26 C
Phnom Penh

TAG

កំពង់ផែ​រាម

ចិន​បន្ត​ផ្ទេរ​រូបភាព​មូលដ្ឋាន​នាវាចរ​ឆ្នេរ​រាម​នៃ​ប្រទេស​កម្ពុជា​ជាមួយ​នឹង​សំណង់​ថ្មីៗ​ថែម​ទៀត

ការ​សង្ស័យ​របស់​សហរដ្ឋ​អាមេរិក អំពី​អនាគត​មូលដ្ឋាន​នាវាចរ​ឆ្នេរ​រាម​នៃ​ប្រទេស​កម្ពុជា ដែល​បាន​កើតឡើង​ជាច្រើន​ឆ្នាំ​មក​នេះ ដែល​ថា​អនាគត​អាច​ជា​មូលដ្ឋាន​កងទ័ព​ចិន ត្រូវ​បាន​គេហទំព័រ​គំនិត​ផ្ដួចផ្ដើម​តម្លាភាព​សមុទ្រ​អាស៊ី បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ជា​ថ្មី​ម្ដង​ទៀត​កាលពី​ថ្ងៃ​ទី​១២ តុលា នេះ។ យោង​តាម​ប្រភព​នេះ គឺ​រូបភាព​ផ្កាយរណប​នៃ​ក្រុមហ៊ុន Maxar Technologies and Planet Labs បង្ហាញ​ថា យ៉ាង​តិច​មាន​សំណង់​ថ្មី ៣​កន្លែង​ទៀត​កំពុង​ពន្លឿន​ការ​ស្ថាបនា​នៅ​ក្នុង​រវាង​ខែ​សីហា និង​ខែ​កញ្ញា ឆ្នាំ​២០២១ នេះ ហើយ​ជាមួយ​គ្នា​នេះ មាន​ផ្លូវ​មួយ​ខ្សែ​ថ្មី​ត្រូវ​បាន​ស្ថាបនា ខណៈ​ទីតាំង​ច្រើន​ទៀត​មាន​ការ​ផ្លាស់ប្ដូរ។ ផ្កាយរណប​របស់​ក្រុមហ៊ុន Maxar...

អនុព័ន្ធយោធា​អាមេរិក៖ មន្ត្រី​កម្ពុជា​រឹតត្បិត​ពួកគេ​ត្រួតពិនិត្យ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម

អនុព័ន្ធយោធា​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​ប្រទេស​កម្ពុជា លោក​វរសេនីយ៍ឯក Marcus M. Ferrara សម្ដែង​ការ​សោកស្តាយ​ចំពោះ​មន្ត្រី​យោធា​កម្ពុជា ដែល​បាន​រឹតត្បិត​ការ​ត្រួតពិនិត្យ​ទីតាំង​មូលដ្ឋាន​កងទ័ព​ជើងទឹក​សមុទ្រ​រាម ដែល​សហរដ្ឋ​អាមេរិក​ធ្លាប់​បាន​ផ្តល់​ជា​ជំនួយ​ក្នុង​ការ​សាងសង់​អគារ​នៅ​មូលដ្ឋាន​នោះ។ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​សុក្រ ទី​១១ មិថុនា បាន​បញ្ជាក់​នៅ​ក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ផ្លូវការ​របស់​ខ្លួន​ថា លោក Marcus M. Ferrara បាន​ធ្វើ​ដំណើរ​ទៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​កម្ពុជា​នៅ​សមុទ្រ​រាម នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​នេះ តាមរយៈ​ការ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​កម្ពុជា។ ប៉ុន្តែ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​ខ្លី​នោះ មន្ត្រី​យោធា​កម្ពុជា​មិន​បាន​អនុញ្ញាត​ឲ្យ​លោក​អនុព័ន្ធយោធា​ទៅ​មើល​គ្រប់​កន្លែង​នៅ​ក្នុង​មូលដ្ឋាន​កងទ័ព​ជើងទឹក​នោះ​ឡើយ។ ស្ថានទូត​អាមេរិក...

