28 C
Phnom Penh

CATEGORY

សេដ្ឋកិច្ច

តំណាង​ស្ថានទូត​ចិន​គ្រោង​ចុះ​វាយតម្លៃ​វិភាគ​ហានិភ័យ​លើ​ផ្លែ​មៀន​ប៉ៃលិន​ដើម្បី​នាំចេញ​ទៅ​ចិន

ក្រសួង​កសិកម្ម​កម្ពុជា អះអាង​ថា នៅ​សប្តាហ៍​ទី​១​នៃ​ខែ​មករា ឆ្នាំ​២០២២ ខាងមុខ​នេះ តំណាង​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​កម្ពុជា គ្រោង​នឹង​ចុះ​វាយតម្លៃ​វិភាគ​ហានិភ័យ​លើ​ផ្លែ​មៀន​ប៉ៃលិន ដោយ​ជ្រើសរើស​សម្រិតសម្រាំង​យក​ចម្ការ​មួយ​ចំនួន​ជា​តំណាង​ក្នុង​ការ​សិក្សា​វាយតម្លៃ​នេះ។ ក្រសួង​កសិកម្ម...

មន្ត្រី៖ កម្ពុជា​នឹង​បន្ត​ខ្ចី​បុល​គេ​បន្ថែម​ទៀត​ពីព្រោះ​បំណុល​ដែល​កម្ពុជា​មាន​នៅ​ចំនួន​តិច​នៅឡើយ

មន្ត្រី​ជាន់ខ្ពស់​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អះអាង​ថា កម្ពុជា​មិនមែន​ជំពាក់​បំណុល​បរទេស ១​ម៉ឺន​លាន​ដុល្លារ​អាមេរិក​ទេ គឺ​ត្រឹមតែ​ជាង ៩​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ដូច្នេះ​កម្ពុជា​មិន​ស្ថិត​ក្នុង​បំណុល​វណ្ឌ​ក​ដូច​បណ្ដា​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​នោះ​ឡើយ។ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ...

ធនាគារ​ពិភពលោក៖ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ជាង ៤% នៅ​ឆ្នាំ​ក្រោយ បើ​ជំងឺ Covid-19 មិន​រាលដាល​ជា​ថ្មី

ធនាគារ​ពិភពលោក ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២២ នឹង​កើន​ឡើង​ជាង ៤% បើ​សិន​មិន​មាន​ការ​ឆ្លង​រាតត្បាត​ជំងឺ Covid-19 ជា​ថ្មី​ទៀត​នោះ​ទេ។ កាលពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា...

កសិករ​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង​បោះបង់​មុខរបរ​ធ្វើ​ស្រែ​ដោយសារ​តម្លៃ​កសិផល​ចុះថោក

កសិករ​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង បាន​បង្ខំ​ចិត្ត​លក់​ដីស្រែ​កេរ​ឪពុក​ម្ដាយ​របស់​ខ្លួន ដើម្បី​ដោះ​បំណុល និង​ធ្វើ​ដើមទុន​រកស៊ី បន្ទាប់ពី​តម្លៃ​ស្រូវ​នៅ​បន្ត​ធ្លាក់​ថ្លៃ​ខ្លាំង​នៅ​ឆ្នាំ​នេះ។ ក្រុម​កសិករ​ទាំងនោះ​អន់ចិត្ត​នឹង​រដ្ឋាភិបាល​ថា មិន​អាច​ដោះស្រាយ​វិបត្តិ​កសិផល​ធ្លាក់​ថ្លៃ​ជាច្រើន​ឆ្នាំ​មក​ហើយ បង្ក​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​កសិករ។ កសិករ​រស់នៅ​ភូមិ​តាគម ឃុំ​ពាមឯក...

អ្នក​មាន​អចលនទ្រព្យ​សម្រាប់​ជួល​ឲ្យ​ចិន កំពុង​ទន្ទឹង​រង់ចាំ​អ្នក​វិនិយោគ​ចិន​វិល​ចូល​ខេត្ត​ព្រះសីហនុ​វិញ

អ្នកជំនួញ​អចលនទ្រព្យ និង​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ ដែល​មាន​អគារ ផ្ទះ និង​ដី ត្រៀម​បម្រុង​ទុក​ជួល បាន​បង្ហាញ​ក្តី​អស់សង្ឃឹម ខណៈ​ការ​ទន្ទឹង​រង់ចាំ​អ្នក​វិនិយោគទុន​ចិន វិល​ចូល​ក្រុង​ព្រះសីហនុ​ជា​ថ្មី​ហាក់ដូចជា​មិនទាន់​មាន​ដំណឹង​នៅឡើយ។ ប្រជាពលរដ្ឋ...

