31 C
Phnom Penh

TAG

ក្រសួង​បរិស្ថាន

ក្រសួង​បរិស្ថាន​សម្ដែង​មោទកភាព​ក្នុង​ការ​គ្រប់គ្រង​និង​អភិរក្ស​ធនធាន​ធម្មជាតិ ប៉ុន្តែ​សកម្មជន​បរិស្ថាន​គ្មាន​ជំនឿ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​បរិស្ថាន អះអាង​ថា កម្ពុជា​បាន​គ្រប់គ្រង និង​អភិរក្ស​ធនធាន​ធម្មជាតិ​របស់​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ទទួល​បាន​លទ្ធផល​ប្រកប​ដោយ​មោទកភាព ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ជាធរមាន។ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា បាន​សរសេរ​លើ​គណនី Facebook របស់​លោក កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២១ ថា ក្រសួង​បរិស្ថាន បាន​សហការ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ល្បាត និង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ចំនួន ៧៥​កន្លែង ក្នុង​នោះ​បាន​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ជាង ១​ម៉ឺន ៤​ពាន់​ករណី​ត្រឹមតែ​រយៈពេល ៦​ខែ​ប៉ុណ្ណោះ...

ប្រជា​សហគមន៍​ព្រៃព្រះរការ​បំបួស​ដើមឈើ​ដើម្បី​ទប់ស្កាត់​ការ​កាប់​បំផ្លាញ

ប្រជា​សហគមន៍​ជាង ១០០​នាក់ បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​អបអរ​សាទរ​បុណ្យ​រុក្ខទិវា ៩ កក្កដា នៅ​ជុំវិញ​ព្រៃព្រះរការ ក្នុង​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី​០៩ កក្កដា។ យុទ្ធនាការ​នេះ​ក្នុង​គោលបំណង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ព្រៃឈើ និង​ដាំ​ដើមឈើ​ដើម្បី​ស្ដារ​ព្រៃ​ឡើងវិញ​ជាដើម។ ប្រជា​សហគមន៍​ទាំងនោះ​បាន​យក​ស្បង់​ចីវរ​បំបួស​ដើមឈើ​ធំៗ​ក្បែរ​ព្រៃព្រះរការ និង​លើក​បដា​សរសេរ​ពាក្យ​ស្លោក​ថា «ព្រៃឈើ​ជា​ប្រភព​សេដ្ឋកិច្ច​របស់​សហគមន៍ ព្រៃឈើ​ជា​អាយុជីវិត​របស់​សហគមន៍ និង​ព្រៃព្រះរការ ជា​បេះដូង​របស់​សហគមន៍» ជាដើម។ ប្រជា​សហគមន៍​ការពារ​ព្រៃព្រះរការ រស់នៅ​ស្រុក​ឆែប ខេត្ត​ព្រះវិហារ ដែល​ជា​ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន បាន​ថ្លែង​ឲ្យ​ដឹង​ថា ពួកគេ​គ្មាន​ជំនឿ​ចំពោះ​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​រដ្ឋាភិបាល​នោះ​ទេ ព្រោះ​បទល្មើស​ព្រៃឈើ​នៅតែ​កើត​មាន​ច្រើន ដោយ​គ្មាន​ការ​ទប់ស្កាត់​ច្បាស់លាស់។...

លោក សាយ សំអាល់ ថា​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​កោតសរសើរ​ចំពោះ​អភិវឌ្ឍ​រីកចម្រើន​វិស័យ​បរិស្ថាន​កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​បរិស្ថាន អះអាង​ថា រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស កោតសរសើរ​ចំពោះ​ការ​អភិវឌ្ឍ​រីកចម្រើន​របស់​កម្ពុជា​ទាក់ទង​នឹង​វិស័យ​បរិស្ថាន ដូចជា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ការ​អភិរក្ស​ធនធាន​ធម្មជាតិ ជីវចម្រុះ និង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​សត្វព្រៃ​ឆ្លង​ដែន​ជាដើម។ ការ​អះអាង​នេះ ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​របស់​អង់គ្លេស ដែល​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២១ នេះ ដោយ​បាន​ជួប​ពិភាក្សា​ពី​ប្រធានបទ​មួយ​ចំនួន​ទាក់ទង​នឹង​វិស័យ​បរិស្ថាន ដូចជា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​របស់​កម្ពុជា ជាដើម។ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បាន​អះអាង​ទៅកាន់​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស លោក...

ពលរដ្ឋ​រិះគន់​ក្រសួង​បរិស្ថាន​ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​ដែនដី​មោឃភាព​លិខិត​បញ្ជាក់​ដីធ្លី​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ស្ពឺ

ពលរដ្ឋ និង​មន្ត្រី​បម្រើ​ការងារ​នៅ​តាម​រដ្ឋបាល​ឃុំ-សង្កាត់​មួយ​ចំនួន បាន​រិះគន់​ក្រសួង​បរិស្ថាន ដែល​ចេញ​បទបញ្ជា​ទៅ​អភិបាល​ខេត្ត​ទាំងអស់​ឲ្យ​ចាត់​វិធានការ​ឲ្យ​បញ្ឈប់​ជាបន្ទាន់ និង​មោឃភាព​នូវ​រាល់​ការ​ចុះ​ហត្ថលេខា ឬ​ការ​បញ្ជាក់​ទទួល​ស្គាល់​លើ​លិខិត​ផ្ទេរ​សិទ្ធិ ពាក្យ​ស្នើសុំ​កាន់កាប់​ប្រើប្រាស់​ដីធ្លី លិខិត​ទិញ​លក់​ដី​រដ្ឋ និង​ការ​បញ្ជាក់​លើ​ប្លង់​បង្ហាញ​ទីតាំង​ដី​ជាអាទិ៍ ដែល​ធ្វើឡើង​នៅ​លើ​ដី​ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​ក្នុង​របៀង​ជីវចម្រុះ។ មន្ត្រី​ឃុំ-សង្កាត់​មួយ​ចំនួន និង​ពលរដ្ឋ បាន​រិះគន់​ចំពោះ​លិខិត​របស់​ក្រសួង​បរិស្ថាន ថា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​រដ្ឋ និង​ឯកជន ព្រោះ​ឯកសារ​ទាំងនោះ​ត្រូវ​បាន​ពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ បាន​យក​មក​ប្រើប្រាស់​ជា​ផ្លូវការ​សម្រាប់​ការ​ប្រកប​អាជីវកម្ម​ផ្សេងៗ។ ក្រសួង​បរិស្ថាន បាន​ចេញ​លិខិត​មួយ​ចុះ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២១ កន្លង​មក​នេះ​ថា ដោយ​ពិនិត្យ​ឃើញ​រដ្ឋបាល​ឃុំ-សង្កាត់​មួយ​ចំនួន​នៅតែ​បន្ត​ចុះ​ហត្ថលេខា​បញ្ជាក់​ទទួល​ស្គាល់​នៅ​លើ​លិខិត​ផ្ទេរ​សិទ្ធិ ពាក្យ​ស្នើសុំ​កាន់កាប់...

Latest news