28 C
Phnom Penh

CATEGORY

អំពើ​ពុករលួយ

GDP៖ រដ្ឋាភិបាល​ហាក់​ទើប​ភ្ញាក់​ពី​ដំណេក​មក​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប

គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​រិះគន់​ថា រដ្ឋាភិបាល​កម្ពុជា​ហាក់ដូចជា​ទើប​នឹង​ភ្ញាក់​ពី​ដំណេក​មក​ដាក់​វិធានការ​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប​នៅ​ពេលនេះ ខណៈ​មន្ត្រី​បក្ស​នេះ​ទាមទារ​ឱ្យ​កាត់ទោស និង​ដាក់​ពិន័យ​លើ​មន្ត្រី​ដែល​បាន​រំលោភ​ដី​ព្រៃលិចទឹក​ទាំងនោះ​ទៅ​តាម​ច្បាប់។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (គ.ប.ម.) បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១ ធ្នូ...

ពលរដ្ឋ​ស្នើ​នាយករដ្ឋមន្ត្រី​លុប​ចោល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ប៉ះពាល់​ដល់​បរិវេណ​ដី​ព្រៃកោងកាង​នៅ​ខេត្ត​ព្រះសីហនុ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​សំណូមពរ​លោក ហ៊ុន សែន ជួយ​និរាករណ៍ ឬ​លុប​ចោល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាំងឡាយ​ណា​ដែល​អាជ្ញាធរ​ខេត្ត​នេះ​ឃុបឃិត​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​បុគ្គល​ឯកជន ជាន់​លើ​បរិវេណ​ដីលិចទឹក ឬ​ព្រៃកោងកាង​យក​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ។ ពួកគេ​អះអាង​ថា ទីតាំង​បរិវេណ​ដី​ព្រៃលិចទឹក...

លោក ហ៊ុន សែន បញ្ជា​ឱ្យ​រឹបអូស​ដី​ជាង​២​ពាន់​ហិកតារ​របស់​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ

ក្រុម​ការងារ​ចម្រុះ​មួយ​ក្រុម​ដែល​ស្ថិត​ក្រោម​ការ​បញ្ជា និង​សម្របសម្រួល​ដោយ​ផ្ទាល់​ពី​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ដាក់​ចេញ​នូវ​ផែនការ​ភ្លាមៗ​របស់​ខ្លួន​ក្រោយពី​មាន​ប្រតិកម្ម​របស់​លោក ហ៊ុន សែន។ កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា...

ពលរដ្ឋ​បន្ទោស​លោក គួច ចំរើន និង​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ​ថា​ធ្វើ​ឲ្យ​បាត់បង់​ទ្រព្យសម្បត្តិ​សាធារណៈ

ក្រុម​អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម បាន​រិះគន់​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី លោក ចេង ស្រុង និង​លោក...

ចៅហ្វាយ​ខេត្ត​បន្ទាយមានជ័យ​ចេញ​មុខ​អន្តរាគមន៍​បញ្ចប់​ទំនាស់​ក្នុង​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត

អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​កោះ​ប្រជុំ​បន្ទាន់​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​បញ្ចប់​ជម្លោះ​ផ្ទៃក្នុង​នៅ​ពេល​បុគ្គលិក​សុខាភិបាល​នៃ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត បាន​ព្រមាន​ថា នឹង​ដាក់​ពាក្យ​លាលែង​ដើរ​ចេញ​ពី​អង្គភាព។ ប្រភព​ព័ត៌មាន​ដែល​ជឿ​ទុកចិត្ត បាន​ផ្តល់​ឯកសារ​សម្ងាត់​ឱ្យ​សារព័ត៌មាន The Cambodia Daily...

អាមេរិក​ដាក់​ទណ្ឌកម្ម​មន្ត្រី​ផ្កាយ​មាស​បួន​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ពីរ​រូប គឺ​លោក ចៅ ភិរុណ និង​លោក ទៀ វិញ

សហរដ្ឋ​អាមេរិក​សម្រេច​អនុវត្ត​ច្បាប់​ស្ដីពី​ការ​ទទួល​ខុស​ត្រូវ និង​សិទ្ធិមនុស្ស Global Magnitsky Human Rights Accountability Acts លេខ​១៣៨១៣...