សំណង់​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ស្ថាបនា​យ៉ាង​លឿន ខណៈ​អាមេរិក​សង្ស័យ​ថា​អាច​ជា​មូលដ្ឋាន​កងទ័ព​ចិន

រូបភាព​ផ្កាយរណប​បាន​បង្ហាញ​អំពី​ការស្ថាបនា​សំណង់​កំពង់ផែ​ជើងទឹក​រាម​នៅ​ខេត្ត​ព្រះសីហនុ យ៉ាង​លឿន​បំផុត ដែល​នៅ​ទីនោះ​សហរដ្ឋ​អាមេរិក​បារម្ភ​អំពី​អនាគត​អាច​ជា​មូលដ្ឋាន​កងទ័ព​នៃ​ប្រទេស​ចិន។ អត្ថបទ​ស្រាវជ្រាវ​របស់​សារព័ត៌មាន Business insider បាន​សរសេរ​យ៉ាង​លម្អិត​ថា អគារ​ថ្មី​ចំនួន​ពីរ​បាន​លេច​ជា​រូបរាង​ឡើង​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​លើ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ក្នុង​ខេត្ត​ព្រះសីហនុ ហើយ​សំណង់​ថ្មី​នោះ​ធ្វើឡើង​ជំនួស​អគារ​គាំទ្រ​ដោយ​មូលនិធិ​សហរដ្ឋ​អាមេរិក នាំ​ឱ្យ​មាន​ការ​លើកឡើង​អំពី​វត្តមាន​កងទ័ព​ចិន​អាច​បោះ​ទីតាំង​នៅ​មូលដ្ឋាន​នោះ។ រូបភាព​ផ្កាយរណប​នេះ​បោះពុម្ព​ផ្សាយ​ដោយ​គេហទំព័រ​របស់​អង្គការ​គម្រោង​តម្លាភាព​សមុទ្រ​អាស៊ី ហៅ​កាត់​ថា ATMI និង​អង្គការ Maxar ដោយ​បង្ហាញ​ពី​ការ​សម្អាត​ទីតាំង​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី​១៧ មេសា ហើយ​សំណង់​ថ្មី​នោះ​ចាប់ផ្ដើម​ធ្វើ​នៅ​ដើម​ខែ​ឧសភា ហើយ​ឥឡូវ​នេះ​សំណង់​នោះ​បាន​ស្ថាបនា​ហើយ​កាលពី​ថ្ងៃ​ទី​២១ ខែ​ឧសភា។ សំណង់​អគារ​ទាំងពីរ​នេះ​មាន​បណ្ដោយ ១១៥​ហ្វីត និង​ទទឹង ២០ហ្វីត។ វា​ស្ថិតនៅ​ក្បែរ​នឹង​សំណង់​ការដ្ឋាន​ដែល​ស្ថាបនា​ដោយ​មូលនិធិ​សហរដ្ឋ​អាមេរិក ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បញ្ជា​ឱ្យ​វាយកម្ទេច​អគារ​នេះ​កាលពី​ចុង​ឆ្នាំ​ទៅមិញ។ កន្លងមក...

តើ​សមាគម​អាស៊ាន​ប្រកាន់​ជំហរ​បែប​ណា បើ​សមាជិក​អាច​ក្លាយ​ជា​មូលដ្ឋាន​កងទ័ព​ចិន​ធ្វើ​ឱ្យ​អាមេរិក​ផ្ទុះ​កំហឹង?

