31 C
Phnom Penh

TAG

កម្ពុជា-ថៃ

លោក សុខ ទូច ថា​ខ្មែរ​ត្រូវ​ឈឺចាប់​នៅ​ពេល​ដែល​ខ្លួនឯង​មិន​អាច​ការពារ​ទ្រព្យសម្បត្តិ​ជាតិ​ខ្លួន​បាន

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា ប្រតិកម្ម​ថា ពលរដ្ឋ​ខ្មែរ​ដែល​សម្ដែង​ការឈឺចាប់​ពី​បរទេស​ជិតខាង​លួច​ចម្លង​វប្បធម៌​របស់​ខ្លួន​ជា​រឿង​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​ខ្មែរ​ក៏​ត្រូវ​ឈឺចាប់​នៅ​ពេល​ដែល​ខ្លួន​មិន​អាច​ការពារ​ទ្រព្យសម្បត្តិ​ជាតិ​របស់​ខ្លួន​បាន ខណៈ​ខ្លួនឯង​កំពុង​មាន​មោទកភាព​លើ​វប្បធម៌​បរទេស ជាជាង​វប្បធម៌ និង​សម្បត្តិ​ជាតិ​របស់​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​អ្នកលេង​បណ្ដាញ​សង្គម​បាន​នាំគ្នា​ប្រតិកម្ម​យ៉ាង​ខ្លាំង​ទៅលើ​ស្ថាបត្យករ​ថៃ ដែល​បាន​សាងសង់​ប្រាសាទ​នៅ​ក្នុង​ប្រទេស​ខ្លួន​មាន​គំនូស​ប្លង់​ដូច​ទៅ​នឹង​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ។ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច បាន​បង្ហោះ​វីដេអូ​បកស្រាយ​ទាក់ទិន​ទៅ​នឹង​បញ្ហា​ដែល​ប្រទេស​ថៃ ចម្លង​វប្បធម៌​ពី​កម្ពុជា កាលពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២១ ថា ថៃ​មិន​អាច​ចម្លង​វប្បធម៌ ឬ​អរិយធម៌​របស់​កម្ពុជា​ធ្វើ​ជា​របស់​ខ្លួន​បាន​ទេ ព្រោះ​ថា​ប្រាសាទ​អង្គរវត្ត និង​អរិយធម៌​មួយ​ចំនួន​ផ្សេងទៀត​របស់​ខ្មែរ ត្រូវ​បាន​ទទួលស្គាល់​ដោយ​អង្គការ​យូណេស្កូ រួច​ទៅ​ហើយ...

សិល្បករ​ខ្មែរ៖ ប្រទេស​ជិតខាង​ដែល​កម្ពុជា​ចាត់ទុក​ជា​មិត្ត​ដ៏​ល្អ ក៏​ជា​ប្រទេស​ដែល​ឈ្លានពាន​កម្ពុជា​ដែរ

សិល្បករ​ជើងចាស់​ដ៏​ល្បីល្បាញ​មួយ​រូប​របស់​កម្ពុជា លើកឡើង​ថា ប្រទេស​ជិតខាង​ដែល​កម្ពុជា​ដឹងគុណ និង​ចាត់ទុក​ជា​មិត្ត​ដ៏​ល្អ​នោះ ក៏​ជា​ប្រទេស​ដែល​ឈ្លានពាន​យក​ទឹកដី ធនធាន​ធម្មជាតិ និង​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​អស់​ជាច្រើន​រហូត​ដល់​សព្វថ្ងៃ​នេះ ប៉ុន្តែ​ពួកគេ​នៅ​មិនទាន់​ឆ្អែតឆ្អន់​នូវ​មហិច្ឆតា​របស់​ពួកគេ​នៅឡើយ​ទេ។ លោក សុះ ម៉ាច ដែល​ជា​អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០២១ ថា មក​ទល់​នឹង​ពេល​នេះ បរទេស​ជិតខាង​នៅតែ​ចិញ្ចឹម​ចិត្ត​ចង់​បាន​ដី ចង់​បាន​សម្បត្តិ​វប្បធម៌ និង​ផលប្រយោជន៍​របស់​ខ្មែរ និង​មិន​ចង់​ឲ្យ​ខ្មែរ​រួបរួម​គ្នា​ដើម្បី​សុភមង្គល​របស់​ជាតិ​ឡើយ។ សិល្បករ​ជើងចាស់​រូប​នេះ​អះអាង​ថា បរទេស​ខាងកើត​សម្រួច​ចង្កូម​ចាំ​លេប​ត្របាក់​ដី បរទេស​ខាងលិច​អប្រិយ...

រដ្ឋាភិបាល​ចាត់ទុក​ថ្ងៃ​ទី​៧ កក្កដា ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​បន្ទាប់ពី​កម្ពុជា​ឈ្នះ​ក្តី​ប្រាសាទ​ព្រះវិហារ​លើ​ប្រទេស​ថៃ

ប្រមុខ​រដ្ឋាភិបាល​អះអាង​នៅ​ថ្ងៃ​ទី​៧ កក្កដា ថា ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០០៨ ត្រូវ​បាន​ចាត់ទុក​ថា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយ បន្ទាប់ពី​កម្ពុជា​ឈ្នះ​ក្តី​ប្រាសាទ​ព្រះវិហារ​លើ​ប្រទេស​ថៃ នៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ កាលពី​ឆ្នាំ​១៩៦២។ លោក ហ៊ុន សែន បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​ថា ថ្ងៃ​នេះ​គឺជា​ខួប​លើក​ទី​១៣ នៃ​ការ​ចុះបញ្ជី “ប្រាសាទ​ព្រះវិហារ” ជា​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃ​ទី​៧ ខែ​កក្កដា...

Latest news