ការ​បោះពុម្ព​ក្រដាសប្រាក់ ៣​ម៉ឺន​រៀល​ដែល​មាន​រូប​លោក ហ៊ុន សែន ត្រូវ​រង​ការ​រិះគន់

រដ្ឋាភិបាល​សម្រេច​ឱ្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា ដាក់​ឱ្យ​ដំណើរការ​ប្រភេទ​ក្រដាស​ប្រាក់​រៀល ៣​ម៉ឺន​រៀល​គំរូ​ថ្មី​នៅ​លើ​ទីផ្សារ ខណៈ​ក្រុម​ប្រឆាំង​បាន​ហៅ​គំនិត​ផ្ដួចផ្ដើម​របស់​លោក ហ៊ុន សែន ដោយ​លើក​ពី​គុណ​តម្លៃ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​កម្ពុជា​នៅ​ពេលនេះ​ថា ជា​លេស​ដើម្បី​បាន​រូប​របស់​លោក​ដាក់​នៅ​លើ​ក្រដាស​ប្រាក់​រៀល​នោះ​តែប៉ុណ្ណោះ។ លោក ហ៊ុន...

រយៈពេល ៩​ខែ​ក្នុង​ឆ្នាំ​នេះ កម្ពុជា​ប្រមូល​ពន្ធ​បាន​ជាង ៣៨០០​លាន​ដុល្លារ

អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ៩​ខែ​ក្នុង​ឆ្នាំ​២០២១ នេះ ប្រទេស​កម្ពុជា​ប្រមូល​ចំណូល​បាន​ពី​ពន្ធដារ និង​ពន្ធគយ​ជាង ៣៨០០​លាន​ដុល្លារ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២០...

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២១​មាន​កម្រិត​ត្រឹមតែ ១,៩% ប៉ុណ្ណោះ

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២១ មាន​កម្រិត​ត្រឹម​តែ ១,៩​ភាគរយ​ប៉ុណ្ណោះ ខណៈ​ឆ្នាំ​២០២២ នឹង​ងើប​ឡើង​វិញ​ក្នុង​អត្រា​កំណើន ៥,៥%...

អ្នក​ឃ្លាំមើល៖ បើ​មេដឹកនាំ​ខ្មែរ​មាន​សមត្ថភាព នោះ​នឹង​អាច​មាន​រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម​ដោយ​ខ្លួនឯង

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក រិះគន់​ថា បើ​លោក ហ៊ុន សែន មាន​ឧត្តមគតិ​ជាតិ​ពិតប្រាកដ និង​មាន​សមត្ថភាព​ដឹកនាំ​មែន​នោះ ម្ល៉េះ​កម្ពុជា​មាន​រោងចក្រ​កែច្នៃ​ផ្លែឈើ​កំប៉ុង និង​រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម​ផ្សេង​ទៀត​នៅ​ក្នុង​ស្រុក...

ក្រុម​មន្ត្រី​គយ​ចោទ​ប្រធាន​ស្នាក់ការ​ច្រក​ទ្វារ​ព្រំដែន​ដូនរ័ត្ន​ថា​កាង​បទល្មើស​ជ័រកៅស៊ូ​ឆ្លងដែន​ទៅ​វៀតណាម

មន្ត្រី​គយ​ចល័ត​ប្រចាំ​ខេត្ត​ត្បូងឃ្មុំ បាន​អះអាង​ថា រាល់ថ្ងៃ​នេះ​ទំនិញ​ខុសច្បាប់​ជាច្រើន​ប្រភេទ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ហាមឃាត់​មិន​ឲ្យ​នាំចេញ​ទៅ​ក្រៅ​ប្រទេស បែរជា​ថ្នាក់​ដឹកនាំ​ប្រចាំ​ច្រក​ទ្វារ​ទ្វេភាគី​ដូនរ័ត្ន ស្ថិត​ក្នុង​ឃុំ​រូង ស្រុក​មេមត់ បើកដៃ​ឲ្យ​ឈ្មួញ​នាំចេញ​ទំនិញ​ជាច្រើន​ប្រភេទ​យ៉ាង​អនាធិបតេយ្យ​ទៅវិញ។ ប្រភព​ដដែល​បាន​ចោទ​លោក ស៊្រុន ណាត...

ព័ត៌មានថ្មីៗ