ក្រុមហ៊ុន CIC Partner បាត់លុយ តើបាត់ទៅឯណា អ្នកណាទទួលខុសត្រូវ?
ក្រុមហ៊ុន Cambodian Investor Capital Partner ដែលហៅកាត់ថា CIC Partner ច្រានចោលការលើកឡើងរបស់ម្ចាស់ទំព័រហ្វេសប៊ុក ឌឹ កន្និដ្ឋា សូ (The Kanitha Show) ជុំវិញការសង្ស័យពីការធ្វើឱ្យបាត់លុយវិនិយោគក្នុងក្រុមហ៊ុនជិត ១០០លានដុល្លារអាមេរិកកន្លងមក (៩៦លានដុល្លារ) ថាជាទង្វើឆបោក ជាពិសេសគឺស្ថាបនិកវិទ្យាស្ថាន LSI Business School លោក...
ព័ត៌មានថ្មីៗ
បទវិភាគ
បទវិភាគ៖ អាហ្វ្រិកខាងត្បូងអូសអ៊ីស្រាអែលឡើង ICC តែផ្ដល់ឱកាសឱ្យរុស្ស៊ីបន្តវិនាសកម្មនៅអ៊ុយក្រែន
កាលពីសប្ដាហ៍មុន តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានបើកសវនាការបឋមទៅលើសំណុំរឿងដែលប្ដឹងដោយរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង ករណីចោទអ៊ីស្រាអែល ពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍ទៅលើប្រជាជនប៉ាឡេស្ទីន ក្នុងសង្គ្រាមអ៊ីស្រាអែល វាយសងសឹកលើពួកហាម៉ាស់។
ក្នុងសវនាការរបស់ ICC...
សេចក្ដីរាយការណ៍ពិសេស
នយោបាយ
ព័ត៌មានអន្តរជាតិ
ក្រុមប្រឹក្សាសន្តិសុខ UN សម្រេចឱ្យមានបទឈប់បាញ់នៅដែនដីហ្កាហ្សា-ប៉ាឡេស្ទីន ស្របពេលអាមេរិកបោះឆ្នោតអនុប្បវាទ
ទីបំផុត សហរដ្ឋអាមេរិកបញ្ឈប់ការបោះឆ្នោតជំទាស់ ឬវេតូនៅឯក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដែលបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន-ហាម៉ាស់ និងការដោះលែងចំណាប់ខ្មាំងទាំងអស់ដោយគ្មានលក្ខខណ្ឌ។
ទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយកាលពីនៅថ្ងៃទី២៥ ខែមីនា ឱ្យដឹងថា សហរដ្ឋអាមេរិកបានប្ដូរជំហរដោយបោះឆ្នោតអនុប្បវាទដែលនាំឱ្យមានសេចក្ដីសម្រេចមួយអំពីសង្គ្រាមនៅដែនដីហ្កាហ្សា-ប៉ាឡេស្ទីន។
សមាជិកក្រុមប្រឹក្សាចំនួន ១៤រូបរួមមានប្រទេសចិន រុស្ស៊ី និងបារាំង ជាប្រទេសសមាជិកអចិន្ត្រៃយ៍ដែលមានសិទ្ធិវេតូ បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចនេះ គឺដូចពេលកន្លងមកដែរ។
ការស្នើឱ្យមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងពួកហាម៉ាស ជាថ្មីទៀតនេះ ត្រូវបានស្នើឡើងដោយសមាជិកមិនអចិន្ត្រៃយ៍ទាំង ១០ប្រទេស ខណៈស្ថានភាពនៃទុក្ខវេទនារបស់ប្រជាជនប៉ាឡេស្ទីន កាន់ធ្ងន់ធ្ងរឡើងៗ។
ឥឡូវនេះ សង្គ្រាមនៅតំបន់ហ្កាហ្សា...
