Wednesday, June 16, 2021
Home វីដេអូ

វីដេអូ

video

អ្នក​ឃ្លាំមើល៖ តើ​គណបក្ស​បេះដូង​ជាតិ​មាន​ការ​គាំទ្រ​ពី​ភាគី​លោក សម រង្ស៊ី ដែរ​ឬ​ទេ?

ប្រភព​ដែល​គួរ​ឲ្យ​ទុកចិត្ត​បាន ថ្លែង​ថា ក្រុម​លោក ថាច់ សេដ្ឋា កំពុង​ដំណើរការ​បង្កើត​គណបក្ស​បេះដូង​ជាតិ មាន​ឈ្មោះ សៀម ភ្លុក ដែល​តែងតែ​ចោទ​អ្នក​នយោបាយ​មួយ​ចំនួន​ថា​ជា​អាយ៉ង​របស់​គណបក្ស​ប្រជាជន​កម្ពុជា នោះ ជា​អ្នក​ចេញ​មុខ​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ។ លិខិត​របស់​ក្រសួង​មហាផ្ទៃ ចេញ​កាលពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២១ ដែល​កាសែត The Cambodia...
video

ពលរដ្ឋ​ចោទ​អនុប្រធាន​គយ​ច្រក​ទ្វារ​ព្រែកចាក​ថា​ពុករលួយ​ឲ្យ​ឈ្មួញ​នាំចូល​សត្វ​បក្សី​ពី​វៀតណាម

ប្រភព​ពី​មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម បាន​អះអាង មន្ត្រី​គយ និង​រដ្ឋាករ​ប្រចាំការ​នៅ​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្ថិតនៅ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត បាន​បើក​ដៃ​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​ពងមាន់​ពងទា និង​សត្វ​បក្សី​គ្រប់​ប្រភេទ​តាម​ច្រក​របៀង​ត្នោត​ចុងស្រង់ យ៉ាង​អណាធិបតេយ្យ។ ប្រភព​បន្ត​ថា ការ​បើក​ដៃ​ឲ្យ​ឈ្មួញ​នាំចូល​ពងមាន់​ពងទា និង​សត្វ​បក្សី​គ្រប់​ប្រភេទ ចូល​តាម​ច្រក​របៀង​ត្នោត​ចុងស្រង់​នេះ គឺ​មន្ត្រី​គយ​ប្រចាំ​ច្រក​របៀង​នេះ គឺ​ឈ្មួញ​បាន​បង់លុយ​ទៅ​ឲ្យ​មន្ត្រី​គយ​ក្នុង​រថយន្ត​មួយ​គ្រឿង ៣០​ម៉ឺន​រៀល។
video

សមាគម​វៀតណាម​ប្រាប់​ជនជាតិ​ខ្លួន​នៅ​កម្ពុជា​កុំ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ

សមាគម​វៀតណាម​នៅ​កម្ពុជា ប្រកាស​មិន​ឱ្យ​ប្រជាជន​ខ្លួន​ដែល​កំពុង​រស់នៅ​ប្រទេស​កម្ពុជា ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ទេ ក្រោម​ហេតុផល​ថា ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​ប្រទេស​វៀតណាម កំពុង​រីក​រាលដាល។ ការ​ប្រកាស​របស់​សមាគម​វៀតណាម ធ្វើ​ឡើង​បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ​បាន​តម្រូវ​ឱ្យ​ម្ចាស់​ផ្ទះ​បណ្តែតទឹក បែចិញ្ចឹមត្រី និង​សំណង់​មិន​រៀបរយ​ផ្សេង​ទៀត រុះរើ​ចេញពី​ទន្លេ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​រក្សា​សោភណភាព និង​អនាម័យ។ បើ​តាម​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ Khmer...
video

អ្នក​កាសែត​ស្និទ្ធ​នឹង​នាយករដ្ឋមន្ត្រី​កម្ពុជា​ចោទ​សួរ​ថា តើ​កម្ពុជា​ហ៊ាន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​លើ​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ឬ​ក៏​មិន​ហ៊ាន

