28 C
Phnom Penh

TAG

កឹម សុខា

សមត្ថ​កិច្ច​ចាប់​ខ្លួន​ពលរដ្ឋ​២​នាក់​ ករណី​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៤​ជា​ថ្មី​ទៀត​នៅ​ខេត្ត​ព្រះ​សីហនុ​

សមត្ថ​កិច្ច​ខេត្ត​ព្រះ​សីហនុ​សម្រេច​ឃាត់​ខ្លួន​ពលរដ្ឋ​ពីរ​នាក់​ ដោយ​រក​ឃើញ​ថា​ បាន​ប្រើ​​អំពើ​ហិង្សា​និង​គប់​ដុំ​ថ្ម​លើ​សមត្ថ​កិច្ច ​ ក្នុង​ការ​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៤​ក្នុង​វិវាទ​ដីធ្លី​ជា​ថ្មី​ទៀត​នៅ​ព្រឹក​នេះ។​

រដ្ឋាភិបាល​ប្រកាស​ថា​ កម្ពុជា​នឹង​ឡើង​កម្តៅ​ខ្លាំង​ក្នុង​រយៈ​ពេល​១​សប្តាហ៍​

ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​បាន​លើក​ឡើង​ថា​ ចាប់​ពី​ថ្ងៃ​ទី​១៩​ដល់​២៤​ ខែ​មេសា​កម្ពុជា​នឹង​បន្ត​ឡើង​កំដៅ​​សីតុណ្ហភាព​អតិបរិមា ​ក្នុង​វង្វង់​៣៧​ទៅ​៤០​អង្សា​សេ។​

ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​អះអាង​ថា​ ខ្លួន​គ្មាន​ការ​ពាក់ព័ន្ធ​នឹង​សកម្ម​ភាព​របស់​សមាជិក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទេ

សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​ម្នាក់​ និង​ជា​អតីត​ប្រធាន​គណបក្ស​សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​អ្នកស្រី​សុខ រ័ត្នសុវណ្ណបច្ចៈសីលា​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​ ជុំវិញ​ករណី​ញុះញង់​ឱ្យ​ពលរដ្ឋ​ចូល​ទៅ​កាន់​កាប់ដី​តំបន់​ឧទ្យាន​កូលែន​ព្រហ្ម​ទេព​ ក្នុង​ខេត្ត​ព្រះ​វិហារ។

កម្មវិធី​Idea Talk៖​តើ​ព្រឹត្តិ​ការណ៍​សំខាន់ៗ​ក្នុង​សប្ដាហ៍​នេះ​មាន​អ្វី​ខ្លះ?​

កម្មវិធី​Idea Talk តាម​បណ្តាញ ​Facebook Live​របស់​The Cambodia Daily​ ថ្ងៃ​ទី​១៩មេសា​ឆ្នាំ​២០១៩។​

កម្ពុជា​នៅ​តែ​ទទួល​បាន​ចំណាត់​ថ្នាក់​អាក្រក់​នៃ​សេរីភាព​សារ​ព័ត៌មាន​

កម្ពុជា​នៅ​តែ​បន្ត​ធ្លាក់​ចុះ​ពិន្ទុ​នៃ​សេរីភាព​សារ​ព័ត៌មាន​ ក្រោយ​ពី​មាន​ការ​វាយ​តម្លៃ​ថា​ សេរីភាព​ផ្នែក​សារ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​នេះ​នៅតែ​ស្ថិត​ក្នុង​ស្ថាន​ភាព​អាក្រក់​ជាង​មុន​ទៅ​ទៀត។

ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ជាង​១​រយ​ខ្នង​នៅ​ខេត្ត​បន្ទាយ​មានជ័យ​

ភ្លៀង​លាយ​លំ​និង​ខ្យល់​កន្ត្រាក់​មួយ​មេ​បាន​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ជាង​ ១​រយ​ខ្នង​ នៅ​តំបន់​ខ្លះ​នៃ​ស្រុក​ស្វាយចេក​ និង​ក្រុង​សិរីសោភ័ណ​ ខេត្ត​បន្ទាយ​មានជ័យ។​ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពីល្ងាច​ម្សិលមិញ​តែ​មិន​បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ពលរដ្ឋ​នោះ​ទេ។​នេះបើ​យោង​តាម​ភ្នាក់​ងារ​សារ​ព័ត៌មាន​កម្ពុជា​AKP​ ដែល​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ។​ ​

លោក​ហ៊ុន សែន​ជំរុញ​ឱ្យ​ពល​រដ្ឋ​និង​ស្ថាប័ន​ពាក់​ព័ន្ធ​បន្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​

លោក​ហ៊ុន សែន​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ជំរុញ​បន្ថែម​ទៀត​ឱ្យ​មាន​ចលនា​កៀរគរ​ប្រមូល​ប្រភព​ធនធាន​ ឈាន​ទៅ​អនុវត្ត​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​ឱ្យ​កាន់​តែ​មាន​សកម្ម​ភាព​ខ្លាំងក្លា​ ដើម្បី​ឆ្ពោះ​ទៅ​លុប​បំបាត់​ជំងឺ​នេះ​ឲ្យ​បាន​តាម​ផែន​ការ​កំណត់។​

ពលរដ្ឋ​ប្រមាណ​១០០​នាក់​នៅ​ខេត្ត​ព្រះ​សីហនុ​នាំគ្នា​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៤​ជុំវិញ​វិវាទ​ដីធ្លី​

ក្រោយ​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​មិន​បាន​ប៉ុន្មាន​ផង​ ​ទំនាស់​ដីធ្លី​ក្នុង​ខេត្ត​ព្រះ​សីហនុ​បាន​ចាប់​ផ្តើម​ឡើង​ទៀត​ហើយ។​ យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​ប្រមាណ​១០០​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជាង​៣០០​គ្រួសារ​ក្នុង​ឃុំ​បិតត្រាំង​ស្រុក​ព្រៃនប់ ​នៅព្រឹក​ថ្ងៃ​នេះ​បាន​នាំ​គ្នា​យក​ដើម​ឈើ​មក​បាំង​បិទ​ផ្លូវ​ជាតិ​លេខ​៤​នៅ​ចំណុច​ភូមិ​ចំណោត​រាម​ ដើម្បី​ប្រឆាំង​នឹង​ការ​អនុវត្ត​សាល​ដីកា​របស់​តុលាការ។​

គ្រោះ​ថ្នាក់​ចរាចរណ៍​រយៈ​ពេល​៤​ថ្ងៃ​អំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​បណ្តាល​ឱ្យ​ពលរដ្ឋ​ស្លាប់​ជាង​៥០​នាក់​

នៅក្នុង​អំឡុង​ពេល​ពិធី​បុណ្យចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​រយៈ​ពេល​ ៤​ ថ្ងៃ​ពីថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ទី​១៦​ខែ​មេសា​ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​បាន​កើត​ឡើង​ជាង​១​រយ​លើក​(១០៩)​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​៥២​នាក់​ របួស​ធ្ងន់​ស្រាល​ជិត​២​រយ​នាក់​(១៨៣)​និង​បណ្តាល​ខូច​ម៉ូតូ ​ព្រម​ទាំង​រថយន្ត​តូច​ធំ​ជិត​២​រយ​គ្រឿង។ ​ នេះ​បើ​យោង​តាម​របាយ​ការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​ សណ្តាប់​ធ្នាប់​សាធារណៈ​នៃ​ក្រសួង​មហា​ផ្ទៃ។​

Latest news