាមួយ​មិត្ត​បរទេស​ទាំងអស់

សកម្មជន​បក្ស​ប្រឆាំង អះអាង​ថា ប្រជាជន​ខ្មែរ​តែង​មាន​សេចក្តី​ស្រឡាញ់ និង​មាន​ភាព​ស្មោះត្រង់​ជាមួយ​មិត្ត​បរទេស​ទាំងអស់ ហើយ​ក៏​រីករាយ និង​ស្វាគមន៍​ជានិច្ច​នូវ​រាស់​សេចក្តី​ស្រឡាញ់​ដ៏​ស្មោះត្រង់​ពី​បណ្តា​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២២...

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក ថា​វៀតណាម​អាច​នឹង​បង្កើត​ឲ្យ​មាន​គណបក្ស​ប្រឆាំង​មួយ​នៅ​កម្ពុជា

ក្រុម​អ្នក​តស៊ូ​មតិ​សម្ដែង​ការ​ព្រួយបារម្ភ​ថា វៀតណាម​អាច​នឹង​បន្ត​ព្យាយាម​លេង​ល្បែង​នយោបាយ​ឈ្លានពាន​កម្ពុជា​បន្ត​ទៀត​តាម​រូបភាព​បង្កើត​ឲ្យ​មាន​គណបក្ស​ប្រឆាំង​មួយ​នៅ​កម្ពុជា ដើម្បី​ឲ្យ​ពួកគេ​អាច​កាច់​ចង្កូត​របស់​កម្ពុជា​បាន​ទាំងស្រុង និង​កាន់តែ​រឹងមាំ​នៅ​ពេល​អនាគត។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The...

កម្ពុជា​ផ្អាក​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ព្រំដែន​កម្ពុជា-វៀតណាម​រយៈពេល​១​ខែ ដើម្បី​បង្ការ​ការ​ឆ្លង Covid-19

រាជ​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​សម្រាប់​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ឆ្លងកាត់​ព្រំដែន​កម្ពុជា-វៀតណាម​របស់​កម្មករ​ជំនាញ អ្នក​បច្ចេកទេស បុគ្គលិក​ក្រុមហ៊ុន​នានា​របស់​វៀតណាម រយៈពេល ១​ខែ ចាប់ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០២១ តទៅ។ លោក ហ៊ុន សែន ក៏​ស្នើ​ដល់​លោក ស...

លោក សុខ ទូច ថា​ខ្មែរ​ត្រូវ​ឈឺចាប់​នៅ​ពេល​ដែល​ខ្លួនឯង​មិន​អាច​ការពារ​ទ្រព្យសម្បត្តិ​ជាតិ​ខ្លួន​បាន

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា ប្រតិកម្ម​ថា ពលរដ្ឋ​ខ្មែរ​ដែល​សម្ដែង​ការឈឺចាប់​ពី​បរទេស​ជិតខាង​លួច​ចម្លង​វប្បធម៌​របស់​ខ្លួន​ជា​រឿង​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​ខ្មែរ​ក៏​ត្រូវ​ឈឺចាប់​នៅ​ពេល​ដែល​ខ្លួន​មិន​អាច​ការពារ​ទ្រព្យសម្បត្តិ​ជាតិ​របស់​ខ្លួន​បាន ខណៈ​ខ្លួនឯង​កំពុង​មាន​មោទកភាព​លើ​វប្បធម៌​បរទេស ជាជាង​វប្បធម៌ និង​សម្បត្តិ​ជាតិ​របស់​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​អ្នកលេង​បណ្ដាញ​សង្គម​បាន​នាំគ្នា​ប្រតិកម្ម​យ៉ាង​ខ្លាំង​ទៅលើ​ស្ថាបត្យករ​ថៃ ដែល​បាន​សាងសង់​ប្រាសាទ​នៅ​ក្នុង​ប្រទេស​ខ្លួន​មាន​គំនូស​ប្លង់​ដូច​ទៅ​នឹង​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ។ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច បាន​បង្ហោះ​វីដេអូ​បកស្រាយ​ទាក់ទិន​ទៅ​នឹង​បញ្ហា​ដែល​ប្រទេស​ថៃ ចម្លង​វប្បធម៌​ពី​កម្ពុជា...

សិល្បករ​ខ្មែរ៖ ប្រទេស​ជិតខាង​ដែល​កម្ពុជា​ចាត់ទុក​ជា​មិត្ត​ដ៏​ល្អ ក៏​ជា​ប្រទេស​ដែល​ឈ្លានពាន​កម្ពុជា​ដែរ

សិល្បករ​ជើងចាស់​ដ៏​ល្បីល្បាញ​មួយ​រូប​របស់​កម្ពុជា លើកឡើង​ថា ប្រទេស​ជិតខាង​ដែល​កម្ពុជា​ដឹងគុណ និង​ចាត់ទុក​ជា​មិត្ត​ដ៏​ល្អ​នោះ ក៏​ជា​ប្រទេស​ដែល​ឈ្លានពាន​យក​ទឹកដី ធនធាន​ធម្មជាតិ និង​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​អស់​ជាច្រើន​រហូត​ដល់​សព្វថ្ងៃ​នេះ ប៉ុន្តែ​ពួកគេ​នៅ​មិនទាន់​ឆ្អែតឆ្អន់​នូវ​មហិច្ឆតា​របស់​ពួកគេ​នៅឡើយ​ទេ។ លោក សុះ ម៉ាច ដែល​ជា​អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​៨...

អ្នក​សង្កេតការណ៍៖ មេដឹកនាំ​ធំៗ​គិត​តែ​ផលប្រយោជន៍​នយោបាយ និង​ប្រមាថ​ព្រះមហាក្សត្រ

ក្រុម​អ្នក​តស៊ូ​មតិ​ខ្មែរ​នៅ​ក្រៅ​ស្រុក​រិះគន់​ថា មេដឹកនាំ​នយោបាយ​បច្ចុប្បន្ន​មិន​បាន​គិត​ពី​ជោគវាសនា​ប្រទេស​ជាតិ​ទេ ប៉ុន្តែ​ពួកគេ​តែង​គិត​ពី​អំណាច និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ព្រោះ​ថា​ពួកគេ​បាន​នាំគ្នា​កែ​ខ្លឹមសារ​ច្បាប់​កំពូល​របស់​ប្រទេស ចង​ស្ថាប័ន​ជាតិ​ឲ្យ​នៅ​ក្រោម​អំណាច​របស់​ពួកគេ​ស្ទើរតែ​ទាំងអស់​ទៅ​ហើយ សូម្បី​ស្ថាប័ន​ព្រះមហាក្សត្រ​ត្រូវ​ដាក់​ឲ្យ​នៅ​ក្រោម​អំណាច​ពួកគេ​ដែរ។ អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ បាន​រិះគន់​អតីត​ប្រធាន​បក្ស​ប្រឆាំង​លោក សម រង្ស៊ី...

ព័ត៌មានថ្មីៗ