អ្នកកាសែត​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ចោទ​ជា​សំណួរ​ថា តើ​រដ្ឋាភិបាល​កម្ពុជា ហ៊ាន ឬ​មិន​ហ៊ាន​ក្នុង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​លើ​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា យ៉ាង​អណាធិបតេយ្យ​សព្វថ្ងៃ​នេះ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២១ ឲ្យ​ពលរដ្ឋ​វៀតណាម​ខុស​ច្បាប់​ដែល​កំពុង​រស់នៅ​លើ​ផ្ទៃ​ទឹក​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ រុះរើ​ផ្ទះ​បណ្ដែតទឹក​ទៅ​រស់នៅ​លើ​គោក​ជំនួស​វិញ។ នាយក​មជ្ឈមណ្ឌល​សារព័ត៌មាន​ដើម​អម្ពិល លោក សយ...
video

លោក កឹម សុខា ថា​វប្បធម៌​ខ្មែរ​ជួយ​ខ្មែរ​មិន​ត្រូវ​ធ្វើ​ឡើង​ដើម្បី​កេង​ចំណេញ​នយោបាយ​ឡើយ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពុំ​ទាន់​មាន​សេរីភាព​ពេញលេញ លើកឡើង​ថា វប្បធម៌​ចែករំលែក គឺជា​ការចូលរួម ខ្មែរ​ជួយ​ខ្មែរ ដោយ​មិន​គិត​ពី​ការ​កេង​ចំណេញ​នយោបាយ និង​មិន​រើសអើង​និន្នាការ​បក្ស​នយោបាយ​ណាមួយ​នោះ​ទេ។ មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២១ ថា ការ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​ដោយ​មិន​រើសអើង​និន្នាការ​នយោបាយ​នោះ...
video

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ជំរុញ​ឲ្យ​មេដឹកនាំ​បក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ជួយ​បញ្ជាក់​ពី​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ​ជាង ៧០​ម៉ឺន​ដុល្លារ​ដែល​បាន​បាត់

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ទាមទារ​ឲ្យ​មេដឹកនាំ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បញ្ជាក់​គោលជំហរ​ពាក់ព័ន្ធ​នឹង​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ (Sun TV) ជាង ៧០​ម៉ឺន​ដុល្លារ​ដែល​ត្រូវ​បាន​គេ​ដកចេញ​ពី​គណនី​ធនាគារ​នៅមុន​ពេល​គណបក្ស​នេះ​ត្រូវ​បាន​រំលាយ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា នេះ បាន​ផ្ញើ​លិខិត​ចំហ​មួយ​ទៅកាន់​មេដឹកនាំ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក...
video

បក្ស​ក្រៅ​រដ្ឋាភិបាល​ថា​ការ​ចុះចូល​របស់​មន្ត្រី​បក្ស​ប្រឆាំង​ជា​គំរូ​អាក្រក់​និង​បំបាក់​ស្មារតី​អ្នក​តស៊ូ​ដើម្បី​ជាតិ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ រិះគន់​ថា ការ​តម្រង់​ជួរ​គ្នា​របស់​មន្ត្រី​បក្ស​ប្រឆាំង​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច គឺជា​គំរូ​អាក្រក់ និង​ជា​ការ​បំបាក់​ស្មារតី​តស៊ូ​របស់​អ្នក​ស្នេហា​ជាតិ​ដើម្បី​ទឹកដី និង​ប្រជាជន។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី ដែល​ទើប​នឹង​ធ្វើ​មាតុភូមិ​និវត្តន៍​កាលពី​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​តែងតាំង​ជា​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ អគ្គហេរញ្ញិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក សៀវ វិសុទ្ធ...
video

អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​ម្នាក់​ស្លាប់​អំឡុង​បញ្ជូន​ទៅ​ព្យាបាល​ជំងឺ​កូវីដ-១៩

អ្នក​ជាប់​ឃុំ​ខ្មែរ​សញ្ជាតិ​ជាតិ​អាមេរិក​ម្នាក់​បាន​ស្លាប់​អំឡុង​ពេល​បញ្ជូន​មក​ព្យាបាល​កូវីដ-១៩ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត កាលពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ខណៈ​ជំងឺ​កូវីដ-១៩ កំពុង​ឆ្លង​ចូល​ពន្ធនាគារ​នៅ​តាម​បណ្ដាល​រាជធានី-ខេត្ត។ អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សវនា បាន​ប្រាប់​សារព័ត៌មាន VOD នៅ​ថ្ងៃ​សុក្រ ទី​១១ មិថុនា ថា អ្នក​ជាប់ឃុំ​ដែល​ស្លាប់​នោះ​មាន​អាយុ ៧២​ឆ្នាំ​ជា​ជនជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិក។
video

