26 C
Phnom Penh

TAG

ខេត្ត​រតនគិរី

លោក ស ខេង ជំរុញ​ឱ្យ​មន្ត្រី​និង​កងកម្លាំង​ប្រដាប់​អាវុធ​ខេត្ត​រតនគិរី​ការពារ​ព្រំដែន​ឱ្យ​បាន​ដាច់ខាត

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជំរុញ​ឱ្យ​មន្ត្រី​រាជការ​ស៊ីវិល និង​កងកម្លាំង​ប្រដាប់​អាវុធ​ខេត្ត​រតនគិរី ការពារ​ព្រំដែន​ឱ្យ​បាន​ដាច់ខាត​នូវ​បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ​របស់​ខ្លួន ហើយ​ខិតខំ​ថែរក្សា​ការពារ​ព្រៃឈើ ព្រមទាំង​ធនធាន​ធម្មជាតិ​ផ្សេងៗ​ទៀត​ដែល​មាន​ក្នុង​ខេត្ត​ឱ្យ​បាន​ល្អ​ថែម​ទៀត ប៉ុន្តែ​អ្នក​ឃ្លាំមើល​នៅតែ​មាន​ទស្សនៈ​អវិជ្ជមាន​លើ​ការ​ណែនាំ​នេះ។ ការ​អះអាង​របស់​លោក ស ខេង ធ្វើឡើង​ក្នុង​ពិធី​ផ្ទេរ​ភារកិច្ច​អភិបាល​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​១២ ខែ​តុលា នេះ ដែល​លោក​បាន​ណែនាំ​ឱ្យ​មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ នាំគ្នា​អភិវឌ្ឍ​ព្រំដែន​ឱ្យ​ទៅ​ជា​ព្រំដែន​មាន​ទាំង​សន្តិភាព និង​ការ​រីកចម្រើន​លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែន​គ្រប់​ប្រភេទ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។ លោក​អះអាង​ថា មន្ត្រី​មូលដ្ឋាន​ទាំងអស់​ត្រូវតែ​ខិតខំ​ប្រមូល...

Latest news