អាមេរិក​ព្រមាន​អ្នក​ជំនួញ​ខ្លួន​នៅ​កម្ពុជា​កុំ​ឱ្យ​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​និង​រំលោភ​សិទ្ធិមនុស្ស

ការិយាល័យ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ផ្សព្វផ្សាយ​នូវ​សេចក្ដី​ថ្លែងការណ៍​រួម​បី​ក្រសួង គឺ​ក្រសួង​ហិរញ្ញវត្ថុ ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​ការបរទេស ដែល​ប្រកាស​ព័ត៌មាន​អំពី​ការ​ដាស់តឿន​ដល់​អ្នក​ជំនួញ​ជាតិ​អាមេរិក​ទាំងអស់ កុំ​ឲ្យ​ពាក់ព័ន្ធ​មុខ​ជំនួញ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ និង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ សេចក្ដី​ថ្លែងការណ៍​រួម​ដែល​ធ្វើឡើង​ដោយ​ក្រសួង​ទាំង​បី​នេះ ត្រូវ​បាន​មើល​ឃើញ​នៅ​ក្នុង​គេហទំព័រ​របស់​ក្រសួង​ការបរទេស​អាមេរិក...

អ្នកវិភាគ​និង​មន្ត្រី​បក្ស​នយោបាយ​យល់​ថា​ការ​ប្រកាស​លក់​ដី​បឹង​តាមោក​គឺជា​ការ​បន្លំ​ភ្នែក​ពលរដ្ឋ

អ្នកវិភាគ និង​មន្ត្រី​គណបក្ស​នយោបាយ ចាត់ទុក​ការ​ប្រកាស​លក់​ដី​បឹង​តាមោក​របស់​រដ្ឋាភិបាល ដើម្បី​យក​លុយ​សាងសង់​អគារ​ទីស្ដីការ​ថ្មី​ក្រសួង​មហាផ្ទៃ នា​ពេល​ថ្មីៗ​នេះ​ថា​ជា​ការ​បន្លំ និង​បោកប្រាស់​ពលរដ្ឋ​តែប៉ុណ្ណោះ ព្រោះ​ថា​គ្មាន​រដ្ឋាភិបាល​ណា​ដែល​សង់​អគារ​ធំ​ស្កឹមស្កៃ ហើយ​មិន​ដឹង​ខ្លួនឯង​គ្មាន​លុយ​នោះ​ទេ។ ការ​លើកឡើង​របស់​អ្នកវិភាគ និង​សង្គម​ស៊ីវិល...

អ្នក​ឃ្លាំមើល​រិះគន់​មន្ត្រី​ជំនាញ​ព្រំដែន​ឃុបឃិត​ជាមួយ​ឈ្មួញ​អនុញ្ញាត​ឲ្យ​នាំចូល​អាល់កុល​ក្លែងក្លាយ​រាប់​ម៉ឺន​លីត្រ​ក្នុង​មួយ​ថ្ងៃៗ

ក្រុម​អ្នក​ឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម ថ្លែង​ហួសចិត្ត​អាជ្ញាធរ​នៅ​តាម​ព្រំដែន​ដែល​បណ្តែត​បណ្តោយ​ឲ្យ​ឈ្មួញ​ល្មើស​អាច​នាំចូល​អាល់កុល​ក្លែងក្លាយ​រាប់​ម៉ឺន​លីត្រ​ពី​ប្រទេស​ជិតខាង ចូល​មក​កម្ពុជា នាំ​ឲ្យ​ប៉ះពាល់​សុខភាព​ពលរដ្ឋ អ្នក​ប្រើប្រាស់​ដែល​កំពុង​មាន​តម្រូវការ​ចាំបាច់​នា​ពេល​បច្ចុប្បន្ន​នេះ។ អ្នក​ឃ្លាំមើល​សង្គម​បាន​ចាត់ទុក​ការ​នាំចូល​អាល់កុល​ក្លែងក្លាយ​ចូល​មក​នេះ គឺ​លុះណាតែ​មាន​ការ​ត្រូវរ៉ូវ​គ្នា​រវាង​សមត្ថកិច្ច​ជំនាញ​ប្រចាំការ​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​ជាមួយ​ឈ្មួញ ទើប​អាច​ដឹក​អាល់កុល​រាប់​ម៉ឺន​លីត្រ​ដែល​ផ្ទុក​នៅ​លើ​រថយន្ត​ធំៗ​អាច​បើក​ឆ្លងកាត់​ព្រំដែន​បាន​ដោយ​រលូន។ ការ​លើកឡើង​នេះ គឺ​បន្ទាប់ពី​មន្ត្រី​ជំនាញ​របស់​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង...

លោក ជា សុផារ៉ា រង​ការ​ចោទប្រកាន់​ថា​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ជួរ​បក្ស​កាន់​អំណាច​របស់​ខ្លួន

សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ចោទ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ជួរ​គណបក្ស​កាន់​អំណាច​របស់​ខ្លួន ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​រក​ឃើញ​ថា...

ព័ត៌មានថ្មីៗ