អាជីវករ​ដឹក​ផ្លែឈើ​សំណូមពរ​លោក ហ៊ុន សែន ពិនិត្យ​ការងារ​ប្រធាន​គយ​ចល័ត​ផ្លូវជាតិ​លេខ​១

ក្រុម​អាជីវករ​ដឹក​ផ្លែឈើ​ពី​ប្រទេស​វៀតណាម ចូល​មក​កម្ពុជា បាន​ចោទ​លោក ផែន ភឿន ប្រធាន​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ មាន​ទីស្នាក់ការ​នៅ​ឃុំ​រំចេក ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង ថា​បាន​គាប​សង្កត់​ជំរិត​ទារ​លុយ​ពី​ពួកគាត់​ក្នុង​រថយន្ត ១​គ្រឿង​ដែល​ដឹក​ផ្លែឈើ​មួយ​ជើង តម្រូវ​ឲ្យ​បង់លុយ​ចន្លោះ​ពី ១០​ម៉ឺន​រៀល​ទៅ ៣០​ម៉ឺន​រៀល ទៅតាម​ប្រភេទ​រថយន្ត​តូច ឬ​ធំ​ជា​កំហិត​ដោយ​គ្មាន​វិក្កយបត្រ។ ភាព​មិន​ប្រក្រតី​ខាងលើ​នេះ បាន​កើតឡើង​ជា​ថ្មី​ទៀត​បន្ទាប់ពី​លោក ផែន...
video

ពលរដ្ឋ​រិះគន់​ឥរិយាបថ​ក្រុម​ការងារ​ចាក់​វ៉ាក់សាំង Covid-19 នៅ​សាលា​បឋម​សិក្សា​គោកកញ្ជាន់

ពលរដ្ឋ និង​កម្មករ​កម្មការិនី​ដែល​ទៅ​ទទួល​សេវា​ចាក់​ថ្នាំបង្ការ​ជំងឺ Covid-19 មាន​ទីតាំង​នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​គោកកញ្ជាន់ ក្នុង​សង្កាត់​ចោមចៅទី២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ បាន​រិះគន់​មន្ត្រី​មួយ​ចំនួន​ដែល​ជា​អ្នក​រៀបចំ​ចាត់ចែង​លើ​ការងារ​ចាក់​វ៉ាក់សាំង ថា​បាន​ប្រើប្រាស់​នូវ​ឥរិយាបថ​មិន​សមរម្យ និង​ប្រើ​ពាក្យ​សម្ដី​គ្មាន​សុជីវធម៌​ជាដើម​មក​លើ​ពលរដ្ឋ ជាពិសេស​ស្ត្រី​វ័យក្មេង​ដែល​ទៅ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ទីតាំង​ខាងលើ​នេះ។ ក្រុម​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ...

MEDIA FEEDS

Popular

ប្រទេស​ផ្ដាច់ការ​តួកមែនីស្ថាន ជំពាក់​ចិន​៨១០០​លាន​ដុល្លារ​សម្រេច​សង​ចិន​វិញ​គ្មាន​សល់​ក្នុង​រយៈពេល​១២​ឆ្នាំ

មេដឹកនាំ​ផ្ដាច់ការ​នៃ​ប្រទេស​តួកមែនីស្ថាន ប្រកាស​ថា បំណុល​របស់​ប្រទេស​លោក​ជំពាក់​ចិន ពាន់​លាន​ដុល្លារ​ក្នុង​គម្រោង​ឧស្ម័ន និង​ហ្គាស៍ ត្រូវ​បាន​សង​អស់​ហើយ។ ទីភ្នាក់ងារ​សារព័ត៌មាន AFP បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ថា​ចិន​បាន​វិនិយោគ​ទឹកប្រាក់​ពាន់​លាន​ដុល្លារ​ក្នុង​ឧស្សាហកម្ម​ឧស្ម័ន​របស់​តួកមែនីស្ថាន ដែល​ជា​ប្រទេស​នាំ​ចេញ​ឧស្ម័ន​មួយ​ដ៏​ធំ។ គម្រោង​ដ៏​សំខាន់​របស់​ប្រទេស​នេះ គឺ​បំពង់​បង្ហូរ​ប្រេង​ផ្ដើម​ពី​ភាគ​ខាងកើត​នៃ​តួកមែនីស្ថាន ហើយ​ឈាន​ដល់​ប្រទេស​ចិន តាមរយៈ​គម្រោង​អភិវឌ្ឍ​ឆ្លងកាត់​នៃ​ប្រទេស​ពីរ​ទៀត...