ក្នុងរយៈ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អាមេរិក​មាន​សកម្មភាព​ជា​ខ្លាំង ជាពិសេស​លើ​វិស័យ​សន្តិសុខ ដោយ​អាមេរិក​តែងតែ​ស្នើសុំ​សមាគម​អាស៊ាន​ធ្វើ​សមយុទ្ធ​ទ័ព​ជើងទឹក​ជាមួយ​នឹង​កងទ័ព​អាមេរិក។ តែ​ជាមួយ​គ្នា​នេះ មហា​យក្ស​ចិន​ក៏​ត្រូវ​បាន​មើលឃើញ​ថា​បាន​បង្កើន​សកម្មភាព​យោធា និង​ឥទ្ធិពល​មក​លើ​សមាគម​នេះ​យ៉ាង​ខ្លាំង​ផង​ដែរ។ មហា​អំណាច​ពីរ​នេះ​កំពុង​ប្រជែង​គ្នា​ជា​ខ្លាំង​ដណ្ដើម​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​អាស៊ាន។ ចិន​វាយលុក​ទាំង​សេដ្ឋកិច្ច និង​វិស័យ​យោធា។ ចំណែក​អាមេរិក​វាយលុក​ខ្លាំង​លើ​កិច្ចការ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​យោធា។ គោលនយោបាយ​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​របស់​បក្ស​កុម្មុយនិស្ត​ចិន ដែល​សហរដ្ឋ​អាមេរិក​ចាត់ទុក​ជា​អន្ទាក់​បំណុល គឺ​ប្រទេស​ចិន​កំពុង​ប្រើប្រាស់​ជា​ផែនការ​មួយ​ទាញ​ប្រទេស​ក្រីក្រ​ស្រេកឃ្លាន​ប្រាក់​កម្ចី​ពី​ចិន ចូល​ក្នុង​ល្បែង​ភូមិសាស្ត្រ​នយោបាយ​ពង្រីក​មាឌ​របស់​ចិន។ ចិន​ពង្រីក​មាឌ​របស់​ខ្លួន​តាមរយៈ​ការប្រាក់​កម្ចី​ពាន់​លាន​ដុល្លារ ជាមួយ​នឹង​ការ​ទាញ​បាន​មក​វិញ​នូវ​ធនធាន​ធម្មជាតិ​របស់​ប្រទេស​នោះ ហើយ​បើ​ពុំនោះទេ ត្រូវ​បាន​ចិន​បង្ខំ​ឱ្យ​សង​ប្រាក់​កម្ចី ហើយ​បើ​សង​មិនទាន់​ពេលវេលា គឺ​ត្រូវ​ទទួល​យក​ផែនការ​មួយ​របស់​ចិន គឺ​ការស្ថាបនា​មូលដ្ឋាន​កងទ័ព​សម្រាប់​កងទ័ព​ចិន។ ករណី​នេះ​មាន​រួច​ហើយ​នៅ​ប្រទេស​មួយ​ក្នុង​ទ្វីប​អាហ្វ្រិក គឺ​ប្រទេស Djibouti។ ប្រទេស​នេះ​បាន​កំពុង​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​ចិន​ពាន់​លាន​ដុល្លារ។...

លោក ទៀ បាញ់ អះអាង​ថា​កម្ពុជា​មិន​បាន​ប្រគល់​កំពង់ផែ​រាម​ឱ្យ​ចិន​កាន់កាប់​ផ្ដាច់មុខ​ទេ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ អះអាង​ថា កម្ពុជា​ពិតជា​បាន​ទទួល​ជំនួយ​ពី​ចិន ដែល​ជា​មិត្ត​ដែកថែប​ក្នុង​ការ​ជួយ​សាងសង់​កំពង់ផែ​តំបន់​រាម ដើម្បី​ឱ្យ​មាន​លក្ខណៈ​ធំ​ទូលាយ និង​ទំនើប​ជាង​មុន​ប្រាកដ​មែន តែ​មិន​បាន​ប្រគល់​ឱ្យ​ចិន​កាន់កាប់​ផ្ដាច់មុខ​ដូច​ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក​នោះ​ទេ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ទៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​១ ខែ​មិថុនា កន្លង​ទៅ​នេះ ដែល​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ថា​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​របស់​ចិន នៅ​កំពង់ផែ​រាម​នា​ពេល​កន្លង​មក។ សារព័ត៌មាន​ក្នុងស្រុក​ដែល​ជិតស្និទ្ធ​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន គឺ Fresh News បាន​ដកស្រង់​សន្តី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា...

Latest news