ហ្វីលីពីនចោទប្រទេសចិនជាផ្លូវការចំពោះមុខមន្ត្រីទូតចិន ករណីរំលោភបំពានដែនទឹកហ្វីលីពីន
រដ្ឋាភិបាលប្រទេសហ្វីលីពីន នៅថ្ងៃចន្ទ ទី២៥ មីនា នេះ បានកោះហៅអ្នកការទូតប្រទេសចិន ដើម្បីសម្ដែងការតវ៉ាចំពោះអ្វីដែលក្រុងម៉ានីល ចាត់ទុកថាជាសកម្មភាពរំលោភបំពានពីសំណាក់ឆ្មាំល្បាតដែនសមុទ្រចិន នៅឯតំបន់សមុទ្រចិនខាងត្បូង កាលពីចុងសប្តាហ៍កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែមីនា នេះ។
ក្រសួងការបរទេសហ្វីលីពីន បានចោទប្រកាន់ថា ឆ្មាំសមុទ្រចិន បានបាញ់ទឹកទៅលើកប៉ាល់ដឹកស្បៀងរបស់ហ្វីលីពីន ដែលដឹកទៅផ្គត់ផ្គង់កងទ័ពនៅឯចំណុចថ្មប៉ប្រះទឹក Second Thomas Shoal កាលពីថ្ងៃសៅរ៍...
រុស្ស៊ីបាញ់មីស៊ីល ៩០គ្រាប់លើអ៊ុយក្រែន ជាការវាយប្រហារទ្រង់ទ្រាយធំលើកដំបូងនៅរដូវត្រជាក់
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅថ្ងៃសុក្រ ទី២២ មីនា បានអះអាងថា រុស្ស៊ី បានបើកការវាយប្រហារតាមផ្លូវអាកាសក្នុងទ្រង់ទ្រាយធំជាលើកដំបូងនៅរយៈពេល ៣ខែនៃសង្គ្រាមក្នុងរដូវត្រជាក់។
តាមលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី រុស្ស៊ីវាយប្រហារកាលពីវេលាយប់ និងវាយប្រហាររហូតទៀបភ្លឺនៅថ្ងៃសុក្រ ទី២២ មីនា នេះ ដោយបាញ់មីស៊ីលប្រមាណ ៩០គ្រាប់ និងយន្តហោះដ្រូន ៦០គ្រឿងនៅពាសពេញប្រទេសអ៊ុយក្រែន ដោយរាប់ទាំងរដ្ឋធានីគៀវ ផងដែរ។
ប្រធានាធិបតីអ៊ុយក្រែន...
ប្រធានាធិបតីវៀតណាមលាលែងពីមុខតំណែងចំពេលមានយុទ្ធនាការប្រឆាំងអំពើពុករលួយ
នៅថ្ងៃទី២១ មីនា គណបក្សកុម្មុយនីស្តវៀតណាម បានប្រកាសឱ្យដឹងថា ប្រធានាធិបតីវៀតណាម លោក Vo Van Thuong អាយុ ៥៣ឆ្នាំ បានចុះចេញពីតំណែងហើយ ខណៈប្រធានរដ្ឋរូបនេះទើបចូលកាន់តំណែងបានតែមួយឆ្នាំប៉ុណ្ណោះ។
យោងតាមទីភ្នាក់ងារព័ត៌មានយៀកណាម អ្នកស្រី វ៉ ធីអាញ់ ស្វ័ន (Vo Thi Anh Xuan) អាយុ ៥៤ឆ្នាំដែលជាអនុប្រធាន នឹងឡើងកាន់តំណែងជាប្រធានរដ្ឋស្តីទី...
សហរដ្ឋអាមេរិកនៅតែសន្យាពាក់ព័ន្ធជម្លោះសមុទ្រចិនខាងត្បូង ខណៈចិនប្រឆាំងដាច់ខាត
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅថ្ងៃអង្គារ ទី១៩ មីនា ថា សហរដ្ឋអាមេរិកនៅតែបន្តប្រកាន់ខ្ជាប់នូវការប្ដេជ្ញាចិត្តយ៉ាងរឹងមាំដូចដែក ដើម្បីជួយការពារសម្ព័ន្ធមិត្តយូរអង្វែងរបស់ខ្លួន គឺប្រទេសហ្វីលីពីន ដែលកំពុងតស៊ូប្រឆាំងជម្លោះនឹងចិន ករណីនៅតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១៩ ខែមីនា។
លោក Antony Blinken បានបញ្ជាក់ដូចនេះនៅទីក្រុងម៉ានីល គឺជាការបំពេញទស្សនកិច្ចលើកទី២របស់លោក គិតចាប់តាំងពីប្រធានាធិបតីហ្វីលីពីន លោក...